jump to navigation

ប្អូន​ថ្លៃ​ទក្សិណ​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋមន្ត្រី​ថៃ ថ្ងៃ​ពុធ 17 ខែ​កញ្ញា 2008

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, ภาษาไทย.
trackback

បាងកក, ប្រទេស​ថៃ៖ ក្រុម​សមាជិក​សភា​ថៃ​បាន​បោះឆ្នោត​ជ្រើស​រើស​ប្អូន​ថ្លៃ​ប្រុស​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​បាន​ធ្លាក់​ពី​តំណែង ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​នេះ។

តំណាង​រាស្ត្រ​បាន​បោះ​ឆ្នោត​សរុប​ចំនួន​២៩៨​សំឡេង​ទល់​នឹង​១៦៣​សំឡេង កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​សម្ដែង​ការ​ទុក​ចិត្ត​ដល់​លោក​ស៊ុមឆាយ​ វង្សសុវត្ថិ អាយុ​៦១​ឆ្នាំ, ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សិក្សាធិការ និង​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ប្អូន​ស្រី​របស់​លោក​ទក្សិណ។

នរណា​ជា​​ស៊ុមឆាយ​ វង្សសុវត្ថិ​?

ស៊ុមឆាយ វង្សសុវត្ថិ (ថៃ៖ สมชาย วงศ์สวัสดิ์) កើត​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​១៩៤៧ ជា​នាយករដ្ឋមន្ត្រី​ថៃ​ទី​២៧, ជា​រដ្ឋមន្ត្រី​ក្រសួង​សិក្សាធិការ និង​ជា​អនុប្រធាន​គណបក្ស​កម្លាំង​ប្រជាជន។

ប្រវត្តិ

ស៊ុមឆាយ វង្សសុវត្ថិ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី យោវភា វង្សសុវត្ថិ (ប្អូន​ស្រី​លោក​ ទក្សិណ ជិនវ័ត្រ) មាន​បុត្រ​ចំនួន​៣​នាក់​គឺ លោក យសធនន្ទ វង្សសុវត្ថិ កញ្ញា ជិនណិជា វង្សសុវត្ថិ និង​កញ្ញា ជយាភា វង្សសុវត្ថិ។

ការ​សិក្សា

បញ្ចប់​ការ​សិក្សា​នីតិសាស្ត្រ​បណ្ឌិត ពី​សាកលវិទ្យាល័យ​ធម្មសាស្ត្រ កាល​ពី​ឆ្នាំ​១៩៧០ ក្រោយ​មក​នៅ​ឆ្នាំ​១៩៧៣ ចូល​បន្ត​សិក្សា​នេតិបណ្ឌិត​ថៃ (នបថ) សំណាក់​ការសិក្សា​អប់រំ​ផ្នែក​ច្បាប់​របស់​នេតិបណ្ឌិតសភាព រហូត​ដល់​ឆ្នាំ​១៩៩៦ ទទួល​បរិញ្ញាប័ត្រ​ផ្នែក​ការពារ​រាជអាណាចក្រ វិទ្យាល័យ​ការពារ​រាជអាណាចក្រ ជំនាន់​ទី​៣៨ និង​នៅ​ឆ្នាំ​២០០២ រដ្ឋសាស្ត្រ​មហាបណ្ឌិត ផ្នែក​ការ​ចាត់​ការ​ផ្នែក​រដ្ឋ​និង​ឯកជន​បណ្ឌិត នៃ​វិទ្យាស្ថាន​ជាតិ​រដ្ឋបាល។

ការងារ

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​លោក​បាន​ចូល​បម្រើ​ជា​ជំនួយការ​អ្នក​ពិភាក្សា​ក្ដី នៃ​ក្រសួង​យុត្តិធម៌ នៅ​ឆ្នាំ​១៩៧៤ ក្រោយ​មក​ក្លាយ​ជា​ចៅក្រម​ប្រចាំ​ក្រសួង ក្នុង​ឆ្នាំ​១៩៧៥ នឹង​ជា​ចៅក្រម​ប្រចាំ​សង្កាត់​ជៀងម៉ៃ ឆ្នាំ​១៩៧៦។ ក្រៅ​ពី​នោះ​លោក​បាន​លាលែង​ពី​ចៅក្រម​ប្រចាំ​សង្កាត់​ជៀងម៉ៃ នៅ​ឆ្នាំ​១៩៧៧ រួច​ផ្លាស់​ទៅ​ធ្វើ​នៅ​តុលាការ​ខេត្ត​ជៀងរ៉ាយ​វិញ។ នៅ​ឆ្នាំ​១៩៨៣ លោក​បាន​ផ្លាស់​ទៅ​ធ្វើ​ការ​ជា​ចៅក្រម​ប្រចាំ​ខេត្ត​ផាំងង៉ា។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៨៦ លោក​បាន​ក្លាយ​ជា​ប្រធាន​ចៅក្រម​សាលាក្ដី​កុមារ​និង​យុវជន​ខេត្ត​រៈយ៉ង។ នៅ​ឆ្នាំ​១៩៨៧ លោក​បាន​ផ្លាស់​ទៅ​ធ្វើ​ជា​ប្រធាន​ចៅក្រម​ប្រចាំ​ខេត្ត​ជលបុរី។ ឆ្នាំ​១៩៨៨ ផ្លាស់​ទៅ​ធ្វើ​ជា​ប្រធាន​ចៅក្រម​ប្រចាំ​ខេត្ត​នន្ទបុរី។ ឆ្នាំ​១៩៨៩ ផ្លាស់​ទៅ​ជា​ប្រធាន​អង្គ​ចៅក្រម​ប្រចាំ​តុលាការ​ធនបុរី។ នៅ​ឆ្នាំ​១៩៩៣ បាន​ក្លាយ​ជា​សមាជិក​តុលាការ​ប្រចាំ​តំបន់​ឧត្ដរ និង​ជា​ប្រធាន​តុលាការ​នៅ​ឆ្នាំ​១៩៩៧។

នៅ​ឆ្នាំ​១៩៩៨, ​លោក​បាន​ត្រូវ​តែង​តាំង​ជា​អគ្គលេខាធិការ​រង​ក្រសួង​យុត្តិធម៌ និង​បាន​ក្លាយ​ជា​អគ្គលេខា​ធិការ​អចិន្ត្រៃយ៍ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ និង​បម្រើ​ការងារ​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០០៦។ ស៊ុមឆាយ ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ការងារ និង​កាន់​តំណែង​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០០៦ រួច​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ក្នុង​ឆ្នាំ​២០០៧។

តំណែង​ក្នុង​រដ្ឋាភិបាល

ក្នុង​ឆ្នាំ​២០០៧ លោក​បាន​ក្លាយ​ជា​អនុ​ប្រធាន​គណបក្ស​កម្លាំងប្រជាជន ក្រោយ​មក​នៅ​ឆ្នាំ​២០០៨ លោក​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សិក្សាធិការ និង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី ក្នុង​ខែ​កញ្ញា ឆ្នាំ​២០០៨។

នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៨ គណបក្ស​កម្លាំងប្រជាជន​បាន​ជ្រើសរើស​លោក​ស៊ុមឆាយ វង្សសុវត្ថិ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០០៨ លោក​ទទួល​បាន​ការ​បោះឆ្នោត​ក្នុង​សភា ឲ្យ​កាន់​តំណែង​នាយករដ្ឋមន្ត្រី ទី​២៦ របស់​ប្រទេស​ថៃ ក្នុង​សំឡេង​២៦៣ ទល់​នឹង​១៦៣​សំឡេង។

គ្រឿង​ឥស្សរិយយស

ឆ្នាំ​១៩៩៩ មេដាយ​ចក្រពត្តិមាលា (ចមរ)
– ឆ្នាំ​១៩៩៧ មហាបរមាភរណ៍ដំរីស (មបជ)
– ឆ្នាំ​​១៩៩៥ មហាវជិរមកុដ​ថៃ (មវម)
– ឆ្នាំ​១៩៩២ ប្រតមាភរណ៍​ដំរីស (បជ)
– ឆ្នាំ​១៩៨៦ ប្រតមាភរណ៍​មកុដ​ថៃ (បម)
– ឆ្នាំ​១៩៨៤ ទ្វីតិយាភរណ៍ដំរីស (ទជ)
– ឆ្នាំ​១៩៨០ ទ្វីតិយាភរណ៍មកុដថៃ (ទម)

____________________________________________
អាន​ប្រកាស​ទាក់ទង
១. វីគីភីឌា​ភាសា​អង់គ្លេស, ភាសា​ថៃ
២. ស. ស៊ុមឆាយ ត្រូវ​បាន​រើស​ជា​បេក្ខជន​នាយក​ថៃ
៣. ស.​៣ ជើង​ខ្លាំង​ស្រុក​ថៃ​ តើ​នរណា​មួយ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ?
៤. ស៊ុមឆាយ​ប្រកាស​ភាព​អាសន្ន
៥. ស៊ុមឆាយ​បាយ​ៗ​

Advertisements

មតិ»

1. សុទ្ធិពង្ស - ថ្ងៃ​ពុធ 17 ខែ​កញ្ញា 2008

សួស្តី ល្បង
ពិតជាមិនធម្មតាទេ ព្រោះថាព័ត៌មានទាន់សម័យរហូត ថែមទាំងរចនាប្លក់បានស្អាតហើយមានអាថ៌កំបាំងទៀតផង

2. Khmer Emperor - ថ្ងៃ​សុក្រ 19 ខែ​កញ្ញា 2008

គិតទៅសៀមមិនចោលក្បួនមែន!​​​​​​​យីស​អាសៀមបាយគ្រីនេះវើយ!

3. tpk1949 - ថ្ងៃ​សុក្រ 19 ខែ​កញ្ញា 2008

ប្រទេសសៀមគេផ្លាស់ប្តូរនាយករដ្ឋមន្រ្តី(អ្នកដឹកនាំ)ស្រួលមែន!
បើប្រទេសកម្ពុជាវិញ ត្រូវមានសង្គ្រាម?

4. Khmer Emperor - ថ្ងៃ​ចន្ទ 22 ខែ​កញ្ញា 2008

មិនពិបាកប្តូរទេតេជគុណព្រោះអាអស់ហ្នឹងវាសុទ្ធតែជាអាយ៉ងរបស់អាស្តេចសៀមភូមិពលអាឌុលយាដេត។

5. វាសនា​ស៊ុម​ឆាយ នៅ​មិន​ឆ្ងាយ​ពី​ស្ម័គ្រ និង​ទក្សិណ? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​តុលា 2008

[…] ស៊ុមឆាយ ឯ​ណេះ​វិញ ម្សិល​មិញ​នេះ […]

6. ស៊ុមឆាយ​ប្រកាស​ភាព​អាសន្ន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​វិច្ឆិកា 2008

[…] នាយករដ្ឋមន្ត្រី​ស៊ុមឆាយ វង្សសុវត្ថិ បាន​ប្រកាស​តាម​ទូរទស្សន៍​ជាតិ​កាល​ពី​ម៉ោង​ប្រមាណ​៨ និង​៣០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​ការ​រឹបអូស​អាកាស​យាន្តដ្ឋាន​ដោយ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នេះ មាន​ផល​អាក្រក់​ចំពោះ​ប្រទេស។ […]

7. ស. ស៊ុមឆាយ ត្រូវ​បាន​រើស​ជា​បេក្ខជន​នាយក​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​វិច្ឆិកា 2008

[…] ២.ប្អូន​ថ្លៃ​ទក្សិណ​ត្រូវ​បាន​ជ្រើស… ៣. […]

8. ស.​៣ ជើង​ខ្លាំង​ស្រុក​ថៃ​ តើ​នរណា​មួយ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ? « -:- កំណត់ហេតុ​សុភ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​វិច្ឆិកា 2008

[…] ៣. ប្អូន​ថ្លៃ​ទក្សិណ​ត្រូវ​បាន​ជ្រើស… ៤. […]

9. ស៊ុមឆាយ​បាយ​ៗ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 2 ខែ​ធ្នូ 2008

[…] លោក​ស៊ុមឆាយ វង្សសុវត្ថិ ថ្ងៃ​នេះ […]

10. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្កើត​រដ្ឋាភិបាល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 8 ខែ​ធ្នូ 2008

[…] ស៊ុមឆាយ វង្សសុវត្ថិ […]

11. គណៈ​រដ្ឋមន្ត្រី​ថៃ​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 22 ខែ​ធ្នូ 2008

[…] ឯ. ស៊ុមឆាយ វង្សសុវត្ថិ […]

12. មង្គល​សម​រស​ដែល​ល្បី​ពេញ​ស្រុក​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 19 ខែ​ឧសភា 2013

[…] នាយ ស៊ុមឆាយ វង្សសុវត្ថិ និង​លោក​ស្រី យោវភា វង្សសុវត្ថិ (ថៃ. […]

13. Breaking News: A Coup in Thailand | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 23 ខែ​ឧសភា 2014

[…] ជិនវ័ត្រ អតីត​នាយករដ្ឋមន្ត្រី ស៊ុមឆាយ​ វង្សសុវត្ថិ​ និង​ភរិយា លោក នពតុល […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: