jump to navigation

ស្ថាបត្យករ​ដ៏​អស្ចារ្យ​បារម្ភ​អំពី​អនាគត​របស់​ក្រុង ថ្ងៃចន្ទ 22 ខែកញ្ញា 2008

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​នេះ ២២ កញ្ញា ២០០៨ សារព័ត៌មាន​ The Cambodia Daily បាន​ចុះ​អត្ថបទ​មួយ​ស្ដី​អំពី​ស្ថាបត្យករ​ខ្មែរ​ដ៏​អស្ចារ្យ​គឺ​លោក​វណ្ណ មូលីវណ្ណ និង​សំណង់​អគារ​ អ្វី​ដែល​គេ​ហៅ​ថា​ភ្នំពេញ​សម័យ​ទំនើប។ ខ្ញុំ​អាន​អត្ថបទ​នេះ​សឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក នឹក​ស្រណោះ​ដល់​ស្រុក​យើង​មែន​ទែន។ ខ្ញុំ​សូម​អនុញ្ញាត​ដាក់​នៅ​ទី​នេះ​ដើម្បី​ចែក​រំលែក និង​ទុក​ជា​គតិ​លោក​ចុះ៕

រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ តាំង​ពី​លោក វណ្ណ មូលីវណ្ណ បាន​ឈរ​ជើង​ចុង​ក្រោយ​នៅ​ទី​នេះ។

ចង្អុល​ដោយ​មាក់​ងាយ​ទៅ​កាន់​បន្ទប់​បេតុង​ដែល​មិន​ប្រាកដ​ជា​ប្រភេទ​អ្វី​នៃ​អគារ​មួយ​ដែល​ឈរ​នៅ​លើ​អ្វី​គួរ​តែ​ជា​ដី​ទំហំ​៤០​ហិកតា​មាន​ស្មៅ​ពណ៌​ខៀវ​នៅ​ជុំ​វិញ​ស្តាត​អូឡាំពិក ស្ថាបត្យករ​ដែល​នៅ​មាន​ជីវិត​ដ៏​ពូកែ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ថ្លែង​ថា លោក​មិន​ចង់​ក្រឡេក​មើល​ស្នាដៃ​ឯក​របស់​លោក​ទេ “ដោយ​សារ​ទាំង​អស់​នេះ”។ ពេល​នេះ ដី​យ៉ាង​ច្រើន​នៅ​ទី​នោះ​ត្រូវ​បាន​លក់ និង​សាងសង់​លើ​នោះ លោក វណ្ណ មូលីវណ្ណ មាន​អារម្មណ៍​ថា ទស្សនវិស័យ​របស់​លោក​សម្រាប់​ទី​កន្លែង​ប្រកួត​កីឡា​ដែល​លោក​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៤​នេះ បាន​រលាយ​អស់។ ដូច្នេះ​លោក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ។

ដោយ​អត្ថាធិប្បាយ​អំពី​ការ​ទស្សនា​ក្រុង​ភ្នំពេញ​ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​បារាំង​នៅ​ថ្ងៃ​អាទិត្យ លោក វណ្ណ មូលីវណ្ណ ដែល​ជា​ប្រធាន​នៃ​ចលនា​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី​នៅ​ឆ្នាំ​១៩៦០ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង និង​អនាគត​រាជធានី។

សំឡឹង​មើល​ជុំ​វិញ​ដី​ស្តាត លោក​ថ្លែង​ថា “​ខ្ញុំ​បារម្ភ​ណាស់។ សំឡឹង​មើល​មហន្តរាយ​ដែល​កំពុង​កើត​ឡើង​នៅ​ទី​នេះ។ វា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ពី​ការ​បាត់បង់​ស្តាត​នេះ”។ លោក​បន្ថែម​ថា ដី​នេះ​អាច​មាន​តម្លៃ​១.០០០​ដុល្លារ​មួយ​ម៉ែត្រ​ការ៉េ។

ដោយ​សួរ​ថា​តើ​លោក​គិត​ថា ស្តាត​នេះ​អាច​ត្រូវ​រុះ​ចោល​ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ការ​អភិវឌ្ឍ ឬ​យ៉ាង​ណា លោក​បន្ថែម​ថា “ពួក​គេ​អាច​កម្ទេច​ចោល​អ្វី​ទាំង​អស់”។

ខណៈ​ដែល​ឈរ​សំឡឹង​មើល​តារាង​បាល់​ទាត់ លោក​ចង្អុល​ប្រាប់​បុរស​ម្នាក់​ដែល​ញញឹម​ដោយ​ចេតនា​ដែល​បាន​ឃើញ​នា​ពេល​នេះ​នូវ​អ្វី​ជា​ប្រវត្តិសាស្ត្រ ទៅ​កន្លែង​មួយ​ទី​ដែល​លោក​ឧត្ដមសេនីយ៍ ឆាល ឌឹ ហ្គោល បាន​ធ្វើ​សុន្ទរកថា​របស់​គាត់​ក្នុង​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៦៦។ លោក​នឹក​រឿង​ដើម​អំពី​រទេះ​គោ​ក្របី​ដែល​ដឹក​ដី​ទៅ​សាងសង់​ស្តាត និង​ការ​ចាប់​ផ្ដើម​មាន​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដែល​រត់​មិន​ស្រួល។ (បុរស​ម្នាក់​បើក​រថយន្ត​សំណង់​មួយ​គ្រឿង​ធ្លាក់​ចូល​ស្រះ​ទឹក​មួយ ហើយ​លោត​ចេញ​ “ដូច​កង្កែប”)។

ចំពោះ​រាល់​ស្នាដៃ​ទាំង​អស់​របស់​លោក​នៅ​ទី​កន្លែង​ដូច​ជា វិទ្យាស្ថាន​ភាសា​បរទេស ស្តាត​អូឡាំពិក សាល​មហោស្រព​ចតុម្មុខ និង​អគារ​ព្រឹទ្ធសភា លោក​មាន​ប្រសាសន៍​ដោយ​មោទនភាព​អំពី​ការ​សាងសង់​របស់​លោក។

លោក អាឡាំង អាណូដេ នាយក​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សុក្រ​ថា “គាត់​ជា​មនុស្ស​ដែល​គេ​ចាប់​ចិត្ត និង​កំពុង​តែ​ចាប់​ចិត្ត។ វា​កម្រ​មាន​ឱកាស​នាំ​មក​ជាមួយ​គ្នា​ក្នុង​ទី​កន្លែង​តែ​មួយ​នូវ​ស្ថាបត្យកម្ម និង​ស្នាដៃ​របស់​គាត់”។

ឱកាស​កម្រ មិន​មាន​ច្រើន​ទេៈ នៅ​ពេល​ដែល​រថយន្ត​បឺស​ពីរ​គ្រឿង​ដែល​គេ​គ្រោង​ទុក មាន​អ្នក​ជិះ​ពេញ​យ៉ាង​ឆាប់​រហ័ស ក្រុម​អ្នក​សាទរ​លោក វណ្ណ មូលីវណ្ណ បាន​ឡើង​ជិះ​ម៉ូតូ និង​រ៉ឺម៉ក​ទេសចរណ៍ ដោយ​បង្កើត​ជា​ក្បួន​ដង្ហែ​រថយន្ត​ម្យ៉ាង​សម្រាប់​ស្ថាបត្យករ​អាយុ​៨១​ឆ្នាំ​រូប​នេះ។

ឈ្មោះ យ៉ម សុខលី និស្សិត​ស្ថាបត្យកម្ម​អាយុ​២១​ឆ្នាំ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែល​អង្គុយ​ក្នុង​រថយន្ត​បឺស​បាន​និយាយ​ថា “លោក វណ្ណ មូលីវណ្ណ គឺ​ជា​តារា​ឯក​របស់​ខ្ញុំ។ នេះ​មិន​មែន​ព្រោះ​តែ​គាត់​ល្បីល្បាញ​នោះ​ទេ វា​ព្រោះ​តែ​គំនិត​របស់​គាត់”។ និស្សិត​រូប​នេះ​បន្ថែម​ថា គាត់​ពេញ​ចិត្ត​ចំពោះ​ការ​ប្រើ​ខ្យល់​ចេញ​ចូល​ធម្មជាតិ​របស់​លោក​ វណ្ណ មូលីវណ្ណ ហើយ​សង្ឃឹម​នឹង​សង់​អគារ​មួយ​ដែល​ពិត​ជា​សមរម្យ​សម្រាប់​កម្ពុជា មិន​មែន​អគារ​ដែល​សមរម្យ​សម្រាប់​ម៉ាស៊ីន​ត្រជាក់​ទេ”។

ប៉ុន្តែ​ក្នុង​អគារ​ភាគ​ច្រើន​បំផុត​ដែល​ត្រូវ​បាន​បង្ហាញ ខ្យល់​ចេញ​ចូល​ធម្មជាតិ​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​បង្អួច​កញ្ចក់ ហើយ​ទី​កន្លែង​ចំហរ​បំពេញ​ទៅ​ដោយ​សំណង់​ថែម​ទៀត។ ឧទាហរណ៍​នៅ​ឯ​វិទ្យាស្ថាន​ភាសា​បរទេស លោក វណ្ណ មូលីវណ្ណ បាន​រចនា​ទី​សោធន៍​វិទ្យាសាស្ត្រ​ដោយ​បើក​ចំហរ​ពិដាន​ឲ្យ​ចាំង​ពន្លឺ​ធម្មជាតិទៅ​លើ​កន្លែង​ពិសោធន៍​នីមួយៗ។ ជាមួយ​នឹង​បន្ទប់​ដែល​កែ​ទៅ​ជា​ថ្នាក់​រៀន​ភាសា ជម្រើស​របស់​ស្ថាបត្យករ​នេះ ពេល​នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​តិច​តួច។

ដោយ​កំប្លែង​ផង លោក វណ្ណ មូលីវណ្ណ បាន​សុំ​ទោស​ចំពោះ​ការ​កែប្រែ​ដូច្នោះ។ លោក​បាន​សើច​អំពី​ការ​កម្ទេច​អគារ​របស់​លោក​សម្រាប់​ការិយាល័យ​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី។ (កកន៖ គួរ​ប្រែ​ថា «​ទីស្ដីការ​គណៈរដ្ឋមន្ត្រី»។ ត្រង់​នេះ​ខ្ញុំ​ក៏​ធ្លាប់​ស្រងោច​ចិត្ត​មិន​ណយ​ដែរ​ទេ ពី​សំណង់​ជា​ប្រវត្តិសាស្ត្រ​មោទនភាព​ខ្មែរ​ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ។ ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​មួយ​ឈ្មោះ​ថា “រន្ធត់“) ចង្អុល​ទៅ​កាន់​សំណង់​កញ្ចក់​នៃ​អគារ​សង់​ថ្មី​ដោយ​ចិន លោក​បាន​ថ្លែង​ដោយ​លេង​សើច​ថា “នេះ​គឺ​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី”។

ក៏​ប៉ុន្តែ​ការ​ញញឹម​របស់​លោក​បាត់​ទៅ​វិញ​បន្តិច​ម្ដង​ៗ នៅ​ពេល​ដែល​ការ​សន្ទនា​ត្រឡប់​ទៅ​រក​ការ​វិវត្ត​នៃ​រាជធានី​បច្ចុប្បន្ន​វិញ​នោះ។ លោក​ថ្លែង​អំពី​ការ​ចាក់​បំពេញ​បឹង​កក់​ដ៏​ចម្រូងចម្រាស​នៅ​ក្នុង​រាជធានី​ថា “គ្រប់​ទី​កន្លែង​នៅ​ក្នុង​ពិភពលោក អ្នក​មាន​ឧទ្យាន​ជា​ច្រើន​ដែល​មិន​អាច​ឲ្យ​សាងសង់​ប្លុក​ចិន​បាន​ទេ។ បែប​នេះ​មិន​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​អារ្យធម៌​ខ្ពង់ខ្ពស់​ឡើយ។ ជា​អន្តរជាតិ ប្រាកដ​ជា​គ្មាន​រដ្ឋាភិបាល​ណា​ដក​ហូត​ដី​ទៅ​បម្រើ​ផល​ប្រយោជន៍​ឯកជន​ឡើយ”។

លោក វណ្ណ មូលីវណ្ណ បាន​ជជែក​ថា អ្វី​ៗ​ខុស​ៗ​គ្នា។ នៅ​ក្នុង​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ដែល​លោក​ថ្មី​ៗ​នេះ​បាន​ការពារ​នៅ​សាកលវិទ្យាល័យ​ប៉ារីស និង​ដែល​លោក​កំពុង​ចងក្រង​ជា​សៀវភៅ​មួយ​ក្បាល លោក​ វណ្ណ មូលីវណ្ណ បង្ហាញ​ផែនការ​អភិវឌ្ឍន៍​មួយ​សម្រាប់​ក្រុង​ភ្នំពេញ សៀមរាប​អង្គរ និង​ក្រុង​ព្រះសីហនុ ដែល​មាន​ទឹក​ប្រព័ន្ធ​ធារាសាស្ត្រ និង​ការ​ចែកចាយ​ទឹក​ស្អាត ការ​ត្រួត​ពិនិត្យ​ទឹក​ជំនន់ និង​ការអភិវឌ្ឍ​ទីក្រុង​ជាប់​ជា​ហូរហែរ​នៅ​ជុំ​វិញ​ចំណុច​ដែល​មាន​ទឹក​នៃ​ទីក្រុង។ (លោក វណ្ណ មូលីវណ្ណ និង​ធ្វើ​បទ​បង្ហាញ​និក្ខេបបទ​នេះ​ជា​ភាសា​បារាំង និង​ភាសា​ខ្មែរ នៅ​ម៉ោង​៦:៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង)។

លោក​ថ្លែង​អំពី​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ ពេល​ដែល​លោក​វិល​ត្រឡប់​ពី​ការ​និរទេស​ខ្លួន និង​បាន​ជួយ​ពង្រាង​ការ​សាងសង់ និង​ចែក​លេខ​កូដ​ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​ការពារ​ទីក្រុង “យើង​បាន​ព្យាយាម​ជា​ពិសេស​សម្រាប់​ក្រុង​ភ្នំពេញ ដើម្បី​អភិវឌ្ឍ​ជា​ធម្មតា​ជាមួយ​នឹង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង…។ យើង​បាន​គិត​ថា​យើង​នឹង​ឆ្ពោះ​ទៅ​រក​ប្រជាធិបតេយ្យូបនីយកម្ម​រឹងមាំ​មួយ​នៃ​កម្ពុជា”។ ក៏​ប៉ុន្តែ គ្មាន​ឆន្ទៈ​នយោបាយ​ណា​អនុវត្ត​ច្បាប់​នេះ​ឡើយ។ G

____________________________________________
អាន​ផង​ដែរ
១. វណ្ណ មូលីវណ្ណ និង​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី
២. ពិធី​សម្ពោធ​មហោស្រព​ជាតិ «​ព្រះ​សុរាម្រិត​»
៣. ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល
៤. ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ

មតិ»

1. រន្ធត់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 22 ខែកញ្ញា 2008

[…] ______________________________________________ ប្រកាស​ទាក់ទង៖ ១. ស្ថាបត្យករ​ដ៏​អស្ចារ្យ​បារម្ភ​អំព… […]

2. Khmer Emperor - ថ្ងៃអង្គារ 23 ខែកញ្ញា 2008

វាល្មមដល់ពេលអស់លោកថ្នាក់ដឹកនាំស្តាប់ហេតុផលនិងយោបល់របស់
លោកវាន់ម៉ូលីវ៉ាន់(េជីងឯកស្ថាបត្យកម្មអក្សរវេ)ហើយ។
ប្រយ័ត្នអភិវឌ្ឈន៌ចុះឡើងទឹកលិចផ្ទះវីឡារបស់អស់លោកថ្នាក់ដឹកនាំអស់ទៅ។
ខ្លាចតែយ៉ាប់ជាងនេះអស់លោកថ្នាក់ដឹកនាំខានបានជិះរថយន្តឡិចសីស​រឺឡានហាំមឺទៀតហ្នហើយបែរជាត្រូវចំណាយលុយទិញឧថម្ភាកចក្រជិះវិញ​ពីព្រោះទឹកលិចផ្លូវដែលអស់លោកថ្នាក់ដឹកនាំខំស្ថាបនាអស់ហើយហ្នឹង។

3. រដ្ឋជំពាក់គុណរាស្រ្ត - ថ្ងៃ​ព្រហស្បតិ៍ 25 ខែកញ្ញា 2008

ពួកនឹងគេមិនភ័យទេព្រោះគេទិញអួប័រLexus ទុកក្នុងផ្ទះរួចហើយ, យ៉ាប់តែអ្នកក្រទេ មិនបានអីបានតែទុក្ខដាក់ខ្លួនដែលបង្កដោយរដ្ឋាភិបាល ដ៏ឆ្លាតជាងគេលើលោកនេះ ហើយគិតគូរពីប្រជាពលរដ្ឋទៀត កន្លែងណាប្រជាពលរដ្ឋរស់នៅ តែអត់មានលុយអភិវឌ្ឍន៍រដ្ឋាភិបាលយើងជួយណែនាំអ្នកជំនួននេះនោះមកជួយអភិវឌ្ឍន៍ ប៉ុណ្ណឺងហើយមិចទៀត រកល្អបុណ្ណាទៀត? ដល់ទៅពេលអភិវឌ្ឍន៍យកដាច់ប្រដោយ។ បើពូរកែរយកដីគេណាស់មិនទៅតវ៉ាអោយបានឆាប់ទៅរឿងព្រះវិហារ។ ខ្មែរយើមតាមដើមឡើយសុភាពណាស់ចំពោះអ្នកក្រៅ តែបើគ្នាឯងវិញសូមម៉ាល្បីលើលោកម៉្រង គ្មានគូរប្រៀប។

4. Khmer Emperor - ថ្ងៃ​ព្រហស្បតិ៍ 25 ខែកញ្ញា 2008

រឿងព្រះវិហារជារឿងដែលមានសាលក្រមចេញពីពីតុលាការយុត្តិធម៌​អន្តរជាតិ។​សូមកុំយករឿងបាយបិណ្ឌមកធ្វើជាបាយបាតអោយសោះ។
បើអស់លោកមិនបានជួយចូកជួយចែវទេសូមកុំយកជើងទៅរៀទឹក
ប្រយ័ត្នក្រពើនៅក្នុងទឹកខាំដាច់ជើងអស់លោកបាត់ទៅ។

បើលោករិះគន់រដ្ឋាភិបាលពីរឿងរដ្ឋាភិបាលខកខានមិនបានការពារអ្នកក្រ
និងទប់ស្កាត់ក្រុមហ៊ុនធំៗរឺអ្នកមានអំណាចកុំអោយរំលោភយកដីរាស្រ្តនោះ
វាជារឿងមួយល្អណាស់។​

ប៉ុន្តែបើអស់លោកនិយាយបែបកាន់ជើងប្រទេសជិតខាងនោះ
ប្រយ័ត្នគេច្រឡំថាអស់លោកជាពួកក្បាលសៀមខ្លួនខ្មែរ។

5. វណ្ណ មូលីវណ្ណ និង​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 15 ខែសីហា 2011

[…] […]

6. ពិធី​សម្ពោធ​មហោស្រព​ជាតិ «​ព្រះ​សុរាម្រិត​» | ស្រែ​ខ្មុក - ថ្ងៃពុធ 12 ខែវិច្ឆិកា 2014

[…] […]

7. Sovandy Than - ថ្ងៃពុធ 12 ខែវិច្ឆិកា 2014

សរសេរអត្ថបទបញ្រ្ចាស់ចុងចញ្ច្រាស់ដើមពិបាកយល់ គួរបកប្រែពីភាសាបរទេសដោយធ្វើវិធីសំរាយខ្លះផង។​
ម៉្យាងមិនដឹងថាចង់ផ្តោតលើគុណវិប័ត្តរបស់សំណង់អគារ ឬបង្អួតស្នាដៃរបស់លោកស្ថាបត្យករ​ វណ្ណ មូលីវណ្ណឲ្យប្រាកដទេ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 13 ខែវិច្ឆិកា 2014

រឿង​ហ្នឹង​ទាល់​តែ​សួរ ខេមបូឌៀ ដេលី ដ្បិត​រាល់​អត្ថបទ​មិន​ដឹង​គាត់​សរសេរ​ជា​ខ្មែរ​ឬ​បក​ពី​អង់គ្លេស​មក​ខ្មែរ​វិញ​ទេ​!

8. ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល | ស្រែ​ខ្មុក - ថ្ងៃចន្ទ 24 ខែវិច្ឆិកា 2014

[…] […]

9. ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 14 ខែធ្នូ 2015

[…] […]

10. kosaltheang - ថ្ងៃពុធ 16 ខែធ្នូ 2015

ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញដូចដើរមើលមេឃ ចឹង កន្លែងណាបានលុយបំផ្លាញកន្លែង នឹងចោលតែម្តង


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: