jump to navigation

បើក​កុង​នៅ​ធនាគារ​ថៃ ថ្ងៃ​អង្គារ 28 ខែ​តុលា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.
trackback

ព្រឹកមិញនេះចេញពីសាលាមក ក៏ទៅបើកកុងធនាគារមួយទៅ វាងាយស្រួលជាជាងកាន់លុយនឹងដៃ ដៃខ្ញុំវាមិនស្រណុកទេ ខែនេះត្រូវចាយលុយចូលដើមអស់ម៉ាគគោកហើយ។ រង់ចាំសាលាបើកឲ្យមិនដឹងជាពេលណាទេ ម្យ៉ាងវាងាយស្រួលចាយវាយ ឬផ្ញើលុយចេញចូលផង។

ស្រុកនេះការចាយវាយតាមរយៈធនាគារ មិនមែនជាការលំបាកទេ សឹងគ្រប់ទីកន្លែងទាំងអស់ហើយដែលគេទូទាត់តាមប័ណ្ណធនាគារ វាមានលក្ខណៈងាយស្រួល, ផាសុកភាព និងសុវត្ថិភាពផងដែរ។

ធនាគារដែលខ្ញុំសម្រេចផ្ញើវាសនាជាមួយនៅទីនេះ គឺធនាគារថៃពាណិជ្ជ (ธนาคารไทยพาณิชย์)។ ធនាគារនេះ ក៏មានសាខានៅស្រុកខ្មែរដែរ គឺធនាគារកម្ពុជាពាណិជ្ជ (ខ្ញុំក៏ធ្លាប់ប្រើធនាគារនេះដែរពីមុន)។


សៀវភៅធនាគារ និងប័ណ្ណធនាគារម៉ាស្ទ័រថ្មីរបស់ខ្ញុំ

បើកកុងដំបូងនៅទីនេះមិនជាការលំបាក ឬចំណាយប្រាក់ច្រើនអីប៉ុន្មានទេ។ គេតម្រូវឲ្យដាក់ប្រាក់៥០០បាត និងថ្លៃកាតធនាគារ១០០បាត និងថ្លៃ២០០បាតសម្រាប់ថ្លៃប្រើប្រាស់កាតនេះក្នុងមួយឆ្នាំ។ ខ្ញុំប្រើកាតម៉ាស្ទ័រ ព្រោះវាមានភាពងាយស្រួលក្នុងការទូទាត់ទូទាំងពិភពលោក ដោយចំណាយប្រាក់១០០បាតប៉ុណ្ណោះ ប្រសិនបើយើងទៅដកនៅកម្ពុជា ឬនៅទីណាក៏ដោយ។

ការបើកកុង និងធ្វើកាតនៅទីនេះ មិនចំបាច់ចំណាយពេលយូរទេ គឺបើកភ្លាមបានភ្លេត ព្រោះនៅលើកាតមិនមានសង្កត់ឈ្មោះអ្នកប្រើប្រាស់ដូចកាតធនាគារភាគច្រើននៅស្រុកយើងទេ៕

គេហទំព័រធនាគារ៖ www.scb.co.th

_______________________________________________
ប្រកាសទាក់ទង
១. ការ៍ដនិស្សិតរបស់ខ្ញុំ
២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា
៣. បើកបណ្ណឥណទាននៅធនាគារថៃ
៤. បណ្ណឥណទានធនាគារកសិករថៃ
៥. បណ្ណឥណទានធនាគារបាងកក និងថៃអ៊ែរអាស៊ី
៦. បានបណ្ណឥណទានថ្មីពីធនាគារក្រុងស្រី

Advertisements

មតិ»

1. Kari - ថ្ងៃ​អង្គារ 28 ខែ​តុលា 2008

សុំសូរ ១ ស្អីទៅ ផាសុកភាព ? ខ្ញុំប្រហែលជាចេះខ្នែរស្ទើពេក ហើយដូចជា មិនយល់ ពាក្យហ្នីង​សោះ . Thanks.

2. កូនខ្មែរ-បារាំង - ថ្ងៃ​អង្គារ 28 ខែ​តុលា 2008

ផាសុក​ ន. (បា.) សេចក្ដីសុខ, សេចក្ដីសម្រាន្ដ, សេចក្ដីសប្បាយៈ នៅតាមផាសុក។
វចនានុក្រមខ្មែរ​ ភាគទី១ ទំព័រ ៦៩៧ បោះពុម្ពឆ្នាំ ១៩៨៦

3. Kari - ថ្ងៃ​ពុធ 29 ខែ​តុលា 2008

យល់ហើយ។​​ som arkun.

4. រមទម - ថ្ងៃ​សុក្រ 31 ខែ​តុលា 2008

គួរឪយខ្ពើមធនាគារចោសៀមផើយ!!!!!!

5. ការ៍ដ​និស្សិត​របស់​ខ្ញុំ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 25 ខែ​វិច្ឆិកា 2008

[…] _______________________________________________ ប្រកាស​ទាក់ទង៖ ១. បើក​កុង​នៅ​ធនាគារ​ថៃ […]

6. ការ៍ដ​វីសា​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 2 ខែ​មករា 2009

[…] __________________________________ អាន​ផង​ដែរ៖ ១. បើក​កុង​នៅ​ធនាគារ​ថៃ […]

7. ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា « ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

[…] ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ការ៍ដពេញកាបូប ៣. ការ៍ដវីសាថ្មី Like […]

8. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មករា 2014

[…] ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា […]

9. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 24 ខែ​មិថុនា 2015

[…] ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា […]

10. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ ​រួម​រ៉ូប៊ិនស៊ុន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កញ្ញា 2015

[…] ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា […]

11. បណ្ណ​ឥណ​ទាន​ធនាគារ​បាងកក និង​ថៃ​អ៊ែរ​អាស៊ី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 7 ខែ​តុលា 2015

[…] ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា […]

12. បាន​បណ្ណ​ឥណទាន​ថ្មី​ពី​ធនាគារ​ក្រុង​ស្រី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 20 ខែ​មេសា 2016

[…] ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: