jump to navigation

អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ថ្ងៃ​សៅរ៍ 20 ខែ​ធ្នូ 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.
trackback

ព្រឹកមិញនេះ ថ្នាក់រៀនរបស់ខ្ញុំត្រូវបន្តធ្វើទស្សនកិច្ចសិក្សាជាលើកទីពីរនៅសារមន្ទីរជាតិក្រុងបាងកក ក្រោយពីសប្ដាហ៍មុននេះទស្សនាមិនទាន់អស់។ (សូមអានទីនេះ ប្រកាសគ្រាមុន)។

ពួកយើងបានជួបជុំគ្នាតាមការណាត់នៅមុខបរិវេណសារមន្ទីរម៉ោងប្រមាណ៩ព្រឹក។ អាគារដែលពួកយើងត្រូវទស្សនាដំបូងបំផុតនោះ គឺអគារដាក់រាជរថនានា នៃព្រះរាជពិធីព្រះមហាក្សត្រិយ៍ថៃ។ បរិវេណអគារនេះ មានផ្ទុកទៅដោយរាជរថធំៗចំនួនពីរ និងរាជរថតូចៗចំនួនបីទៀត ដែលក្នុងនោះមានរាជរថដែលប្រើប្រាស់ក្នុងព្រះរាជពិធីរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ។ ក្រៅពីរាជរថ អគារនេះមានផ្ទុកទៅដោយព្រះកោដ្ឋ និងសម្ភារៈបុរាណជាច្រើនដែលគេបានសាងសង់ក្នុងព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយ៍ និងរាជវង្សានុវង្សថៃផងដែរ។

ថ្ងៃនេះអានិតគ្រូដែរ ព្រោះត្រូវបរិយាយឡើងពេញកន្លះថ្ងៃ ហើយដល់បាយថ្ងៃត្រង់ត្រូវប៉ាវបាយសិស្សសិស្សទៀត (គាត់ប៉ាវរហូតមករាល់ពេលចេញក្រៅមកទស្សនកិច្ចសិក្សា)។

ថ្ងៃនេះតាមរយៈបរិយាយរបស់អ្នកគ្រូ ខ្ញុំបានជ្រាបព័ត៌មានមួយដែលមិននឹកដល់ នោះគឺអាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ។ ចម្ងល់មួយដែលខ្ញុំមានមកយូរហើយដែរនោះ ក៏ត្រូវបានដោះស្រាយក្នុងថ្ងៃនេះដែរ នោះគឺ តើសពព្រះមហាក្សត្រិយ៍, ព្រះសង្ឃ ឬអ្នកមានព្រះនាមខ្ពស់ៗនោះគេដាក់ក្នុងកោដ្ឋយ៉ាងដូចម្ដេច ដែលធម្មតាយើងធ្លាប់តែឃើញសពសមញ្ញជនគេដាក់ផ្ដេកនៅក្នុងម្ឈូសនោះ។ ខ្ញុំធ្លាប់ដោះស្រាយខ្លួនឯងថា ប្រហែលជាគេដាក់បញ្ឈរ តែខ្ញុំសួរខ្លួនឯងថា បើដាក់បញ្ឈរវាមិនដួល? តែក្រោយមកមិនដឹងជាមាននរណាទេ បានប្រាប់ខ្ញុំថាសពពេលស្លាប់ហើយ បើនៅកាយវិការណា គឺនៅកាយវិការនោះ វាមិនដួលទេ ចម្លើយនេះវាម្យ៉ាងដែរ តែបើខ្ញុំគិតម្យ៉ាងទៀតនោះគឺគេដាក់អង្គុយ។

ថ្ងៃនេះចម្លើយបានដោះស្រាយហើយ តាមពិតនោះគឺអង្គុយទេបងប្អូន។ អ្វីដែលអស្ចារ្យនោះទៅទៀតនោះ គឺមិនមែនអង្គុយធម្មតាទេ។ ការអង្គុយរបស់សពគឺត្រូវអង្គុយដោយយកដៃទាំងពីដាក់ពីក្រោមភ្លៅទាំងសងយកមកប្រណម្យគ្នាដោយមានស្នូលឈើដាក់ភ្ជាប់ក្នុងចន្លោះដៃដែលប្រណម្យ និងទ្រូងរួចទើបគេចងភ្ជាប់ (ខ្សែសីមា?) រុំសព។ កាលនេះមើលទៅវាពិតជាពិបាក (លោកអ្នកសាកល្បងអង្គុយបែបនេះលោហ៍មើល៍) និងវេទនាភ្នែកណាស់។ ចំណេះដឹងដែលទទួលបានយ៉ាងល្អមួយទៀតនោះគឺឆ្លើយទៅនឹងសំណួរ ថាតើ ហេតុអ្វីបានជាមហាក្សត្រិយ៍ និងអ្នកមានឥស្សរិយយសធំៗ គេដាក់ព្រះសពនៅក្នុងកោដ្ឋជាជាងម្ឈូសដូចសាមញ្ញជននោះ? លោកអ្នកសាកល្បងគិតមួយសន្ទុះទៅមើល ប្រសិនបើឆ្លើយសមហេតុផល ខ្ញុំមានរង្វាន់ឲ្យ កិកិកិ… (ចម្លើយប្រាប់សប្ដាហ៍ក្រោយប្រសិនបើគ្មាននរណាឆ្លើយត្រូវ)។

អូខេ! អាឡែតែប៉ប៉ែប៉ប៉ាច់ងាកឆ្ងាយពីចំណងជើង។ យើងបែរមកយល់ដឹងពីអ្វីដែលខ្ញុំថាអាថ៌កំបាំងពីក្រោយការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ សម្ដេចព្រះចៅភីនាងធើ ចៅហ្វាកល្យាណិវឌ្ឍនា ក្រុមហ្លួងនរាធិវាសរាជនគរិន្ទ្រ វិញម្ដង។ ប្រហែលជាលោកអ្នកមួយចំនួនបានឃើញពីពិធីហែរក្បួនព្រះសពដ៏អស្ចារ្យ ឬយ៉ាងហោចណាស់ក៏តាមទូរទស្សន៍ និងអ៊ីនធ័រណេតដែរ កាលពីខែកន្លងទៅនេះ។

អ្វីដែលខ្ញុំគិតមិនដល់នោះ លោកអ្នកដឹងទេ តាមពិតនៅក្នុងព្រះកោដ្ឋដែលគេហែរនោះមិនមែនជាព្រះសពរបស់ព្រះអង្គទេ។ នៅក្នុងព្រះកោដ្ឋិនោះមានត្រឹមតែគ្រឿងជារបស់ព្រះអង្គមួយចំនួនដូចជាសក់ និងរបស់មួយចំនួនទៀតតែប៉ុណ្ណោះ។ ធាតុពិតសពរបស់ព្រះអង្គមិនត្រូវបានគេដាក់ក្នុងព្រះកោដ្ឋទេ គឺគេដាក់នៅក្នុងម្ឈូសដូចសាមញ្ញជនធម្មតា។ ទំនៀមនេះគេធ្វើតាំងពីជំនាន់ម្ដាយរបស់គាត់មកម្ល៉េះ ហេតុដូចនេះព្រះអង្គក៏សុំឲ្យបន្តស្នងព្រះបាទព្រះមាតាទ្រង់។

សពរបស់ព្រះអង្គត្រូវបានក្រុមព្រះរាជវាំងយកទៅដាក់នៅក្នុងព្រះមេរុ ដោយអាថ៌កំបាំង ពោលគឺមិនឲ្យមានសាធុជនណាដឹង ឬបានឃើញទេ គឺមានតែអ្នកស្និទ្ធនឹងព្រះរាជវាំង ឬអ្នកដែលធ្វើការងារនោះផ្ទាល់តែប៉ុណ្ណោះ។ ចំណែកឯការរំលាយព្រះសពនោះក៏មានអាថ៌កំបាំងមួយចំនួនទាក់ទងនឹងពេលវេលាផងដែរ។ ការនេះប្រហែលជានៅមានជនជាតិថៃជាច្រើនណាស់ដែលមិនបានដឹងពីរឿងនេះ ដោយនឹកស្មានតែគេហែរព្រះសពពិតដូចជាខ្ញុំដែរ៕

______________________________________________________
ប្រកាសទាក់ទង
១. ម្ចាស់បង ស្ដេចថៃសោយទិវង្គត
២. សារមន្ទីជាតិថៃ
៣. ទស្សនកិច្ចសិក្សា៖ ព្រះបរមរាជវាំងក្រុងបាងកក
៤. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៥. កោដ្ឋ
៦. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា
៧. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៨. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង
៩. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត)
១០. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់)
១១. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
១២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
១៣. «របាំងមុខមាស» នៅក្នុងបុណ្យព្រះបរមសព

Advertisements

មតិ»

1. សារមន្ទី​ជាតិ​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សៅរ៍ 20 ខែ​ធ្នូ 2008

[…] _________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ទស្សនកិច្ច​សិក្សា៖ សារមន្ទីរ​នានា​នៅ​បាងកក ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះ… […]

2. ម្ចាស់​បង ស្ដេច​ថៃ​សោយ​ទិវង្គត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សៅរ៍ 20 ខែ​ធ្នូ 2008

[…] អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះ… […]

3. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 23 ខែ​ធ្នូ 2008

[…] អាន​ផង​ដែរ៖ ១. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះ… ២. សារមន្ទី​ជាតិ​ថៃ ៣. […]

4. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​កុម្ភៈ 2009

[…] ស្ដី​ពី​អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះ…។ […]

5. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃ​សៅរ៍ 21 ខែ​វិច្ឆិកា 2009
6. dy - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ឧសភា 2010

ខ្ញុំដឺង​ហេតុអ្វីបានជាគេ​ដាក់សព្វអង្គុយបែប​នេះ​​​វាតាមធម្មជាតិពេលដែល​នៅក្នុង​ពោះម្តាយគឺអង្គុយ​អោបដៃ។

7. repost: ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 23 ខែ​កក្កដា 2010
8. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 23 ខែ​កក្កដា 2010
9. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ធ្នូ 2012
10. Sokly YAM - ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​ធ្នូ 2012

សូមអរគុណចំពោះការពិពណ៏នាដ៏មានតម្លៃរបស់លោក, ប៉ុន្តែខ្ញុំមានចម្ងល់មួយចំនួន ហើយចង់សួរបញ្ជាក់ឲ្យបានច្បាស់ជាងនេះទៅទៀត ព្រោះថាខ្ញុំពុំសូវមានចំណេះដឹងផ្នែកនេះ ហើយខ្ញុំចង់ដឹងបន្ថែមតែប៉ុណ្ណោះ។
សំណួរថា ហេតុម្តេចបានជាលោកដឹងថាគេមិនបានដាក់ព្រះសពចូលក្នុងកោដិ គេដាក់តែសក់និងរបស់របរមួយចំនួនក្នុងកោដិទៅវិញ? តើលោកបានមើលឃើញផ្ទាល់ឫទេ រឺគ្រាន់តែលឹគេថា? តើគ្រូរបស់លោកគាត់មានជំនាញអ្វី ជាគ្រូបង្រៀនផ្នែកនរវិទ្យាឫ?
សូមអរគុណទុកជាមុនចំពោះចម្លើយរបស់លោក!!

11. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013
12. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013
13. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃ​អាទិត្យ 10 ខែ​សីហា 2014
14. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​កញ្ញា 2014
15. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​កញ្ញា 2014
16. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 15 ខែ​កញ្ញា 2014
17. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​វិច្ឆិកា 2014
18. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​ធ្នូ 2014
19. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 17 ខែ​កក្កដា 2015
20. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មករា 2016
21. «​​របាំង​មុខ​មាស​» នៅ​ក្នុង​បុណ្យ​ព្រះ​បរម​សព | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 10 ខែ​សីហា 2016
22. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 23 ខែ​តុលា 2016
23. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃ​សុក្រ 9 ខែ​ធ្នូ 2016

[…] ចំណែកឯព្រះកោដ្ឋមាសធំដែលយើងបានឃើញប្រើប្រាស់សម្រាប់ព្រះបរមសព ព្រះចៅផែនដីថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ គ្រានេះ គឺជាព្រះកោដ្ឋមាសធំទី៣ ដែលព្រះអង្គឯងជាអ្នកចាត់ចែងឲ្យសាងឡើងកាលពីឆ្នាំ២០០៨ កន្លងមកនេះ ដើម្បីប្រកបគ្រឿងឥស្សរិយយសម្ចាស់បងរបស់ទ្រង់ដែលបានសោយព្រះទិវង្គតទៅនោះ គឺសម្ដេចព្រះចៅភីនាងធើ ចៅហ្វាកល្យាណិវ…។ […]

24. Repost: ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 27 ខែ​កុម្ភៈ 2017

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: