jump to navigation

ការ៍ដ​វីសា​ថ្មី ថ្ងៃ​សុក្រ 2 ខែ​មករា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ខ្ញុំបានទៅដកប្រាក់នៅធនាគារចេញពីម៉ាស៊ីនទូរអេធីអ៊ឹម ស្រាប់តែម៉ាស៊ីនវាប្រាប់ថាការ៍ដរបស់អ្នកផុតកំណត់ ប្រើលែងបានហើយ។ ងាប់បណ្ដោយ។

កាលពិតទៅក៏ដឹងដែរព្រោះនៅលើការ៍ដសរសេរខែ១២ ឆ្នាំ១០០៨ ខ្ញុំនឹកតែខែ១២នេះអាចប្រើបានមួយខែទៀត។ ការ៍ដដែលខ្ញុំប្រើប្រាស់នោះគឺជារបស់ធនាគារសឹង្ហបុរី SBC Bank ជាប្រភេទប័ណ្ណវីសា ដេបីត។ កាលដែលខ្ញុំប្រើធនាគារនេះនៅស្រុកខ្មែរយើងនោះ គឺវាងាយស្រួលជាពិសេសសម្រាប់អ្នកដែលឧស្សាហ៍ចេញក្រៅប្រទេសនេះឯង។ ប្រើប្រាស់ទិញឥវ៉ាន់ងាយស្រួលណាស់ ដោយមិនគិតកម្រៃជើងសារអ្វីទេ លើកលែងតែយើងដកប្រាក់សុទ្ធតែប៉ុណ្ណោះ។ ខ្ញុំបានប្រើប្រាស់២ឆ្នាំមកហើយ លោកអ្នកដឹងទេគេហ្វ្រីមិនយកថ្លៃប្រើប្រាស់ការ៍ដទៀតផង។


ការ៍ដអេធីអ៊ឹមប្រភេទវីសាថ្មីរបស់ខ្ញុំ នៅធនាគារ SBC

បន្ទាប់ពីការ៍ដប្រើមិនបានព្រោះហួសពេលកំណត់ហើយ ខ្ញុំក៏ចូលទៅធនាគារប្រាប់គេ គេក៏ឲ្យដូរថ្មី និងអ្វីដែលអស្ចារ្យនោះ គឺគេបន្តហ្វ្រី២ឆ្នាំទៀតឯណោះ 🙂 គ្រាន់បើមែនរឿងអីមិនប្រើបន្ត។ ដំបូងខ្ញុំគិតថាចង់បិទកុងនៅធនាគារនេះទៅហើយ ហេហេ…។

ធម្មតាគេធ្វើមួយសប្ដាហ៍ឯណោះទើបបានការ៍ដថ្មី តែបើយូរដូចនេះខ្ញុំនៅយកម៉េចបាន ព្រោះខ្ញុំត្រូវត្រឡប់ទៅថៃវិញហើយនោះ។ ដូចនេះមានតែអង្វរគេទេ គេថាឲ្យទៅសួរនៅសាខានេហរុទៅព្រោះទីនោះគេធ្វើការ៍ដផ្ទាល់។ ស្ទុះវឹងប្រាប់គេតាមដំណើររឿង ល្អដែរ គេថាធ្វើឲ្យទាន់បាន ហេហេ…។ ព្រឹកមិញបានទៅយក៍ការ៍ដថ្មីនេះរបស់ខ្ញុំ លើកនេះព័ណ៌ខ្មៅម្ដង (លើកមុនព័ណ៌ស)។ ស្អាតម្យ៉ាងដែរតើហ៍៕

__________________________________
អានផងដែរ
១. បើកកុងនៅធនាគារថៃ
២. ការ៍ដពេញកាបូប
៣. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា
៤. បើកបណ្ណឥណទាននៅធនាគារថៃ
៥. បណ្ណឥណទានធនាគារកសិករថៃ
៦. បណ្ណឥណទានធនាគារបាងកក និងថៃអ៊ែរអាស៊ី
៧. បានបណ្ណឥណទានថ្មីពីធនាគារក្រុងស្រី
៨. ប័ណ្ណឥណទាន ក្រុងស្រី First Choice

Advertisements

មតិ»

1. super - ថ្ងៃ​សុក្រ 2 ខែ​មករា 2009

នៅ SBC កាលមុនចង់ធ្វើមួយដែរ អត់លុយដាក់នឹងគេផង 😛

2. M|O|N|G|K|O|L - ថ្ងៃ​សុក្រ 2 ខែ​មករា 2009

ចិត្តល្អម្លេះ ដាក់លេខកូដឲ្យគេដឹង​ទាំងអស់ចឹង។

3. Khmer iT - ថ្ងៃ​សៅរ៍ 3 ខែ​មករា 2009

រវល់ពេក​មិនបានចូលមកលេង
Happy New Year 2009

May The Lord bless you
and always keep you
May heaven’s light shine
I wish this all and so much more
May all your dreams come true
And a Happy New Year , too ..
May you count your blessings, one by one And when totaled by the lot May you find all you’ve been given To be more than what you sought

4. អគ្គលីបុត្រ - ថ្ងៃ​សៅរ៍ 3 ខែ​មករា 2009

មង្គល​ឡូវ​ចាស់​ម្ល៉េះ
សម្បូរ​លុយ​ចេះ​តែ​ដាក់​ទៅ
ខ្ញុំ​វិញ​ដាក់​តែ​ម៉ាកុង​ហ្នឹង​ស៊ី​ការ​មិនអស់ មិនចាំបាច់​ដាក់ពីរ បី នាំ​ហត់​កាន់​កាត។
កាន់តែម៉ាសន្លឹក​វា​ច្រើន​ពេក​ផង!

5. សុភ័ក្ត្រ - ថ្ងៃ​សៅរ៍ 3 ខែ​មករា 2009

លេខ​ក្លែងក្លាយ​ហ្នឹង លោក​ឯង​មើល​មើល៍ 😀

6. រដ្ឋា - ថ្ងៃ​សៅរ៍ 3 ខែ​មករា 2009

ទោះយ៉ាងណាក៏មានលេខ៣ខ្ទង់សម្ងាត់នៅខាងក្រោយទៀតដែរ។ ប្រើកាត​វីសាដូចសុភ័ក្ត្រ គឺល្អម្យាងដែរព្រោះងាយស្រួលទិញសៀវភៅ រឺប្រើបង់សេវកម្ម លើបណ្តាយអ៊ីនធើណិតបាន។ ចុងខែនឹងបើកប្រាក់ខែគិត បើកកាតប្រើដែរ ការមុនប្រើSBC​ម្តងហើយតែប្រើក្រេឌីត ឥឡូវចង់ប្រើឌេប៊ីត​ម្តង។

7. duongchan - ថ្ងៃ​សៅរ៍ 3 ខែ​មករា 2009

ហ???​ កាដូឆ្នាំថ្មីសំរាប់ចន្ទរឺ?​ គិតទៅហ្សបភីងសិន រាវៗរកកាក់ បានវីហ្សា នេះបានថាហេងមែន!!!

សួស្ដីឆ្នាំថ្មី! ជូនពរសំណាងល្អ!!

8. davithpheap - ថ្ងៃ​អាទិត្យ 4 ខែ​មករា 2009

កត់លេខកាតថ្មីរបស់ប្អូនហើយ។ ខ្ចីយកទៅទិញអីវ៉ាន់ខ្លះតាមអាំងទែរណែតសិន។ ចាំជួយបង់លុយអោយបងផងណា។ ហាសហា

9. Khmer IT - ថ្ងៃ​អាទិត្យ 4 ខែ​មករា 2009

Hi! sorry for late to wish u on Happy New Year 2009

May The Lord bless you
and always keep you
May heaven’s light shine
I wish this all and so much more
May all your dreams come true
And a Happy New Year , too ..
May you count your blessings, one by one And when totaled by the lot May you find all you’ve been given To be more than what you sought May your journeys be short, your burdens light May your spirit never grow old May all your clouds have silver linings And your rainbows pots of gold

10. វីរិយា - ថ្ងៃ​អាទិត្យ 4 ខែ​មករា 2009

អាន​ពាក្យ​កាត​លោក​ឯង​ចង់​ប៉ះសក់! ហាហាហាស!

11. ការ៍ដ​ពេញ​កាបូប « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 27 ខែ​តុលា 2009

[…] ____________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ការ៍ដ​វីសា​ថ្មី […]

12. ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា « ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 30 ខែ​មិថុនា 2012

[…] បើកកុងនៅធនាគារថៃ ២. ការ៍ដពេញកាបូប ៣. ការ៍ដវីសាថ្មី Like this:LikeBe the first to like […]

13. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មករា 2014

[…] __________________________________________ ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី […]

14. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 24 ខែ​មិថុនា 2015

[…] __________________________________________ ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី ៤. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ […]

15. ប័ណ្ណ​ឥណ​ទាន​របស់​ឃេ​ធី​ស៊ី ធនាគារ​ក្រុង​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កក្កដា 2015

[…] __________________________________________ ប្រកាសប្រហាក់ប្រហែល៖ ១. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៤. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ […]

16. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ ​រួម​រ៉ូប៊ិនស៊ុន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កញ្ញា 2015

[…] ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី ៤. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ […]

17. បណ្ណ​ឥណ​ទាន​ធនាគារ​បាងកក និង​ថៃ​អ៊ែរ​អាស៊ី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 7 ខែ​តុលា 2015

[…] ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី ៤. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ […]

18. បាន​បណ្ណ​ឥណទាន​ថ្មី​ពី​ធនាគារ​ក្រុង​ស្រី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 20 ខែ​មេសា 2016

[…] ២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី ៤. បណ្ណឥណទានធនាគារកសិករថៃ […]

19. ប័ណ្ណ​ឥណទាន ក្រុង​ស្រី First Choice | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 27 ខែ​ធ្នូ 2016

[…] ២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី ៤. បណ្ណឥណទានធនាគារកសិករថៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: