jump to navigation

មេសូត្រ ថ្ងៃសុក្រ 6 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ, អតីតភាព, អំពីសុភ័ក្ត្រ.
trackback

កាល​ពី​ខ្ញុំ​នៅ​រៀន​បឋម​សិក្សា​ សៀវភៅ​រៀនអាន​តែង​តែ​មាន​មេសូត្រ។ គ្រូ​ៗ​ឲ្យ​សិស្ស​ទន្ទិញ​មេសូត្រ​នេះ​យ៉ាង​រត់​មាត់ ហើយ​ជា​ទូទៅ គេ​តែង​តែ​និយាយ​ថា “មេសូត្រ​រត់​មាត់” ទៀត​ផង។

នៅ​ថ្ងៃ​ណា​មួយ​ដែល​ត្រូវ​រៀន​មេសូត្រ​ហើយ ចាំ​មើល​ទៅ​ថ្នាក់​នោះ​ឡើង​អ៊ូរ ដ្បិត​សិស្ស​គ្រប់​គ្នា​សូត្រ យ៉ាង​ពិរោះ​ដូច​នឹង​ព្រះសង្ឃ​សូត្រ​ធម្ម​ចឹង​ដែរ 🙂

ខ្ញុំ​នៅ​ចាំ​មេសូត្រ​មួយ​ដែល ប្រហែល​ជា​នៅ​ថ្នាក់​ទី​៥​ក៏​មិន​ដឹង ដែល​មេសូត្រ​នេះ​អប់​រំ​ក្មេង​ៗ​ឲ្យ​ឧស្សាហ៍ ងើប​ភ្ញាក់​ពី​ដេក​ជួយ​ធ្វើ​ការងារ​ម្ដាយ​ឪពុក តែ​ខ្ញុំ​មិន​ចាំ​បាន​ទាំង​អស់​សោះ បាន​តែ​ប៉ុន្មាន​ល្បះ និង​មិន​ពេញ​លេញ​ទៀត​ផង។ ខ្ញុំ​យក​មក​ដាក់​នៅ​ទី​នេះ​សាក​ល៎​មើល ក្រែង​មាន​បង​ប្អូន​យើង​នៅ​ទី​នេះ​ធ្លាប់​បាន​រៀន​មេសូត្រ​នេះ​ដែរ ហើយ​នៅ​ចាំ​បទ​មេសូត្រ​នេះ។ កុំ​ភ្លេច​ណ៎ា បើ​នៅ​ចាំ​សូម​ជួយ​បំពេញ​គ្នា​ផង។ អរគុណ!

មេសូត្រ​នេះ មាន​លំនាំ​ដូច​ត​ទៅ​៖

____________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ចម្រៀង​​ “ថ្ងៃ​ពាក់​កន្សែង​” កុមារ​ឈាន​មុខ
២. កាល​គ្រា​មួយ…
៣. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា
៤. បើ​នាង​បុក​ស្រូវ
៥. មេសូត្រ​៖ អតីត​នៃ​ភាព​ចង​ចាំ*

Advertisements

មតិ»

1. សុភា - ថ្ងៃសុក្រ 6 ខែ​កុម្ភៈ 2009

អត់ចាំទេលោកអើយ ហាហា ចាំតែមាណមាត់ដែរណឹង 😀 ។ ចាំជាងគេ​ចំរៀងបទស្អាតជានិច្ច។

2. davithpheap - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

ធ្វើជីបង្ការថ្ងៃមុខ បន្លែបន្លុក ត្រូវការចាំបាច់រាល់ថ្ងៃ។

3. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

អ៊ុប! ត្រូវ​ហើយ… លោក​នៅ​ចាំ​ត​ទៅ​ទៀត​ទេ? សូម​ជួយ​សូត្រ​ឲ្យ​ចប់​មេសូត្រ​នេះ​ផង ខ្ញុំ​ចាំ​បាន​ត្រឹម​៣​វគ្គ​នេះ​ទេ។ បើ​ចាំ​រហូត​ដល់​ចប់​សូម​ជួយ​ប្រាប់​ផង​ណ៎ា!

4. davithpheap - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

មិនមែនលោកទេ ខ្ញុំគឺសន្តិភាព។ ហៅបងស្រី បានហើយ។

5. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

សុំ​ទោស​ផង​ចឹង កុំ​ប្រកែ​ប្រកាន់​អី​ណ៎ា 🙂
យាយ​ចឹង​ចេះ​មេសូត្រ​នេះ​បន្ត​ទៀត​អត់?

6. davithpheap - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

ចាំច្បាស់ បានតែប៉ុណ្ណឹង។​ ឃ្លាតទៀតដូចជាស្រពិចស្រពិល។
… ម្ទេសខ្ទឹមទាំងអស់ ថែជីថែទឹកអោយដល់។
ពេលណាបន្លែអោយផល ហូបឆ្ងាញ់ស្កប់ស្កល់ …។
ចាំរកនឹកទៀតសិន ព្រោះមេសូត្រនេះធ្លាប់ចូលចិត្តកាលនៅក្មេង។
មានមេសូត្រមួយទៀត សម័យកុម្មុយនិស្ត អាហ្នឹងចាំច្បាស់។
ទំព័រសករាជថ្មី យើងឃ្មាតខ្មី សែនសប្បាយ
នាំគ្នារត់ប្រញាយ ចិត្តរីករាយ ទៅសាលា។
ពុកកូនសុំទៅរៀន កូនស្រេកឃ្លាន​ ចង់សិក្សា
បួនឆ្នាំប្លាយឃើញថា ភ្លេចវិជ្ជា អស់សន្ធឹក។
ម៉ែនេះមិត្តភ័ក្រ្តកូន រួចពីសូន្យ កូនសែននឹក
ពួតដៃគ្នាល្ងាចព្រឹក ខំប្រញឹក បង្កើនផល។ bla bla ….

7. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

មិន​អី​ទេ​ចឹង ចាំ​មើល​ក្រែង​មាន​នរណា​ចាំ​ទៀត ជួយ​គ្នា​បន្តិច​ៗ​ម្នាក់​ទៅ​ពេញ​ហើយ។

យាយ​ចឹង​ចេះ​នៅ​ចាំ​អា​មេសូត្រ​ទី​ពីរ​នេះ​ដែរ​ហ្ន៎ សូម​សសើរ​ហើយ អាន​ហើយ រំឮក​ខ្ញុំ​ឲ្យ​ចាំ​វា​ឡើង​វិញ​ដែរ 🙂

8. កំមុយនីស - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

davithpheap: ម៉ែមើលជំវិញផ្ទះ កូនជំរះស្មៅគ្មានសល់ សាលាធ្លាផ្លូវថ្នល់ កូនគិតដល់អណាម័យ។………………តាមលទ្ឋិម៉ាកលេនីន។(បើតគិតយូអាចចាំមកវិញខ្លះ)
តែនៅចាំបទបង្ហូតទង់ជាតិ សម័យយួនកំមុយនីស ៖ .. អង់អាចក្លាហានមោះមុត ប្រយុទ្ឋនៅក្នុងសង្រ្គាម ប្តេជ្ញាប្តូឈាម នឹងក្មាំងសត្រូវ (ចាំរកនឹកសិន)
ហើយមួយទៀតគឺបទ៖ អបអរសាទរទទួលអំណរ …

9. duongchan - ថ្ងៃសៅរ៍ 7 ខែ​កុម្ភៈ 2009

ចន្ទចាំបានតា​ អា២ឃ្លាខាងលើទេ ព្រោះកាលនៅតូចអត់ទាន់បានចូលរៀន លឺអ៊ំក្បែរផ្ទះបង្រៀនកូនគាត់ដែលរៀនថ្នាក់ទី៥សូត្រ ក៏ចាំបានប៉ុណ្ណុងឯង។ គិតថាពេលបានចូលរៀន នឹងចេះបទនេះឲ្យខាងតែបាន ដឹងអីកម្មវិធីថ្មី ខុសស្រលះហ្មង។ មានមេសូត្រដែរ តែអត់មានបទហ្នឹងទេ។
សុំទោសដែលជួយអត់បាន។​ តែចន្ទនៅចាំបទផ្សេង គឺបទកសិករជរាបានខ្លះដែរ។

10. ចម្រៀង​​ “ថ្ងៃ​ពាក់​កន្សែង​” កុមារ​ឈាន​មុខ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2009

[…] ___________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. មេសូត្រ […]

11. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 3 ខែកក្កដា 2009

[…] មេសូត្រ […]

12. កាល​គ្រា​មួយ… « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 3 ខែកក្កដា 2009

[…] មេសូត្រ […]

13. បើ​នាង​បុក​ស្រូវ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2011

[…] មេសូត្រ LikeBe the first to like this . […]

14. មេសូត្រ​៖ អតីត​នៃ​ភាព​ចង​ចាំ* | ស្រែ​ខ្មុក - ថ្ងៃអង្គារ 19 ខែ​មីនា 2013

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: