jump to navigation

ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ខ្ញុំបានដាក់ប្រកាសមួយកាលពីចុងឆ្នាំ២០០៨ ស្ដីពីអាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ។ ការដែលដោះស្រាយចម្ងល់នោះគឺថាតាមពិតទៅបណ្ដាសពអ្នកមានឋានៈខ្ពង់ខ្ពស់ រាប់ទាំងព្រះមហាក្ស័ត្រិយ៍ និងរាជវង្សនេះគឺគេដាក់សពអង្គុយក្នុងកោដ្ឋ មិនមែនបញ្ឈរសពទេ។

នៅក្នុងប្រកាសនោះខ្ញុំដាក់សំណួរយករង្វាន់មួយ (តែគ្មាននរណាឆ្លើយសោះ :)) ថាតើ ហេតុអ្វីបានជាមហាក្សត្រិយ៍ និងអ្នកមានឥស្សរិយយសធំៗ គេដាក់ព្រះសពនៅក្នុងកោដ្ឋជាជាងម្ឈូសដូចសាមញ្ញជននោះ? ចម្លើយគឺថាព្រះមហាក្ស័ត្រិយ៍ និងបណ្ដារាជវង្សទ្រង់ សុខចិត្តដាក់ព្រះសពបែបនេះ ដ្បិតគេមានជំនឿថាប្រសិនបើដាក់សពឲ្យដេកនៅក្នុងម្ឈូសដូចសាមញ្ញជននោះរាជ្យរបស់ទ្រង់អាចនឹងត្រូវរលាយបាត់បង់ទៅតាមទ្រង់ដែរ (សម្គាល់៖ នេះតាមជំនឿពីជនជាតិថៃ មិនដឹងជាខ្មែរមានជំនឿបែបនេះដែរ ឬទេ?)។ ខ្ញុំបានឮទៀតថាពីអតីតកាល ឬនៅតាមតំបន់ខ្លះគេច្បូតយកសាច់ ចេញពីឆ្អឹងទៀតផង មុននឹងបូជា។

នៅឯខេមរប្រទេសវិញ ក៏មិនខុសពីថៃ លាវដែរ បណ្ដាព្រះមហាក្ស័ត្រិយ៍ពីអតីតកាល និងអ្នកមានឋានៈខ្ពង់ខ្ពស់ដទៃទៀតសុទ្ធតែប្រើប្រាស់កោដ្ឋទាំងអស់ តែមិនដឹងថាការដាក់សពដូចគ្នាទៅនឹងថៃដែរឬទេ (ប្រហែលជាដូចគ្នា ដ្បិតប្រពៃណីរំលាយព្រះសពនេះថៃអាចនឹងចម្លងពីខ្មែរទៅទេ)។ ដូចក្នុងរូបនេះ គឺជាព្រះកោដ្ឋរបស់ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី នៅពេលដែលធ្វើពិធីដង្ហែរយកទៅដាក់ឯវាលព្រះមេរុ។ ក៏ប៉ុន្តែខ្ញុំរកឃើញរូបភាពមួយទៀតនៃព្រះសពទ្រង់ដែលគេដាក់ដេកព្រះហស្ថប្រណមដូចសាមញ្ញជនដែរ ហេតុដូចនេះសំណួរគឺថា តើព្រះកោដ្ឋដែលគេបានរៀបចំពិធីដង្ហែរនោះ តាមពិតទៅមានព្រះសពរបស់ទ្រង់នៅក្នុងនោះដែរឬទេ? ឬមួយគ្រាន់តែជាពិធីដង្ហែរតាមរាជប្រវេណី ដូចកាលដែលព្រះរាមស្ដេចថៃធ្វើតាមគន្លងនេះដែរ ឬយ៉ាងណា? នៅពេលណាមួយនឹងមានការសិក្សាពីនេះ៕

____________________________________________________
អានផងដែរ
១. កោដ្ឋ
២. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទ នរោត្ដម
៣. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៤. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
៥. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង
៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត)
៨. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់)
៩. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
១០. «របាំងមុខមាស» នៅក្នុងបុណ្យព្រះបរមសព

Advertisements

មតិ»

1. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​កុម្ភៈ 2009

[…] ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និ… – ខែ កុម្ភៈ 12, […]

2. mykhmerheritage - ថ្ងៃសុក្រ 13 ខែ​កុម្ភៈ 2009

តើនៅក្នុងវាំងស្ដេចសៀមមានទ្វារខ្មោចទេ?
ព្រះបរមរាជវាំងស្ដេចខ្មែរបានកសាងតាមអង្គធំមានទ្វា៥។
ទ្វាទឺ៥គីសំរាប់តែដឺកសពរបស់ព្រះរាជានិងសពព្រះរាជាសារនុវង្យចេញ
ទៅក្រៅ។
ហើយប្រកដជាសពនោះឈរហើយព្រោះចេតិយនិមួយៗធំៗណាស់ដួចជា
ចេតិយនៅក្នុងព្រះបរមរាជវាំង នៅឪដុង្គ នៅលើវត្តភ្នំជាដើម។

3. សុភ័ក្ត្រ - ថ្ងៃសុក្រ 13 ខែ​កុម្ភៈ 2009

ពិត​ជា​មាន បើ​តាម​ពិត​មែន​នោះ​ព្រះ​បរមរាជវាំង​ចតុម្មុខ​សង់​យក​លំនាំ​ព្រះបរមរាជវាំង​ថៃ​ទេ។ ចំពោះ​ថា​ដាក់​សព​ឈរ​ព្រោះ​ចេតិយ​ធំ​នោះ​ខុស​ស្រឡះ​ហើយ។ ចេតិយ​គេ​ធ្វើ​សម្រាប់​តម្កល់​ធាតុ មិន​មែន​ដាក់​សាកសព​ទេ។

4. mykhmerheritage - ថ្ងៃអាទិត្យ 15 ខែ​កុម្ភៈ 2009

ដាក់ធាតុដាក់ហើយប្រហែលដាក់សពដែរហ្នឺងបានជាចេតិយធំម្លេះ។
តាមការពិតនោះគីវាំងសៀមសង់តាមវាំងខ្មែរ។សៀមបានសង់តាំងគំរួ
អង្គរវត្តនីងសង់រឿងរាមកេរ្តិ៍តាមផែអង្គរវត្តទៀតផង។សួម្បីតែវត្តព្រះកែវក៍សៀម
ចម្លងតាមខ្មែរដែរ។សៀមបានដុតវត្តព្រះកៃវខ្មែរមុនដែលសៀមចេញពីទីក្រុង
ចតុមុខ។សូមអាននៅទីនេះវាំងស្ដេចខ្មែរសង់នៅចតុមុខនៅឆ្នាំ១៤៣២គឺមុន
វាំងស្ដេចសៀមទៅទៀត។

http://www.phnompenh.gov.kh/english/history.htm

5. C*H*A*N*R*O*E*U*N - ថ្ងៃចន្ទ 16 ខែ​កុម្ភៈ 2009

@ តើមានភស្តុតាងអ្វីដែលសុភ័ក្រ្តអះអាងថាព្រះបរមរាជវាំងខ្មែរសង់តាមលំនាំថៃ?

@ តាមពិតការបញ្ចុះសព ឬបញ្ចុះសពបញ្ឈរនោះជាវប្បធម៌ដើមរបស់ខ្មែរមុន​ការហូរចូលរបស់វប្បធម៌ឥណ្ឌាមកលើជ្រោយសុវណ្ណភូមិ ដែលអ្នកប្រាជ្ញខាង​នរៈវិជ្ជាបានរក ឃើញនៅតាមស្ថានីយបុរេប្រវត្តិសាស្រ្តនៅកម្ពុជា។

តាមពិតការជំនឿនៃដាក់សពអោយអង្គុយនៅក្នុងកោដ្ឋ ឬម្ឈូស​មិនបានទាក់ទង​អ្វីទៅនឹងភាពគង់វង្សនៃរាជានោះឡើយ។ ជំនឿនេះគឺទាក់ទងនឹងការចាប់កំណើត ការរលត់ខ័ននៃជីវិត​ និងការវិលទៅរកប្រភពដើមនៃជីវិត។ ធម្មតាគេដាក់សព​អោយ​អង្គុយ​ដោយមានដៃទាំងពីរប្រណម ដែលតំណាងអោយរូបសញ្ញាដែល​មនុស្សយើងនៅក្នុងស្បូននៃផ្ទៃមាតាមុនពេលកើតចេញមកក្រៅ (សូមបញ្ជាក់​ថាទារកនឹងត្រលប់ក្បាលចុះក្រោមពេលគ្រប់ខែជិតប្រសូត្រ) ហេតុនេះហើយពេល​ស្លាប់ទៅវិញក៏ត្រូវមានសណ្ឋានដូចកាលមិនទាន់កើតដែរ។

6. យមរាជ - ថ្ងៃអង្គារ 17 ខែ​កុម្ភៈ 2009

អ្នកណាគេនិយាយ ហើយមានឯកសារណាខ្លះដែលបញ្ជាក់ថាព្រះរាជវាំងខ្មែរ
សង់និងយកលំនាំតាមព្រះវាជវាំងសៀមនោះ? សូមបញ្ជាក់ផង !

សូមអត់គាំទ្រទេគំនិតនេះ ! វាជាការនិយាយឲ្យបានតែរួចផុតពីមាត់ប៉ុណ្ណោះ !
សួរថាតើអរិយធម៌ខ្មែរកើតមុនសៀមឬសៀមកើតមុនខ្មែរ? ក្រែងអ្នកណាក៏
គេដឹងដែរឬអីក្នុងមួយពិភពលោកនេះ ថាសៀមចំលងយកអរិយធម៌ពីខ្មែរស្ទើរ
តែទាំងអស់នោះ !

ក្រែងខ្មែរកើតមុនសៀមរាប់រយពាន់ឆ្នាំឬអី ! តើដែលមានទេដែលថាប្រទេស
ធំធ្លាប់ជាចក្រភពនៅអាស៊ីអាគ្នេយ៏នេះទទួលយកនូវឥទ្ធិពលវប្បធម៌របស់
ប្រទេសតូចតាចដែលកើតក្រោយខ្លួន​ ជាអាណាខេត្តរបស់ខ្លួន និងធ្លាប់ស្ថិត
ក្រោមការគ្រប់គ្រងរបស់ខ្លួននោះ?

វាមិនអាចទៅរួចទេស្តាប់ឲ្យបានទៅពួកស្យាមគុហ៏អ៊ើយ ! កុំមកបំភ័ន្ទការពិតឲ្យ
សោះ ! និយាយគ្មានឡូហ្ស៊ិកបន្តិចសោះនេះ !​

បើនិយាយបែបនេះមែនមានតែនៅស្រុកសៀមមានកូនកើតមុនឪហើយពរតា
ដើរលេង ?

7. mykhmerheritage - ថ្ងៃអង្គារ 17 ខែ​កុម្ភៈ 2009

ភាសារសៀមនិយាយគឺមកពីស្រុកចិន។ដួច្នេះទំនៀមទំលាប់របស់សៀមគឺដួច
ចិន ជនជាតិ​សៀមគីមកពីស្រុកចិន។​ទំនាមទំលាប់របស់សៀមសព្វថ្វៃមិនមែន
ចិនទេគីខ្មែរ។សៀមបានយកទំនាមទំលាប់ខ្មែរព្រោះខ្មែរបាន​ជួយសៀមឪយមាន
ទឺកដីរស់នៅពេលសៀមរត់ចេញពីស្រុកចិននៅពេលពួកមុ់ងហ្កុលបាន​វាយយក
ទឺកដីរបស់សៀម។ខ្មែរគឺជាអ្នកបង្កើតសៀមដួចជាលេខខ្មែរបានសរសេរនៅលើ
ក្រដាស់លុយនីងនៅលើកាក់សៀមសព្វថ្វៃ។

8. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 14 ខែកញ្ញា 2009

[…] […]

9. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 14 ខែកញ្ញា 2009

[…] […]

10. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃចន្ទ 14 ខែកញ្ញា 2009

[…] ការ​រំលាយ​សព​ព្រះ​មហ… កោដ្ឋកោដ្ឋ « -:- កំ… […]

11. repost: ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 23 ខែកក្កដា 2010

[…] […]

12. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃអាទិត្យ 10 ខែសីហា 2014

[…] […]

13. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] […]

14. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] […]

15. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] […]

16. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែវិច្ឆិកា 2014

[…] […]

17. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែធ្នូ 2014

[…] […]

18. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែកក្កដា 2015

[…] […]

19. «​​របាំង​មុខ​មាស​» នៅ​ក្នុង​បុណ្យ​ព្រះ​បរម​សព | ស្រែ​ខ្មុក - ថ្ងៃពុធ 10 ខែសីហា 2016

[…] […]

20. Repost: ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 27 ខែ​កុម្ភៈ 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: