jump to navigation

ចម្រៀង​​ “ថ្ងៃ​ពាក់​កន្សែង​” កុមារ​ឈាន​មុខ ថ្ងៃសុក្រ 13 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

និយាយ​ៗ​ទៅ​កាល​ពី​នៅ​រៀន​សម័យ​កុម្មុយនីស្ត​សប្បាយ​ម្យ៉ាង​ដែរ​តើ ការ​សិក្សា​ក៏​មាន​របៀប​រៀបរយ ជា​ពិសេស​គ្រូ​ក៏​បង្រៀន​បាន​ល្អ មិន​មាន​ការ​យក​ប្រាក់​សិស្ស ឬ​បង្ខំ​រៀន​គួ​ក្នុង​ម៉ោង​រដ្ឋ​ទេ ចំណែក​សិស្សានុសិស្ស​ជា​ទំពាំង​ស្នង​ឫស្សី​វិញ​នោះ ក៏​មាន​ការ​យក​ចិត្ត​ទុក​ដាក់​រៀន និង​មាន​កម្មវិធី​ច្រើន​គួរ​សម​ណាស់​ដែរ​ហ្នឹង​ណា។

pop-300-schools-4កន្សែង​ក្រហម​​កុមារ​កម្ពុជា​ពាក់​នា​សម័យ​នោះ (​ចាប់​ពី​ថ្នាក់​ទី​៣ ដល់​ទី​៥​) រូប​នេះ​ជា​កុមារ​នៅ​ប្រទេស​លាវ

ខ្ញុំ​នៅ​នឹក​ឃើញ​កាល​នោះ​ឲ្យ​តែ​ដល់​ថ្នាក់​ទី​៣​ហើយ កូន​សិស្ស​តម្រូវ​ឲ្យ​ក្លាយ​ជា​កុមារ​ឈាន​មុខ (កុមារ​គំរូ) គឺ​ត្រូវ​ពាក់​កន្សែង​ក្រហម និង​មួក គឺ​បន្ត​ពាក់​របៀប​នេះ​រហូត​ដល់​ថ្នាក់​ទី​៥ ដែល​ជា​ថ្នាក់​បញ្ចប់​បឋម​សិក្សា។ ខ្ញុំ​ធ្លាប់​ដាក់​ប្រកាស​មួយ​ស្ដី​ពី​មេសូត្រ​ដែល​រៀន​កាល​ពី​ថ្នាក់​បឋម​សិក្សា​ដែរ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ចម្រៀង​មួយ​បទ​ដែល​ទាក់ទង​នឹង​កុមារ​ឈាន​មុខ​នេះ កាល​ពួក​យើង​នៅ​រៀន​ ពួក​យើង​តែង​តែ​ចំអន់​គ្នា​លេង​ថា “កុមារ​ឈាម​មុខ” ជា​ជាង​ហៅ​កុមារ​ឈាន​មុខ។

ជា​ទូ​ទៅ​កុមារ​ឈាន​មុខ​ត្រូវ​ធ្វើ​ពិធី​ចូល​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ជា​រៀង​រាល់​ឆ្នាំ (សម្រាប់​សិស្ស​ថ្នាក់​ទី​៣​) ថ្ងៃ​ទី​០១ មករា សម័យ​នោះ​មិន​ឈប់​ជា​បុណ្យ​ជាតិ​ទេ តែ​ជា​ថ្ងៃ​សប្បាយ​មួយ​របស់​កូន​សិស្ស​នៅ​បឋម​សិក្សា។ មុន​នឹង​ដល់​ថ្ងៃ​ទី​១​នេះ ពួក​យើង​ត្រូវ​លោក​គ្រូ​អ្នក​គ្រូ​បង្រៀន​ចម្រៀង​ជា​ផ្លូវ​ការ​ដើម្បី​ច្រៀង​នៅ​ថ្ងៃ​នោះ និង​ពី​របៀប​ចង​កន្សែង​ឈាន​មុខ គិត​ៗ​ទៅ​ខ្ញុំ​ពិបាក​នឹង​ចេះ​ចង​នេះ​ណាស់។ ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​នោះ​យាយ​ខ្ញុំ​គាត់​លក់​កន្សែង និង​មួក​កុមារ​ឈាន​មុខ​នេះ​ដែរ ហើយ​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​ ពេល​ខ្លះ​ចង់​ដូរ​ថ្មី​ក៏​ទៅសុំ​គាត់ ហាហា។

ងាក​មក​និយាយ​ពី​បទ​ចម្រៀង​វិញ​ម្ដង។ បទ​នោះ ខ្ញុំ​ក៏​មិន​ចាំ​អស់​ដែរ ហេតុ​ដូច​នេះ​ត្រូវ​ការ​អ្នក​ក្នុង​ប្លុក​នេះ​ជួយ​បំពេញ​គ្នា​ផង បើ​នៅ​ចាំ។

មួយ​មករា នា​ឆ្នាំ​ប៉ែត​សិប ថ្ងៃ​នក្ខត្តឫក្ស​ជោគ​ជ័យ​បវរ
កុមារ​យើង​ទូទាំង​នគរ ទទួល​អំណរ​ថ្ងៃ​ពាក់​កន្សែង
(​មែន​ហើយ​ថ្ងៃ​ពាក់​កន្សែង​)

ចូល​ជា​សមាជិក​…….

(មែន​ហើយ​ឲ្យ​មាន​តម្លៃ​)

យើង​មាន​សិទ្ធិ​សេរី នឹង​ដើម្បី​ជួយ​មាតុភូមិ
យើង​មាន​សិទ្ធិ​សេរី នឹង​ដើម្បី​ជួយ​មាតុភូមិ

___________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១.
មេសូត្រ
២. កាល​គ្រា​មួយ…
៣. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា
៤. បើ​នាង​បុក​ស្រូវ

Advertisements

មតិ»

1. មេសូត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2009

[…] ____________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ចម្រៀង​​ “ថ្ងៃ​ពាក់​កន្សែង​” កុមារ… […]

2. សុវុឌ្ឍី - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2009

ពេលខ្ញុំរៀនបឋម និងវិទ្យាល័យ គ្មាននរណាគេអោយធ្វើកុមារឈានមុខអីផង។:P

3. សុភា - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2009

ជំនាន់ខ្ញុំក៏អត់ដែល និយាយទៅពួកយើងម៉ោយឺតហើយសុវុឌ្ឈីអើយ 😀

4. បណ្ឌិត - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2009

យ៉ាហ៊ីណេះរំលឹកតែរឿងកុម្មនីសនឹងអីក្រភាក់?? ម៉េចចង់ត្រលប់ទៅពីកាលណុង​វិញអីហ្នុង??

5. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2009

ក្មេង​ៗ​កើត​មិន​ទាន់​កុំ​ចេះ​លូក​មាត់ ហាហា….

6. roubroum - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2009

កាលខ្ញុំរៀននៅបឋមសិក្សាខ្ញុំក៏ធ្លាប់ធ្វើជាកុមារឈានមុខដែរ

7. mykhmerheritage - ថ្ងៃអង្គារ 17 ខែ​កុម្ភៈ 2009

ខ្មែរហៅថាយុវន្ត។

8. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 3 ខែកក្កដា 2009

[…] ចម្រៀង​​ “ ថ្ងៃ​ពាក់​កន្សែង​” កុមារ… […]

9. កាល​គ្រា​មួយ… « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 3 ខែកក្កដា 2009

[…] ចម្រៀង​​ “ ថ្ងៃ​ពាក់​កន្សែង​” កុមារ… […]

10. បើ​នាង​បុក​ស្រូវ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2011

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: