jump to navigation

កម្ពុជា-ថៃ ហ្វ្រី​វិសា ? ថ្ងៃអាទិត្យ 1 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
11 comments

មិន​ដឹង​ពិត​ជា​មិន​ពិត​ទេ បាន​ឮ​ដំណឹង​ល្ហៀង​ៗ ថា​ចាប់​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០០៩ នេះ​ត​ទៅ ព្រះរាជាណាចក្រ​កម្ពុជា និង​រាជអាណាចក្រ​ថៃ នឹង​ចាប់​ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ដោយ​មិន​យក​ប្រាក់ (ហ្វ្រី) ដល់​ប្រជាជន​ទាំង​សង្ខាង ក្នុង​កម្រិត​សាក​ល្បង​រយៈ​ពេល​៦​ខែ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​ត្រូវ​បំពេញ​សំណុំ​បែប​បទ​សុំ​ទិដ្ឋាការ​ដដែល គ្រាន់​តែ​មិន​បង់​ប្រាក់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​រក​ប្រភព​ណា​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​ឡើយ​ទេ ប្រសិន​បើ​លោក​អ្នក​មាន​ដំណឹង​ សូម​ជួយ​ប្រាប់​គ្នា​ចែក​យក​បុណ្យ​ផង។

ប្រសិន​បើ​ដំណឹង​នេះ​ជា​ការ​ពិត​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​ពីរ​ប្រទេស​ងាយ​ចេញ​ចូល និង​ចំពេញ​ថវិកា​បាន​មួយ​កម្រិត​ទៀត តែ​ក្រុមហ៊ុន​ទេសចរណ៍​ច្បាស់​ជា​បាត់​ប្រភព​ចំណូល​មួយ​ចំណែក​ហើយ បន្ទាប់​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​វីសា​វៀតណាម ត្រូវ​បាន​កាត់​ផ្ដាច់​នោះ ហេហេ…៕

ព័ត៌មាន​ផ្លូវ​ការ​ថ្មី៖

យោង​តាម​បុគ្គលិក​ធ្វើ​ការ​នៅ​ទីភ្នាក់ងារ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ដំណឹង​នេះ​ពិត​ប្រាកដ​ហើយ។ តែ​មាន​រយៈ​ពេល​តែ​បី​ខែ​ប៉ុណ្ណោះ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០០៩​ នេះ៕

______________________________________________
អាន​ផង​ដែរ៖
១. ខែ​ក្រោយ​កម្ពុជា​-​ថៃ ហ្វ្រី​វីសា

Advertisements
%d bloggers like this: