jump to navigation

ចាញ់​បោក​អ្នក​លក់​ស្វាយ​ទៀត​ហើយ ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
11 comments

ម្សិល​មិញ​នេះ ខ្មែរ​ៗ​យើង​នាំ​គ្នា​ធើ​ម្ហូប​ជុំ​គ្នា​ញ៉ាំ គេ​នាំ​គ្នា​ដើរ​ផ្សារ ខ្ញុំ​ក៏​ទៅ​ជាមួយ​គេ​ដែរ​ទៅ ដឹង​អី​ដើរ​ៗ ជួប​គេ​លក់​ស្វាយ​ក៏​នឹក​ឃើញ​ទិញ​មោ​ទៀត។

ម្ដង​នេះ​សួរ​អ្នក​លក់​ច្បាស់​ណាស់​ផ្អែម​អត់? បើ​ផ្អែម​បាន​ទិញ​ណា! ដឹង​អ្នក​លក់​ថា​ម៉េច​ទេ? គេ​ថា​ផ្អែម​ណាស់ ញ៉ាំ​ជាមួយ​បាយ​ដំណើប​ក៏​បាន​ភ្លាម​មិន​បាច់​ដាក់​ស្ករ​ទេ។ អូ! អួត​គ្រាន់​បើ។ ឃើញ​ចឹង​ក៏​នឹក​ទិញ​ទៀត​ទៅ។

លើក​នេះ​រើស​ស្វាយ​មោ​៣​ផ្លែ មួយ​គីឡូ​ល្មម តែ​ថោក​ជាង​លើក​មុន​តម្លៃ​តែ​៦០​បាត​ទេ បី​ផ្លែ​នេះ ដ្បិត​លើក​នេះ​ទិញ​នៅ​ផ្សារ​ធម្មតា ហេហេ… រើស​បាន​ស្វាយ​បី​ហើយ​នៅ​ទិញ​បាយ​ដំណើប​ស្វាយ​មួយ​កញ្ចប់​ទៀត​២០​បាត។ យក​មោ​ផ្ទះ​ញ៉ាំ​ម្រ៉ាយ​អើយ​ជូរ​ដដែល​ហ្នឹង តែ​វា​ចេះ​ណាស់​អា​ស្វាយ​ដែល​នៅ​ជាមួយ​បាយ​ដំណើប​ទៅ​ជា​ផ្អែម​ទៅ​វិញ។ ចាញ់​បោក​អ្នក​លក់​ស្វាយ​ទៀត​ហើយ! ឈប់​ទិញ​ស្វាយ​ថៃ​ហើយ​លោក​អឺយ ជូរ​រក​លេខ​ដាក់​គ្មាន៕


រូបរាង​ស្អាត​បាត​តែ​ញ៉ាំ​មិន​បាន​ទេ អា​ស្វាយ​អស់​នេះ!

______________________________________________
អាន​ផង​ដែរ
១. ស្វាយ​ទុំ​ស្រុក​ថៃ

Advertisements
%d bloggers like this: