jump to navigation

ព្រះ​អង្គ ​អេង ថ្ងៃចន្ទ 9 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ប្រសិន​បើ​លោក​អ្នក​មិន​ស្គាល់​ថៃ​ឲ្យ​បាន​ជ្រៅ​ទេ លោក​អ្នក​ក៏​ប្រហែល​មិន​បាន​ដឹង​ថា​ថៃ​ដឹង​អ្វី​ពី​យើង (ខ្មែរ) ចេះ​អ្វី​ពី​យើង ស្គាល់​អ្វី​ពី​យើង ។ល។ នោះ​ទេ។ ជន​ថៃ​មិន​តិច​ទេ ដែល​គេ​មាន​ជំនាញ​ពី​ខ្មែរ។ ស្គាល់​ខ្មែរ​ច្បាស់​ជាង​ខ្មែរ​ស្គាល់​ខ្លួន​ឯង​ផង​ទៀត។ នៅ​ពេល​ដែល​ជាតិ​ខ្មែរ​បាន​ចម្រុង​រុង​រឿង យើង​សង្ឃឹម​ថា​នឹង​មាន​អ្នក​​ជំនាញ​ជា​ជនជាតិ​ខ្មែរ​យើង អំពី​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​ខេមរ​ប្រទេស។

ខ្ញុំ​បាន​ឃើញ​ថា​ជន​ជាតិ​ថៃ​នេះ​បាន​សរសេរ​ពី​ប្រវត្តិ​ទាក់​ទង​នឹង​ខ្មែរ​យើង​ច្រើន​គួរ​សម​ណាស់ ហើយ​ជា​ធម្មតា​ទេ ដែល​គេ​សរសេរ​ទាញ​យក​ចំណុច​វិជ្ជមាន​ដាក់​ខ្លួន​គេ​ជា​ដរាប នេះ​ហើយ​ជា​ចំណុច​លើស​ទាក់​ទង​នឹង​ជាតិ​គេ សម្រាប់​ជនជាតិ​គេ នេះ​ហើយ​ជា​អ្វី​ដែល​ខ្មែរ​គួរ​ពិចារណា​ឡើង​វិញ។

ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ ម្ដង​នោះ ជាតិ​ខ្មែរ​សឹង​តែ​នឹង​​បាត់​រូប​រាង​ដោយ​សារ​សង្គ្រាម​រវាង​ពួក​យួន និង​សៀម វ៉ៃ​ដណ្ដើម​គ្នា​យក​ស្រុក​ខ្មែរ។ ទម្រាំ​តែ​ខ្មែរ​ដោះ​ដៃ​ចេញ​បាន​ពី​ពួក​ទាំង​ពីរ​នេះ ប្រទេស​យើង​សឹង​តែ​រលាយ​សាប​សូន្យ​ទាំង​វប្បធម៌​ ទាំង​ផែន​ដី។

ចុល្លតា ភ័ក្ដីភូមិន្ទ្រ (จุลลดา ภักดีภูมินทร์) គឺ​ជា​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ថៃ​ខ្មែរ​មួយ​រូប​ដែល​បាន​សរសេរ​អត្ថបទ​ជា​ច្រើន​ទាក់​ទង​នឹង​ខ្មែរ​សៀម សម័យ​ដែល​ស្រុក​យើង​ធ្លាក់​ក្រោម​ការ​ត្រួត​ត្រា​របស់​សៀម។ អត្ថបទ​ជា​ច្រើន​ត្រូវ​បាន​គាត់​សរសេរ​​ និង​យក​ទៅ​ចុះ​ក្នុង​ទស្សនាវដ្ដី​នានា ដើម្បី​ឲ្យ​ជាតិ​គេ​បាន​យល់ បាន​ដឹង។ ឈ្លៀត​ពេល​ទំនេរ ខ្ញុំ​បាន​បក​ប្រែ​អត្ថបទ​មួយ​ចំនួន​មក​ជា​ភាសា​ខ្មែរ យក​មក​ដាក់​នៅ​ទី​នេះ​សម្រាប់​ជា​ឯកសារ ឬ​អ្នក​ណា​មាន​ចំណាប់​អារម្មណ៍​អាន​ក៏​តាម​សប្បាយ។

អត្ថបទ​ដែល​លោក​បាន​សរសេរ​នោះ​មាន​ចំណង​ជើង​ថា «นักองเอง» ប្រែ​ជា​ខ្មែរ​ថា អ្នក​អង្គ​ អេង គឺ​ជា​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ​យើង​នេះ​ឯង ក៏​ប៉ុន្តែ ផ្ទៃ​អត្ថបទ​ទាំង​មូល​និយាយ​ភាគ​ច្រើន​ទាក់ទង​នឹង​ព្រះ​អង្គ ដួង​ ទៅ​វិញ​។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល សូម​អញ្ជើញ​អាន​អត្ថបទ​ប្រែ ដើម្បី​ទុក​ជា​គតិ​ដូច​ត​ទៅ៖

ព្រះ​អង្គ ​អេង
ដោយ៖ ចុល្លតា ភ័ក្ដីភូមិន្ទ្រ
ប្រែ៖ សុភ័ក្ត្រ

ច្បាប់​ទី​២៦០៥ ឆ្នាំ​ទី​៥០ ប្រចាំ​ថ្ងៃ​អង្គារ​ ទី​២១ ខែ​កញ្ញា ព.ស.​២៥៤៧ (គ.ស.​២០០៤)

ចាប់​តាំង​ពី​ការ​បង្កើត​ក្រុង​ទេព​រតនកោសិន្ទ្រ (១) “ព្រះ​ករុណា” (ខ្មែរ​ហៅ​ព្រះ​មហាក្ស័ត្រិយ៍​ខ្លួន​ថា “ព្រះ​ករុណា” ប្រហាក់​ប្រហែល​នឹង​ជន​ជាតិ​ថៃ​ដែល​ហៅ​ថា “នៃ​ហ្លួង” ‘ในหลวง’) របស់​ខ្មែរ បាន​មក​រស់​នៅ​ក្រុង​រតនកោសិន្ទ្រ តាំង​ពី​ក្មេង​ៗ​រហូត​ស្ដេច​ផែន​ដី​ថៃ​បាន​លើក​ឲ្យ​សោយ​រាជ្យ ជា “ព្រះ​ករុណា” នោះ មាន​៣​ព្រះ​អង្គ គឺ៖

  1. អ្នក​អង្គ អេង (ថៃ​ហៅ ព្រះ​អង្គ អេង) នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡាលោក មហារាជ នៅ​ក្រុង​ទេព​មហា​នគរ តាំង​ពី​ព្រះ​ជន្ម​៩​វស្សា និង​សោយរាជ្យ​ក្នុង​ព្រះ​ជន្ម​២១​វស្សា
  2. អ្នក​អង្គ ដួង (ព្រះ​អង្គ ដួង) ឱរស​អ្នក​អង្គ អេង នៅ​ក្នុង​ផែន​ដី​រជ្ជកាល​ទី​៣ នៅ​ក្នុង​ទេព​មហានគរ តាំង​ពី​ព្រះ​ជន្ម​១៦​វស្សា ត្រឡប់​ទៅ​ខ្មែរ​វិញ​ជាមួយ​ពញា​បតិន្ទ្រតេជោ (សិង្ហ) នៅ​ពេល​មាន​ព្រះ​ជន្ម​៤៣ ទម្រាំ​បង្ក្រាប​យួន​បាន និង​ឡើង​សោយរាជ្យ​នៅ​ព្រះ​ជន្ម​៥១​វស្សា។
  3. អ្នក​អង្គ រាជាវតី (២) ឱរស​​អ្នក​អង្គ ដួង នៅ​ក្នុង​ផែន​​ដី​ព្រះបាទ​សម្ដេច​ព្រះ​ចម​ក្លៅ រជ្ជកាល​ទី​៤។ ប្រសូត​នៅ​ក្នុង​ទេព​មហានគរ ក្នុង​ផែន​ដី​ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ។ រហូត​ដល់​ព្រះ​ជន្ម​២០​វស្សា ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ ព្រះ​រាជ​ទាន​ព្រះ​ផ្នួស​រួច​ហើយ ព្រះ​អង្គ​ត្រឡប់​ទៅ​ខ្មែរ​វិញ​ធ្វើ​ជា​ព្រះ​មហាឧបរាជ​នៅ​ក្នុង​ផែន​ដី​ព្រះ​បិតា គឺ​អ្នក​អង្គ ដួង

ក្រោយ​មក​បាន​បន្ត​រាជ​ពី​ព្រះ​បិតា នៅ​ពេល​ព្រះ​ជន្ម​២៣​វស្សា។

ព្រះ​អង្គ ដួង ទ្រង់​រស់​នៅ​ប្រទេស​ថៃ​យូរ​រហូត​ដល់​២៩​ឆ្នាំ រហូត​ដល់​ជន​ជាតិ​ថៃ​នៅ​ក្រុង​ទេព​មហានគរ​សម័យ​នោះ គិត​ថា​ទ្រង់​ជា​ស្ដេច​ថៃ​ទៅ​ហើយ និង​នាំ​គ្នា​ហៅ​ព្រះ​អង្គ ដួង យ៉ាង​ស្និទ្ធ​ស្នំ ដូច​​ហៅ​ស្ដេច​ថៃ​យ៉ាង​នោះ​ដែរ និង​មាន​សាវឡឹក​ជា​ជន​ថៃ ធិតា​ខុនណាង និង​អ្នក​អង្គ​ម្ចាស់ និង​អង្គ​ម្ចាស់​ជា​ច្រើន​ផង​ដែរ។

ដោយ​សារ​តែ​ព្រះ​ករុណា​ខ្មែរ មួយ​ព្រះ​អង្គ​ៗ​មក​រស់​នៅ​ក្នុង​ក្រុង​ទេព​មហានគរ​មាន​រយៈ​ពេល​យូរ​ៗ នៅ​ពេល​ត្រឡប់​ទៅ​គ្រងរាជ្យ​វិញ ពិធីការ​ផ្សេង​ៗ​នៅ​ក្នុង​រាជ​សំណាក់​មាន​តែង​តែ​ឆ្លង​ទំនៀម​បែប​ផែន​ដូច​រាជ​សំណាក់​ថៃ​ដែរ ជា​ពិសេស​ព្រះ​អង្គ​រាជាវតី ឱរស​ព្រះ​អង្គ ដួង ដែល​ទ្រង់​ចេះ​ស្ទាត់​ភាសា​ថៃ​ជាង​ភាសា​ខ្មែរ​របស់​ទ្រង់​ទៅ​ទៀត ដោយ​សារ​ទ្រង់​ប្រសូត​នៅ​ក្នុង​ក្រុង​ទេព​មហានគរ ក្នុង​រជ្ជសម័យ​ទី​៣ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ ទ្រង់​ឧបត្ថម្ភ​ថែ​រក្សា​រហូត​មក រហូត​ដល់​អាយុ​គ្រប់​បួស។

ព្រះ​អង្គ​រាជាវតី​នេះ នៅ​ពេល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​ជួន​ពេល​ល្មម​ដែល​បារាំង​បាន​មក​កាន់​កាប់​យួន ទើប​គ្រប​ឥទ្ធិពល​ចូល​មក​ដល់​ខ្មែរ និង​ដោយសារ​បារាំង​គិត​ថា ខ្មែរ​ក្លាយ​ជា​របស់​យួន និង​របស់​ថៃ​ផង ព្រោះ​បាន​បញ្ជូន​សួយសាអាករ​ទៅ​ឲ្យ​ទាំង​យួន និង​ថៃ ដូច​នេះ​បារាំង​គិត​ថា នៅ​ពេល​ដែល​យួន​បាន​ក្លាយ​ជា​របស់​បារាំង​ហើយ ខ្មែរ​ក៏​ត្រូវ​ក្លាយ​ជា​របស់​បារាំង​ដែរ។

ហេតុ​ដូច​នេះ​ហើយ នៅ​ក្នុង​ពិធី​រាជាភិសេក​ព្រះ​អង្គ​រាជាវតី​នោះ ទាំង​បារាំង និង​ថៃ ទើប​តែង​តាំង​ខ្ញុំ​រាជការ​ឲ្យ​ទៅ​ចូល​រួម​ពិធី​រាជាភិសេក​ព្រម​គ្នា។

នៅ​ខណៈ​គ្រងរាជ្យ​នោះ ក៏​ត្រូវ​បារាំង​បង្ខិតបង្ខំ​រហូត​មក និង​រហូត​ដល់​បង្គាប់​ឲ្យ​ចុះ​ព្រះ​នាម លើ​សិទ្ធិសញ្ញា​ប្រគល់​អំណាច​ឲ្យ​បារាំង​គ្រប់​គ្រង។

រឿង​នេះ​ព្រះ​អង្គរាជាវតី ឬ សម្ដេច​ព្រះ​នរោត្ដម​ព្រហ្មបរិរក្ស (តា​ទួត​របស់​នរោត្ដម សីហនុ) ទ្រង់​បាន​ចេញ​ចុតហ្មាយ​សម្ងាត់​មួយ​ថ្វាយ​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ថា ទ្រង់​នៅ​ស្វាមីភ័ក្ដិ និង​មិន​មាន​គំនិត​ចាក​ចេញ​ពី​ថៃ​ទេ ដោយ​សារ​តែ​រាជការ​សៃហ្កន​បាន​នាំ​ទូក​ប្រយុទ្ធ​ និង​កាំភ្លើង​ធំ​មក​ដាក់​ពី​មុខ​ក្រុង​ភ្នំពេញ ហើយ​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា។

នៅ​មាន​មិត្រ​អ្នក​អាន​សង្ស័យ​ពី​រឿង​សឹក​យួន ដែល​ចៅ​​ពញា​បតិន្ទ្រ​តេជោ ចេញ​ទៅ​ធ្វើ​សង្គ្រាម​យូរ​រហូត​ដល់​ទៅ​១៥​ឆ្នាំ។ (អាន​ត)

________________________________________________________
កកន.
(១) ក្រុង​ទេព​រតនកោសិន្ទ្រ នេះ​សំដៅ​លើ​ក្រុង​បាងកក​នេះ​ឯង ថៃ​គេ​ហៅ​ថា​ក្រុង​ទេព​មហានគរ
(២) អ្នក​អង្គ រាជាវតី គឺ​ព្រះ​នាម​ដើម​របស់​ព្រះ​បាទ នរោត្ដម

មតិ»

1. engsamnang - ថ្ងៃចន្ទ 9 ខែ​មីនា 2009

ខ្ងុំធ្លាប់ដឹងដែរត្រង់ថាបន្ទាប់ពីព្រះអង្គដួងឡើងគ្របរាជអី្វជាច្រើនក្នុងវំាងខែ្មរ​រៀបរបៀបរបបដូចថៃ(តាមសៀវភៅជនជាតិខែ្មរភាគ2ដោយអង្គការស៊ីប៉ា)​ហើយ​​ចាស់ចាស់ធ្លាប់ប្រាប់ខ្ងុំថាកំពូលវត្តស្រួចនៅខែ្មរយើងគឺព្រះអង្គដួងយក​ មកពីថៃ។អរគុណណាស់ដែលបងបានជួយប្រាប់បន្ចែម។

2. សុភា - ថ្ងៃចន្ទ 9 ខែ​មីនា 2009

ខ្ញុំ​ដូច​មានអារម្មណ៏មេចមិនដឹង​អត្ថបទណឹង ជាការពិត​ឫអីដែល​ថៃគេសរសេរចឹង? ខ្ញុំ​មិនដែល​ដឹង​ប្រ​វត្តិសាស្ត្រអីសោះ តែ​នេះ​ហាក់ដូចថា ខ្មែរ​យើង​ចំ​លង វប្បធម៌ពីថៃទៅវិញ ក្នុង​រចកាល​ព្រះ​អង្គដូងនោះ។ បើ​អោយ​តែ​យ៉ាង​ណឹង ប្រកដជា​ខ្មែរ​កើត​មក​ពី​ថៃ​មិន​ខាន។ ហើយធ្វើ​មេច​ទេ បើ​ខ្មែរ​យើង​ គ្មានឯកសារ​ លាយលក្ខអក្សរ មកអះអាង​ចឹង។ បើ​ខ្មែរ​នៅ​តែ​គ្មាន​អ្នក​សរសេរ អះអាង​ប្រវត្តិសាស្ត្រ​ចឹង​ទៀត ប្រាកដ​ជា​បាត់​រូប​ដោយ​មិន​បាច់ប្រឹង​ទេ 😦 ។

3. Chivan - ថ្ងៃចន្ទ 9 ខែ​មីនា 2009

សៀមយល់ច្រឡំហើយ។ស្តេចខ្មែរមិនចង់ធ្វើសង្រ្គាមជាមួយស្តេចសៀមព្រោះ
ស្ដេចខ្មែរហេយហត់នីងការចរចារជាមួយស្ដេចសៀមដែលមិនដែលគោរោព
ពាក្សសច្ចះម្តងណាទេ។ដួច្នេះស្តេចខ្មែរត្រួវការអ្នកទី៣ចរចារជំនួសដួចដែល
ស្ដេចខ្មែរយកបារាំងជាអ្នកការពារស្រុកខ្មែរ។
ស្រុកខ្មែរមានឯកសារយ៉ាងច្រើននៅសល់មិនទាន់បាត់បង់នៅឡើយ។
ថ្មីៗនេះមានឯកសារមហាបុរសចំនួន១២ភាគនិយាយការពិតរឿងប្រវត្តិសាសន៍
ខ្មែរទាក់ទងនីងសៀម។
តាមការពិតខ្មែរនីងសៀមជាបងប្អួននិងគ្នាដោលយោលទៅតាមមាតានីងជីតា
ខ្មែររបស់ស្ដេចរាមកំហែង។កួនរបស់សេ្ដចខ្មែរពញាយ៉ាតក៍មានមាតាជាសៀម
ដែរ។ស្តេចធម៍រាជាជាកួនខ្មែរសៀមបានប្រគល់ទីកដីខ្មែរឪយសៀមកាន់កាប់
ប៉ុន្តែស្ដេចចន្ទរាជាជាកូនខ្មែរពិតមិនយល់ព្រមបានទៅរំដោះយកដីខ្មែរពីសៀម
មកវិញ។ពូកភួមាបានកំទេចសៀម២លើកបើអត់មានខ្មែរទៅជួយរំដោះសៀមៗ
ប្រាកដជាបាត់ស្រមោលពីផែនទីបាត់ទៅហើយ។
ដួចជាសៀមចាញ់សង្រ្គាមជាមួយអង់គ្លេសបើអាមេរិកកាំងមិនជួយសៀមៗ
ក្លាយទៅជារបស់អង់គ្លេសបាត់ទៅហើយ។
ខ្មែរសៀមយួនទាំងអស់គ្នាចាញ់សង្រ្គាមនីងពូកបារាំងអង់គ្លេស។ខ្មែនីងយួន
សារភាពមានតែសៀមទេមិនដែលសារភាពថាចាញ់នោះ។

4. ព្រះ​អង្គ​ អេង (ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 10 ខែ​មីនា 2009

[…] by សុភ័ក្ត្រ in ពីនេះពីនោះ. trackback …… (ត​ពី​លេខ​មុន) […]

5. អង្គ ដួង « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​មីនា 2009

[…] ភាគ​១ […]

6. សាវតារ​ត្រកូល «អភ័យវង្ស» « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2009

[…] អ្នក​អង្គ​ អេង ព្រះ​រាជ​បុត្រា​​ខ្មែរ […]

7. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែសីហា 2012

[…] = រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ (២) ស្តេច​​អង្គ​អេង (ភាគ ១) និង ស្ដេច​អង្គ​អេង (ភាគ ២) (៣) […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: