jump to navigation

មនុស្ស​យើង​ហ្ន៎!! ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
6 comments

អាន​ព័ត៌មាន​ពី​កោះ​សន្តិភាព​ថ្ងៃ​នេះ គួរ​ឲ្យ​អស់​សំណើច​ដល់​ក​ហើយ។ ចេះ​កើត​មាន​ដែរ​ហ្ន៎ មនុស្ស​យើង។ លោក​អ្នក​សាក​ទៅ​ចូល​អាន​មើល៍។

ចុច​ទី​នេះ

Advertisements

ត្រប៉ែ​ថៃ ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.
11 comments

ង៉ៃ​មុន​នេះ​ដើរ​ផ្សារ​ចុះ​ដើរ​ផ្សារ​ឡើង​ទៅ​ទើ​នៅ​កន្លែង​មួយ​គេ​ដាក់​ត្រប៉ែ ស្រុក​នេះ​គេ​ញ៉ាំ​ត្រប៉ែ​ដូច​ខ្មែរ​ដែរ​តើយ៍ កំពុង​តែ​នឹក​ផង ក៏​ទិញ​មួយ​ថង់​ទៅ​ចង់​ដឹង​រស​ជាតិ​គាត់​យ៉ាង​ណា។

ត្រប៉ែ (ថៃ៖ ข้าวหมาก) ដែល​ខ្ញុំ​ទិញ​នោះ គេ​មាន​ស្លាក​សញ្ញា​បស់​គេ​ត្រឹម​ត្រូវ​ មិន​មែន​ទូល​លក់​តាម​ផ្លូវ​ដូច​ស្រុក​យើង​ទេ ហេហេ…។ (ស្រុក​យើង​ឡូយ​ជាង)។ ត្រប៉ែ​ដែល​ខ្ញុំ​ទិញ​នោះ គឺ​ផលិតផល​ឈ្មោះ អ៊ូទង (อู่ทอง), ជា​ត្រប៉ែ​ដំណើប​ស មាន​អី​ឆ្ងាញ់​ម្យ៉ាង​ដែរ​តើ តែ​មិន​សូវ​ខ្លាំង​ទេ និង​ផ្អែម​ខ្លាំង​ណាស់។

និយាយ​ពី​រឿង​ត្រប៉ែ​នេះ កាល​ពី​នៅ​ធ្វើ​ការ​ស្រុក​ខ្មែរ ខ្ញុំ​ទិញ​យក​មក​ញ៉ាំ​នៅ​កន្លែង​ធ្វើ​ការ​មិន​លោះ​ថ្ងៃ​ទេ ព្រោះ​ខ្ញុំ​ក៏​ចូល​ចិត្ត​ញ៉ាំ​ណាស់​ដែរ ទាំង​អា​ខ្មៅ ទាំង​អា​ស​នេះ ដាក់​ជាមួយ​ដូង​ អស់​ទះ​ម៉ង។ ង៉ៃ​ខ្លះ​អ្នក​ធ្វើ​ការ​លួច​យក​ញ៉ាំ​អស់​ក៏​មាន ព្រោះ​ខ្ញុំ​តែង​តែ​ទិញ​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​កក​ក្នុង​អូហ្វហ្វីស ហេហេ…៕
_____________________________________________________
អានផងដែរ
១. ត្រប៉ែ​សុរិន្ទ្រ
២. ប្រហុក​ថៃ

%d bloggers like this: