jump to navigation

អវសាន​សមាជ​ជាតិ ថ្ងៃសុក្រ 13 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
add a comment

តាំង​ពី​ព្រះរាជាណាចក្រ​កម្ពុជា​កើត​ឡើង​ជា​ថ្មី​នា​ឆ្នាំ​១៩៩៣ ក្រោយ​ការ​បោះ​ឆ្នោត​រៀប​ចំ​ដោយ​អង្គការ​សហប្រជាជាតិ និង​មាន​អ្នក​ធ្វើ​ឲ្យ​រញេរញៃ​មក​នោះ រដ្ឋធម្មនុញ្ញ​កម្ពុជា​តម្រូវ​ឲ្យ​ធ្វើ​សមាជ​ជាតិ តែ​រហូត​មក​ដល់​ពេល​នេះ បោះ​ឆ្នោត​ជាតិ​៤​ដង​ហើយ សមាជជាតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ហាក់​បី​ដូចជា​មិន​ដឹង​នៅ​ឯណា ហៅ​មិន​ឮ បើ​ទោះ​បី​ជា​ស្រុក​ខ្មែរ​ជាប់​មនុស្ស​ដដែល​មួយ​នេះ​ជា​នាយករដ្ឋមន្ត្រី​ក៏​ដោយ។

ឥឡូវ​នេះ​ស​ឲ្យ​ឃើញ​ច្បាស់​ហើយ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មាន​ចេតនា​ចង់​លុប​បំបាត់​សមាជជាតិ​ពី​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​កុំ​ឲ្យ​ស្មុគ​ស្មាញ​ទើស​ភ្នែក​គាត់​ពេក ហើយ​វា​ប្រាកដ​ជា​ធ្វើ​បាន​ពេក​ក្ដាត់ ដ្បិត​កដុមឆែប​គណបក្ស​លោក​ជិះ​សេះ​លែង​ដៃ​​ក្នុង​រដ្ឋសភា​យ៉ាង​គ្រហ៊ែរ​ៗ ធ្វើ​អ្វី​ក៏​បាន​ដែរ Sic

ហេតុ​អី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី​គាត់​រៀប​ចំ​ចាត់​ចែង​ធ្វើ​សមាជជាតិ​នេះ​មិន​បាន បើ​លោក​ជា​នាយករដ្ឋមន្ត្រី​តែ​រហូត​មក​តាំង​ពី​ឆ្នាំ​២០០៣​? បើ​ថា​ខ្លាច​នោះ​ដូច​ជា​មិន​ត្រូវ​ទេ ដ្បិត​លោក​បាន​មាន​ប្រសាសន៍​ហើយ លោក​មិន​ខ្លាច​ទេ តែ​វា​ត្រង់​ពិបាក​ក្នុង​សម័យ​នេះ មិន​អាច​យក​ទៅ​ប្រៀប​នឹង​សង្គមរាស្ត្រនិយម​ទេ សម័យ​នេះ​មនុស្ស​ច្រើន​យ៉ាង​នេះ​យក​ទៅ​ធ្វើ​នៅ​ណា? ដាក់​ម៉េច​អស់? វាល​មេរុ​តូច​ប៉ប៉ុន​ហ្នឹង (អា​កន្លែង​ធំ​ៗ … អស់​ហើយ) Sic

បើ​និយាយ​ពី​រឿង​ថា​ធ្វើ​ច្បាប់​សមាជជាតិ​មិន​ចេញ​នោះ គ្មាន​នរណា​ជឿ​ទេ អ្វី​ៗ​វា​អាស្រ័យ​លើ​តែ​ចង់​ធ្វើ​អត់​ទេ បើ​ចង់​នោះ​ឥឡូវ​ឱកាស​មក​ដល់​ហើយ ថា​ពី​មុន​វា​មាន​គ្នា​ច្រើន អា​មួយ​អង្គុយ​អាមួយ​ឈរ ឥឡូវ​ចង់​ឈរ​ឈរ ចង់​អង្គុយ​អង្គុយ រឿង​អី​មិន​ចេញ តែ​បើ​វា​ផ្ទុយ​មក​វិញ​នោះ ចង់​លុប​នោះ កោះ​ហៅ​មោ​លុប​បាន​តែ​ឡូវ​ហ្នឹង​ឯង ហេហេ…

Advertisements
%d bloggers like this: