jump to navigation

ចុង​សប្ដាហ៍៖ អ្នក​សើច​អ្នក​យំ ថ្ងៃសៅរ៍ 14 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
1 comment so far

នៅ​ខណៈ​ដែល​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​អប​អរ​សាទរ នឹង​ការ​បិទ​ល្បែង​ស៊ី​សង​នានា​ក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នោះ ក៏​នៅ​មាន​ប្រជាជន​មួយ​ចំនួន​ទៀត​ក៏​ទទួល​រង​គ្រោះ​មិន​តិច​ដែរ​ពី​ការ​បិទ​នេះ។

  • តើ​ការ​បិទ​នេះ​មាន​ផល​ល្អ ឬ​ផល​អា​ក្រក់?

បើ​និយាយ​ពី​ធ្វើ​នោះ គឺ​វា​តែង​តែ​ផ្ដល់​ហើយ ទាំង​ផល​អា​ក្រក់ មាន​អ្នក​រិះ​គន់ និង​ផល​ល្អ មាន​អ្នក​សរសើរ។ តើ​ការ​ដែល​ឲ្យ​អ្នក​អត់​ការងារ​ធ្វើ​ជា​ង​៦០០០-៧០០០​នាក់ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ភ្នាល់​បាល់ ភ្នាល់​ល្បែង​នោះ ជា​ចំណុច​អាក្រក់​ឬ? ប្រហែល​ជា​មិន​អញ្ចឹង​ទេ ប្រសិន​បើ​យើង​យក​ទៅ​ប្រៀប​នឹង​សីលធម៌​សង្គម អំពើ​ពាលា ចោរ​កម្ម ដែល​កើត​ចេញ​ពី​ប្រភេទ​ល្បែង​ស៊ីសង​អស់​ទាំង​នេះ ដែល​បាន​រីក​ស្គុះស្គាយ​កណ្ដាល​បេះ​ដូង​ស្រុក​ខ្មែរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​អាច​មើល​ទៅ​ហាក់​បី​ដូច​ជា​ការ​អបអរ​នឹង​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​ដែល​រីក​ចម្រើន​ពីរ​ខ្ទង់​ដូច្នោះ​ដែរ។

តែ​អ្វី​ដែល​កើត​ឡើង​នៅ​ទី​នេះ​នោះ គឺ​ការ​ជជែក​ពី​ការ​បិទ​ល្បែង​យ៉ាង​ទាន់​ហន់​ពី​សំណាក់​នាយក​ស្រុក​ខ្មែរ។ វា​មាន​មិន​តិច​ករណី​ទេ ដែល​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ ហើយ​ករណី​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​រក​ស៊ី​ខាត​ឡុង​ចុង​មិន​តិច​ទេ ជាក់​ស្ដែង​ក្រុមហ៊ុន​ភ្នាល់​បាល់​ស្រុក​ខ្មែរ ដែល​នៅ​មាន​អាជ្ញាប័ណ្ណ​នៅ​ឡើយ​ពី​អាជ្ញាធរ​ស្រុក​ខ្មែរ​ក្នុង​ការ​បន្ត​ការ​រក​ស៊ី​របរ​នេះ។

ការ​ដែល​មាន​ប្រសាសន៍​ថា​រដ្ឋ​ពុំ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវចំពោះ​ការ​សង​សំណង​ដល់​ក្រុមហ៊ុន​ដែល​បាន​បិទ​នោះ​ទេ ពី​ព្រោះ​នៅ​ក្នុង​កិច្ច​សន្យា​ពុំ​បាន​និយាយ​ពី​លក្ខខណ្ឌ​នោះ​ទេ ប្រសិន​បើ​រដ្ឋ​ត្រូវ​ការ​ចាំ​បាច់ របស់​តំណាង​រាស្ត្រ​ស្រុក​ខ្មែរ​នោះ វា​ប្រហែល​ជា​អាច​និយាយ​ថា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ទេ ជា​ពិសេស​ចំពោះ​អ្នក​ដែល​យើង​ធ្វើ​ការ​ជាមួយ ជា​ពិសេស​ប្រៀប​ដូច​ជា​អតិថិជន​ម្នាក់​ដែល​មុន​ពេល​ទិញ​និយាយ​ល្អូក​ល្អើន​ដាក់ ក្រោយ​ទិញ​រួច​សើយ​គូថ​ដាក់​គេ​នោះ​ទេ។

បើ​ទោះ​ជា​ការ​បិទ​នេះ​ផ្ដល់​ផល​វិជ្ជមាន និង​អំណរ​សាទរ​ពី​ប្រជាជន​ខ្មែរ រដ្ឋ​គួរ​ត្រូវ​ផ្ដល់​សំណង​សម​គួរ​ដល់​ក្រុមហ៊ុន​ទាំង​នោះ ដែល​ត្រូវ​បិទ​ទាំង​កលោហល ក្នុង​ន័យ​មិន​ផ្ដល់​ការ​រអា​ចិត្ត​ចំពោះ​អ្នក​រក​ស៊ី​ស្រុក​ខ្មែរ ក៏​ដូច​ជា​បុគ្គលិក​ដែល​គាត់​ត្រូវ​ដាច់​អាជីព​ទាំង​មិន​ដឹង​ខ្លួន​ផង​ដែរ៕

Advertisements
%d bloggers like this: