jump to navigation

ទៅ​ហើយ​មោ​វិញ ថ្ងៃអង្គារ 17 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
16 comments

ព្រឹក​មិញ​នេះ​ម៉ោង​ប្រមាណ​ជាង​១១ ចេញ​ពី​បាងកក​ឆ្ពោះ​ទៅ​ព័ទ្យា (ថៃ៖ พัทยา) ឬ​ដែល​គេ​ហៅ​សាមញ្ញ​ៗ​ថា​ប៉ាត់តាយ៉ា​ៗ នោះ។ ជា​លើក​ទី​មួយ​ហើយ​ដែល​ទៅ​ទី​នោះ។ ខ្ញុំ​នឹង​អូន​ៗ​ទាំង​២​អង្គារ​របស់​ញុំ។

ក្រុង​ព័ទ្យា​នេះ ជិះ​តែ​ពីរ​ម៉ោង​គត់​ត្រឹម​ដូច​គេ​វាស់​ចឹង ចេញ​ពី​ស្ថានីយ​រថក្រុង​ហ្មឈីត​២ នៅ​ឯ​បាងកក​នេះ ទៅ​ដល់​ម៉ោង​១​​ថ្ងៃ ជិះ​ដើរ​ទៅ​មាត់​សមុទ្ទ​គេ ម៉ែ​អឺយ​មនុស្ស​ដូច​គេ​ហែរ​ទៀន​វស្សា។ សុទ្ធ​តែ​ឆ័ត្រ​ពេញ​ទាំង​ឆ្នេរ​ទាំង​អស់​ហ្នឹង។

បន្ទាប់​ពី​ចុះ​ដើរ​លេង​ម៉ា​សន្ទុះ​ហើយ ក៏​នាំ​គ្នា​ជិះ​អា​​ឡាន​ឈ្នួល​គេ​ក្នុង​ក្រុង​នេះ ដើម្បី​ទៅ​ឆ្នេរ​មួយ​ទៀត ថា​ទៅ​រក​ជួល​សណ្ឋាគារ​គេង​មួយ​យប់។ ទម្រាំ​ជិះ​ទៅ​ដល់​ឆ្ងាយ​អើយ​សែន​ឆ្ងាយ ហើយ​សឹង​រក​សណ្ឋាគារ​ដេក​មិន​បាន ក៏​នាំ​គ្នា​ជិះ​ឡាន​មក​វិញ ថា​មក​រក​ជួល​សណ្ឋាគារ​ក្បែរ​ៗ​ក្រុង​វិញ។

អឺ​! ជិះ​ចុះ​ជិះ​ឡើង មើល​ទៅ​សឹង​ឆ្អែត​ហើយ ណា​មួយ​ទឹក​សមុទ្ទ​នៅ​ទី​នោះ ក៏​មិន​ដូច​ជា​ទំនង​មុជ​អី​ដែរ ចាញ់​អូរ​ត្រេះ អូ​ឈើទាល​យើង​ដាច់​ម្រ៉ង ហេហេ… អឺ! ពួក​អូន​ៗ ក៏​គាត់​ថា​មិន​ចង់​នៅ​ដែរ ក៏​នាំ​គ្នា​ជិះ​មោ​ចំណត​ឡាន​វិញ​មោ ហាហាហា…. ម៉ោង​៤​គត់​ឡាន​ចេញ​ពី​ព័ទ្យា មោ​បាងកក​វិញ។ មោ​ដល់​ម៉ោង​៦ នាំ​គ្នា​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ខានំចីន​បាងកក​នៅ​អ៊ឺម​ប៊ីខេ​ចឹង​ឯង​តែ​ម្រ៉ង !ឡ! សប្បាយ​អស់​ទាស់​ង៉ៃ​នេះ ចេះ​មាន​ដែរ ម្នាក់​ៗ​ខំ​នាំ​គ្នា​វេច​សម្ពាយ​អាវ​ម៉ា​ធ្ងន់​ចឹង​ទៅ ហេហេ…។

ដាក់​រូប​ម៉ា​​សន្លឹក​ពីរ​មើល៍​វ​ៗ​គេ​ថា​យើង​បោក​គេ ហេហេ…

បី​នាក់​បង​ប្អូន​នៅ​ឆ្នេរ​ព័ទ្យា ប្រទេស​ថៃ
តួ​ឯក​ខ្មែរ ហេហេ....

________________________________________________________
អាន​ផង​ដែរ
១. បាងកក​ច៎ា​ច៎ា
២. មោ​ពី​អយុធ្យា
៣. ទៅ​លេង​ពិភព​សុបិន
៤. ទៅ​លេង​ជលបុរី
៥. ទៅ​លេង​រ៉ៈយ៉ង
៦. ទៅ​លេង​ប៉ាតាយ៉ា និង​អាំផៈវ៉ា

Advertisements

ពួក​ល្មោភ​កាម​ ថ្ងៃអង្គារ 17 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
12 comments

ថ្ងៃ​នេះ ខ្ញុំ​សូម​ទោស​លោក​អ្នក សុំ​ដាក់​ប្រកាស​មួយ​ដែល​អត់​ទ្រាំ​ចង់​ដាក់​យូរ​មក​ហើយ!

ជា​ទូទៅ​ចរាចរ​ក្នុង​ប្លុក​ខ្ញុំ​ក្នុង​មួយ​ថ្ងៃ​ៗ មិន​តិច​ជាង​១០០​គ្លិក​ទេ ហើយ​ដូច​ប្រិយមិត្រ​បាន​ដឹង​ហើយ មាន​ទាំង​អ្នក​មាន​បំណង​ល្អ និង​អ្នក​មាន​បំណង​ឆ្កួត​ឡប់​ចូល​មក យើង​ហាម​គេ​ម្ដេច​កើត បើ​ទោះ​នេះ​ជា​វេបប្លុក​ផ្ទាល់​ខ្លួន​ក៏​ដោយ។

មក​ដល់​ពេល​នេះ​ប្លុក​នេះ​មាន​អាយុ​ជាង​៣​ឆ្នាំ​ហើយ យ៉ាង​នេះ​ឯង​ប្រកាស និង​អត្ថបទ​ក៏​មាន​ច្រើន មួយ​ថ្ងៃ​ៗ មាន​អ្នក​រុករក​ប្រភេទ​ពាក្យ និង​អត្ថបទ​ជា​ច្រើន​ពី​ប្លុក​ខ្ញុំ​នេះ។ តែ​ចំឡែក​អ្វី ញាតិ​ញោម​សព្វ​សាធុជន​ហ្អើយ! ពាក្យ​មួយ​ដូច​ដែល​ខ្ញុំ​បាន​គូស​ខាង​ក្រោម​នេះ មិន​ដឹង​ជា​ពួក​ម្នាល​ណា គាត់​រុករក​សឹង​រាល់​តែ​ថ្ងៃ មិន​ដឹង​ជា​ជន​ដដែល​ឬ​ខុស​គ្នា​ទេ ហើយ​ក៏​មិន​ដឹង​ជា​ម្នាល​ទាំង​នោះ មាន​វត្ថុ​បំណង​ ឬ​ប្រហែល​ជា​ពួក​ស្រាវជ្រាវ​ក៏​មិន​ដឹង sic។ ដោយ​ឡែក​តែ​ម្សិល​មិញ​នេះ មាន​ទាំង​អ្នក​រុករក​ភាពយន្ត​នេះ​ទៀត​ផង។ ហ៊ឺ!

ខ្ញុំ​មិន​ដឹង​ថា​គាត់​រុករក​ឃើញ​ឬ​មិន​ឃើញ​ទេ តែ​បើ​តាម​ខ្ញុំ​ដាក់​យក​មក​មើល​នោះ​ឃើញ​ថា មាន​តែ​ប្រកាស​មួយ​គត់​ដែល​ប្រើ​ពាក្យ​នេះ គឺ៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ។ ប្រហែល​ប្រកាស​នេះ​មិន​ត្រូវ​ចិត្ត​ម្នាល​នោះ​ទេ ព្រោះ​មិន​ឃើញ​គាត់​បើក​អាន​ផង​នោះ!​ ផ្ដាំ​ទៅ​ពួក​ល្មោភ​កាម​ផង​ថា ទី​នេះ​គ្មាន​ទេ មិន​បាច់​រុករក​ទៀត​ឡើយ! សាធុ!



មើល​ចុះ​សាធុ​ជន​ទាំង​ឡាយ​ហ្អើយ ស្ថិតិ​របស់​ពួក​គាត់​ក្នុង​ការ​ស្រាវជ្រាវ sic

______________________________________________
អាន​ផង​ដែរ
១. Repost: ពួក​ល្មោភ​កាម​

%d bloggers like this: