jump to navigation

មោ​ពី​អយុធ្យា ថ្ងៃពុធ 18 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
12 comments

ទើប​តែ​មក​ដល់​ផ្ទះ​អម្បាញ់​នេះ អស់​កម្លាំង​ដល់​ក​ហើយ ង៉ៃ​នេះ​ជូន​ប្អូន​ៗ​ទៅ​លេង​ទីក្រុង​ចាស់​របស់​ថៃ ឈ្មោះ​នគរ​ស្រី​អយុធ្យា (ថៃ៖ นครศรีอยุทยา)។ ងើប​ពី​ដំណេក​ព្រឹក​មិញ​ភ្លៀង​ធ្លាក់​ស្មាន​តែ​អត់​បាន​ទៅ​ហើយ​តើហ៍ តែ​ក្រោយ​មក​ភ្លៀង​ក៏​រាំង ក៏​ដាច់​ចិត្ត​ចេញ​ទៅ​ម្រ៉ង​ទៅ។ ពី​បាងកក​ទៅ​អយុធ្យា​ជិះ​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង​កន្លះ តាម​អ្នក​បើក។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ខ្ញុំ​បាន​ទៅ​លេង​ទី​នោះ បន្ទាប់​ពី​ទៅ​លើក​មុន កាល​ពី​ឆ្នាំ​២០០៥។ ដាក់​​រូប​មួយ​ពីរ​អួត​លេង​ទៀត​សិន !ឡ!



_________________________________________
អាន​ផង​ដែរ
១. ដំណើរ​​ទេសចរ​​សាក់កាដូ
២. បាងកក​ច៎ា​ច៎ា
៣. ទៅ​ហើយ​មោ​វិញ
៤. ទៅ​លេង​ពិភព​សុបិន

Advertisements

កំពូល​អ្នក​វិភាគ​ស្រុក​ខ្មែរ ថ្ងៃពុធ 18 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
16 comments

នរណា​ៗ​ក៏​ស្គាល់​ដែរ នៅ​កម្ពុរដ្ឋ​យើង អ្នក​វិភាគ​នយោបាយ​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​សេតេអិន ឈ្មោះ​ សយ សុភាព បើ​មិន​ស្គាល់​ទេ​ចប់​ហើយ។ អតីត​អ្នក​កាសែត​ក្រោម​ដើម​អំពិល ដែល​លោក​នាយក ហ៊ុន សែន បាន​ដាក់​នាម​ឲ្យ​នោះ បាន​ឡើង​កូដ​ស្រិប​ៗ ជា​ពិសេស​តាំង​ពី​មុន​បោះ​ឆ្នោត​ជាតិ​២០០៨ និង​ព្រឹត្តិការណ៍​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ និង​ថៃ នៅ​តំបន់​ព្រះវិហារ​នោះ។

ការ​ដែល​ឡើង​កូដ​ស្រិប​ៗ​នោះ គ្មាន​អ្វី​ឆ្ងល់​ទេ ដោយ​សារ​គាត់​មាន​ទឹក​មាត់ និង​វិភាគ​ម៉ែ​ឪ​វិភាគ​ហើយ ដោយ​គ្មាន​ខ្លាច​អាណា​ម៉ា​រៀល រហូត​ដល់​លោក ហ៊ុន សែន ធ្លាប់​ជេរ​ខ្លាំង​ៗ​ដាក់​ផង​ដែរ។ នេះ​ហើយ​ស្រុក​ខ្មែរ តែ​បាន​សេរី​​ពេក វា​ភ្លេច​ក្បួន ភ្លេច​សីលធម៌​អស់។

ឥឡូវ​មក​ដល់​ពេល​ឮ​រហៀង​ៗ​ថា​លោក​ ញឹក ប៊ុនឆៃ ចង់​ដឹក​នាំ​បាតុកម្ម​មុខ​ស្ថានីយ៍​សេតេអិន ពី​រឿង​អ្នក​វិភាគ​ឆ្នើម​ស្រុក​ខ្មែរ​នេះ​ផង​ដែរ អស់​ឱ! ម្ចាស់​ថ្លៃ​អើយ។ នេះ​ម្ល៉េះ​សម​មុខ អនាគត​ប្រហែល​ជា​បាតុកម្ម​ហូរហែ​ក៏​មិន​ដឹង ដ្បិត​អ្នក​អត្ថាធិប្យាយ​មាត់​ឆៅ​នេះ មិន​ដឹង​ជា​រៀន​វិជ្ជាជីវៈ​នៅ​ទី​ណា​ទេ តែ​ទំនង​មើល​ទៅ​គាត់​មិន​ខ្លាច​ទេ …«… ហើយ​ខ្ញុំ​ចុង​ក្រោយ ខ្ញុំ​និយាយ​មួយ​ម៉ាត់​អ៊ីចឹង​ទៅ ខ្ញុំ​ថា​វា​មិន​ផេះ​ទេ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទាំង​អស់​ទៅ​វា​ស្រួល​ជាង ខ្ញុំ​និយាយ​អ៊ីចឹង​មែន តែ​គាត់​ប្ដឹង​ខ្ញុំ​អី ខ្ញុំ​ក៏​អត់​ដឹង​ដែរ..» Sic (វិទ្យុ​អាស៊ី​សេរី)។

លោក​នេះ​អាជីព​គាត់​ច្រើន​រាប់​មិន​អស់ ក្រៅ​ពី​អ្នក​វិភាគ លោក​ជា​មេឌីអេទ័រ​អ្នក​សម្រុះសម្រួល​​ដ៏​ចំណាន​អស្ចារ្យ​សម្រាប់​ស្រុក​ខ្មែរ​យើង ដ្បិត​លោក​ចេះ​សម្រុះសម្រួល​តាំង​ពី​ពួក​តួ​កុន រហូត​ដល់​ពួក​អ្នក​នយោបាយ​ឯ​ណុះ កុំ​ជោរ​អា​នាង ហេហេហេ… អ្នក​ខ្លះ​បាន​ចូល​ស្រុក​ បាន​ចូល​ប្រជុំ​រដ្ឋសភា ក៏​ដោយ​សារ​លោក​ទេ កុំ​អាល​ភ្លេច​គុណ !ឡ!

នៅ​ចាំ​បាន​ថា កាល​ពី​ជម្លោះ​ស្រុក​ខ្មែរ និង​ថៃ​រឿង​តំបន់​ព្រះវិហារ​នោះ អន្ទិត សយ សុភាព​ នេះ​បាន​ទៅ​ថត​នៅ​ព្រំដែន និង​ដើរ​តួ​បញ្ជា​ពួក​ទាហាន​ថៃ​ឲ្យ​ដក​បន្លា​លួស​ចេញ​ទៀត​ផង ហេហេ… អ្នក​កាសែត​ស្រុក​ខ្មែរ សង្ស័យ​តិច​ទៀត ក្លាយ​ជា​ឧកញ៉ា​ទេ ម្ចាស់​ថ្លៃ​ហ្អើយ!!!!

____________________________________________
អាន​ផង​ដែរ
១. បង​ភាព​បើក​ស្ថានីយ​វិទ្យុ
២. ដើម​អម្ពិល​ចេះ​ឬ​ធ្វើ​មិន​ចេះ?
៣. កំពូល​អ្នក​វិភាគ​ស្រុក​ខ្មែរ
៤. ចុម​យក្ខ​ដើម​អម្ពិល
៥. ហួស​ចិត្ត​ដើម​អំពិល

%d bloggers like this: