jump to navigation

ទៅ​លេង​ពិភព​សុបិន ថ្ងៃសុក្រ 20 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
13 comments

ថ្ងៃ​នេះ​ពេញ​មួយ​ថ្ងៃ ខ្ញុំ​បាន​នាំ​ប្អូន​ៗ​ខ្ញុំ​ទៅ​លេង​សួន​កម្សាន្ត​នៅ​ស្រុក​ថៃ​នេះ ដែល​ពេញ​និយម​សម្រាប់​ក្មេង​ៗ​ដូច​ជា​ពួក​យើង ហេហេ… គេ​ហៅ​ថា​សួន​សុបិន ឬ ឌ្រីម​វើលដ៍​អី​គេ​នោះ។

ទី​នេះ​មិន​ដែល​រំលង​សម្រាប់​ខ្មែរ​ៗ​យើង​ទេ អ្នក​ដែល​មក​លេង​បាងកក​ភាគ​ច្រើន​សុទ្ធ​តែ​ត្រូវ​មោ​ទី​នេះ​ទាំង​អស់។ ព្រឹក​មិញ​នេះ​មិន​ដឹង​យ៉ាង​ម៉េច ជិះ​ទៅ​ដល់​ស្រាប់​តែ​ភ្លៀង​តែ​ម្ដង ភ្លៀង​ធំ​គួរ​សម​ដែរ​ហ្នឹង ស្មាន​តែ​មិន​បាន​លេង​តើយ៍ ក្រោយ​មក​ក៏​រាំង អត់​អី​ហេង​វិន មនុស្ស​ច្រើន​ដល់​ក។

ទិញ​សំបុត្រ​៣​នាក់​អស់​១៨០០​បាត (ប្រមាណ​៥១​ដុល្លារ) ​គត់ តែ​គិត​ៗ​ខាត ដ្បិត​លេង​មិន​អស់​តម្លៃ​សោះ ដោយ​សារ​មនុស្ស​ច្រើន​ពេក ចេញ​ពី​ម៉ា​កន្លែង​ៗ​ត្រូវ​តម្រង់​ជួរ​រង់​ចាំ​វែង​អន្លាយ។ តែ​មាន​អី​សប្បាយ​ណាស់​ដែរ​តើហ៍។ តាម​ពិត​ទៅ​នេះ​ជា​លើក​ទី​ពីរ​ហើយ កាល​ពី​ឆ្នាំ​២០០៦ ខ្ញុំ​ធ្លាប់​មក​ទី​នេះ​ម្ដង​ដែរ។


រូប​ទី​១ ខ្ញុំ​និង​ប្អូន​ស្រី (ពាក់​វែន​យាយ​ទៀត​ហើយ ហេហេ… លើក​នេះ​អ្នក​ណា​ផា តាម​វ៉ៃ​ដល់​ទះ​ម៉ង ស្រុក​យីប៉ុន ស្រុក​បារាំង​ក៏​តាម​វ៉ៃ​ដែរ ហាហា…) ចំណែក​រូប​ទី​ពីរ ពួក​គេ​កំពុង​ជិះ​អា​រ៉ូល័រខុសស្ទ័រ

________________________________________________
អាន​ផង​ដែរ
១. បាងកក​ច៎ា​ច៎ា
២. ទៅ​ហើយ​មោ​វិញ
៣. មោ​ពី​អយុធ្យា
៤. ទៅ​លេង​សួន​ស្យាម

Advertisements

ទិវា​តន្ត្រី​អន្តរជាតិ​ប៉ាតាយ៉ា ២០០៩ ចាប់​ផ្ដើម ថ្ងៃសុក្រ 20 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ.
3 comments

ថ្ងៃ​នេះ​​ទិវា​តន្ត្រី​អន្តរជាតិ​ប៉ាតាយ៉ា ២០០៩ (Pattaya International Music Festival 2009) ចាប់​ផ្ដើម​ហើយ ដោយ​មាន​សិល្បករ​ចម្រៀង​សម័យ​ជា​ច្រើន​រូប​មក​ពី​ប្រទេស​នានា​ជា​ច្រើន​នៅ​អាស៊ី​យើង​នេះ​រួម​ទាំង​ប្រទេស​ជាតិ​ខាង​ទាំង​ពីរ​របស់​ខ្មែរ គឺ​លាវ និង​វៀតណាម​ផង​ដែរ តែ! គ្មាន​មុខ​កម្ពុជា​ទេ !ឡ! ដ្បិត​កម្ពុជា​មាន​អ្នក​ចម្រៀង​កុបពី​ច្រើន​ពេក បើ​គេ​ហៅ​ទៅ​ច្រៀង​មិន​ដឹង​ច្រៀង​បទ​អី​ទេ គេ​គប់​ទឹក​សុទ្ធ​ពេញ​ឆាក​មិន​ដឹង 😀

Thailand : Golf-Mike, Ice Sarunyoo, PEK, The Star, Potato, CLASH, . . etc.
Japan : Ikio Ayaka
Korea : S.M. Entertainment ~ Shinee, Girils Generation, Mighty Mouse,
Hong Kong : EEG Entertainment ~ Kenny Kwan
China : Ocean Butterfly ~ Kym Jin Sha
Vietnam : House of Indies ~ Minh Thu
Malaysia : Halo Music
Australia : Amphead
Laos : Indee Records ~ CELL
Taiwan : AVEX ~ Danson Tung

www.pattayamusicfestival.gmember.com

%d bloggers like this: