jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ថ្ងៃអង្គារ 24 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

នៅ​ក្នុង​កម្ពុជរដ្ឋ​យើង​ដែល​មាន​អរិយធម៌ និង​វប្បធម៌​ដ៏​សម្បូរ​បែប​នោះ ខេមរជន​ដែល​បាន​កើត​ក្នុង​ទឹក​ដី​នេះ​មក​ហើយ បាន​ដក់​ជាប់​និង​ប្រពៃណី​ដ៏​ច្រើន​សម្បូរ​បែប​ ចាប់​តាំង​ពី​ចាប់​កំណើត​ពី​ផ្ទៃ​មាតា រហូត​ដល់​ថ្ងៃ​ស្លាប់​ទៅ​វិញ។

ជន​ជាតិ​ខ្មែរ​មាន​ទំនៀម​ពិសេស​ជា​ច្រើន​ណាស់​នៅ​ក្នុង​ពេល​ដែល​បុគ្គល​ម្នាក់​ស្លាប់, សុគត ឬ​សុវណ្ណគត។ ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ធូរធារ ពួក​គេ​តែង​តែ​ប្រារព្ធ​ពិធី​នេះ​ជា​ច្រើន​ថ្ងៃ​តាម​លទ្ធភាព ពី​៧​ថ្ងៃ, ១​ខែ, ៣​ខែ, ១​ឆ្នាំ ឬ​រហូត​ដល់​៣​ឆ្នាំ​ក៏​សឹង​មាន ជា​ពិសេស​យើង​ឃើញ​មាន​ព្រះ​សព​ចៅ​អាវាស​វត្ត, សម្ដេច​សង្ឃ និង​ព្រះ​ចៅ​ផែន​ដី​ជា​ដើម។

ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ពី​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​នៃ​ព្រះ​ករុណា​ជា​អម្ចាស់ នរោត្ដម ព្រះ​ចៅ​ក្រុង​កម្ពុជា​យើង តាម​ឯក​សារ​មួយ​ចំនួន និង​រូបភាព​ប្រកប ទុក​គ្រាន់​ជា​ឯកសារ និង​ធម្មទាន។

ហ្លួង​នរោត្តម ដែល​ប្រសូត​នា​ខែ​កុម្ភៈ ឆ្នាំ​១៨៣៤ និង​សុវណ្ណគត​នា​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩០៤ នោះ ទ្រង់​មាន​ព្រះ​ជន្ម​៧០​ព្រះ​វស្សា និង​បាន​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី បាន​៤៤​ឆ្នាំ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៨៦០ ដល់​ឆ្នាំ​១៩០៤ គឺ​រហូត​ដល់​ទ្រង់​សោយទិវង្គត។

ពីរ​ឆ្នាំ​ក្រោយ​មក គឺ​រហូត​ដល់​ខែ​មករា ឆ្នាំ​១៩០៦ ទើប​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ព្រះ​អង្គ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​ចតុម្មុខ។

តាម​រូប​ភាព​ឯកសារ​មួយ​ចំនួន យើង​ឃើញ​ថា ព្រះរាជ​ពិធី​ត្រូវ​បាន​ធ្វើ​ឡើង​តាម​គន្លង​រាជ​បវេណី​បុរាណ​រៀង​មក ស័ក្ដិសម​ព្រះកិត្តិយស​ជា​ស្ដេច​ផែន​ដី ដោយ​មាន​ពិធី​ដង្ហែរ​ព្រះ​កោដ្ឋ​ព្រះ​បរម​សព​ទៅ​ដាក់​នៅ​ទី​ព្រះមេរុ ដើម្បី​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជា​ដើម។

ព្រះ​ករុណា​ព្រះបាទ នរោត្ដម ទ្រង់​មាន​ព្រះ​បរមមរណនាម​ថា​ “ព្រះ​សុវណ្ណ​កោដ្ឋ”។



ពិធី​ដង្ហែ​ព្រះ​កោដ្ឋ​ព្រះ​សព​ហ្លួង​នរោត្ដម

ព្រះ​រាជ​រថ​តម្កល់​ព្រះ​កោដ្ឋ​ព្រះ​សព​ហ្លួង​នរោត្ដម

មហោស្រព​លេង​រឿង​រាមកេរ្តិ៍ ក្នុង​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ហ្លួង​នរោត្ដម

______________________________________________
អាន​ផង​ដែរ
១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
២. កោដ្ឋ
៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ *
៤. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៥. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៦. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ
៧. repost: ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
៨. ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​”
៩. King Norodom’s Court
១០. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ
១១. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម
១២. ខួប​ឆ្នាំ​ទី ១៨១ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ
១៣. រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន

Advertisements

មតិ»

1. នរោត្ដម « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃអង្គារ 24 ខែ​មីនា 2009

[…] ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្… […]

2. រមទម - ថ្ងៃអង្គារ 24 ខែ​មីនា 2009

អរគុណ។

3. Engsamnang - ថ្ងៃអង្គារ 24 ខែ​មីនា 2009

បងពូកែរករូបចាស់របស់ខែ្មរយើងបានច្រើនណាស់។ខ្ងុំស្មានតែបាត់អស់ហើយ នៅសម័យប៉ុលពត។មានរូបពីដើមអាចបង្ហាញអោយឃើញពីអី្វដែលខែ្មរមាននៅ សម័យមុន។

4. និល ទៀង៖ សម្ដេច​ព្រះសង្ឃរាជ​ទី​១ នៃ​ក្រុង​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 29 ខែ​មីនា 2009

[…] ដួង ២. ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម ព្រះចៅក្រុង​កម្ពុជា​ធិបតី ៣. […]

5. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 24 ខែ​មេសា 2009

[…] _____________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្… […]

6. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្តិ ព្រះ​ចៅ​ក្ - ថ្ងៃពុធ 3 ខែមិថុនា 2009

[…] […]

7. rithy7780 - ថ្ងៃសុក្រ 11 ខែធ្នូ 2009

សូមកោតសរសើរដែលលោកបានស្រាវជ្រាវរកឯកសារនិងរូបភាពទាក់ទងព្រះ​រាជវង្សនុវង្ស។​ជាពិសេសរូបថតចាស់ៗ។​ខ្ញុំសង្ឃឹមថាលោកនឹងដាក់បង្ហាញថែម​ទៀតនូវរូបថតចាស់ៗនិងអត្ថបទពីដើមរបស់កម្ពុជា។

8. repost: ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 23 ខែកក្កដា 2010

[…] […]

9. Repost: ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * « ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2011

[…] […]

10. ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​” « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែធ្នូ 2011

[…] […]

11. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែធ្នូ 2011

[…] […]

12. King Norodom’s Court « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​ឧសភា 2012

[…] Read Also: 1. នរោត្ដម 2. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទ ន… 3. […]

13. seyhaoeung86 - ថ្ងៃសុក្រ 7 ខែធ្នូ 2012

នេះជាលើកទី២ហើយដែលខ្ញុំបានឃើញព្រះឆាយាលក្ខណ៍ព្រះបាទនរោត្តមទ្រង់គ្រឿង ប៉ុន្តែមិនសូវច្បាស់ដូចរូបធ្លាប់ឃើញមុនទេ រូបនេះព្រះអង្គមានព្រះជនក្មេងជាងគេក្នុងចំនោមរូបថតដែលខ្ញុំធ្លាប់ឃើញ ប្រហេលជាពេលអភិសេកជាឧបរាជ

សុភ័ក្ត្រ - ថ្ងៃសុក្រ 7 ខែធ្នូ 2012

ជា​រូប​គំនូរ​ពេល​ទ្រង់​គ្រង​រាជ្យ។ ជា​ឧបរាជ​គ្មាន​ទ្រង់​ម្កុដ​ទេ

14. seyha1088600 - ថ្ងៃសុក្រ 7 ខែធ្នូ 2012

តាមរូបនេះប្រហាក់ប្រហែលនឹងព្រះរាជពិធីបូជាព្រះសព្វបងស្រីមហាក្សត្រថៃប៉ុន្មានឆ្នាំមុនដែរ ព្រះកោដ្ឋដាក់លើ រទេះដូចក្នុងរូបនេះ មានបុរសម្នាក់ពាក់មួកបែបនេះតំណាងអ្នកបញ្ជាយាន បុរសអង្គុយពាក់ឈរចាប់ទប់កោដ្ឋធំ មានព្រះសង្ឃគង់លើគ្រែស្នែង(ខុសវិន័យលោក) ហែរពីមុខដូចគ្នាអញ្ចឹង

15. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែ​មេសា 2014

[…] និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព …​។ ព្រះ​ករុណា​ព្រះ​បាទ […]

16. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃអាទិត្យ 10 ខែសីហា 2014

[…] […]

17. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 31 ខែសីហា 2014

[…] «​ក្រោយ​ពេល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ហើយ […]

18. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] […]

19. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] […]

20. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ព្រះ​រាជ​ឱង្ការ​នៃ ព្រះ​ករុណា ព្រះ​បាទ នរោត្ដម បរម​រាម​ទេវាវតារ | - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2015

[…] […]

21. រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

22. Repost: ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ - ថ្ងៃពុធ 16 ខែសីហា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: