jump to navigation

ភ្លៀង​ធ្លាក់​ខ្លាំង ថ្ងៃអង្គារ 31 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
3 comments

ថ្ងៃ​នេះ​បន្ទាប់​ពី​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​រួច​រាល់​មក ក៏​ត្រូវ​ចេញ​មក​ក្រៅ​ដើម្បី​ទៅ​ផ្សារ​ទិញ​របស់​របរ​ខ្លះ​ផ្ញើ​អ្នក​ផ្ទះ និង​អ្នក​ម្ដាយ ដឹង​អី​ស្រាប់​តែ​បាងកក​ថ្ងៃ​នេះ​ភ្លៀង​អស់​ស្ទះ​តែ​ម្ដង ខាន​ឃើញ​ភ្លៀង​បែប​នេះ​យូរ​ហើយ​នៅ​ទី​នេះ។ ចំណែក​ឯ​រន្ទះ​វិញ​ក៏​សាហាវ​មិន​ណយ​ដែរ និង​បាញ់​ជាប់​ៗ​គ្នា។ ខក​ខាន​ទៅ​ក្រៅ​តែ​ម្ដង​ខំ​ស្លៀក​ពាក់​រួច​រាល់​ហើយ​ តែ​មិន​ថ្វី​ទេ ខ្ញុំ​ដឹង​ច្បាស់​ថា​ទី​នេះ ភ្លៀង​ច្បាស់​ជា​មិន​យូរ​ទេ។

ខំ​នៅ​ចាំ​យូរ​ៗ​ទៅ​ដូច​ជា​មើល​ទៅ​គ្មាន​ស្រាក​ទេ ចាំ​មិន​បាន​រត់​ចេញ​ទៅ​ទាំង​ភ្លៀង​ហ្នឹង​ឯង អាង​តែ​ចំណត​ឡាន​ក្រុង​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​ដែរ។ ង៉ៃ​នេះ​ចេញ​ទៅ​យក​រូប​ថត​ប្អូន​ៗ​ដែល​មោ​បាងកក​ទៅ​ឲ្យ​គេ​ធ្វើ​សៀវភៅ​មួយ​ក្បាល ស្អាត​បស់​គេ​ដែរ អស់​៣៧០​បាត បន្ទាប់​មក​ក៏​ចេញ​ទៅ​ផ្សារ​ទិញ​អាវ​មួយ​ចំនួន។ មោ​ផ្ទះ​វិញ​ដូច​ចង់​ឈឺ​តែ​ម្ដង សង្ស័យ​តែ​ត្រូវ​ទឹក​ភ្លៀង​ទេ៕

Advertisements
%d bloggers like this: