jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ ថ្ងៃសៅរ៍ 11 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣
មហា​សករាជ​១៩៣១ ចុល្ល​សករាជ​១៣៧១ គ្រឹស្ទ​សករាជ​២០០៩

សុភមស្តុ! វរមង្គលាជយាតិរេក

ព្រះ​ពុទ្ធ​សករាជ ព្រះ​សាសនា អតិក្តន្តា​កន្លង​ទៅ​ហើយ បាន​២៥៥២​ព្រះ​វស្សា ត្រឹម​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ លុះ​ដល់​ថ្ងៃ​១រោច ខែ​ពិសាខ ចូល​ពុទ្ធ​សករាជ​២៥៥៣ ព្រះ​វស្សា​តទៅ។

នឹង​គណនា​ឆ្នាំ​ឆ្លូវ ឥឡូវ​នេះ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​អង្គារ ៥​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០០៩ វេលា​ម៉ោង១:៣៦​នាទី​​រំលង​អាធ្រាត(1)។ នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី ទៅ​ស្ថិត​នៅ​ឯ​មេស​រាសី ដើរ​ផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្ដាល ទើប​មាន​ទេព​ធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គនាយិកា ព្រះ​នាម រាក្សស​ទេវី* ជា​បុត្រី​ទី​៣ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​ខ្មៅ លម្អ​នៅ​ព្រះកាណ៌​ដោយ​ផ្កា​ឈូក​រ័តន៍ អភរណៈ​ទ្រង់​ពាក់​កែវ​មោរា ភក្សាហារ​ទ្រង់​សោយ​លោហិត ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ត្រីសូល៍ ព្រះ​ហស្ត​ឆ្វេង ទ្រង់​ធ្នូ ទ្រង់​គង់​ផ្ទុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​សត្វ​អស្សតរ (សេះ)2 ជា​ពាហនៈ​ នាំ​អស់​ពពួក​ទេពនិករ​បវរ​កញ្ញា ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហា​កែវ ឈ្មោះ​ធម្មាលី នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ដែល​ប្រតិស្ឋាន​ទុក​ព្រះ​សិរសា​កបិល​មហា​ព្រហ្ម តម្កល់​នៅ​លើ​ពាន​មាស​នាំ​ចេញ​មក​ដង្ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុរាជ ជុំ​ចក្រវាឡ​តាម​ផ្លូវ​ព្រះ​អាទិត្យ ចរ​ជា​គម្រប់​៦០​នាទី ហើយ​ដង្ហែរ​ចូល​ទៅ តម្កល់​ទុក​ដូច​ដើម​វិញ ទើប​ប្រជុំ​ទេវ​បុត្រ​ទេវ​ធីតា ទាំង​មួយ​សែន​កោដិ ចូល​ទៅ​ស្រង់​ទឹក អនោត្ត​មហា​ស្រះ មាន​បំពង់​៧​ហូរ​ចេញ​ពី​ថ្ម​កែវ ជា​មាត់​គោ​​ឧសភរាជ ត្រជាក់​ត្រជុំ​ក្សេមក្សាន្ត​ព្រះ​ហ្ឬទ័យ ទើប​នាំ​គ្នា​ចូល​ទៅ​សមាទាន​សីល ដោយ​ព្រះ​ទ័យ​សោមនស្ស​រីករាយ​គ្រប់​ៗ​អង្គ ក្នុង​ភគវតី​សភា ដែល​វិស្សកម្ម​ទេវបុត្ត​និម្មិត​ថ្វាយ ហើយ​បន្ទោ​បង់​នូវ​អពមង្គល ឲ្យ​ជ្រះ​ស្រឡះ ចម្រើន​នូវ​សុភមង្គល សិរី​សួស្ដី ជន្មាយុ​យឺន​យូរ ដល់​មនុស្ស​សត្តនិករ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។

  • ថ្ងៃ​អង្គារ ៥​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ មេសា ២០០៩ ជា​ថ្ងៃ​ចូល​ឆ្នាំ
  • ថ្ងៃ​ពុធ ៦​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​១៥ មេសា ២០០៩ ជា​ថ្ងៃ​វនប័ត
  • ថ្ងៃ​​ព្រហស្បតិ៍ ៧​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​១៦ មេសា ២០០៩ វេលា​ម៉ោង​០៥, ០៦​នាទី, ០០​​វិនាទី ជា​ថ្ងៃ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត​៣ថ្ងៃ​ស្រេច បរិបូណ៌ ចូល​ជា​សកល ឆ្នាំ​ឆ្លូវ ឯក​ស័ក ចុល្ល​សករាជ​១៣៧១ ​ត​រៀង​ទៅ។

ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ​នេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ផង​ទាំង​ហ្លាយ រៀប​ចំ​គ្រឿង​សក្ការៈ​បូជា មាន​ទៀន​ធូប​ផ្កា​ភ្ញី​ថ្វាយ​ព្រះ​រតនត្រ័យ និង​នំ​ចំណី មាន​ផ្លែ​ឈើ​ជា​ដើម ជូន​មាតា​បិតា ព្រម​ទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះ​បង់​នូវ​ចិត្ត​អាក្រក់ ឲ្យ​ជ្រះ​ស្រឡះ ចម្រើន​ឡើង​វិញ​នូវ​ចិត្ត​ប្រកប​ដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីល​៥​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេព្ដា​នឹង​ឲ្យ​ពរ​សព្ទសាធុការ លោក​អ្នក​មាន​សេរី​សួស្ដី សុភមង្គល​វិបុលសុខ​គ្រប់​ប្រការ រក​ស៊ី​មាន​បាន ត្រជាក់​ត្រជុំ អាយុ​យឺនយូរ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។

ទំនាយ​ប្រចាំ​ឆ្នាំ

កែន​ព្រះ​ពិរុណ​សាស្ត្រៈ ឆ្នាំ​នេះ ភព​ព្រះ​ច័ន្ទ​​ជាអធិបតី នាគ​៥​បង្អុរ​ភ្លៀង​៥០០​មេ។ ភ្លៀង​ធ្លាក់​នៅ​ចក្រវាឡ​២០០​មេ ហិមពាន្ត​១៥០មេ មហា​សមុទ្ទ​១០០​មេ ជម្ពូ​ទ្វីប​មនុស្ស​លោក​៥០​មេ។ ភ្លៀង​ដើម​ឆ្នាំ​ កណ្ដាល​ឆ្នាំ និង ចុង​ស្មើ​គ្នា​ល្អ។

កែន​ធារាទិគុណរៈ ឆ្នាំ​នេះ​ទឹក​ជំនន់​ដោយ​ភ្លៀង​និង​ទឹក​ទន្លេ​មាន​ជា​មធ្យម គឺ​មាន​កម្រិត​៨/១៦ គឺ​មាន​សំណល់ (៨) ទឹក​មធ្យម។

កែន​ធញ្ញាហារៈ ឈ្មោះ​មជ្ឈឹម​ទំនាយ​ថា ស្រូវ សំណាប ស្រែ​ចម្ការ ផល​ដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូច​អស់​ពាក់​កណ្ដាល ភោជនាហារ​បាន​ជា​មធ្យម ប្រជានុរាស្ត្រ​បាន​សេចក្ដី​សុខ​ខ្លះ ទុក្ខ​ខ្លះ​ស្មើ​គ្នា ធញ្ញហារ មង្សហារ ផល្លហារ​នឹង​មាន​ជា​មធ្យម។

————————————
* សម្គាល់៖ ឆ្នាំ​នេះ​ថៃ​ចូល​ថ្ងៃ​ច័ន្ទ​វិញ ដោយ​សង្ក្រាន្ត​ថៃ​ចូល​មក​នៅ​ម៉ោង​០១​នឹង​១៣​នាទី​១៤​វិនាទី​នា​យប់​ថ្ងៃ​ច័ន្ទ​ទី​១៣ (ព្រឹក​ថ្ងៃ​ទី​១៤) បើ​តាម​ប្រក្រតិទិន​សាកល​គឺ​ថ្ងៃ​ទី​១៤​មេសា ដែល​ជា​ថ្ងៃ​អង្គារ តែ​ក្រុម​ហោរាសាស្ត្រ​ថៃ​នៅ​រាប់​ជា​ថ្ងៃ​ច័ន្ទ​នៅ​ឡើយ ក្រោយ​ម៉ោង​៦​ព្រឹក​ទើប​គេ​រាប់​ចូល​ជា​ថ្ងៃ​អង្គារ។
1. ចូល​ឆ្នាំ​ឆ្លូវ​ឯកស័ក នៅ​វេលា​ម៉ោង​០១​និង​៣៦​នាទី​រំលង​អាធ្រាត នៃ​រាត្រី​ថ្ងៃ​ទី​១៣ មេសា ២០០៩។
2. តាម​មហាសង្ក្រាន្ត​អតីត តាម​តម្រា​មហាសង្ក្រាន្ត​ខ្មែរ ថៃ លាវ ពាហនៈ​ឆ្នាំ​នេះ​គឺ​សុករៈ (ជ្រូក)
ស្រង់​ចេញ​ពី​សៀវភៅ​មហាសង្ក្រាន្ត​របស់​លោក​អ៊ឹម បុរិណរ៍
អាន​ផង​ដែរ
១. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២
២. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១
៣. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤
៤. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧
៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨
៨. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩
៩. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០

មតិ»

1. វីរិយា - ថ្ងៃសៅរ៍ 11 ខែ​មេសា 2009

សួស្តី​ឆ្នាំ​ថ្មី​លោក​ភាក់! នឹក​ដល់​ហើយ​នៀក! បាត់​មុខ​ម៉ា​ស្របក​ធំ! ហើយ​នៅណា​ហ្នឹង​ស្រុក​ខ្មែរ​? ហើយ​លេខ​តារ៉ាសាប់​លោក​ឯង​ម៉េច​តេ​អត់​ចូល​ចឹង?

2. Rumtum - ថ្ងៃចន្ទ 13 ខែ​មេសា 2009

ពុទ្ធសករាជ​ខ្មែរនឺងលាវមិនដួចគ្នាទេ?
លាវ២៥៥២ បារាំង២០០៩?
ខ្មែរ២៥៥៣ បារាំង២០០៩?

3. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 27 ខែ​មីនា 2010

[…] […]

4. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 11 ខែ​មេសា 2010

[…] […]

5. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 23 ខែ​មីនា 2011

[…] […]

6. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​មេសា 2011

[…] […]

7. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2012

[…] […]

8. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ « ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​មេសា 2012

[…] […]

9. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 5 ខែ​មេសា 2013

[…] […]

10. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013

[…] […]

11. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 13 ខែមករា 2014

[…] […]

12. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 11 ខែ​មេសា 2014

[…] […]

13. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 11 ខែ​មេសា 2015

[…] […]

14. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែ​មេសា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: