jump to navigation

រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ទឹក​ប្រាក់ ថ្ងៃពុធ 22 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា, ภาษาไทย.
trackback

នៅ​ក្នុង​ភាសា​ខ្មែរ លាវ​ និង​ថៃ ដែល​ជា​បង​ប្អូន​ជិត​ខាង​យើង​នេះ មាន​ពាក្យ​មួយ​ចំនួន​យើង​ប្រើ​ដូច​គ្នា តែ​ក៏​មាន​ពាក្យ​មួយ​ចំនួន ក៏​ប្រើ​ខុស​គ្នា​ដែរ។

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ពីរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ រវាង​ភាសា​ថៃ និង​ភាសា​ខ្មែរ​យើង​វិញ​ម្ដង។ លោក​អ្នក​ដឹង​ទេ ពាក្យ​ថា​ព័ណ៌​ទឹក​ប្រាក់ ឬ​ភាសា​បរទេស​ថា Silver នោះ ភាសា​ទាំង​ពីរ​នេះ​ប្រើ​ខុស​គ្នា​ទាំង​ស្រុង។

នៅ​ក្នុង​ភាសា​ខ្មែរ “ព័ណ៌​ទឹក​ប្រាក់” សំដៅ​លើ​ព័ណ៌​​ប្រផេះ​លាយ​ផ្សំ​នឹង​ព័ណ៌​ស ចំណែក​ឯ​នៅ​ក្នុង​ភាសា​ថៃ​វិញ​ពាក្យ​នេះ​នៅ​ក្នុង​ភាសា​ថៃ​គេ​ថា ស៊ីណាំងើន “สีน้ำเงิน” បើ​ប្រែ​ជា​ខ្មែរ​យើង​គឺ​ព័ណ៌​ទឹក​ប្រាក់​នេះ​ឯង តែ​ចំឡែក​អី​ស៊ីណាំងើន​មិន​មែន​ព័ណ៌​ប្រផេះ​ទេ ឬ​ព័ណ៌​ទឹក​ប្រាក់​ដូច​ខ្មែរ​យើង​នោះ​ទេ តែ​គឺ​ជា​ព័ណ៌​ខៀវ ឬ​ព័ណ៌​ទឹក​ប៊ិច ត្រូវ​នឹង​ភាសា​បរទេស​ថា Blue ឯ​ណា​ឯ​ណុះ​ទៅ​វិញ៕

___________________________________________________
អាន​ផង​ដែរ
១. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី
២. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ខៀវ

Advertisements

មតិ»

1. M|O|N|G|K|O|L - ថ្ងៃពុធ 22 ខែ​មេសា 2009

ហើយម៉េច​ចុះ?

2. សុភ័ក្ត្រ - ថ្ងៃពុធ 22 ខែ​មេសា 2009

មាន​ម៉េច គ្រាន់​តែ​ចង់​ចាប់​លោក​ឯង​ដាក់​គុក​ប៉ុណ្ណឹង​ឯង!

3. M|O|N|G|K|O|L - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

ខ្ញុំ​ខុសអី​បាន​ចង់​ចាប់​ខ្ញុំ?

4. សុភា - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

តាម​ពិត​ទៅ​បើ​តាម​ខ្ញុំ​យល់ បើ​យើង​បក​ពាក្យ​ដោយ​ពាក្យ
สี = ពណ៌
น้ำ = ទឺក
เงิน = ប្រាក់
=> สีน้ำเงิน បើបក​តាមពាក្យមួយៗ គេ ពណ៌ទឹកប្រាក់
​តែពាក្យ น้ำเงิน មាន​ន័យ​ថា​ខៀវ => สีน้ำเงิน មានន័យ​ថាពណ៌ខៀវ
******
បើ​ចង់ថា​ពណ៌ទឹកប្រាក់​ រឺ Silver គេ​ថា สีเงิน ។ មើល​មិនជឿរ http://translate.google.com/ 😀

5. duongchan - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

អូចឹងហ្អ ដូចចាកប្រធានអាម៉េចទេ តែវាជាលក្ខណពិសេសរបស់ភាសាគេ ចឹងក៏ចឹងចុះ ហេហេ​។ និយាយចឹង ភ័ក្រ្តដែលធ្វើការជាមួយថៃទេ? នេះខ្ញុំចង់ដឹងថាពួកហ្នឹងមានវិន័យ រឺសុជីវធម៌ចំពោះការងារ ព្រោះធ្លាប់តែធ្វើជាមួយជប៉ុន ដូចយើងគ្រប់គ្នាដឹងស្រាប់ហើយថាជនជាតិនេះមានសុជីរធម៌ខ្ពស់ណាស់។
រៀមប្រាប់ថា ពួកថៃហ្នឹងយ៉ាប់។ ស្អែកខ្ញុំចាប់ផ្ដើម តែដូចជាបារម្ភម៉េចមិនដឹង។

6. សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

វា​មិន​ថ្វី​ទេ សំខាន់​យើង​ចេះ​ច្បាស់​គោរព​វិន័យ​ចំពោះ​ការងារ​ខ្លួន​យើង ពួក​ថៃ​វា​មិន​ហ៊ាន​ទេ ថៃ​វា​បាន​តែ​អ្នក​មិះ​ៗ​ទេ អ្នក​ប្រលេមប្រឡំ

7. រដ្ឋ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

ពេល​មើល​មួយថៃ​ឮ​ហើយ​ពាក្យ​ហ្នឹង… 😀

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

មោ​ពី​ស្រ៊ុក​វិញ​ហើយ អូន​រ៉ាត់?

8. រដ្ឋ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

ម៉ូ​ហ៊ើយ!តាំង​ពី​ង៉ៃ​អង់គា​ម៉េះ​បង!

9. កេសី - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

ហេហេហេ duongchan ខ្ញុំជាអ្នកធ្វើការជាមួយជនជាតិថៃរាល់ថ្ងៃ ។ អារឿង​សុជីវធម៌នេះ មិនអាចបែងចែកជនជាតិណាមានសុជីវធម៌ជាងជនជាតិណាទេ សំខាន់គឺ​អត្ថចរិក​របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ ។ ដូចសុភ័ក្រ្តថាអីចឹង បើយើង​ច្បាស់​គោរពវិន័យ និង មានការទទួលខុសត្រូវ​ខ្ពស់ នោះគេ​មិនអាច​មកថាអី​អោយ​យើង​បានឡើយ ។ ជូនពរសំណាងល្អ ។

10. duongchan - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

សូមអរគុណច្រើនដល់សុភ័ក្រ្តនិងបងកេសីចំពោះពត័មាននេះ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

មិន​អី​ទេ ញោម! 😀

11. រមទម - ថ្ងៃសុក្រ 24 ខែ​មេសា 2009

ហាហាហាហា….ចោកាលណាវាលួចរបស់ពីគេវាមិនដឺងហៅយ៉ាងម៉េចក៍ចេះតែ
ហៅឪយតែបានទៅ។ដួចខ្មែរព្រះវិហារពិភពលោកហៅថាព្រះវិហារចោសៀម
ហៅថាប្រាវិហន???

12. Blue Color « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 9 ខែមិថុនា 2009

[…] អាន​ផង​ដែរ៖ ១. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ទឹក… ២. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? […]

13. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 9 ខែមិថុនា 2009

[…] ___________________________________________________ អាន​ផង​ដែរ៖ ១. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ទឹក… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: