jump to navigation

ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ថ្ងៃសុក្រ 24 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

កកន៖ ខាង​ក្រោម​នេះ​ជា​អត្ថបទ​បក​ប្រែ​ពី​កាសែត​ TIME ដ៏​ល្បី​ដែល​បាន​ចុះ​ផ្សាយ​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៃ​ព្រះ​ករុណា​ព្រះបាទ​ព្រះ​ស៊ីសុវត្ថិ​ មុនីវង្ស​ នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​០៨ ខែ​កញ្ញា ឆ្នាំ​១៩៤១។ ខ្ញុំ​សូម​ប្រែ​ជា​ខេមរភាសា ទុក​ក្នុង​ទី​នេះ​ដើម្បី​ជា​ឯកសារ ឬ​លោក​អ្នក​អាច​អាន​ជា​ភាសា​អង់គ្លេស​នៅ​ទី​នេះ

ថ្ងៃ​ច័ន្ទ ទី​០៨ ខែ​កញ្ញា ឆ្នាំ​១៩៤១

បារាំង ឥណ្ឌូចិន

ការ​សោយទិវង្គត​កាល​ពី​ខែ​មេសា​​នោះ​គឺ​ជា​ព្រះមហាក្ស័ត្រិយ៍​នៃ​ប្រទេស​កម្ពុជា ស៊ីសុវត្ថិ​២ ** ដែល​មាន​ព្រះ​ជន្ម​៦៥​ព្រះ​វស្សា។ វា​គឺ​ជា​មរណភាព​ដែល​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ ជា​ពិសេស​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​មក​នេះ​ដែល​បណ្តា​ស្រី​ស្នំ​រាប់​រយ​របស់​ទ្រង់​មាន​ការ​ក្រៀម​ក្រំ​ជា​ខ្លាំង។ កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​ពួក​ជប៉ុន​បាក​កាត់​ផ្ដាច់​ទឹក​ដី​ដែល​នៅ​សេសសល់​មួយ​ចំនួន​ធំ​នៃ​អាណាចក្រ​ដែល​សម្បូរ​ទៅ​ដោយ​ប្រាសាទ​នេះ​ពី​ឥណ្ឌូចិន​របស់​បារាំង​ទៅ​ឲ្យ​ប្រទេស​ថៃ។

បន្ទាប់​ពី​ការ​សោយទិវង្គត​នេះ ក្រុម​អាចារ្យ​ខ្មែរ​បាន​យក​ព្រះ​បរម​សព​របស់​ព្រះ​អង្គ​ដាក់​អប់​នឹង​ទឹក​ពិសេស​ដើម្បី​រក្សា​សាច់​របស់​ទ្រង់, និង​យក​សរីរាង្គ​ខាង​ក្នុង​របស់​ទ្រង់​ទាំង​អស់​ចេញ​លើក​លែង​តែ​បេះ​ដូង​ និង​ព្រះ​ខួរ។ បន្ទាប់​មក​ពួក​គេ​ក៏​ដាក់​ចង​ព្រះ​សព​ទៅ​ក្នុង​ព្រះ​កោដ្ឋ​​ក្នុង​ស្ថាន​ភាព​ដូច​ទារក​ដែល​មិន​ទាន់​ប្រសូត ដែល​ជា​សញ្ញាណ​សន្មត​ក្នុង​ប្រុង​ប្រៀប​ដើម្បី​ទៅ​កើត​ជា​ថ្មី​នៅ​ទី​ណា​មួយ​នា​ពេល​ណា​មួយ​ខាង​មុន​នេះ។

រហូត​មក​ដល់​សប្ដាហ៍​មុន​នេះ ព្រះ​បរម​សព​របស់​ព្រះ​បាទ​ស៊ីសុវត្ថិ​នៅ​ក្នុង​ព្រះ​កោដ្ឋ​នៅ​ឡើយ។ ក្រោយ​មក​ពួក​អាចារ្យ​បាន​យក​ព្រះ​បរម​សព​ចេញ​មក​ចម្អាស​ទឹក និង​ទ្រង់​ព្រះភូសា ដោយ​មាន​គ្រឿង​រាជ​អស្សរិយយស​​ដំរី​រាប់​លាន (កកនគ្រឿង​រាជ​អស្សរិយយស​របស់​ព្រះរាជអាណាចក្រ​លាវ) និង​ក្លស់​ព័ណ៌​ស​ និង​ដាក់​ព្រះ​សព​វិញ​ទៅ​ក្នុង​កោដ្ឋ​ដែល​ធ្វើ​ពី​កែវ​យ៉ាង​ប្រណិត។

ព្រះ​សង្ឃ​ក្នុង​សំពត់​ព័ណ៌​លឿង​រាប់​ពាន់​អង្គ​បាន​ហែរហម​ព្រះ​កោដ្ឋ​នៅ​តាម​ដង​ផ្លូវ​នានា​នៃ​រាជធានី​ភ្នំពេញ​បុរាណ​របស់​ប្រទេស​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ទីវត្ត​ដ៏​ស្រស់​ស្អាត​ថ្មី​មួយ។ ព្រះ​បរម​សព​ត្រូវ​បាន​ផ្លាស់​ទៅ​ដាក់​ក្នុង​ម្ឈូស​ដ៏​ប្រណិត​ធ្វើ​អំពី​មាស និង​ប្រាក់។ ក្នុង​ខណៈ​ដែល​សំឡេង​ភ្លេង​តន្ត្រី​ដែល​តម្អូញ​អន្លង់​អន្លោច​, ព្រះ​មហាក្ស័ត្រិយ៍​ថ្មី​ដ៏​ក្មេង​របស់​ប្រទេស​កម្ពុជា ព្រះ​បាទ​សីហនុ បាន​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​បរម​សព​នៃ​ព្រះ​បាទ​ស៊ីសុវត្ថិ។ នៅ​ក្នុង​ចំណោម​នោះ​មាន​វត្តមាន​ឧត្ដមនាវី​ឯក​បារាំង​ឥណ្ឌូចិន លោក ស្សង់ ដេកូ (Jean Decoux) ដែល​ធ្លាប់​កាន់​តំណែង​ក្នុង​សម័យ​ស៊ីសុវត្ថិ និង​ឧត្ដមសេនីយ​ជប៉ុន តំណាង​អធិរាជ​ប្រទេស​ជប៉ុន ហ៊ីរូហ៊ីតូ (Hirohito), ដែល​បច្ចុប្បន្ន​នេះ​កាន់​កាប់​ជំនួស​ឧត្ដមសេនីយ​ដេកូ។

បើ​ទោះ​បី​ជា​ព្រះ​សព​របស់​ព្រះ​មហាក្ស័ត្រិយ៍​គេ​បាន​រំលាយ​ទៅ​ហើយ​ក្ដី ប្រជាជន​កម្ពុជា​នៅ​តែ​ជឿជាក់​ថា​នេះ​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ព្រះ​បាទ​សម្ដេច ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជ​បរមិន្ទរភូវណៃ​ក្រៃ​កែវ​ហ្វា សុឡាឡៃ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទេ៕

*,** ចំណាំ៖ ពាក្យ​ដែល​ប្រើ​ថា ស៊ីសុវត្ថិ និង​ស៊ីសុវត្ថិ​២ នៅ​ទី​នេះ​សំដៅ​លើ​ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស មិន​មែន​ហ្លួង ស៊ីសុវត្ថិ ទេ

_____________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
២. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៣. សិរីសុវត្ថិ មុនីវង្ស
៤. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៥. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៦. កោដ្ឋ
៧. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ
៨. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៩. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
១០. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 24 ខែ​មេសា 2009

[…] ______________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * […]

2. រមទម - ថ្ងៃអាទិត្យ 26 ខែ​មេសា 2009

៦៨ឆ្នំាកន្លងមកហើយនៅតែអាចរក្សាទុកបានរួបថតមកដល់ពេលនេះ។
មិនដីងថា​សំឡេង​ភ្លេង​តន្ត្រី​ដែល​តម្អូញ​អន្លង់​អន្លោច​នោះយ៉ាងម៉េចដែរ?

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 26 ខែ​មេសា 2009

គឺ​ភ្លេង​ខ្លង​ខែក​នឹង​ឯង!

រមទម - ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មេសា 2009

ខ្មែរហៅថាភ្លេង​ក្លងឆ្នាក់។
សៀមចម្លងពីខ្មែរហើយដួរដាក់ដាក់ថា
ភ្លេង​ក្លង​ខែក។
អ្នកស្រុកខ្មែរគេប្រាប់ថាចឺង។

3. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្តិ ព្រះ​ចៅ​ក្ - ថ្ងៃពុធ 3 ខែមិថុនា 2009

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ២. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * […]

4. សិរីសុវត្ថិ មុនីវង្ស « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ព្រហស្បតិ៍ 25 ខែមិថុនា 2009

[…] ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * […]

5. ព្រហ្មលិខិតគ្មានន័យ - ថ្ងៃ​ព្រហស្បតិ៍ 25 ខែមិថុនា 2009

ជំរាបសួរ លោក រមទម លោកពិតជាចាស់ទុំម្នាក់តាមការពិភាក្សាររបស់លោក។
ខ្ញុំសូមលោកធ្វើជាមិត្តភ័ក្តិរបស់លោកមួយផងតើលោកព្រមខ្ញុទទួលខ្ញុំដែរឬទេ បាទ ៕

6. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ « ស្រែ​ខ្មុក - ថ្ងៃពុធ 18 ខែកក្កដា 2012

[…] ហ្លួងស៊ីសុវត្ថិ មុនីវង្ស ២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * Like this:LikeBe the first to like […]

7. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 18 ខែសីហា 2013

[…] _______________________________________________________________ អានផងដែរ៖ ១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស ២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * […]

8. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃអាទិត្យ 10 ខែសីហា 2014

[…] ២. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៣. សិរីសុវត្ថិ ៤. […]

9. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] ៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៤. […]

10. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] ៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ៤. […]

11. residence-de-s-m-monivong-bokor | ស្រែ​ខ្មុក - ថ្ងៃពុធ 31 ខែធ្នូ 2014

[…] _______________________________________________________________ អានផងដែរ៖ ១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស ២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * […]

12. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃពុធ 22 ខែកក្កដា 2015

[…] ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ ​ទើប​ព្រះ​អង្គ​ចូល​ព្រះ​ទិវង្គត […]

13. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ ​ទើប​ព្រះ​អង្គ​ចូល​ព្រះ​ទិវង្គត […]

14. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រ - ថ្ងៃសុក្រ 4 ខែកញ្ញា 2015

[…] អាន​ផង​ដែរ៖ ១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ២. […]

15. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែកញ្ញា 2015

[…] អាន​ផង​ដែរ៖ ១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ២. […]

16. ខួប​ឆ្នាំ​ទី​៧៥ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ច - ថ្ងៃសៅរ៍ 3 ខែកញ្ញា 2016

[…] អានផងដែរ៖ ១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ២. […]

17. ឆ្នាំ​ទី​១៤១ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែធ្នូ 2016

[…] អានផងដែរ៖ ១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ […]

18. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែមករា 2017

[…] អានផងដែរ៖ ១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ […]

19. Repost: ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែមករា 2017

[…] _______________________________________________________________ អានផងដែរ៖ ១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស ២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ៤. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ ៥. ឆ្នាំទី១៤០ ប្រសូតនៃព្រះករុណា ព្រះមុនីវង្ស […]

20. Repost: ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ - ថ្ងៃពុធ 16 ខែសីហា 2017

[…] ២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ៣. សិរីសុវត្ថិ ៤. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: