jump to navigation

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣ ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​ទៅ​ចូល​រួម​ពិធី​ច្រត់​ព្រះ​នង្គ័ល​ដូច​ឆ្នាំ​រាល់​ដង​ដែរ។ ហេង​ដែរ​ចំ​ពេល​មក​ស្រុក​ខ្មែរ​ កុំ​អី​អត់​បាន​ចូល​រួម​បណ្ដោយ។ ពិធី​នេះ​ខ្ញុំ​ចូល​រួម​រាល់​ឆ្នាំ មិន​ដែល​ខាន​ឡើយ​ ជា​ពិសេស​ផ្ដិត​យក​រូប​ភាព​នានា​ទុក​តាម​ទម្លាប់ និង​ចំណូល​ចិត្ត​របស់​ខ្ញុំ តាំង​ពី​នៅ​សម័យ​ប្រើ​ហ្វីល​ថត​ឯណុះ បើ​ទោះ​បី​ស្នាដៃ​ថត​ខ្ញុំ​មិន​សូវ​ល្អ​យ៉ាង​ណា​ក្ដី។

ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ព្រឹក​មិញ​នេះ ត្រូវ​បាន​ច្រត់​ដោយ​លោក ឌិត មន្ទីរ និង​លោក​ជំទាវ និង​ក្រោម​ព្រះ​រាជាធិបតី​នៃ​ព្រះ​ករុណា​ជីវិត​លើ​ត្បូង រួម​និង​ខ្ញុំ​រាជការ អង្គ​ទូត សិស្សានុសិស្ស​ប្រជា​ពលរដ្ឋ​ច្រើន​កុះ​ករ។ សូម​ទស្សនា​រូបភាព​មួយ​ចំនួន​ដូច​ត​ទៅ ប៉ុន្មាន​ថ្ងៃ​ទៀត​ខ្ញុំ​នឹង​ដាក់​វីដេអូ​ឲ្យ​មើល រវល់​ពេក​មិន​ទាន់​បាន​អាប់ឡូត។

ព្រះ​រាជ​​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ឯ​ទី​ព្រះ​ស្រែ​វាល​ព្រះ​មេរុ


ក្បួន​ដង្ហែរ​ស្ដេច​មាឃ និង​មេហួរ

ស្ដេច​មាឃ

មេហួរ
pp4o.jpg
ស្ដេច​មាឃ​ច្រត់​ព្រះ​នង្គ័ល

មេ​ហួរ​បាច​ស្រូវ

ស្រី​ហែ​ហម​មេហួរ

គោ​ឧសុភរាជ​ទាំង​ពីរ​បរិភោគ​អាហារ​៧​មុខ

ទិដ្ឋភាព​ព្រះ​ពន្លា​ខាង​មុន​សារមន្ទីរ​ជាតិ

____________________________________________________
អាន​ប្រកាស​ទាក់ទង
១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល?
២. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៣. គោអើយគោ!
៤. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២
៥. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
៦. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤

មតិ»

1. M|O|N|G|K|O|L - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

Thanks for sharing! ស្តាយ​ណាស់​ឆ្នាំនេះ មិន​បាន​ទៅ​មើល​ផ្ទាល់​នឹងគេ។

2. សុភ័ក្ត្រ - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

អត់​បាន​មោ​ថត​រូប​អួត​គេ​ទៀត ហាហា… 😛

3. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្ - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] ____________________________________________________ អាន​ប្រកាស​ទាក់ទង៖ ១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល? ២. គោអើយគោ! ៣. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ៤. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្… […]

4. គោអើយគោ! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្… […]

5. Chanroeun - ថ្ងៃពុធ 13 ខែ​ឧសភា 2009

អរគុណដែលបានចែករំលែកព័ត៌មាន និងរូបថត។ មើលទៅគួរអោយចាប់​អារម្មណ៍មែន។ ស្នាដៃថតរូបមិនអន់ទេ។

ខ្ញុំចេះតែឆ្ងល់ហេតុអ្វីបានជាស្តេចមាឃ (រូបទី២​និង​៤) និងបរិវារពាក់ស្បែកជើង​ក្នុងពិធីច្រត់ព្រះន័ង្គលនេះ? ហើយហេតុអ្វីបានជាមេហួរនិងស្រ្តីហែរហមមិនពាក់​ស្បែកជើង (រូបទី៣, ៤​​ និងទី​៥)?​

តាមពិតកសិករភ្ជួរស្រែមិនដែលពាក់ស្បែកជើងទេ។​ ខ្ញុំដឹងថានេះ​ជាសម័យ​ទំនើប​ ប៉ុន្តែការដែលភ្ជួរស្រែពាក់ស្បែកជើងស្ទីលបារាំងបែបនេះ វាហួស​ឆ្ងាយ​ពីការពិត។ សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងបានសួរអ្នករៀបចំកម្មវិធី​​បុណ្យនេះ​ផ្ទាល់។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​ឧសភា 2009

បើ​ថា​កសិករ​ភ្ជួរ​ស្រែ​អត់​ពាក់​ស្បែក​ជើង មាន​តែ​ឆ្ងល់​មួយ​ទៀត​ថា​ ម៉េច​បាន​ពាក់​អាវ​ពាក់​មួក​ចឹង? ឬ​មួយ​កសិករ​ពាក់​អញ្ចឹង​ដែរ? បើ​ឆ្ងល់​ចឹង ត្រូវ​ឆ្ងល់​ឲ្យ​អស់!

6. រដ្ឋ - ថ្ងៃពុធ 13 ខែ​ឧសភា 2009

ចំណែក​ខ្ញុំ​ពុំ​បាន​ឆ្ងល់​សោះ​ឡើយ ការ​ដែល​ពិធី​នេះ​គ្រាន់​ជា​ការ​តំណាង​ការ​ធ្វើ​កសិកម្ម​របស់​ប្រជានុរាស្ត្រ​ ដែល​រៀបចំ​ដោយ​ក្សត្រ ។ ការ​ស្លៀកពាក់​​របស់​ខ្ញុំ​រាជការ​ទាំង​អំបាលម៉ាន ព្រម​ទាំង​អ្នក​តំណាង​ហ្លួង គ្រាន់​តែ​តាក់​តែង​តាម​សម័យ​កាល​សព្វ​ថ្ងៃ​ដែល​រាជការ​តម្រូវ​ដូចនោះ ។ ឯ​នារី​ខ្មែរ​ស្លៀក​ពាក់​បែប​ប្រពៃណី​ដូច​យ៉ាង​ខាង​លើ ខ្ញុំ​ឃើញ​ច្រើន​ពុំ​សូវ​ជា​មាន​ទ្រនាប់​ជើង​ពាក់​ផង​ទេ យូរ​ៗ​ប្រទះ​ម្ដង គឺ​កម្រ​ណាស់ ។ ម្យ៉ាង​ខាង​លើ​ពួក​គាត់​ពុំ​មែន​មក​ធ្វើ​ស្រែ​ទេ បើ​ថា​ធ្វើ​ឲ្យ​ដូច​ពិត ម៉េច​នឹង​ហៅ​ថា​ពិធី​ឧទ្ទឹស​បួងសួង​ទៅ ណាមួយ​ជា​ពិធី​របស់​ព្រះរាជា ។ មិន​ដឹង​និយាយ​អ្វី​ទៀត​ទេ​ មាន​តែ​ប៉ុននេះ ៕

7. engsamnang - ថ្ងៃពុធ 13 ខែ​ឧសភា 2009

បងភក្រ័ រួបថតទំាងនេះថតបានល្អមែនទែន។នៅថាស្នាដៃថតខ្លួនអន់ទៀត។ រូបថតនេះច្បាស់ ហើយ ថតបានល្អទៀត។

8. រដ្ឋ - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​ឧសភា 2009

មក​ពី​​កាមេរ៉ា​យោង​ទេ សំណាង​អើយ!!

9. ភ្នំ - ថ្ងៃសៅរ៍ 16 ខែ​ឧសភា 2009

ខ្ញុំ មើល ឃើញតែតាមរូបថត ។ អគុណអ្នកថតរូប
អរគុណ លោកប្អូន ចំរើន ដែលបាន​ណែនាំខ្ញុំ ឲ្យបានស្គាល់ ប្រព័ន្ធមួយនេះ។

ខ្ញុំ លឺ​ គេខ្សឹបថា រឿងរ៉ាវទាំងឡាយដែលអ្នកទាំងអស់ ចចេកគ្នានេះ សម្តេច អគ្គមហាសេបតី តេជោ មើលមិនឃើញទេ ត្បិចសម្តេច ជាប់រវល់ ឈ្លីភ្នែក។

10. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រ - ថ្ងៃចន្ទ 22 ខែ​មីនា 2010

[…] […]

11. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: