jump to navigation

សុង សេង​ហ៊ន ល្បី​ក្នុង​ពិភព​ប្លក់​ខ្មែរ ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2009

Posted by សុភ័ក្ត្រ in ចម្រៀង, អំពីស្រុកខ្មែរ.
trackback

តារា​ចម្រៀង​អនិកជន​ខ្មែរ ដែល​មាន​ឈ្មោះ​ល្បី​គួរ​សម​កាល​ពី​ទសវត្សរ៍​៩០ បច្ចុប្បន្ន​នេះ​កំពុង​មាន​ឈ្មោះ​ឡើង​វិញ ជា​ពិសេស​ក្នុង​ស្រទាប់​​យុវជន​ខ្មែរ​ជំនាន់​ថ្មី​វិញ​ម្ដង។

អ្នក​ចម្រៀង​ សុង សេងហ៊ន ដែល​ស្ថិត​ក្នុង​សង្កាត់​បណ្ណាល័យ​សាយណ្ហារ៉ា ពេល​នេះ​បាន​ឈប់​ផលិត​បទ​ចម្រៀង​ទៅ​ហើយ។ បទ​ចម្រៀង​របស់​លោក​ស្រី ដែល​ល្បី​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​សម័យ​ក្រោយ​សង្គ្រាម​នោះ មាន​ដូច​ជា​បទ បោក​កូន​ជ្រូក​ទៅ​លេង​ស្រុក, ស្រៈ​អួយ, ជា​ដើម បទ​ទាំង​នោះ​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក យក​មក​ធ្វើ​ជា​ចម្រៀង​កាយវិការ​ទៀត​ផង។

អ្នក​ចម្រៀង​បុរស​ដែល​ជា​ដៃ​គូ​របស់​អ្នក​ស្រី​គឺ​លោក ទឹង ភិរម្យ ដែល​បទ​របស់​លោក​ក៏​មាន​ការ​គាំទ្រ​សម្បើម​ដែរ​កាល​ពី​សម័យ​នោះ មាន​បទ លា​តាម​បណ្ដាំ​ម្ដាយ​ ជា​ដើម។

មួយ​រយៈ​កាល​​ចុង​ក្រោយ​នេះ ចម្រៀង​របស់​អ្នក​ស្រី ត្រូវ​បាន​ស្រទាប់​ក្មេង​ជំនាន់​ក្រោយ ជា​ពិសេស​អ្នក​លេង​នៅ​តាម​បណ្ដាញ​អ៊ីនធ័រណេត និង​ប្លក់ បាន​នាំ​គ្នា​ដាក់​បទ​ចម្រៀង​របស់​លោក​ស្រី នេះ​ប្រហែល​ជា​ការ​គាំទ្រ​សំឡេង​លោក​ស្រី ដែល​ស្ដាប់​មើល​ទៅ​បទ​ចម្រៀង​របស់​លោក​ស្រី​ក៏​សុទ្ធ​តែ​ពីរោះ និង​មាន​អត្ថរស​ផង​ដែរ។

សាក​ល្បង​ស្ដាប់​ចម្រៀងរបស់​លោក​ស្រី​ម៉ា​បទ​ទៅ​មើល៖ បណ្ដាំ​ទិស​ឦសាន, បទ​នេះ​អ្នក​ស្រី​ហាក់​ច្រៀង​ប្រាប់​ទៅ​សង្សារ​របស់​អ្នក​ស្រី​ពី​ការ​រឭក​នឹក​គ្នា ដែល​សង្សារ​ឃ្លាត​ឆ្ងាយ បន្ទាប់​ពី​បាន​ទទួល​បណ្ដាំ​ហើយ​សង្សារ​ដែល​នៅ​ឯ​នាយ​ក៏​ច្រៀង​តប​មក​វិញ។ បទ​នេះ​ជា​បទ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដែល​បទ​ទី​មួយ​ច្រៀង​ដោយ​អ្នក​ស្រី សុង សេង​ហ៊ន និង​បទ​ទី​ពីរ​ច្រៀង​ដោយ​លោក​ ទឹង ភិរម្យ តែ​ខ្ញុំ​បាន​ភ្ជាប់​បទ​នេះ​ជាមួយ​គ្នា​ដើម្បី​ងាយ​ស្រួល​ស្ដាប់។

សូម​អញ្ជើញ​ស្ដាប់​នៅ​ខាង​ក្រោម​នេះ។ «គាំ​ទ្រ​សិល្បករ ដោយ​នាំ​គ្នា​ជាវ​ស៊ីឌី​ផ្ទាល់!‌‍»

បណ្ដាំ​ទិស​ឦសាន (សុង សេង​ហ៊ន)

វាយោ​រំភើយ​រហើយ​ប្រាណ បក់​ពី​ទិស​ឦសាន​ផាត់​នាំ​បណ្ដាំ​ទៅ​ឆ្ងាយ
ល្វើ​យ​ៗ​កណ្ដាល​រាត្រី សំដៅ​ទៅ​និរតី ប្រាប់​ថ្លៃ​នឹក​ឃើញ​ស្រី​ផង។

តាំង​ពី​​ឦសាន​ខាន​ជួប​ភ័ក្ត្រ​ សែន​​រឭក​​រូប​អ្នក បន់​ព្រះ​សូម​ជួប​ទៀត​ម្ដង
ឱ​សមុទ្ទ​និង​ផ្នត់​រលក ជួយ​បក់​នាំ​ស្នេហ៍​វិល​មក រក​ប្រុស​ពុំ​ងារ​ជា​ថ្មី។

​ឦសាន​កំពុង​​ជាប់​ក្នុង​អន្លុង​ទុក្ខកម្ម សូម​ផ្ញើ​បណ្ដាំ​​រំលែក​ទុក្ខ​ផង​ប្រុស​ថ្លៃ
មិន​ដូច​សម្ដី​​ឲ្យ​ស្រី​អភ័ព្វ​ ស្នេហ៍​ដែល​​មិន​ត្រូវ​ព្រាត់ បែរ​ជា​បាត់​​សូន្យ​សុង។

ឱ​ទិស​ឦសាន​ឋាន​​ភព​ស្នេហ៍ លុង​លោច​អ្វី​ម្ល៉េះ​ទេ តាំង​ពី​បាត់​ស្នេហ៍​ក្រៀម​ក្រោះ
ហេតុ​អ្វី​ក៏​ក្លាយ​ដូច្នោះ ខ្យល់​អើយ​មេត្តា​ស្រណោះ ប្រាប់​ប្រុស​ឲ្យ​ខ្ញុំ​កុំ​ខាន៕

បណ្ដាំ​ទិស​ឦសាន (ទឹង ភិរម្យ)

វាយោ​រំភើយ​រហើយ​ប្រាណ បក់​ពី​ទិស​ឦសាន​ផាត់​នាំ​បណ្ដាំ​ទៅ​ឆ្ងាយ
ល្វើ​យ​ៗ​កណ្ដាល​រាត្រី មក​ដល់​ទិស​និរតី ប្រាប់​ថា​រូប​ស្រី​នឹក​បង។

អស់​ឱ​ឦសាន​ខាន​ជួប​ភ័ក្ត្រ​ សែន​​រឭក​​រូប​អ្នក បន់​ព្រះ​សូម​ជួប​ទៀត​ម្ដង
ឱ​សមុទ្ទ​និង​ផ្នត់​រលក សូម​នាំ​បណ្ដាំ​វិល​រក ប្រាប់​ពុំងារ​រៀម​នឹក​ស្រី។

ថ្វី​ត្បិត​ឦសាន​ជាប់​ក្នុង​អន្លុង​ទុក្ខកម្ម រៀម​ផ្ញើ​បណ្ដាំ​វិល​វិញ​មិន​ខាន​ណា​ថ្លៃ
មិន​ក្បត់​សម្ដី​ឲ្យ​ស្រី​អភ័ព្វ​ ស្នេហ៍​យើង​មិន​ត្រូវ​ព្រាត់ មិន​រលត់​សូន្យ​សុង។

ឱ​ទិស​ឦសាន​ឋាន​​ភព​ស្នេហ៍ ស្រណោះ​អ្វី​ម្ល៉េះ​ទេ តាំង​ពី​ព្រាត់​ស្នេហ៍​ក្រៀម​ក្រោះ
ព្រោះ​ស្នេហ៍​ព្រាត់​មួយ​គ្រា​ចុះ ឦសាន​នាង​កុំ​ស្រណោះ ប្រុស​គង់​វិល​វិញ​មិន​ខាន៕

________________________________________________________
បទ​ចម្រៀង​ផ្សេង​ទៀត​របស់​អ្នក​ស្រី សុង សេង​ហ៊ន
១. ដប់​ឆ្នាំ​ចាំ​ស្នេហ៍
២. សុំ​បេះដូង​មួយ​ចំណែក
៣. ម្ចាស់​បទ “ ទឹក​ភ្នែក​សម្ងាត់” មក​កម្ពុជា
៤. มนต์เมืองเหนือ
៥. ស្ដាប់​ចម្រៀង​ផ្សេង​ទៀត៖ ចុច​ទី​នេះ

មតិ»

1. TK - ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2009
2. សុភ័ក្ត្រ - ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2009

wow! that’s good, thanks for the link,.. when is that song มนต์เมืองเหนือ? it sounds very old.

3. Posoky - ថ្ងៃចន្ទ 1 ខែមិថុនា 2009

I’m not sure who took this one from? I talk about lyric sound because I used to listen Mr. golden sound singer, Sin Sisamuth the title is ស្រណោះនាងចែវទូកដរ and also the new singer, Tith Vichekar use sing this song too, but a little bit adjustment.

4. TK - ថ្ងៃចន្ទ 1 ខែមិថុនា 2009
5. TK - ថ្ងៃចន្ទ 1 ខែមិថុនា 2009

Oh when I say the first version I mean the first version of Thai song. I have no idea either whose version was older Thai or Khmer.

6. សុភ័ក្ត្រ - ថ្ងៃចន្ទ 1 ខែមិថុនា 2009

i’m sure Song Seng Hong took the lyric from that Thai song.. She used to sing Phom Phoung Duong Chan song as well

7. Socheat - ថ្ងៃ​ព្រហស្បតិ៍ 4 ខែមិថុនា 2009


A song is just a nano piece of culture. But by looking at the video above, Thailand converted to Apsara version in to a horrible nightmare.

8. រៀនខែ្មរ - ថ្ងៃសុក្រ 26 ខែមិថុនា 2009

ខ្ញុំបាទក៏ពេញចិត្តសំលេងរបស់លោកស្រី សុង សេងហ៊ន ដែរ។
តើខ្ញុំអាវជាវស៊ីឌីដែលមានចំរៀងរបស់គាត់នៅទីណា?
តើផលឹតកម្មណាជាអ្នកផ្សព្វផ្សាយស៊ីឌីចំរៀងរបស់គាត់?
ខ្ញុំចង់ប្រមូលបំរៀងរបស់គាត់មកទុកស្តាប់ទាំងអស់។ តើគាត់បាន
ច្រៀងប៉ុន្មានបទដែរ?

សុភ័ក្ត្រ - ថ្ងៃសុក្រ 26 ខែមិថុនា 2009

បើ​តាម​ខ្ញុំ​ដឹង ផលិតកម្ម​សាកល​ទទួល​សិទ្ធិ​ផលិត​បទ​ចម្រៀង​គាត់​ឡើង​វិញ លោក​អាច​ទៅ​រក​នៅ​តាម​ទី​ផ្សារ​បាន (អូឡាំពិក)។ ឯ​រឿង​គាត់​ច្រៀង​ប៉ុន្មាន​បទ​នោះ ខ្ញុំ​មិន​ដឹង​ដែរ តែ​ច្រើន​បស់​គាត់​ដែរ​ហ្នឹង ដល់​រយ​ឯ​ណោះ!

9. kermankhmer - ថ្ងៃពុធ 29 ខែកក្កដា 2009

ខ្ញុំចូលចិត្តបទ បណ្តាំទិសឦសាន នេះខ្លាំងណាស់ ខ្ញុំខំរកយូរណាស់មកហើយ
សូមអរគុណលោកសុភ័ក្រ្ត ដែលដាក់បទនេះ ។ លឺបទនេះនឹកឃើញអនុស្សាវរីយ៍ កាលពីនៅក្នេង ។ មានបទមួយទៀតដែរខ្ញុំ
កំពុងរក គឺបទ ចាប៉ីដាច់ខ្សែ ប្រហែលជាច្រៀងដោយលោក ទឹង ភិរម្យ បើលោក
សុភ័ក្រ្តមានបទនេះសូមមេត្តាផ្ញើរអោយខ្ញុំផង ព្រោះស្រលាញ់ពីរបទនេះណាស់
(kermankhmer@yahoo.com) ។

10. សុភ័ក្ត្រ - ថ្ងៃពុធ 29 ខែកក្កដា 2009

ចាំ​ចុង​សប្ដាហ៍​នេះ ខ្ញុំ​ដាក់​បទ​នេះ។ រង់​ចាំ​ស្ដាប់ 😀

11. cambomaths - ថ្ងៃអង្គារ 6 ខែកក្កដា 2010

ខ្ញុំមាន​បទរបស់គាត់ ៥១​ បទ…
សុទ្ធតែពិរោះ…

12. ម្ចាស់​បទ “ ទឹក​ភ្នែក​សម្ងាត់” មក​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 5 ខែធ្នូ 2010

[…] […]

13. ដប់​ឆ្នាំ​ចាំ​ស្នេហ៍ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 5 ខែធ្នូ 2010

[…] […]

14. លោក​ជំទាវ​ធំ​រិះគន់​បទ “ សុំ​បេះ​ដូង​មួយ​ចំណែក” Sic « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 5 ខែធ្នូ 2010

[…] […]

15. มนต์เมืองเหนือ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 2 ខែធ្នូ 2014

[…] ក៏​ធ្លាប់​យក​មក​ច្រៀង​ដែរ គឺ​បទ បណ្ដាំ​ទិស​ឦសាន ដែល​ច្រៀង​ដោយ​អ្នក​ស្រី សុង សេងហ៊ន […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: