jump to navigation

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ថ្ងៃ​ពុធ 3 ខែ​មិថុនា 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ អត្ថបទខាងក្រោមនេះ ខ្ញុំបាទបានបកប្រែពីគេហទំព័រភាសាថៃមួយចំនួនដែលគេនិយាយអំពីខ្មែរយើង។ គោលបំណងរបស់ខ្ញុំគឺខិតខំរក្សាទុកឯកសារនានាដែលមានតម្លៃដ៏ពិសិដ្ឋដែលបានបាត់បង់ទៅដោយសារសង្គ្រាមនៅនគររបស់យើង។ តាមពិតទៅឯកសារខាងក្រោមនេះមានច្បាប់ដើមជាភាសាខ្មែរទេ តែត្រូវសម្ដេចក្រុមពញាតម្រុងរាជានុភាព របស់ថៃបានឲ្យគេបកប្រែទៅជាភាសាថៃ ដោយមានចំណងជើងថា “ราชกำหนดกรุงกัมพูชา” ឬ “រាជកំណត់ក្រុងកម្ពុជា”។ ហេតុដូចនេះការបកប្រែរបស់ខ្ញុំមិនសូវជាពិស្ដាទេ គួរពុំគួរសូមអភ័យទោស។

នៅទីនេះ ខ្ញុំបាទប្រើពាក្យ “សិរីសុវត្ថិ” ជាជាងពាក្យ “ស៊ីសុវត្ថិ” ដ្បិតមានឯកសារជាច្រើនក៏បានប្រើពាក្យនេះដែរ រួមនឹងពាក្យ “ស្រីសុវត្ថិ” ផងដែរ។ ចំណែកឯពាក្យ “ស៊ីសុវត្ថិ” នេះគឺប្រហែលជាសរសេរតាមសំនៀងភាសាថៃ ដែលសម័យនោះ មានឥទ្ធិពលដ៏ខ្លាំងក្លាណាស់មកលើនគរខ្មែរ។ ទ្រង់សិរីសុវត្ថិទៀតសោតក៏បានស្នាក់នៅស្រុកសៀមអស់រយៈកាលយ៉ាងធំ។ ថៃគេសរសេរថា “ศรีสวัสดิ์” គឺ “ឝរីសវ័សតិ៍” ឬ “ឝ្រីសុវត្ថិ” ឬ “ស្រីសុវត្ថិ” ដែលជាសំណេរចុងក្រោយតាមខេមរភាសា។ តែដោយនៅក្នុងភាសាថៃ “ឝរ” ឬ “ឝ្រ” ឬ “ស្រ” នេះគេបញ្ចេញសំឡេងតែ “ស” ទេ ទើបជាហេតុគេបញ្ចេញ ជា “ស៊ីសុវត្ថិ” មិនមែន “ស្រីសុវត្ថិ” ទេ៕

ព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ* ព្រះចៅក្រុងកម្ពុជាធិបតី ស្ដេចសុវណ្ណគត នាទីក្រុងភ្នំពេញចតុម្មុខមង្គល នៅវេលាម៉ោង១៦:០០នាទី នាថ្ងៃទី០៩ ខែសីហា គ.ស.១៩២៧ រួមព្រះជន្មបាន៨៧វស្សា ទ្រង់គ្រងរាជ្យបាន២៣ឆ្នាំ។

ព្រះរាជពិធីថ្ងៃទីមួយ ចម្អាសទឹកព្រះបរមសព ចំណែកឯផែនមាសដែលយកមកគ្របព្រះភ័ក្ត្រនោះ ជាផែនមាសដែលមានចារឹកអាយតនៈ៦ (បរមាភិធេយ្យ និងម៉ោងវេលាព្រះរាជសម្ភព និងស្ដេចសុវណ្ណគត) មានផ្ដិតព្រះភ័ក្ត្រដោយប្រាក់គ្របពីលើដោយផែនមាស និងមានទ្រង់សំពត់ប្រាក់គ្របលើព្រះអង្គ។

នៅពេលចម្អាសទឹកនោះ គឺធ្វើលើព្រះទែនដោយមានថាស ឬសង្កសីនៅពីក្រោមព្រះទែន ព្រះករុណាអង្គថ្មី ថ្វាយព្រះសុគន្ធ បាគូផ្លុំស័ង្ខ។ នៅពេលចម្អាសរួចរាល់ហើយ ក៏អញ្ជើញព្រះសពទៅប្រតិស្ឋានលើព្រះទែនដែលសុវណ្ណគត។

សុវណ្ណគតនាថ្ងៃអង្គារ វេលាថ្ងៃត្រង់ថ្ងៃពុធ ទើបធ្វើពិធីទ្រង់គ្រឿងព្រះមហាសុកាំ

គ្រឿងព្រះមហាសុកាំប្រកបដោយ

ព្រះសំពត់ប្រាក់២ម៉ែត្រ ក្រាលថ្វាយខាងក្រោម និង៤ម៉ែត្រទៀតគ្របថ្វាយខាងលើ និងថ្វាយឆ្លងព្រះអង្គព្រែ១ ឆ្លងព្រះអង្គដោយមានរចនាដោយប្រាក់មានត្បូងទទឹម១ ព្រះសំពត់ប្រាក់១ សង្វាលមាសមានប្រចាំយាមដាំពេជ្រ២ ជាយសំពត់មាស១គូ រយោងមាស១ ឥន្ទធនូមាស១ ខ្សែទ្រនាប់មាស១ វល័យព្រះករមាស២ វល័យព្រះបាទមាស២ ឆ្លងព្រះបាទមាស១គូ ព្រះទម្រង់មាសដាំមក៌តឈុត១ បារ៉ត៨តម្លឹង ជាមួយនឹងមាស១ផែន ទម្ងន់១តម្លឹង ដាក់ទុកក្នុងព្រះឱស្ឋ និងឆ្លងព្រះភ័ក្ត្រ (របាំងមុខ) មាស។

នៅក្នុងសៀវភៅកំណត់ហេតុ ដែលរក្សាទុកព្រះអាលក្សណ៍នោះបាននិយាយដា គ្រឿងដែលថ្វាយព្រះបរមសពទាំងអស់នោះមានតម្លៃសរុបជាង១០.០០០ហ្វ្រង់ ជាព្រះរាជទ្រព្យរបស់ព្រះករុណានៃព្រះបរមរាជានុកោដ្ឋ និងដែលត្រូវយកចេញនៅពេលដែលអញ្ជើញព្រះបរមសពដាក់ក្នុងព្រះកោដ្ឋប្រាក់បណ្ដេញមាស និងរបស់អស់ទាំងនេះនឹងត្រូវយកទៅសាងជាព្រះពុទ្ធរូប១អង្គ ថ្វាយជាព្រះរាជកុសលដល់ព្រះករុណាព្រះបរមកោដ្ឋ។

នៅវេលាម៉ោង១៦ ក្រុមសាលារចនា មកថតរូបព្រះបរមសពដែលប្រតិស្ឋាននៅលើព្រះទែន។

អញ្ជើញព្រះបរមសព ឡើងអង្គុយប្រណមព្រះហស្ថថ្វាយបង្គុំព្រះពុទ្ធរូប និងវេចខ្ចប់ព្រះបរមសពដោយកំណាត់សំពត់ស និងកំណាត់សំពត់ព្រែរុំរួចស្រេចហើយ ក្រុមភូសាមាលា អញ្ជើញព្រះបរមសពដាក់ចូលក្នុងព្រះបរមកោដ្ឋមាស។

ថ្ងៃសុក្រ ទី០៩ ខែកញ្ញា គ.ស.១៩២៧ (ក្រោយពីសុវណ្ណគត១ខែ) ព្រះ សិរីសុវត្ថិ មុនីវង្ស ក្សត្រិយ៍ព្រះអង្គថ្មី ថ្វាយព្រះនាមឲ្យក្ស័ត្រិយ៍ដែលសុវណ្ណគតថា “ព្រះករុណាព្រះបរមរាជានុកោដ្ឋ“។

ពិធីនៅក្នុងថ្ងៃទី០២ ខែមីនា គ.ស.១៩២៨ (ក្រោយសុវណ្ណគត៧ខែ) អញ្ជើញព្រះសពដាក់ក្នុងព្រះបរមកោដ្ឋមាស (កម្ពស់២ម៉ែត្រ៨០សង់ទីម៉ែត្រ) ដើម្បីដាក់លើរាជរថហែរទៅព្រះមេរុ។ ខ្ញុំរាជការ និងប្រជាជនតែងគ្រឿងព័ណ៌សកាន់ទុក្ខ។ មានស្រីយំប្រចាំយាមចំនួន២០នាក់ កោរសក់ស្លៀកសពាក់ស ស្រែកយំតាមបទព្រះរាជនិពន្ធ បានតែងថ្វាយសម្រាប់ព្រះបរមសព។ នៅពេលដែលស្រែកយំថ្វាយនោះ មានស្គរឈ្នះ១០វាយបន្ទរផង៕

__________________________________________________
អានផងដែរ
១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទ នរោត្ដម
២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៣. សិរីសុវត្ថិ
៤. ហ្លួងសិរីសុវត្ថិ និងភាពរន្ទឺនៃរបាំព្រះរាជទ្រព្យខ្មែរនៅក្រៅប្រទេស
៥. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៦. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
៧. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៨. កោដ្ឋ
៩. កាលទ្រង់ប្រពាសអឺរ៉ុប
១០. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរូបសំណាកហ្លួង សិរីសុវត្ថិ
១១. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
១២. ១៧៥ឆ្នាំនៃថ្ងៃប្រសូតហ្លួងរាជានុកោដ្ឋ
១៣. «របាំងមុខមាស» នៅក្នុងបុណ្យព្រះបរមសព

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 3 ខែ​មិថុនា 2009
2. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 3 ខែ​មិថុនា 2009
3. សិរីសុវត្ថិ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ពុធ 3 ខែ​មិថុនា 2009
4. ខេមរអធិរាជ្យ - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មិថុនា 2009

Great stuff, great works, well done!

5. សាយ័ន្ត - ថ្ងៃ​សៅរ៍ 6 ខែ​មិថុនា 2009

ប្រើពាក្យពេចន៏បានល្អ!

6. engsamnang - ថ្ងៃ​សៅរ៍ 6 ខែ​មិថុនា 2009

មានពាក់មុខមាសផង ពិតជាឡូយ សេ្តចថៃសុគតដូចគា្នអញ្ជឹងដែរ តាមខ្ងុំដឹង។ បងភក្រ័យករូបពីណា ល្អម្លេះ ខ្ងុំកំពុងរករូបមហេរី របស់ព្រះបាទស៊ីសុវត្តិ ទាំង ប្រាំមួយថតជុំគា្ន (ធ្លាប់ឃើញក្នុងសៀវភៅ)។និយាយទៅ រូបសេ្តចខែ្មរ ពិបាករកណាស់ រកបានតែរូបក្សត្រីអង្គមុី

ហុង - ថ្ងៃ​ពុធ 21 ខែ​ធ្នូ 2011

នេះគឺជារូបរបស់ព្រះសីសុវត្ថិបិត១000ភាគ១000000000000000
ពីព្រោះសំអាងទៅលើក្បាំងប្រាក់បាំងមុខសពនីងពានជមទាំងពីរបើមិនជឿ
អាចទៅមើលបានរាល់ថ្អែទុកនៅវត្តព្រះកែវមរកតក្នុងវាំងណាស់បាត
បើចង់ឃើញពិតចេញថ្លែរយន្តហោះអោយខ្ញុំមកខ្ញុំនាំមើល

7. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស « -:- កំណត - ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​កក្កដា 2009
8. កោដ្ឋ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 14 ខែ​កញ្ញា 2009
9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 18 ខែ​មករា 2010
10. កាល​ទ្រង់​ប្រពាស​អឺរ៉ុប « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​ធ្នូ 2010
11. Repost: ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * « ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 30 ខែ​សីហា 2011
12. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រូប​សំណាក​ហ្លួង សិរីសុវត្ថិ « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 11 ខែ​កញ្ញា 2011
13. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ធ្នូ 2012
14. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃ​អាទិត្យ 10 ខែ​សីហា 2014
15. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​កញ្ញា 2014
16. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 22 ខែ​កក្កដា 2015

[…] ដល់​ថ្ងៃ​ពុធ ទី​២៥ ពោល​គឺ​ក្រោយ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និ… […]

17. ១៧៥​ឆ្នាំ​នៃ​ថ្ងៃ​ប្រសូត​ហ្លួង​រាជា​នុ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 8 ខែ​កញ្ញា 2015
18. ខួប​ឆ្នាំ​ទី​៨៨ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 24 ខែ​កក្កដា 2016

[…] និងព្រះរាជពិធីថ្វាយព្រះភ្លើងបានបញ្ចប់រួចស្រេចនោះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: