jump to navigation

រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ខៀវ ថ្ងៃ​អង្គារ 9 ខែ​មិថុនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា, ภาษาไทย, ພາສາລາວ.
trackback

នៅ​ក្នុង​ភាសា​ខ្មែរ លាវ​ និង​ថៃ ដែល​ជា​បង​ប្អូន​ជិត​ខាង​យើង​នេះ មាន​ពាក្យ​មួយ​ចំនួន​យើង​ប្រើ​ដូច​គ្នា តែ​ក៏​មាន​ពាក្យ​មួយ​ចំនួន ក៏​ប្រើ​ខុស​គ្នា​ដែរ។

បន្ទាប់​ពី​ប្រកាស​លើក​មុន ដែល​ខ្ញុំ​បាន​និយាយ​ពី​ព័ណ៌ “ទឹក​ប្រាក់” រួច​មក ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​មក​និយាយ​អំពី​ពាក្យ​ព័ណ៌ “ខៀវ” វិញ​ម្ដង។

នៅ​ក្នុង​ភាសា​ខ្មែរ​យើង ពាក្យ​ថា “ព័ណ៌​ខៀវ” ត្រូវ​នឹង​ភាសា​អង់គ្លេស​ថា “blue” តែ​នៅ​ក្នុង​ភាសា​លាវ និង​ថៃ​វិញ ពាក្យ “ខៀវ” (លាវ៖ ສີຂຽວ, ថៃ៖ สีเขียว) នេះ​គេ​សំដៅ​ទៅ​លើ​ព័ណ៌ “green” ទៅ​វិញ។

ចំណែក​ឯ​ពាក្យ​ដែល​ត្រូវ​នឹង​ព័ណ៌​ខៀវ​នេះ​ក្នុង​ភាសា​លាវ និង​ថៃ​វិញ គេ​ហៅ​ថា “ស៊ី​ហ្វា” (លាវ៖ ສີຟ້າ, ថៃ៖ สีฟ้า) ឬ​ដែល​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង គឺ ព័ណ៌​ផ្ទៃ​មេឃ។

សរុប​សេចក្ដី​មក​ពាក្យ​ដែល​លាវ, ថៃ​ថា “ខៀវ” នេះ ត្រូវ​គ្នា​នឹង “បៃតង” នៃ​ភាសា​ខ្មែរ ជា​ហេតុ​នេះ​ហើយ ជន​ជាតិ​ខ្មែរ​យើង តែង​តែ​មាន​ការ​ភ័ន្ត​ច្រឡំ នៅ​ពេល​ដែល​គេ​បាន​ឮ​ពាក្យ “ខៀវ” នេះ​នៅ​ក្នុង​ភាសា​លាវ និង​ថៃ។

________________________________________________
អាន​ផង​ដែរ
១. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ទឹក​ប្រាក់
២. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី

Advertisements

មតិ»

1. សុវុឌ្ឍី - ថ្ងៃ​អង្គារ 9 ខែ​មិថុនា 2009

លឺខ្មែរខ្លះ ហៅពណ៌បៃតងថា ពណ៌ខៀវដែរ ចឹងពេលខ្លះធ្វើអោយខ្ញុំច្រឡំ

2. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ទឹក​ប្រាក់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 9 ខែ​មិថុនា 2009

[…] តែ​គឺ​ជា​ព័ណ៌​ខៀវ ឬ​ព័ណ៌​ទឹក​ប៊ិច […]

3. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 9 ខែ​មិថុនា 2009

[…] Blue Color « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- – ខែ មិថុនា 9, […]

4. kienforcefidele - ថ្ងៃ​ពុធ 10 ខែ​មិថុនា 2009

រឿង​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈ្លោះ​គ្នា​ជា​មួយ​គ្រូ​អង់គ្លេស។ បក​ប្រែ​ពាក្យ green ខ្ញុំ​យល់​ថា​ពណ៌​បៃតង តែ​គាត់​បែរ​ជា​ថា​ពណ៌​ខៀវ​ទៅ​វិញ។ 😀

5. រមទម - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មិថុនា 2009

ហាហាហាហា…ទៅឆ្វល់អីពួកអាចោសៀមលួចពាក្យខ្មែររួចកែរបន្លំជាពាក្យ
ចោសៀមនោះ។ពាក្យចោសៀមគុណគ្រួនោះគីវ៉ៃគ្រួទៅវិញហាហាហាហាហា

6. បូរាមី - ថ្ងៃ​អាទិត្យ 23 ខែ​សីហា 2009

that’s great Sopheak, your web is very interesting to read. I really enjoy reading it so much. But I wish you to tell your readerស that បៃ​តង​ ក៏​ជា​ពាក្យ​ថៃ​ដែរ​ប្រសិន​បើ​ខ្ញុំ​គិត​មិនខុស​​ ព្រោះ​បៃតង​មាន​ន័យ​ថា​ស្លឹក​ចេក​នៅ​ក្នុង​ភាសា​ថៃ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: