jump to navigation

ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល ថ្ងៃ​អាទិត្យ 5 ខែ​កក្កដា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

  • ភូមា​រក្សា​បាន​ទម្លាប់​ល្អ​ជា​ប្រពៃណី​បុរាណ

កាល​ពី​ខ្ញុំ​បាន​ទៅ​ប្រទេស​ភូមា​​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នោះ ខ្ញុំ​បាន​សង្កេត​ឃើញ​ទម្លាប់​ជា​ប្រពៃណី​ល្អ​មួយ​នៃ​ជនជាតិ​ភូមា​ជា​បង​ប្អូន នោះ​គឺ​ការ​ដាក់​ទឹក​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទទួល​ទាន។

វា​មិន​មែន​ជា​រឿង​អ្វី​ចំឡែក​ទេ គ្រាន់​តែ​ដាក់​ទឹក​បែប​នេះ តែ​វា​ប្រាកដ​ជា​អស្ចារ្យ​ព្រោះ​ជនជាតិ​ភូមា​គាត់​ធ្វើ​ជា​ប្រចាំ​និង​ជា​ទួទៅ គឺ​គ្រប់​ទី​កន្លែង​ទាំង​អស់ (បើ​តាម​ការ​សាក​សួរ​មគ្គុទេសក៍​គាត់​ថា​នៅ​ទួទាំង​ប្រទេស​ឯណុះ) និង​យើង​ឃើញ​ជា​ញឹក​ញាប់​ទៀត​ផង គឺ​ប្រហែល​ជា​៥០០​ម៉ែត្រ​មាន​មួយ​កន្លែង​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត​មិន​ថា​នៅ​ជនបទ​ទេ សូម្បី​នៅ​ទីក្រុង​ធំ​ៗ ដូច​ជា​រ៉នកុន​ជា​ដើម​ក៏​ឃើញ​មាន​ដែរ។

ពិធី​ជា​ទម្លាប់​បរិសុទ្ធ​បែប​នេះ​កើត​ចេញ​ពី​ការ​បូជា​គោរព​ព្រះ​ពុទ្ធ​សាសនា​ដែល​កាល​ពី​ជំនាន់​ដើម​នៅ​ប្រទេស​កម្ពុជា​ក៏​ឃើញ​មាន​ដែរ តែ​សម័យ​បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​បាន​បោះ​បង់​ចោល​ទម្លាប់​បែប​នេះ​បាត់​ទៅ​ហើយ ឬ​បើ​មាន គឺ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល និង​តិច​តួច​ណាស់។

ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ណាស់​នៅ​ពេល​ដែល​ឃើញ​ប្រជាជន​ភូមា​គាត់​សាមគ្គី​គ្នា​ធ្វើ​កាយវិការ​នេះ គ្រប់​នៅ​តាម​ផ្លូវ​ពួក​យើង​ឃើញ​ទៅ​ដោយ​តូប ឬ​ជួន​កាល​សាលា​មួយ​ដែល​គេ​សាង​សង់​ឡើង​ផ្ទុក​នូវ​ក្អម​ទឹក កន្លែង​ខ្លះ​ចំនួន​ក្អម​ពីរ ឬ​បី ឬ​បួន​ តាម​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ឬ​តិច។ ខ្ញុំ​បាន​ចូល​ទៅ​មើល​កន្លែង​មួយ​ ឃើញ​ថា​ប្រជាជន​គាត់​ដាក់​ទឹក​ជា​ប្រចាំ​ទៅ​ក្នុង​ក្អម និង​មាន​កា​ទឹក​សម្រាប់​ទទួល​ទាន ឯ​ទឹក​ទៀត​សោត​ក៏​ពេញ​ក្អម និង​ថ្លា​ត្រជាក់​សម្បើម​ណាស់​ដែល​គួរ​ឲ្យ​ទទួល​ទាន។

លោក​អ្នក​ដឹង​ទេ នៅ​ប្រួទេស​ភូមា​អាកាស​ធាតុ​ក្ដៅ​សម្បើម​ណាស់ ហើយ​ប្រជាជន​ទៀត​សោត​មាន​បញ្ហា​កង្វះ​ទឹក​ប្រើ​ប្រាស់ វា​ពិត​ជា​កាយវិការ​ដ៏​ប្រពៃ​ណាស់ ដែល​ពួក​គាត់​មាន​ទឹក​ចិត្ត​ចែក​រំលែក​បែប​នេះ ហើយ​ប្រាកដ​ណាស់​ពួក​គាត់​ទទួល​បាន​អានិសង្ស​ពី​ការ​ធ្វើ​ទាន​ជាក់​ស្ដែង​បែប​នេះ។ ប្រជាជន​ខ្មែរ គួរ​ងាក​ក្រោយ​មក​មើល​ខ្លួន​ឯង​វិញ តើ​យើង​បាន​បោះ​បង់​អំពើ​ជា​កុសល​អ្វី​ខ្លះ​នៅ​ខណៈ​ដែល​ប្រជាជន​ភូមា​ជា​បង​ប្អូន​គាត់​នៅ​មាន​ភាព​លំបាក​ជាង​យើង តែ​គាត់​រក្សា​បាន​កិរិយា​ដ៏​​គួរ​ឲ្យ​គោរព៕


នៅ​តាម​ផ្លូវ​នានា​ទួទាំង​ប្រទេស​ភូមា យើង​ឃើញ​មាន​តូប​បែប​នេះ ឬ​ធំ​ជាង​នេះ​សម្រាប់​ដាក់​ទឹក

នៅ​ក្នុង​តូប​មាន​ក្អម​ទឹក ពីរ​បី​ឬ​បួន​តាម​កន្លែង​នានា សម្រាប់​អ្នក​ដំណើរ​ទទួល​ទាន

នៅ​ក្នុង​ក្អម មាន​ទឹក​ពេញ​យ៉ាង​ថ្លា និង​ត្រជាក់ គួរ​ទទួល​ទាន

________________________________________________
អាន​ផង​ដែរ
១. រ៉នកុន​ក្នុង​ចក្ខុ​ខ្ញុំ
២. ទៅ​ភូមា
៣. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១
៤. ថាណៈខា, គ្រឿង​សម្អាង​ជា​ប្រពៃណី​នៃ​ជនជាតិ​ភូមា
៥. សារៈសំខាន់​នៃ​ដើម​ត្នោត​ក្នុង​ទស្សនៈ​ប្រជាជន​ភូមា
៦. ការ​ទទួល​ទាន​ម្លូ​ស្លា​នៅ​ភូមា

Advertisements

មតិ»

1. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 6 ខែ​កក្កដា 2009

[…] _________________________________________________ ប្រកាស​ទាក់ទង៖ ១. ទៅ​ភូមា ២. បាន​វីសា​ភូមា ៣. My initial plan to Myanmar ៤. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២ ៥. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១០-ចប់ ៦. រ៉នកុន​ក្នុង​ចក្ខុ​ខ្ញុំ ៧. ឆាយណា​ថោន នៅ​រ៉នកុន ៨. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា ៩. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល […]

2. ទៅ​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 6 ខែ​កក្កដា 2009

[…] ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល […]

3. Samady KS - ថ្ងៃ​ចន្ទ 6 ខែ​កក្កដា 2009

ពិត​ជា​ចាប់​អារម្មណ៏​ណាស់ ជា​ពិសេស​គឺ​នៅ​ត្រង់​ថា នៅ​ប្រទេស​ភូមា​អាកាស​ធាតុ​ក្ដៅ​​ ហើយ​មាន​ការ​កង្វះ​ទឹក ប៉ុន្តែ​គេ​នៅ​តែ​​រក្សារ​ទង្វើ​នេះ​គឹ​​ពិត​ជា​ល្អ​មែន​ទេ។ ខ្ញុំ​សូម​សរសើរ​

4. វាណ្នា - ថ្ងៃ​អង្គារ 7 ខែ​កក្កដា 2009

ម៉េចក៍ថាខ្មែរបោះបង់ចោលប្រពីណី។ខ្មែរនៅតែសង់សាលាសំណាក់នឺងមាន
ជីកអណ្តួងទីកផង។មានផ្ទះខ្មែរខ្លះនៅតែមានដាក់ពាងទឺកនៅមុខផ្ទះសំរាប់អ្នក
ដំណើរតាមផ្លួវដែរ។មកពីសម័យនេះអ្នកដំណើរអាចយកទឺកដបអនាម៍យមក
តាមខ្លួនតើ។ផ្ទះសំណាក់ដែលសំបួរជាងគេនៅស្រុកខ្មែរគីនៅក្នុងខេត្តក្រចេះ។

http://khmerenaissance.info/heritage_history/0013_gites_etape.html

5. សុភ័ក្ត្រ - ថ្ងៃ​អង្គារ 7 ខែ​កក្កដា 2009

ដូច​ខ្ញុំ​បាន​និយាយ​អញ្ចឹង «… ឬ​បើ​មាន គឺ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល និង​តិច​តួច​ណាស់…» ពោល​គឺ​ទម្លាប់​នេះ​បាន​ស្ទើរ​តែ​បាត់​មុខ​ពី​សង្គម​ខ្មែរ​ហើយ កុំ​ថា​ឡើយ​នៅ​ទីក្រុង សូម្បី​នៅ​ទី​ជនបទ​ក៏​ពិបាក​ឃើញ​ណាស់។ ខ្ញុំ​ធ្វើ​ការ​នៅ​ខេត្ត​សៀមរាប និង​កំពង់ចាម រាប់​ឆ្នាំ ទៅ​តាម​ទី​ឆ្ងាយ​ៗ​នៅ​ខេត្ត​ទាំង​ពីរ មិន​ទាំង​ដែល​ឃើញ​ទម្លាប់​បែប​នេះ​ទេ សូម្បី​តែ​មួយ តែ​បើ​សាលា​ឆទាន ឃើញ​ថា​មាន​មែន (តែ​ប្រធាន​បទ​ខ្ញុំ​មិន​បាន​និយាយ​ពី​សាលា​ឆទាន​ទេ)។ ចំពោះ​នៅ​ប្រទេស​ភូមា​វិញ គឺ​ទូលំទូលាយ​ណាស់ ដូច​ខ្ញុំ​បាន​និយាយ​ខាង​លើ អញ្ចឹង សូម្បី​នៅ​ក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ គឺ​រ៉នកុន ក៏​ឃើញ​មាន​ទម្លាប់​ដាក់​ទឹក​នេះ​ដែរ។

6. វាណ្នា - ថ្ងៃ​ពុធ 8 ខែ​កក្កដា 2009

សម៍យនេះខ្មែរលែងផឺកទឺកដាក់ចោលហើយខ្លាចមានជំងឺ។
ដល់ផឺកទឺកដាក់ចោលមានជំងឺតិចថាទំនៀបទំលាប់ខ្មែរអាក្រក់ទៅវិញ។
យកល្ហរខ្មែររៀនធ្វើទឺកម៉ាសីន (drinking water tap) តាមស្រុកជឿនលឿនដួចបារាំងអាមេរេកាំងកាណាដៀង
ដាក់តាមផ្លួវដួចស្រុកគេទៅទើបមាន​អនាម៍យ។

7. Samady KS - ថ្ងៃ​ពុធ 8 ខែ​កក្កដា 2009

ខ្ញុំ​ក៏​គិត​ចឹង​ដែរ…ព្រោះ​អី​បើ​ធ្វើ​បែប​ហ្នឹង​វា​អាច​បង្ករ​អោយ​មាន​ជំងឺ​ផ្សេងៗ​បាន​ដូច​ជា ជងឺ (ស្អី​កេ​ទេ?) អា….​(ប្រ​ហែល​ជា​ អាសេនិក) ដែល​មាន​នៅ​ក្នុង​អណ្តូង​ទឹក ក្នុង​ស្រុក​ខ្មែរ​មនា​ខេត្ត​មួយ​ចំ​នួន​ដែល​មិន​អាច​ទទួល​ទាន​ទឹក​អណ្តូង​បាន​ទេ…​ទោះ​បី​ជា​យក​ទៅ​ដាំ​អោយ​ឆ្អិន​ក៏​មិន​អាច​សម្លាប់​មេរោគ​បាន​ដែរ គឹ​បាន​ត្រឹម​តែ​ប្រើ​ប្រាស់​ធម្មតា​

8. ថាណៈខា, គ្រឿង​សម្អាង​ជា​ប្រពៃណី​នៃ​ជនជាតិ​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 10 ខែ​កក្កដា 2009

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៦ ២. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល […]

9. engsamnang - ថ្ងៃ​សុក្រ 10 ខែ​កក្កដា 2009

ភូមាពិតជារក្សាប្រពៃណីបានល្អមែន។ ប្រពៃណីច្រើនទៀតដែលខែ្មរបោះបង់៕ និយាយទៅ បើយើងមិនថែរក្សាប្រពៃណីខ្លួនឯងទេ នរណាទៅថែជំនួសយើង។

10. សុធី - ថ្ងៃ​ចន្ទ 13 ខែ​កក្កដា 2009

គួរឲ្យគោរព និងជាគំរូដ៏ល្អសម្រាប់រក្សាទំនៀមទម្លាប់ខ្មែរបុរាណឡើងវិញ៕

11. សារៈសំខាន់​នៃ​ដើម​ត្នោត​ក្នុង​ទស្សនៈ​ប្រជាជន​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 15 ខែ​កក្កដា 2009

[…] ២. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល ៣. […]

12. សឿនសិទ្ធី - ថ្ងៃ​អង្គារ 18 ខែ​ឧសភា 2010

នៅប្រទេសភូមាមានពី បី ពួជសាស្ត្រក្នុងនោះមានភូមា ម៉ណ និងករៀង ​។ល។
សួនប្រពៃណីដែលយើងឃើញក្នុងរូបភាពនេះជាប្រពៃណីរបស់ជនជាតិ ម៉ណ។
កាលពីសម័យអណាចក្រខ្មែរបុរាណ្យម៉ណ គឺ ជាជនជាតិខ្មែរបុរាណ្យ
»​ ភាសាខ្មែរហៅ កូនទួជ
» ភាសាម៉ណហៅ កូនង៉េះ

13. ការ​ទទួល​ទាន​ម្លូ​ស្លា​នៅ​ភូមា « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែ​វិច្ឆិកា 2012

[…] ២. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល ៣. […]

14. Repost: ការ​ទទួល​ទាន​ម្លូ​ស្លា​នៅ​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 7 ខែ​ធ្នូ 2014

[…] ២. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល ៣. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: