jump to navigation

សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ក្រៅ​ពី​សមាជិក​ចំនួន​ប្រាំ​នាក់​នៅ​គ្រួសារ គ្រួសារ​ខ្ញុំ​នៅ​មាន​សមាជិក​ចំនួន​៦​​សិរសា​ទៀត ហេតុ​ដូច​នេះ​គ្រួសារ​ខ្ញុំ​ជា​មហា​គ្រួសារ​ក៏​ថា​បាន

សូម​ជូន បណ្ដា​សុនក​ទាំង​៦​នៅ​ផ្ទះ​ខ្ញុំ។ ពួក​គាត់​នោះ​ពេល​មាន​ភ្ញៀវ​មក​ផ្ទះ​ម្ដង​ៗ មិន​បាច់​ទេ ដូច​ណាត់​គ្នា​ព្រុស​ឡើង​រហ៊ឹង​អឺង​​កង​ដូច​គេ​លេង​អកកេស​ចឹង។ រូប​ថត​ទាំង​នេះ​ថត​កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០០៩៕

___________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ឆ្កែកើតកូន
២. សុនកខាំដៃ
៣. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់
៤. សុនក​ក្រុង​ទេព
៥. ដល់​សុនក
៦. ឆ្កែ​ងាប់​មួយ​ទៀត
៧. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត

Advertisements

មតិ»

1. ឆ្កែកើតកូន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

[…] ប្រកាស​ប្រហាក់​ប្រហែល៖ ១. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត ២. សុនកខាំដៃ ៣. […]

2. សុនកខាំដៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

[…] សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត « -:- ក… – ខែ កក្កដា 14, […]

3. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

[…] សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត « -:- ក… – ខែ កក្កដា 14, […]

4. សុវុឌ្ឍី - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

អីយ៉ា សមាជិកច្រើនគួរសមមែន ហាហាហា

5. សុភា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ហាហា គ្រាន់​តែ​អាហារ​វា​ម៉ា​ពេល​ម៉ា​ឆ្នាំង​ដែរ​ហើយ​មើល​ទៅ 😀

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ហ្នឹង​ហើយ! ម៉ោង​បាយ​ម៉ា​ដង​ៗ ដណ្ដើម​គ្នា​ឲ្យ​រញ៉ៃ​ដូច​ឆ្កែ​ចឹង​ពួក​អា​៦​ក្បាល​ហ្នឹង 😀

6. វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ស្រលាញ់អាទីពីរ សង្ហារដល់ហើយ! ផ្ទះខ្ញុំក៏មាន ឆ្មា ៧ ក្បាល បូកឆ្កែពីរក្បាលដែរ! មិនរាប់បញ្ចូល ចាប និង ពស់ដែលមកនៅអត់ចិញ្ចឹម! ហេហេហេ!

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ចុម​យក្ខ! អា​មួយ​ក្រោយ​គេ​នោះ​អត់​លេង​ចូល​រ៉េ 😀

វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ខ្ញុំអត់ចង់លេងចូលវាដែរ តែផ្ទះខ្ញុំមានដាំដើមឬស្សី ហើយអាពួកវែងៗហ្នឹង វាមកនៅត្រង់ហ្នឹង។ មិនដឹងដេញគាត់ម៉េចទៅ មានតែទ្រាំឲ្យគាត់នៅហ្នឹងទៅ 😀

សុវុឌ្ឍី - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

អីគេមានពស់នៅក្ន្ងងផ្ទះទៀត ឡូយដល់ហើយ ហាហាហាហា

វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

មិនមែនមួយប្រភេទទេណា បងចាំបានថាកាលពីបងអាយុ១៤ ឆ្នាំ ពស់វែកមួយក្បាលនៅក្នុងកន្ត្រកកង់បង 😉

7. រចនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ខ្ញុំ​ចូលចិត្ត​អា​ល្អិត​ដំបូង​ជាង​គេ… មុខ​វា​មើល​ទៅ​ស្លូត ចំណែក​អា​ផ្សេង​មើល​ទៅ​ទ្រង់​កាច…

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

រចនា​មើល​ចឹង​ឃើញ​តូច​ទេ តែ​គាត់​ធំ​គួរ​សម​ដែរ​ហ្នឹង​ណា ព្រោះ​ពេល​ខ្ញុំ​ចាប់​បី​ម្ដង​ៗ​ធ្ងន់​ណាស់។ ថា​គាត់​ស្លូត​ក៏​ថា​បាន​ដែរ ព្រោះ​ខ្លាច​ល្បង​ទី​៣​សម្បើម​ណាស់ តែ​បើ​មាន​យើង​នៅ​ជាមួយ​វិញ គាត់​បាន​ឫក​លែង​ខ្លាច​គេ​វិញ។

រចនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ស្ដាប់​មើល​ទៅ គួរ​ឱ្យ​ស្រឡាញ់​ដល់​ហើយ​ណ៎! ចេះ​ដល់​ហើយ!

8. ខេមរអធិរាជ្យ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

នៅចាំបានថា អាប៉ុន្មានដំបស្វាហ្នឹងព្រូសមួយបាវ។ ខំស្កាត់ពីចាក់អង្រែយកឥវ៉ាន់ទៅអោយម្ចាស់វា ពួកវាបែរជាព្រូសយកតែមែនទែន។ ដល់តែអញ្ចឹង អត់ចង់ហ៊ានចូលផ្ទះគេទេ។ ទាល់តែម្ចាស់ធំ(ឪ)ចេញមកទើបហ៊ានដើរចូល ទៅពើមៗ។

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009
9. សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ហី​វឌ្ឍនា នៅ​ជាមួយ​សត្វ​ហ្នឹង​ចឹង​ដល់​ពេល​ណា​ទៅ? មិន​ខ្លាច​ទេ​អី?

10. វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

រឿងអីមិនខ្លាច! តែមិនដឹងជាដេញវាយ៉ាងម៉េច បើផ្ទះយើងសម្បូរដើមឈើ និង ដីដំបូក មិនបាច់ចិញ្ចឹមក៏វាមកនៅដែរ។ តែឥលូវប្រហែលជាមិនច្រើនដូចមុនទេ ព្រោះយើងឆ្ការដើមឬស្សីខ្លះៗហើយ!

សុវុឌ្ឍី - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ហើយមានដែលត្រូវពួកវាចឹកអត់នឹងបើមកនៅក្បែរផ្ទះចឹង លោកអឺយស្រៀវណាស់ ដូចកំពុងតែងូតទឹកអី មកថ្ងឺម ហាហាហា

វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

កាលពីក្មេង វាមកលេងញឹកដែរ តែត្រូវមរណៈច្រើនដោយសារឆ្មាបងខាំ។ ដល់ពេលយូរៗទៅយើងឆ្ការព្រៃវាក៏ចេញទៅវាលអស់ច្រើនដែរ ឥលូវ នៅសល់ដែរ តែវាមិនហ៊ានចូលក្នុងផ្ទះទេ ខ្លាចឆ្មាបងទាំង៧ចាត់ការ។

11. សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

hahaha…. ឡូយ​ហើយ បាន​ឆ្មា​យោង​ចឹង!

12. វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ហ្នឹងហើយ បានឆ្មាយោង! ហេហេហហេ

13. duongchan - ថ្ងៃ​សុក្រ 17 ខែ​កក្កដា 2009

ចុមគ្រួសាភាក់សុតតាសុនក??? ហាហាហា 😆

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 17 ខែ​កក្កដា 2009

គី​គី ហ្នឹង​ហា៎ 😀

14. រជ្ជនី​ - ថ្ងៃ​ចន្ទ 20 ខែ​កក្កដា 2009

ចូល​ចិត្ត​ល្បង​ពីរ​នាក់​​នៅ​ខាង​ក្រោម​គេ​…
Cute…
😀

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 20 ខែ​កក្កដា 2009

យក៍​គាត់​ទៅ​នៅ​ជាមួយ​រ៉ូវ! 😀

15. រជ្ជនី​ - ថ្ងៃ​ចន្ទ 20 ខែ​កក្កដា 2009

មុខ​ឡើង​មោក​…
5555…

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 20 ខែ​កក្កដា 2009
រជ្ជនី​ - ថ្ងៃ​ចន្ទ 20 ខែ​កក្កដា 2009

ចុះ​​បើ​អញ្ចឹង​មែន​…​
ចង់​បាន​ដែរ​! តែ​ម៉ាក់​អត់​ឲ្យ​ចិញ្ចឹម​សត្វ​!​ ចង់​បាន​….
😦

16. សុភ័ក្ត្រ - ថ្ងៃ​អង្គារ 21 ខែ​កក្កដា 2009

ទិញ​សត្វ​ជ័រ​យក​ចិញ្ចឹម​រ៉ូវ!

សុវុឌ្ឍី - ថ្ងៃ​អង្គារ 21 ខែ​កក្កដា 2009
រចនា - ថ្ងៃ​អង្គារ 21 ខែ​កក្កដា 2009

ពី​មុន​ធ្លាប់​ចិញ្ចឹម​ឆ្មា​ឈ្មោះ “ទេពី” ចិញ្ចឹម​តាំង​ពី​វា​នៅ​តូច ស្រាប់​តែ​ធំ​ឡើង វា​រត់​តាម​ប្រុស​បាត់! 😥 ខ្ញុំ និង​នី​ខូច​ចិត្ត! មិន​ចង់​ចិញ្ចឹម​ទៀត​ខ្លាច​ត្រូវ​បាត់​បង់​វា​ជា​ថ្មី! 😉

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 21 ខែ​កក្កដា 2009

រត់​តាម​ឈ្មោល​មិន​ថា​ទេ 😀

17. ទេពី « ~Rachna~ - ថ្ងៃ​អង្គារ 21 ខែ​កក្កដា 2009

[…] ទេពី ខែ កក្កដា 21, 2009 Posted by រចនា in ខ្ញុំ​គឺ​អញ្ចឹង!. trackback ប្រកាស​បង​សុភ័ក្ត្រ ពី​សត្វ​ចិញ្ចឹម​របស់​គាត់​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ដល់​ពេល​ដែល​កន្លង ពេល​ដែល​ខ្ញុំ​ធ្លាប់​មាន​សត្វ​ចិញ្ចឹម​នឹង​គេ​ដែរ… សត្វ​ចិញ្ចឹម​ដែល​បាត់​ទៅ​ដោយ​មិន​បាន​លា​សូម្បី​មួយ​ម៉ាត់! រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​នៅ​ឡើយ​ថា​វា​រត់​តាម​ប្រុស ឬ​ត្រូវ​ប៉ា​ម៉ាក់​យក​ទៅ​ដាក់​នៅ​វត្ត? […]

18. ជីវិតអមតៈ - ថ្ងៃ​អង្គារ 21 ខែ​កក្កដា 2009

តើពួកវាប្រើនាមត្រកូលដូចសុភ័ក្ត្រទេ?
នៅកូរ៉េ គេឲ្យនាមត្រកូលដល់សត្វដែលគេចិញ្ចឹមផងដែរ គឺប្រើនាមត្រកូលទៅតាមបុរសមេគ្រួសារ. . .

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 21 ខែ​កក្កដា 2009

ស្រុក​យើង​មិន​ទាន់​ដល់​ថ្នាក់​នឹង​ទេ ហេហេ..។

19. សុនក​ក្រុង​ទេព « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 21 ខែ​សីហា 2009

[…] ________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត […]

20. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 18 ខែ​មករា 2010

[…] អត្ថបទ សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត […]

21. ដល់​សុនក | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 13 ខែ​មករា 2015

[…] ___________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់ ៤. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត […]

22. ឆ្កែ​ងាប់​មួយ​ទៀត | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 24 ខែ​កុម្ភៈ 2015

[…] ___________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់ ៤. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត ៥. ដល់​សុនក […]

23. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2015

[…] ៤. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត ៥. ដល់​សុនក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: