jump to navigation

សារៈសំខាន់​នៃ​ដើម​ត្នោត​ក្នុង​ទស្សនៈ​ប្រជាជន​ភូមា ថ្ងៃ​ពុធ 15 ខែ​កក្កដា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

បើ​និយាយ​ពី​ដើម​ត្នោត​នោះ នៅ​ប្រទេស​ភូមា សម្បូរ​ដើម​ត្នោត​មិន​ចាញ់​នៅ​ប្រទេស​កម្ពុជា​ប៉ុន្មាន​ទេ។ នៅ​ពេល​ដែល​ខ្ញុំ​សំឡឹង​ពី​លើ​យន្តហោះ​ចុះ​មក​ក្រោម​ ពេល​មក​ដល់​ក្រុង​បាកាន តំបន់​នេះ​ពោរ​ពេញ​ទៅ​ដោយ​ដើម​ត្នោត​ដុះ​ពេញ​វាល​ស្រែ តែ​អ្វី​ដែល​ខុស​គ្នា​នឹង​ស្រុក​ខ្មែរ​យើង​នោះ គឺ​ភាព​ក្ដៅ​ក្រហែង​នៅ​តំបន់​នោះ។

ពួក​យើង​មាន​ឱកាស​បាន​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ពី​វិធី​​យក​ប្រយោជន៍​ពី​ដើម​ត្នោត​របស់​ប្រជាជន​ភូមា។ និយាយ​ឲ្យ​ចំ​ទៅ បើ​តាម​ស្ដាប់​មគ្គុទេសក៍​បរិយាយ​ពី​ការ​យក​ប្រយោជន៍​ពី​ដើម​ត្នោត គឺ​មិន​ខុស​គ្នា​អ្វី​នឹង​ជន​ជាតិ​ខ្មែរ​យើង​បន្តិច​ឡើយ។

ប្រជាជន​ភូមា​ឡើង​ត្នោត​ដោយ​ប្រើ​ប្រាស់​ឆ្នាំង​ដី​ដើម្បី​ត្រង​ទឹក​ត្នោត ហើយ​យក​មក​រម្ងាស់​ជា​ស្ករ​ដើម្បី​យក​ទៅ​លក់​នៅ​តាម​ទី​ផ្សារ និង​មួយ​ចំណែក​ទៀត​គេ​យក​ទៅ​បិទ​ស្រា​។

ផល​ប្រយោជន៍​ពី​ដើម​ត្នោត​ដ៏​វិសេស​វិសាល​មួយ​ទៀត​នៅ​ប្រទេស​ភូមា​នោះ គឺ​ថា ដើម​ត្នោត​ជា​តំណាង​សម្បត្តិ​ទ្រព្យ​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ​ដូច​ដែល​យើង​មាន​ប្រាក់​កាស​យ៉ាង​ដូច្នេះ​ដែរ នេះ​បាន​សេចក្ដី​ថា ប្រសិន​បើ​បុរស​ណា​មាន​ដើម​ត្នោត​ច្រើន​ នោះ​គាត់​នឹង​ងាយ​រក​ប្រពន្ធ ដ្បិត​គេ​គិត​ថា​ដើម​ត្នោត​មាន​សារៈសំខាន់​ដូច​នឹង​មាស​ប្រាក់​ដែរ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មគ្គុទេសក៍៕


បាកាន​មើល​ពី​លើ​អាកាស ឃើញ​សុទ្ធ​តែ​វា​ស្រែ​ក្ដៅ​ក្រហែង និង​ដើម​ត្នោត

មគ្គុទេសក៍ និង​លោក​អ៉ុំ​ម្នាក់​នេះ​ធ្វើ​ការ​រៀប​រាប់​ពី​ការ​ឡើង​ត្នោត​ប្រាប់​ដល់​ពួក​យើង
ការ​ឡើង​ត្នោត​របស់​ជន​ជាតិ​ភូមា

កូរ​ទឹក​ត្នោត​យក​ស្ករ

កូរ​ស្ករ​ត្នោត

ការ​បិត​ស្រា​ពី​ទឹក​ត្នោត​របស់​ជនជាតិ​ភូមា

ស្លឹក​ត្នោត​យក​មិន​បិទ​ជា​រូប​ផ្សេង​ៗ

____________________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៣
២. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល
៣. ទៅ​ភូមា
៤. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា
៥. ដើម​ត្នោត​ភូមា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: