jump to navigation

អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ ថ្ងៃសៅរ៍ 25 ខែកក្កដា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ, Tiếng Việt.
trackback

ក្នុងសម័យសាកលភាវូបនីយកម្មនេះ អាគារខ្ពស់បានក្លាយមកជាតំណាងនៃការរីកចម្រើននៃរដ្ឋនីមួយៗទៅហើយ។ ប្រទេសនានានៅលើសកលលោកនាំគ្នាប្រកួតប្រជែងសាងសង់អាគារខ្ពស់ៗកប់ពពកដើម្បីសំញែងពីភាពរីកចម្រើនរបស់ប្រទេសខ្លួននីមួយៗ។ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ដែលជាប្រទេសតូចតាចទើបងើបពីសង្គ្រាម ក៏ចេះតែខំប្រកួតនឹងគេដែរ ចំពោះការកសាងអគារនេះ យ៉ាងហោចណាស់ក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានធ្លាប់ទាំងចេញសេចក្ដីនែនាំលើកទឹកចិត្តឲ្យមានការសាងសង់អាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ និងផ្ដល់មេដាយលើកទឹកចិត្តដល់អ្នកណាដែលបានសាងសង់អាគារខ្ពស់ៗជាងគេទៀតផង។

នៅក្នុងប្រទេសអាស៊ីអគ្នេយ៍ទាំង១០ប្រទេសនេះ អាគារខ្ពស់ៗទំនើបៗបានសាងសង់ឡើងពាសពេញឧបទ្វីបនេះ មិនចាញ់ប្រទេសនានានៅលើសាកលលោកទេ មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានអាគារខ្ពស់ជាងគេ ព្រមទាំងធ្លាប់ជាប់ជាអាគារខ្ពស់ជាងគេរបស់ពិភពលោកផងដែរ បន្ទាប់មកគឺអាគារនៅទីក្រុងបាងកក ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ខ្ពស់ជាងគេ។

នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ មុខមាត់របស់អាស៊ីអគ្នេយ៍នឹងផ្លាស់ប្ដូរថែមទៀត នៅពេលដែលប្រទេសកំពុងអភិវឌ្ឍន៍នានា មានដូចជា កម្ពុជា និងវៀតណាម ជាដើមកំពុងតែចូលខ្លួនទៅក្នុងសង្គមបែបបស្ចឹមប្រទេសនោះ។ រៀតណាម ដែលកំពុងសម្រុកសាងសង់អាគារកប់ពពក ពាសពេញផ្ទៃប្រទេសនោះ កំពុងតែឈានមុខគេក្នុងការកសាង ហើយនៅតែប៉ុន្មានពីរបីឆ្នាំខាងមុខនេះ អាគារខ្ពស់ៗនៅវៀតណាម នឹងឈរលំដាប់លេខ២ លើប្រទេសថៃទៅទៀត។

ប្រទេសកម្ពុជាយើងមកដល់ថ្ងៃនេះ មានអាគារខ្ពស់ជាប់ចំណាត់ថ្នាក់លេខ៧ ដែរនៅអាស៊ីអគ្នេយ៍ គឺអាគារកាណាឌីយ៉ា ឬ OCIC Tower ដែលមានកម្ពស់៣២ជាន់ ព្រមទាំងអគារខ្ពស់ៗមួយចំនួនទៀតដូចជា អាគារមាស៤២ជាន់ (Gold Tower 42) និងអាគារហិរញ្ញវត្ថុអន្តរជាតិ៥២ជាន់ (FIC 52) ជាដើម។ ចំណែកឯប្រទេសភូមា ដ្បិតតែពេលនេះ មានអាគារទាបជាងប្រទេសកម្ពុជាមែន តែបើនិយាយពីបរិមាណអាគារខ្ពស់ៗចាប់ពី១៥ជាន់ឡើងទៅ គឺមានច្រើនពាសពេញទីក្រុង ពោលគឺច្រើនជាងទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាច្រើនណាស់ ហើយប្រជាជនប្រទេសនេះមានទម្លាប់រស់នៅអាគារខ្ពស់ៗទៀតផង។ ក៏ដូចជាប្រទេសកម្ពុជា និងរៀតណាមដែរ គម្រោងសាងសង់អាគារខ្ពស់ៗជាច្រើនទៀតកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសនេះ។ ចំណែកឯនៅក្នុងប្រទេសលាវ ឯណេះវិញ គេមិនឃើញមានគម្រោងសាងសង់អាគារខ្ពស់ៗណាមួយគួរឲ្យកត់សម្គាល់ទេ ដែលមកដល់ពេលនេះ ទីក្រុងវៀងច័ន្ទន៍របស់ប្រទេសលាវ មានអាគារខ្ពស់ជាងគេមួយកម្ពស់១៤ជាន់ ឈ្មោះ ដនច័ន្ទន៍ផាលេស។

ខាងក្រោមនេះជាលំដាប់អាគារខ្ពស់ៗនៅប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ (ស្រង់ចេញពី http://www.emporis.com)

  1. ម៉ាឡេស៊ី អាគារ Petronas Tower 1 ទីក្រុងកូឡាឡាំពួរ, កម្ពស់៤៥៣ម៉ែត្រ, ៨៨ជាន់, ឆ្នាំ១៩៩៨
  2. ថៃ អាគារ Baiyoke Tower II ទីក្រុងបាងកក, កម្ពស់៣០៤ម៉ែត្រ, ៨៥ជាន់, ឆ្នាំ១៩៩៧
  3. សិង្ហបុរី អាគារ Republic Plaza កម្ពស់២៨០ម៉ែត្រ, ៦៦ជាន់, ឆ្នាំ១៩៩៦
  4. ហ្វីលីពីនស៍ អាគារ PBCOM Tower ទីក្រុង Makati កម្ពស់២៥៩ម៉ែត្រ, ៥៥ជាន់, ឆ្នាំ២០០០
  5. ឥណ្ឌូនេស៊ី អាគារ Wisma 46 ទីក្រុងចាការតា, កម្ពស់២៥០ម៉ែត្រ, ៥០ជាន់, ឆ្នាំ១៩៩៦
  6. វៀតណាម អាគារ Saigon Trade Center ទីក្រុងព្រៃនគរ, កម្ពស់១៤៥ម៉ែត្រ, ៣៣ជាន់, ឆ្នាំ១៩៩៧
  7. កម្ពុជា អាគារកាណាឌីយ៉ា ឬ OCIC Tower ទីក្រុងភ្នំពេញ, ៣២ជាន់, ឆ្នាំ២០០៩
  8. ភូមា អាគារ Traders Hotel ទីក្រុងរ៉នកុន, ២២ជាន់, ឆ្នាំ១៩៩៦
  9. ប្រ៊ុយណេ អាគារក្រសួងហិរញ្ញវត្ថុ, កម្ពស់១២០ម៉ែត្រ, ២១ជាន់, ឆ្នាំ២០០១
  10. លាវ អាគារ Don Chan Palace Hotel, ទីក្រុងវៀងច័ន្ទន៍, ១៤ជាន់, ឆ្នាំ២០០៤

រូបភាពនៃអាគារទាំង១០នៅអាស៊ីអគ្នេយ៍

__________________________________________________
អានផងដែរ៖
១. Repost: អាគារខ្ពស់ៗនៅអាស៊ីអគ្នេយ៍
២. សញ្ញាជាតិនៃបណ្ដាប្រទេសអាស៊ាន
៣. ទីក្រុងដែលមានអាគារកប់ពពក (ខ្ពស់ជាង១០០ម៉ែត្រ) ច្រើនបំផុត នៅអាស៊ី
៤. ថៃបើកអួតអាគារខ្ពស់បំផុត «មហានគរ»

Advertisements

មតិ»

1. Posoky - ថ្ងៃអាទិត្យ 26 ខែកក្កដា 2009

មិននឹកស្មានសោះថាខ្ញុំបានទៅនៅជាន់ខ្ពស់បំផុត PBcom tower ទើបដឹង តាមpostនេះ :)។

2. សុវុឌ្ឍី - ថ្ងៃអាទិត្យ 26 ខែកក្កដា 2009

អរគុណដែលបានដាក់ប្រកាសនេះ ហេហេ គួរអោយចាប់អារម្មណ៍

3. រជ្ជនី​ - ថ្ងៃអាទិត្យ 26 ខែកក្កដា 2009
4. borin - ថ្ងៃអាទិត្យ 26 ខែកក្កដា 2009

ស្រុកខ្មែរសង្ស័យ​មានតា១ហ្នឹង សង្ស័យវិបត្តិសេដ្ឋកិច្ច​​ធ្វើអោយ​អាផ្សេងៗទៀត​បន្ថយល្បឿនសង់​ហើយ។

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 26 ខែកក្កដា 2009

សង្ស័យ​តិច​ៗ! 😀

5. អគារថ្មីៗនៅភ្នំពេញ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 26 ខែតុលា 2009

[…] ២. New eyes of Phnom Penh’s skyline ៣. Skyscrapers arise in town ៤. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ ៥. […]

6. Skyscrapers arise in town « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 17 ខែវិច្ឆិកា 2009

[…] eyes of Phnom Penh’s skyline ៣. អគារថ្មីៗនៅភ្នំពេញ ៤. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ ៥. […]

7. New eyes of Phnom Penh’s skyline « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 30 ខែសីហា 2010

[…] ២. អគារថ្មីៗនៅភ្នំពេញ ៣. Skyscrapers arise in town ៤. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ ៥. […]

8. អគារ​កប់​ពពក​នៅ​ភ្នំពេញ​នឹង​សម្ពោធ​​នៅ​ខែ​ក្រោយ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 28 ខែសីហា 2011

[…] ៣. Skyscrapers arise in town ៤. New eyes of Phnom Penh’s skyline ៥. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ ៦. Phnom Penh and its growing of tall buildings ៧. Phnom Penh skyscrapers arise Like […]

9. សញ្ញា​ជាតិ​នៃ​បណ្ដា​ប្រទេស​អាស៊ាន « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែកក្កដា 2012

[…] អាន​ផង​ដែរ៖ ១. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ Like this:LikeBe the first to like […]

10. ទី​ក្រុង​ដែល​មាន​អាគារ​កប់​ពពក (​ខ្ពស់​ជាង​១០០​ម៉ែត្រ​) ច្រើន​បំផុត នៅ​អាស៊ី | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 30 ខែ​ឧសភា 2015

[…] __________________________________________________ អាន​ផង​ដែរ៖ ១. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ […]

11. ថៃ​បើក​អួត​អាគារ​ខ្ពស់​បំផុត «​មហា​នគរ​» | ស្រែ​ខ្មុក - ថ្ងៃពុធ 31 ខែសីហា 2016

[…] ៣. អាគារខ្ពស់ៗនៅអាស៊ីអគ្នេយ៍ ៤. ទីក្រុងដែលមានអាគារកប់ពពក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: