jump to navigation

ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ថ្ងៃ​ព្រហស្បតិ៍ 30 ខែកក្កដា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, Français.
trackback

បន្ទាប់ពីឡើងសោយរាជ្យបន្តពីព្រះជេស្ឋាបានពីរឆ្នាំ នាឆ្នាំ១៩០៦ អង្គសិរីសុវត្ថិ ចមចក្រពង្សនៃក្រុងកម្ពុជា បានបំពេញព្រះរាជទស្សនកិច្ចជាលើកដំបូងទៅកាន់សាធារណរដ្ឋបារាំង ប្រទេសដែលជាអាណាព្យាបាលកម្ពុរដ្ឋនាសម័យនោះ។

ទស្សនកិច្ចនេះអាចចាត់ទុកជាប្រវត្ដិសាស្ត្រដ៏រន្ទឺមួយរបស់ប្រទេសកម្ពុជា ដែលពិភពលោកចាប់ផ្ដើមស្គាល់កម្ពុជា ជាមួយនឹងភាពល្បីល្បាញខាងសិល្បៈ វប្បធម៌។

ព្រះរាជទស្សនកិច្ចរបស់ហ្លួងសិរីសុវត្ថិ ទៅកាន់សាធារណរដ្ឋបារាំង គឺដើម្បីចូលរួមក្នុងការតាំងពិព័រណ៍អាណានិគម នៅទីក្រុងម៉ារសី ក្រៅពីពិភពលោកបានស្គាល់ប្រាសាទនគរវត្តដ៏ល្បីល្បាញរបស់ខ្មែរហើយ, ពិភពលោកក៏នៅបានស្គាល់ក្រុមរបាំព្រះរាជទ្រព្យខ្មែរដ៏សែនស្រស់សង្ហារទៀត។

ហ្លួងសិរីសុវត្ថិ បាននាំក្រុមល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យនេះ ទៅតាមព្រះអង្គក្នុងអំឡុងទស្សនកិច្ចនេះ ដែលធ្វើឲ្យបរទេសមានការចាប់អារម្មណ៍ និងចង់ឃើញយ៉ាងខ្លាំង។ ជាក់ស្ដែងលោក Rodin ដែលកាលនោះអាយុ៦៦ឆ្នាំ ជាជាងគំនូរដ៏ល្បីល្បាញរបស់បារាំង បានតាមដំណើររបស់ក្រុមរបាំខ្មែរ គ្រប់ទីកន្លែងដើម្បីគូសរូបក្រុមរបាំខ្មែរ។

ប្រជាជនបារាំងរាប់ពាន់អ្នកបានស្វាគមន៍ព្រះរាជទស្សនកិច្ចរបស់ហ្លួងសិរីសុវត្ថិ ព្រមទាំងទស្សនាវដ្ដីនានារបស់បារាំងបានចុះផ្សាយអំពីព្រះរាជទស្សនកិច្ចនេះ ដែលបានធ្វើឲ្យកិត្តិស័ព្ទរបស់ទ្រង់ និងកម្ពុជា កាន់តែសុះសាយបន្ថែមទៀតលើឆាកអន្តរជាតិ។

ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្ស័ត្រិយ៍ខ្មែរជាលើកដំបូងនៅក្រៅប្រទេសនេះ ក្រៅអំពីលើកស្ទួយវប្បធម៌ខ្មែរឲ្យពិភពលោកបានដឹង យើងអាចចាត់ទុកថាជាការបើកទ្វារស្រុកខ្មែរឈានទៅរកពិភពខាងក្រៅកាន់តែទូលំទូលាយបន្ថែមឡើង។ ទស្សនកិច្ចរបស់ព្រះអង្គពិតជាបានផ្ដល់សារប្រុយោជន៍ដល់ប្រួទេសកម្ពុជា និងប្រជារាស្ត្រនាសម័យក្រោយៗមកទៀត។ ក្រៅពីពិភពលោកបានស្គាល់ខ្មែរច្បាស់ឡើង ប្រជារាស្ត្រខ្មែរក៏មានឱកាសស្គាល់ពិភពខាងក្រៅកាន់តែច្រើនឡើងៗដែរ៕


រូបភាពការទទួលព្រះរាជទស្សនកិច្ចរបស់ហ្លួងសិរីសុវត្ថិ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង

រូបភាពក្រុមរបាំព្រះរាជទ្រព្យខ្មែរ និងលោក Rodin កំពុងគូសវាសអ្នករាំខ្មែរ (រូបថត៖ Rodin Museum)

__________________________________________________
អានបន្ថែម
១. Rodin Show Visits Home of Artist’s Muses
២. Dancing In Cambodia, At Large In Burma

អានផងដែរ
១. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
២. កាលទ្រង់ប្រពាសអឺរ៉ុប
៣. ខ្មែរជែងថៃ?! យូណេស្កូដាក់ “ របាំព្រះរាជទ្រព្យ” ជាមត៌កលោក
៤. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរូបសំណាកហ្លួង សិរីសុវត្ថិ
៥. ១៧៥ឆ្នាំនៃថ្ងៃប្រសូតហ្លួងរាជានុកោដ្ឋ
៦. ១១០ឆ្នាំនៃព្រះរាជទស្សនកិច្ចព្រះចៅផែនដីខ្មែរលើទឹកដីបារាំង

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃ​ព្រហស្បតិ៍ 30 ខែកក្កដា 2009

[…] […]

2. សិរីសុវត្ថិ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ព្រហស្បតិ៍ 27 ខែសីហា 2009

[…] […]

3. កាល​ទ្រង់​ប្រពាស​អឺរ៉ុប « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 21 ខែវិច្ឆិកា 2009

[…] […]

4. ខ្មែរ​ជែង​ថៃ?! យូណេស្កូ​ដាក់ “ របាំ​ព្រះ​រាជ​ទ្រព្យ” ជា​មត៌ក​លោក « -:- កំណត់ហេតុ​សុភ័ក្ត្ - ថ្ងៃអង្គារ 30 ខែវិច្ឆិកា 2010

[…] […]

5. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រូប​សំណាក​ហ្លួង សិរីសុវត្ថិ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 11 ខែកញ្ញា 2011

[…] ព្រះ​ចៅ​ក្រុង​កម្ពុជា ២. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​ន… ៣. កាល​ទ្រង់​ប្រពាស​អឺរ៉ុប Like this:LikeBe the […]

6. លី កល្យាណ - ថ្ងៃអង្គារ 18 ខែធ្នូ 2012

ប្រហែលជាដូច្នេះបានជាមានរឿង សារ៉ាម៉ានី និយាយពីជីវិតស្រ្តីរបាំក្នុងក្រុមល្ខោនហ្លួង។

7. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃអាទិត្យ 10 ខែសីហា 2014

[…] […]

8. ១៧៥​ឆ្នាំ​នៃ​ថ្ងៃ​ប្រសូត​ហ្លួង​រាជា​នុ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 8 ខែកញ្ញា 2015

[…] […]

9. ១១០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​លើ​ទឹក​ដី​បារាំង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 15 ខែកក្កដា 2016

[…] ក្រៅអំពីយាងទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋដើម្បីចម្រើនមេត្រីភាពនៅទីក្រុងប៉ារីស ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ទៅកាន់សាធារណរដ្ឋបារាំងគ្រានោះក៏គឺដើម្បីចូលរួមក្នុងការតាំងពិព័រណ៍អាណានិគម នៅទីក្រុងម៉ារសី ដើម្បីពិភពលោកបានស្គាល់ប្រាសាទនគរវត្តដ៏ល្បីល្បាញរបស់ខ្មែរហើយ ក៏ដូចជារបាំព្រះរាជទ្រព្យដ៏អស្ចារ្យរបស់នគរខ្មែរយើង ដែលទ្រង់បាននាំទៅជាមួយនោះផងដែរ។ (អានប្រកាស៖ ហ្លួងសិរីសុវត្ថិ និងភាពរន្ទឺនៃរបាំ…) […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: