jump to navigation

ឬ​ថា​កម្ពុជា​ត្រូវ​​រង់​ចាំ​៥០​ឆ្នាំ? ថ្ងៃចន្ទ 31 ខែសីហា 2009

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
14 comments

ប្រជាជន​ជប៉ុន​ទើប​នឹង​ទទួល​បាន​នាយករដ្ឋមន្ត្រី​ថ្មី​របស់​គេ ជា​នាយករដ្ឋមន្ត្រី​មួយ​ដែល​ចេញ​មក​ពី គណបក្ស​ជំទាស់​ជប៉ុន ដែល​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​នា​ដើម​សប្ដាហ៍​នេះ។ ពិត​មែន​ហើយ​សម្រាប់​ប្រទេស​ជប៉ុន ការ​ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី​មិន​មែន​ជា​រឿង​អ្វី​ដែល​ប្លែក​នោះ​ទេ ហើយ​ការ​ឡើង​​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ក៏​គ្មាន​អ្វី​ប្លែក​ដែរ​សម្រាប់​ប្រទេស​មួយ​នេះ តែ​អ្វី​ដែល​ពិភពលោក​ចាប់​អារម្មណ៍​នៅ​ពេល​នេះ​គឺ​ការ​បើក​ទំព័រ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ប្រទេស​ជប៉ុន ដែល​គណបក្ស​ជំទាស់​បាន​ឈ្នះ​ឆ្នោត​​ឡើង​កាន់​តំណែង​បន្ទាប់​ពី​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍។

ងាក​មក​មើល​ប្រទេស​កម្ពុជា​ឯណេះ​វិញ ស្ថានការណ៍​ក៏​មិន​ខុស​គ្នា​ដែរ។ ប្រទេស​កម្ពុជា ក្រៅ​អំពី​គណបក្ស​ដដែល​ឈ្នះ​ឆ្នោត​ឡើង​កាន់​តំណែង​​ជា​បន្ត​បន្ទាប់​ជាប់​គ្នា​ហើយ មេ​ដឹក​នាំ​ក៏​នៅ​តែ​ជា​មនុស្ស​ដដែល​ទៀត sic។ មក​ដល់​ពេល​នេះ អស់​រយៈ​ពេល​៤​អណត្តិ​ជាប់​ៗ​គ្នា​ហើយ ដែល​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា បាន​កាន់​អំណាច​ប្រទេស​នេះ បើ​គិត​ពី​រយៈ​ពេល​ឆ្នាំ​សម្រាប់​៤​អណត្តិ​នេះ គឺ​នឹង​មាន​រយៈ​ពេល​២០​*​ឆ្នាំ​ពេញ ហើយ​ដែល​ទំនោរ​នេះ នឹង​នៅ​បន្ត​ជា​បន្ត​បន្ទាប់​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត។

សម្រាប់​គណបក្ស​ជំទាស់​របស់​ប្រទេស​កម្ពុជា សំណួរ​នៅ​ត្រង់​ថា តើ​ខ្លួន​នឹង​មាន​កម្លាំង​ ឬ​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​នឹង​ឡើង​ជំនួស​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ឬ​យ៉ាង​ណា។ ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ណាស់​សម្រាប់​គណបក្ស​ជំទាស់​កម្ពុជា ឬ​អាច​ថា គណបក្ស​នេះ នឹង​រលាយ​មុន​ពេល​មាន​ឱកាស​ឡើង​កាន់​តំណែង​ក៏​ថា​បាន sic

វា​ពិត​ជា​មិន​ធម្មតា​ទេ សម្រាប់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ឬ​៦​អណត្តិ​ទៀត​ ដើម្បី​ឲ្យ​បាន​៥០​ឆ្នាំ​នោះ។ ពិត​មែន​តែ​យើង​មិន​អាច​ទស្សន៍ទាយ​ពី​អនាគត​បាន តែ​អ្វី​ដែល​គេ​អាច​មើល​ឃើញ​ជា​ទួទៅ​នោះ​ថា វា​គ្មាន​សញ្ញាណ​ច្បាស់​លាស់​នា​​រយៈ​ដែល​ខ្លី​ជាង​នេះ សម្រាប់​គណបក្ស​ជំទាស់​របស់​ប្រទេស​កម្ពុជា​ឡើង​កាន់​អំណាច​នោះ​ឡើយ។ នៅ​កម្ពុជា ការ​ផ្លាស់​ប្ដូរ​អ្នក​ដឹក​នាំ ឬ​នាយករដ្ឋមន្ត្រី​ប្រហែល​ជា​រឿង​ប្លែក! sic

ចំពោះ​ប្រទេស​កម្ពុជា ឬ​ថា​ត្រូវ​រង់​ចាំ​៥០​ឆ្នាំ ឬ​ថា​រង់​ចាំ និង​រង់​ចាំ និង​រង់​ចាំ និង​រង់​ចាំ!!!!

_____________________________________________________________
* នៅ​ប្រទេស​កម្ពុជា ១​អណត្តិ​រដ្ឋាភិបាល​មាន​អាយុ​៥​ឆ្នាំ

ពី​នេះ​ពី​នោះ ពី​ចុឡា​មហាវិទ្យាល័យ ថ្ងៃអាទិត្យ 30 ខែសីហា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
15 comments

សប្ដាហ៍​មុន​នេះ សាកលវិទ្យាល័យ​ចុឡាលុងករណ៍​បាន​ធ្វើ​យុទ្ធនាការ​មួយ ក្រោម​ឈ្មោះ​ថា «ស្លៀក​ពាក់​ឯកសណ្ឋាន​និស្សិត​ឲ្យ​ត្រូវ​របៀប រក្សា​កិត្តិ អ្នក​ចុឡា។» ​ដើម្បី​ឲ្យ​និស្សិត​សាលា​នេះ​នាំ​គ្នា​ស្លៀក​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ។

បើ​និយាយ​ពី​រឿង​តែង​ខ្លួន​​ លេង​ខ្លួន​មិន​បាច់​និយាយ​ទេ បង​ប្អូន​ពូ​មីង​មា​យាយ​តា មីនំ​មី​នាង​អើយ! សិស្ស​និស្សិត​សាលា​ថៃ​នេះ មិន​ថា​សាលា​ជា​សាលា​ណា​ទេ ទាំង​ប្រុស​ទាំង​ស្រី​ទាំង​ហ្កេហ៍​ទាំង​ខ្ទើយ គឺ​ស្មើ​ដៃ​គ្នា​ទាំង​អស់​ហ្នឹង ម្នាក់​ៗ​មក​រៀន ដូច​មក​ដើរ​ម៉ូដ។ អ្នក​ខ្លះ​ទៅ​ស្លៀក​ខោ​រឹប​អាវ​រាង ស្លៀក​សំយ៉ះ​ចេញ​លីអូ​ក៏​មាន អើយ គ្រប់​បែប​គ្រប់​បទ​អា​ទាំង​អស់​ហ្នឹង​ឯង។

ឥឡូវ​នេះ​នៅ​ក្នុង​បរិវេណ​សាលា គេ​បាន​ដាក់​ប៉ុស្ទើ គ្រប់​កន្លែង​ទាំង​អស់​នឹង​ដើម្បី​ឲ្យ​ពួក​បណ្ដា​អស់​លោក​និស្សិត​ទាំង​អស់​គាត់​បាន​ដឹង​ខ្លួន​ខ្លះ។ អាទិត្យ​មុន​ហ្នឹង​ទៅ​សាលា​ឃើញ​ប្លែក​ក៏​ឆ្លៀត​ថត​យក​មក​ឲ្យ​បង​ប្អូន​នៅ​ទី​នេះ ជួយ​មើល​លេង។ ផ្ទាំង​ប៉ុស្ទើ​ទាំង​អស់​មាន​៤​ឯ​ណោះ សាកល្បង​មើល​មើល៍៖

__________________________________________
ប្រកាស​ទាក់ទង
១. ទឹក​ភ្លៀង​លិច​ចុឡា​មហាវិទ្យាល័យ
២. ខ្លី​ៗ​ពី​ចុឡា​ មហាវិទ្យាល័យ
៣. បរិយាកាស​សាលា​ខ្ញុំ
៤. តភាគ​ពី​នេះ​ពី​នោះ ពី​ចុឡា​មហាវិទ្យាល័យ
៥. បិទ​ចុឡា​លុង​ករណ៍ មហាវិទ្យាល័យ

រីករាយ​វីកខេនដ៍​អេវើរីវ័ន ថ្ងៃសៅរ៍ 29 ខែសីហា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

យាយ​និង​តា​ដាំ​សណ្ដែក​ដាំ​ល្ង ថ្ងៃសុក្រ 28 ខែសីហា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, រឿង​និទាន, ภาษาไทย.
7 comments

យាយ​និង​តា​ដំ​សណ្ដែក​ដាំ​ល្ង​ឲ្យ​ចៅ​ចាំ។
ចៅ​មិន​ចាំ ក្អែក​មក​ស៊ី​សណ្ដែក​ស៊ី​ល្ង។ យាយ​មក​យាយ​ជេរ តា​មក​តា​វាយ។

ចៅ​យំ​ទៅ​រក​នាយ​ព្រាន សុំ​ឲ្យ​នាយ​ព្រាន​ទៅ​បាញ់​អា​ក្អែក។
នាយ​ព្រាន​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​កណ្ដុរ សុំ​ឲ្យ​កណ្ដុរ​ទៅ​កាត់​ខ្សែ​ធ្នូ​​របស់​នាយ​ព្រាន។
កណ្ដុរ​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​ឆ្មា សុំ​ឲ្យ​ឆ្មា​ទៅ​ខាំ​កណ្ដុរ។
ឆ្មា​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​ឆ្កែ សុំ​ឲ្យ​ឆ្កែ​ទៅ​ខាំ​ឆ្មា។
ឆ្កែ​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​​ញញួរ សុំ​ឲ្យ​ញញួរ​ទៅ​វាយ​ក្បាល​ឆ្កែ។
ញញួរ​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​ភ្លើង សុំ​ឲ្យ​ភ្លើង​ទៅ​ដុត​ញញួរ។
ភ្លើង​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​ទឹក សុំ​ឲ្យ​ទឹក​ទៅ​លត់​ភ្លើង។
ទឹក​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​​ច្រាំង សុំ​ឲ្យ​ច្រាំង​ទៅ​បាក់​សង្កត់​ទឹក។
ច្រាំង​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​ដំរី សុំ​ឲ្យ​ដំរី​ទៅ​វាយ​បំបាក់​ច្រាំង។
ដំ​រី​ប្រាប់​ថា “មិន​មែន​ការងារ​អ្វី​របស់​អញ”។

ចៅ​យំ​ទៅ​រក​រុយ​ សុំ​ឲ្យ​រុយ​ទៅ​រោម​ភ្នែក​ដំរី។
រុយ​ប្រាប់​ថា … “យល់​ព្រម… ចាំ​យើង​ទៅ​រោម​ភ្នែក​ដំរី​ឲ្យ”។

រុយ​ហោះ​ទៅ​រោម​ភ្នែក​ដំរី។
ដំរី​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ចាំ​ខ្ញុំ​ទៅ​វាយ​បំបាក់​ច្រាំង”។

ដំរី​រត់​ទៅ​វាយ​បំបាក់​ច្រាំង។
ច្រាំង​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ចាំ​ខ្ញុំ​ទៅ​បាក់​សង្កត់​ទឹក”។

ច្រាំង​កំពុង​ទៅ​បាក់​សង្កត់​ទឹក។
ទឹក​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ចាំ​ខ្ញុំ​ទៅ​លត់​ភ្លើង”។

ទឹក​កំពុង​ទៅ​លត់​ភ្លើង។
ភ្លើង​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ចាំ​ខ្ញុំ​ទៅ​ដុត​ញញួរ”។

ភ្លើង​ចេញ​ទៅ​រក​ញញួរ។
ញញួរ​ប្រាប់​ថា “កុំ​ធ្ចើ​ខ្ញុំ​អី ចាំ​ខ្ញុំ​ទៅ​វាយ​ក្បាល​ឆ្កែ”។

ញញួរ​កំពុង​រៀប​នឹង​វាយ​ក្បាល​ឆ្កែ។
ឆ្កែ​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ចាំ​ខ្ញុំ​​ទៅ​ខាំ​ឆ្មា”។

ឆ្កែ​កំពុង​ទៅ​ខាំ​ឆ្មា។
ឆ្មា​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ចាំ​ខ្ញុំ​ទៅ​ខាំ​កណ្ដុរ”។

ឆ្មា​កំពុង​ទៅ​ខាំ​កណ្ដុរ។
កណ្ដុរ​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ខ្ញុំ​កំពុង​ទៅ​កាត់​ខ្សែ​ធ្នូ​របស់​នាយ​ព្រាន”។

កណ្ដុរ​កំពុង​កាត់​ខ្សែ​ធ្នូ​របស់​នាយ​ព្រាន។
នាយ​ព្រាន​ប្រាប់​ថា “កុំ​ធ្វើ​ខ្ញុំ​អី ខ្ញុំ​កំពុង​ទៅ​បាញ់​អា​ក្អែក”។

នាយ​ព្រាន​ទើប​លើក​ធ្នូ​បាញ់​ទៅ​លើ​ផ្ទៃ​មេឃ ជា​ហេតុ​ធ្វើ​ឲ្យ​អា​ក្អែក​មិន​ហ៊ាន​មក​ស៊ី​សណ្ដែក​ស៊ី​ល្ង។
យាយ​មក​យាយ​ក៏​មិន​ជេរ តា​មក​តា​ក៏​មិន​វាយ៕

ប្រែ​ពី​រឿង​និទាន​ថៃ​​​សម្រាប់​កុមារ “ยายกะตาปลูกถั่วปลูกงา”

_______________________________________________
អាន​​រឿង​និទាន​ផ្សេង​ទៀត ចុច​ទី​នេះ

តំណាល​រង្វង់​មូល​ក្បាល​ថ្នល់ ថ្ងៃ​ព្រហស្បតិ៍ 27 ខែសីហា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
27 comments

បាត់​ហើយ​! បាត់​ហើយ! រង្វល់​មូល​នាគ​ព័ន្ធ​ក្បាល​ថ្នល់។ សម្រាប់​លោក​អ្នក​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ ប្រហែល​ជា​ស្គាល់​ហើយ រង្វល់​មូល​ក្បាល​ថ្នល់ បែង​ចែក​ក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ក្រុង​តា​ខ្មៅ និង​ឡើង​ស្ពាន​ព្រះ​មុនីវង្ស ឆ្ពោះ​ទី​ច្បារ​អំពៅ​នោះ។

តាម​ដំណឹង​ល្ហៀង​ៗ​ពី​ក្រុង​ភ្នំពេញ​មក រង្វង់​មូល​ជា​ប្រវត្តិសាស្ត្រ សំណល់​ខ្មោច​សង្គម​រាស្ត្រ​និយម បាន​ត្រូវ​រំលើង​ជា​ស្ថាពរ​ហើយ ដើម្បី​ទុក​កន្លែង​នេះ​ធ្វើ​ជា​ស្ពាន​អាកាស​ថ្មី​មួយ ឬ​អ្វី​ដែល​គេ​ហៅ​ថា​សំណង់​ថ្មី​ទាន់​សម័យ បែប​ជឿន​លឿន គឺ​សង់​ស្ពាន​អាកាស sic

មាន​អ្នក​មួយ​ចំនួន​ដែល​ធ្លាប់​ជិះ​កាត់​រាល់​ថ្ងៃ​ឃើញ​មុខ ឃើញ​មាត់​រង្វង់​មូល​នេះ ជា​ពិសេស​បង​ៗ​ម៉ូតូ​ឌុប ច្បាស់​ជានឹក​ស្ដាយ​​មិន​តិច​ទេ ធម្មតា​របស់​ធ្លាប់​ឃើញ​រាល់​ថ្ងៃ​តែង​តែ​នឹក តែង​តែ​រឭក​គ្នា​ជា​ធម្មតា។ ពេល​នេះ រូបំ អនិច្ចំ អនត្ដា ហើយ រង្វង់​មូល​ក្បាល​ថ្នល់ គ្រាន់​ជា​រឿង​តំណាល​ប៉ុណ្ណោះ។

ដោយ​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នេះ ឆ្លៀត​ឱកាស​ទៅ​ស្រុក​ខ្មែរ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នោះ ខ្ញុំ​បាន​ថត​រូប​រង្វង់​មូល​នេះ ច្រើន​សន្លឹក​ដែរ ដើម្បី​ទុក​គ្រាន់​ប្រាប់​កូន 😀 ដឹង​អី​ថា​ង៉ៃ​ក្រោយ​រូប​របស់​ខ្ញុំ​ទាំង​នោះ អាច​ប្រកាស​ដាក់​លក់​បាយ ធ្វើ​សេដ្ឋី​ម៉ង !ឡ!



គម្រោង​ស្ពាន​អាកាស​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​សង់​ពី​លើ​អតីត​រង្វង់​មូល​ក្បាល​ថ្នល់

________________________________________________
អាន​ផង​ដែរ
១. នាគ​ក្បាល​ថ្នល់​រលាយ​ខ្លួន​ពី​ថ្ងៃ​នេះ​ទៅ​ហើយ
២. ថ្ងៃ​នេះ​សម្ពោធ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី
៣. រូបសំណាក​ក្ដាន់​ពីរ​នឹង​ត្រូវ​យក​ចេញ ដើម្បី​អភិវឌ្ឍន៍​ស្ពាន​អាកាស​ឆ្លង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី
៤. កំណត់​យក​ថ្ងៃ​ទី​២៤ មិថុនា ជា​ថ្ងៃ​សម្ពោធ​ស្ពាន​អាកាស​សមិទ្ធផល​ថ្មី​ទី​១​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍
៥. ស្ពាន​អាកាស​ទី​១​របស់​កម្ពុជា​បើក​ឲ្យ​ប្រើ​ប្រាស់​ហើយ
៦. និយាយ​មិន​ទាន់​ផុត​មាត់​ផង នាង​គង្ហីង​ត្រូវ​គេ​ដក​ទៅ​បាត់

ជាតិ​ថៃ​ថ្ងៃ​នេះ ថ្ងៃពុធ 26 ខែសីហា 2009

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
16 comments

មួយ​ក្រុម​ស្លៀក​ពាក់​ស​ធ្វើ​បុណ្យ​ដាក់​បាត្រ ឯ​មួយ​ក្រុម​ទៀត​ស្លៀក​ពាក់​ខ្មៅ​កាន់​ទុក្ខ និង​ព្រម​ទាំង​ស្ទើរ​ពើប​ប្រយុទ្ធ​គ្នា ទាំង​នេះ ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​ថៃ​ថ្ងៃ​នេះ។

ថ្ងៃ​នេះ ២៦ សីហា ២០០៩ ខួប​កំណើត​ទៀត​ហើយ របស់ នាយ ប៉្រេម តិណសូលានន្ទ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ព្រះ​ចៅ​ផែន​ដី​ថៃ ភូមិពល អតុល្យតេជ។ នាយ ប៉្រេម តិណសូលានន្ទ ដែល​ជា​រដ្ឋ​បុរស​ថៃ​ផង​នោះ គឺ​ជា​អ្នក​ដែល​គេ​ជឿ​ជាក់​ថា មាន​ឥទ្ធិពល​ អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦ ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ សម្រាប់​ពួក​អ្នក​គាំទ្រ​លោក ទក្សិណ ឬ​ពួក​អាវ​ក្រហម​នោះ ប៉្រេម គឺ​ជា​សត្រូវ​លេខ​មួយ​ដែល​គេ​ត្រូវ​ប្រឈម។ sic

សម្រាប់​ជាតិ​ថៃ​ថ្ងៃ​នេះ គ្មាន​អ្វី​ដែល​ក្រៅ​ពី​ការ​បែក​បាក់​សង្គម​ដ៏​ខ្លាំង​មហិមា រវាង​ក្រុម​ម្ខាង​ និង​ក្រុម​ម្ខាង​ទៀត​នោះ​ទេ។ សភាពការណ៍​ប្រហែល​ជា​មិន​ងាយ​ចប់​ងាយ​ៗ​ទេ ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ ទក្សិណ នោះ ប្រកាស​នឹង​បន្ត​ការ​ប្រឆាំង​បន្ត​ទៀត ជា​ពិសេស​បណ្ដេញ​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​មុខ​ឌឺ អភិសិទ្ធិ វេជ្ជាជីវៈ នាយក​រដ្ឋមន្ត្រី​ដែល​ឡើង​ដោយ​សារ​យស​ស័ក្ដិ​ការិយាធិបតេយ្យ ដែល​អះអាង​ដោយ​ពួក​អាវ​ក្រហម។

ថៃ​ ថ្ងៃ​នេះ ប្រហែល​ជា​អស់​អី​អួត​ពិភព​លោក​ហើយ ជា​អតីត​ជាតិ​មួយ​ដែល​មិន​ធ្លាប់​រង​អាណានិគម, ជាតិ​ឯករាជ្យ, សន្តិភាព និង​សាមគ្គីភាព​នោះ sic។ ចាំ​មើល​ល្ខោន​ថៃ នឹង​បញ្ចប់​ដោយ​បែប​ណា?

____________________________________________________
អាន​ផង​ដែរ
១. ហេពភី បើរ្សដេយ៍ មីស្យើ ទក្សិណ
២. ហេពភី បើរ្សដេយ៍ នាយ​ អភិសិទ្ធិ
៣. នយោបាយ​ថៃ៖ នរណា​ថា​គ្រាន់​បើ​ជាង​ខ្មែរ?

កម្សត់​ណាស់​ខ្ញុំ ថ្ងៃពុធ 26 ខែសីហា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
12 comments

ដោយ​រវល់​ពេក និង​ណា​មួយ​ខ្ជិល​ផង អាហារ​ពេល​ល្ងាច​ខ្ញុំ​ម្សិល​មិញ និង​អាហារ​ថ្ងៃ​ត្រង់​ខ្ញុំ​ថ្ងៃ​នេះ គឺ​សាច់​ជ្រូក​អាំង​​ជាមួយ​បាយ​​ស​សុទ្ធ ពីរ​ពេល​ហើយ :(។ ហេង​វិញ ថ្ងៃ​មិញ​ឃើញ​មាន​ស្វាយ​មួយ​ដែល​នៅ​ទូរទឹក​កក! កម្សត់​ដល់​ហើយ! 😀

%d bloggers like this: