jump to navigation

នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ ថ្ងៃ​អាទិត្យ 23 ខែ​សីហា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

រឿង​រ៉ាវ​ដ៏​ជូរ​ចត់​នៃ​​ក្រុង​កម្ពុជា ជា​ពិសេស​ខេត្ត​បាត់ដំបង បាន​ក្លាយ​ជា​ប្រវត្តិ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់​រូប​ចង​ចាំ​មិន​ភ្លេច។ ការ​ក្បត់​ជាតិ​ឯង​របស់​មន្ត្រី​ខ្មែរ​នា​សម័យ​នោះ បាន​ធ្វើ​ឲ្យ​បាត់ដំបង​ដ៏​កម្សត់​ធ្លាក់​ក្នុង​ការ​គ្រប់​គ្រង​របស់​ជាតិ​ស្យាម​អស់​ជា​ច្រើន​ឆ្នាំ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ក្ដី ជន​ជាតិ​នេះ (បច្ចុប្បន្ន​ថៃ) នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ខេត្ត​បាត់ដំបង​របស់​ខ្មែរ​វិញ​ជា​ដរាប។

ប្រិយមិត្រ​ជា​ទី​មេត្រី, ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​អត្ថបទ​ប្រែ​មួយ​ស្ដី​ពី​ប្រវត្តិ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​មួយ​រូប​ដែល​មាន​ដើម​កំណើត​ខ្មែរ និង​បាន​ឡើង​កាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជ​អាណាចក្រ​ថៃ​រហូត​ដល់​ទៅ​៤​អណត្តិ នោះ​គឺ ខួង អភ័យវង្ស ពូជ​ពង្ស​ត្រកូល​មួយ​ដែល​បាន​ចុះ​ចូល​ជាមួយ​ស្យាម។

គួង អភ័យវង្ស
ควง อภัยวงศ์

ឧត្ដមសេនីយ​ត្រី គួង អភ័យវង្ស កើត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩០២ គឺ​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​៤​អណត្តិ និង​ជា​​អ្នក​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​ដំបូង​បំផុត​របស់​ប្រទេស​ស្យាម។

ឧត្ដមសេនីយ​ត្រី គួង អភ័យវង្ស គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សមាជិក​ដទៃ​ទៀត​របស់​ក្រុម​គណៈ​រាស្ត្រ ដែល​បាន​ធ្វើ​បដិវត្ត​ផ្លាស់​ប្ដូរ​របប​រាជាធិបតេយ្យ​ផ្ដាច់​ការ​មក​ជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញា នា​ឆ្នាំ​១៩៣២ និង​ធ្លាប់​មាន​បណ្ដា​ស័ក្ដិ​ជា ហ្លួង​កោវិទអភ័យវង្ស។

ឧត្ដមសេនីយ​ត្រី គួង អភ័យវង្ស គឺ​ជា​អ្នក​ដែល​បង្កើត​ក្រសួង​គមនាគម ក្រៅ​ពី​នេះ ក៏​ធ្លាប់​កាន់​តំណែង​ជា​ច្រើន​ដូច​ជា​អធិបតី​ក្រុម​ប្រៃសណីយ៍​ទូរលេខ, រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ, រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ, រដ្ឋមន្ត្រី​ក្រសួង​ក្សេត្រាធិការ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ប្រវត្តិ

នាយ គួង អភ័យវង្ស កើត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩០២ នៅ​ខេត្ត​បាត់ដំបង (កកន៖ ថៃ​បាន​ប្រែ​ឈ្មោះ​ជា​ខេត្ត​ព្រះដំបង សូម​អាន​ប្រកាស រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម) ដែល​ខណៈ​នោះ ស្ថិត​ក្នុង​មណ្ឌល​បូព៌ា របស់​រាជអាណាចក្រ​ស្យាម ជា​បុត្រ​របស់ ចៅ​ពញា​អភ័យភូបេស (ឈុំ អភ័យវង្ស) (កកន៖ លោក​ម្ចាស់​ឈុំ គឺ​ជា​បុត្រ​របស់​ព្រះ​កថា​ថន ញ៉ុញ ដែល​ជា​បុត្រ​របស់​ហ្លួង អង្គ​ដូង ហេតុ​ដូច​នេះ គួង អភ័យវង្ស គឺ​ជា​ចៅ​ទួត​របស់​ព្រះ​បាទ អង្គ​ដួង) ដែល​ជា​អ្នក​សម្រេច​រាជការ​ខេត្ត​បាត់ដំបង។

នាយ គួង អភ័យវង្ស បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៦៨ ក្នុង​អាយុ​៦៦​ឆ្នាំ ដោយ​រោគា​ពាធ។

ត្រកូល​អភ័យវង្ស

ពី​នាម​ត្រកូល​របស់​នាយ គួង គឺ “អភ័យវង្ស” ជា​ត្រកូល​ដែល​បន្ត​ពូជ​ពង្ស​ពី ចៅ​ពញា​អភ័យ​ភូបេស្ស និង​ចៅ​ពញា​ក​ថាថន​ធរនិន្ទ្រ ដែល​ជា​អ្នក​គ្រប់​គ្រង​ដែន​ដី​មណ្ឌល​បូព៌ា ដែល​ជា​ខេត្ត​ដែន​ក្នុង​ប្រួទេស​កម្ពុជា​នា​បច្ចុប្បន្ន តាំង​ពី​រជ្ជកាល​ទី​១ រហូត​ដល់​រជ្ជកាល​ទី​៥ ដែល​ជា​ការ​ផ្សែ​ផ្សំ​សញ្ជាតិ​ថៃ​និង​ខ្មែរ រហូត​មិន​អាច​ញែក​ចេញ​ពី​គ្នា​បាន។ គ្រា​មួយ​នៅ​ពេល​មាន​ការ​បោះ​ឆ្នោត នាយ ខួង អភ័យវង្ស ត្រូវ​បាន​បក្ស​ម្ខាង​ទៀត​ចោទ​ប្រកាន់​ថា​ខ្លួន​មាន​បុព្វបុរស​មិន​មែន​ជន​ជាតិ​ថៃ តែ​ជា​ជន​ជាតិ​ខ្មែរ ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ នាយ​ ខួង បាន​អះអាង​ក្នុង​ឆ្នាំ​១៩៦៣​ពី​កំណើត​ត្រកូល​នេះ​ឲ្យ​អ្នក​ស្ដាប់​ពិចារណា និង​កាត់​សេចក្ដី​ដោយ​ខ្លួន​ឯង ដោយ​សារ​ខ្លួន​ឯង​មិន​អាច​សម្រេច​បាន។

ការ​សិក្សា

  • ចាប់​ផ្ដើម​សិក្សា​អក្សរ​ជាមួយ ខុន ឧទ័យរាជភក្ដី អ្នក​មើល​ការ​ខាង​មាតា
  • សាលា​រៀន​ទេព​គិរិន្ទ្រ ឆ្នាំ​១៩១០ អត្ដលេខ ទ.ឝ.​៦៤៦
  • សាលា​រៀន ​អាសាំសិន
  • សិក្សា​វិជ្ជា​វិស្វកម្ម​យោធា នៅ​ប្រទេស​បារាំង

រយៈ​ពេល​តម្រុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ

  • អណត្តិ​ទី​១៖ ០១ សីហា ១៩៤៤ ដល់ ៣១ សីហា ១៩៤៥ (គណៈរដ្ឋមន្ត្រី​ទី​១១)
  • អណត្តិ​ទី​២៖ ៣១ មករា ១៩៤៦ ដល់ ២៤ មីនា ១៩៤៦ (គណៈរដ្ឋមន្ត្រី​ទី​១៤)
  • អណត្តិ​ទី​៣៖ ១០ វិច្ឆិកា ១៩៤៨ ដល់ ២១ កុម្ភៈ ១៩៤៩ (គណៈរដ្ឋមន្ត្រី​ទី​១៩)
  • អណត្តិ​ទី​៤៖ ២១ កុម្ភៈ ១៩៤៩ ដល់ ០៨ មេសា ១៩៤៩ (គណៈរដ្ឋមន្ត្រី​ទី​២០)

បក​ប្រែ​ផ្នែក​ខ្លះ​​ពី​វីគីភីឌា ភាសា​ថៃ

_________________________________________
អាន​បន្ថែម
១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ
៣. ព្រះ​អង្គ​ អេង (ចប់)
៤. อัจฉริยะข้ามคืน ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់
៥. សាវតារ​ត្រកូល «អភ័យវង្ស»
៦. រាជ​បុត្រី​ថៃ​ឈាម​ខ្មែរ​ចូល​ទិវង្គត
៧. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ
៨. ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ

Advertisements

មតិ»

1. อัจฉริยะข้ามคืน ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 23 ខែ​សីហា 2009
2. Samady KS - ថ្ងៃ​ចន្ទ 24 ខែ​សីហា 2009

យើស ទំព័រ​របស់​អា​ប៉ិ​នេះ ​លយ​ អស់​ទាស់​ហ្មង​…​ពូកែ​រក​ឯកសារ​ប្រវត្តិ​អ្នកនេះ​ ប្រវត្តិ​អ្នក​នោះ​មក​ដាក់​មែន​ទែន។
វែ រី ហ្គូត ! ខំ​ប្រឹង​ថែម​ទៀត​អោយ​បាន​ច្រើន​ម៉ោ !

3. ទឹម បឿន - ថ្ងៃ​ចន្ទ 24 ខែ​សីហា 2009

ម៉ែ​របស់​អភ័យវង្ស​ជា​ថៃ​ឬ ?

4. engsamnang - ថ្ងៃ​ចន្ទ 24 ខែ​សីហា 2009

ត្រូវហើយម្តាយគាត់ជាថៃ។

5. សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 24 ខែ​សីហា 2009

ទំនង​នឹង​ហើយ!

6. សាវតារ​ត្រកូល «អភ័យវង្ស» « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 6 ខែ​កញ្ញា 2009
7. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 6 ខែ​កញ្ញា 2009
8. ព្រះ​អង្គ​ អេង (ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 6 ខែ​កញ្ញា 2009
9. រាជ​បុត្រី​ថៃ​ឈាម​ខ្មែរ​ចូល​ទិវង្គត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 2 ខែ​សីហា 2011
10. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​សីហា 2012

[…] (១) ឧកញ៉ា​យមរាជ = រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ (២) ស្តេច​​អង្គ​អេង (ភាគ ១) និង ស្ដេច​អង្គ​អេង (ភាគ ២) (៣) បច្ចុប្បន្ន​ជា​ភូមិ​មួយ (៤) ខែត្រ​វិបុលសង្គ្រាម (៥) ស៊ីសុផុន ជា​សំនៀង​សៀម​ហៅ​តាម សិរីសោភ័ណ (៦) នាយករដ្ឋមន្ត្រី​ថៃ​ដើម​កំណើត ខ្មែរ […]

11. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 24 ខែ​មីនា 2014
12. ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 31 ខែ​មីនា 2014

[…] គួង អភ័យវង្ស […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: