jump to navigation

បាងកក​ពង្រីក​ខ្សែ​រថ​ភ្លើង​អាកាស​លើ​ទន្លេ​ចៅ​ពញា ថ្ងៃ​ចន្ទ 24 ខែ​សីហា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
trackback

ម្សិលមិញនេះ (២៣ សីហា ២០០៩) ខាងក្រុងបាងកកឯណេះ បានបើកសម្ពោធផ្លូវខ្សែរថភ្លើងលើអាកាសបន្តពីរស្ថានីយទៀត ដោយចេញពីម្ខាងនៃក្រុងបាងកក ទៅត្រើយម្ខាងទៀតរបស់ក្រុងបាងកក គឺចេញពីអតីតចុងស្ថានីយស្ពានតាកសិន (Saphan Taksin) ឆ្លងកាត់ទន្លេចៅពញា ទៅស្ថានីយ៍ក្រុងធនបុរី (Krung Thon Buri) និងទៅស្ថានីយចុងក្រោយឈ្មោះវង់វៀនហ្យ៉ៃ (Wongwian Yai)។

ការធ្វើដំណើរតាមរថភ្លើងលើអាកាស ឬ sky train មានភាពងាយស្រួលណាស់ ជាពិសេសអាចគេចផុតបានពីភាពកកស្ទះចរាចរណ៍ ដែលក្រុងមួយនេះ មានរាល់ថ្ងៃ ហេតុដូចនេះរថភ្លើងលើអាកាសទទួលបានការពេញនិយមពីស្រទាប់អ្នកស្រុកបាងកក ក្នុងការធ្វើដំណើរ។

សម្រាប់តម្លែការធ្វើដំណើរតាមរថភ្លើងលើអាកាសនៅបាងកក គឺមានតម្លៃល្មមសមរម្យ គឺចម្ងាយថោកបំផុត គឺ២០បាត ប្រមាណ២.៥០០ រៀល (ពីមួយទៅពីរស្ថានីយ) និងថ្លៃបំផុតពីចុងស្ថានីយទៅចុងស្ថានីយមួយទៀតគឺតម្លៃ៣៥បាត ប៉ុណ្ណោះ (ប្រមាណ៤.០០០រៀល)។ សម្រាប់ការបើកសម្ពោធស្ថានីយថ្មីនេះ ខាងក្រុមហ៊ុនបានបើកឲ្យអ្នកធ្វើដំណើរទៅម្ដុំនោះ ដោយឥតបង់ប្រាក់ផង រហូតដល់ចុងខែនេះ។

បច្ចុប្បន្ននេះ ក្រុងបាងកក មានខ្សែរថភ្លើងលើអាកាសចំនួនពីរខ្សែ។ ក្រៅពីរថភ្លើងលើអាកាស ក្រុងបាងកកក៏មានរថភ្លើងក្រោមដី ឬមេត្រូ មួយខ្សែដែរ ដោយភ្ជាប់ជាមួយនឹងរថភ្លើងលើអាកាសផងដែរ។ ក្រៅពីនេះ ក្រុងបាងកកកំពុងមមាញឹកដើម្បីសម្ពោធខ្សែរថភ្លើងលើអាកាសមួយខ្សែដ៏វែងទៀត គឺចេញពីមជ្ឈមណ្ឌលក្រុងឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិតែម្ដង ឬដែលគេហៅថា Airport Link។


ស្ថានីយថ្មី ឈ្មោះវង់វៀនហ្យ៉ៃ

ច្រកចូលស្ថានីយថ្មី ឈ្មោះវង់វៀនហ្យ៉ៃ

វេតិការបស់ស្ថានីយថ្មី ឈ្មោះវង់វៀនហ្យ៉ៃ

ផ្លូវរថភ្លើងលើអាកាសឆ្ពោះទៅស្ថានីយថ្មី ឈ្មោះវង់វៀនហ្យ៉ៃ

រថភ្លើងលើអាកាសនៅបាងកក

ខាងក្នុងរថភ្លើងលើអាកាសនៅបាងកក

រូបថតពី៖ http://thaitransit.blogspot.com

_____________________________________________________
ប្រកាសប្រហាក់ប្រហែល
១. អេឌីប៊ីអនុម័តប្រាក់សាងរថភ្លើងក្រោមដីទី១នៅក្រុងហាណូយ
២. ផែនទីស្ថានីយ៍រថភ្លើងអាកាស (ភីភីអេសធី) នៅក្រុងភ្នំពេញ
៣. បាងកកសម្ពោធរថភ្លើងអាកាសថ្មីខ្សែ «ឆ្លងរជ្ជធម្ម»

Advertisements

មតិ»

1. សុវុឌ្ឍី - ថ្ងៃ​ចន្ទ 24 ខែ​សីហា 2009

ខ្ញុំក៏ឃើញគេធ្វើជិតហើយដែរហើយ តពី On Nut ទៅ ប៉ុន្មានស្ថានីយ៍ទៀត

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 24 ខែ​សីហា 2009

ចេញ​ពី On Nut ត​ទៅ​ច្រើន​​ស្ថានីយ​ណាស់

2. កូនខ្មែរ-បារាំង - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

តើសតវត្សរ៍ណាទៅ ទើបស្រុកខ្មែរមានខ្សែរថភ្លើងរបៀបនេះដូចគេ ?

3. Sabay - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

រៀបរាប់ក្បោះក្បាយណាស់សុភ័ក្រ្ត។ ខ្ញុំសង្ស័យថា​ត ពី អនណុត ទៅគឺខ្សែរ សុវណ្ណភូមិហើយ​មើទៅ។
បើនិយាយស្រុកខ្មែរវិញ អា២ខ្សែរ ១ទៅកំពង់សោម មួយទៅប៉ោយប៉ែត អោយតែ​ប្រើបានដោយសុវត្ថភាពទៅបានហើយ អត់ហ៊ានស្រមៃ ដល់ Sky Train អីទេ។ ចាំមើល បើហ៊ានមានលុយធ្វើដឹងតែ ធ្វើហើយ​ខូចវិញបាត់។

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

មិន​មែន​ទេ ខ្សែ​ទៅ​សុវណ្ណភូមិ ឬ​ Airport link នោះ គឺ​គេ​ធ្វើ​ខ្សែ​ថ្មី​តែ​ម្ដង ដោយ​ចេញ​ពី​ស្ថានីយ ពញា​ថៃ បុក​ត្រង់​ទៅ ស្ថានីយ​ក្រោម​ដី ពេជ្រ​បុរី ចេញ​ទៅ​សុវណ្ណភូមិ។

កេសី - ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​សីហា 2009

ស្ថានីយភ្ជាប់ទៅព្រលានយន្តហោះ គឺនៅត្រង់ចន្លោះផ្លូវ Ramkhamhaeng ឯណោះ តែខ្ញុំក៏មិនដឹងថាវាចាប់ផ្ដើមពីត្រង់ណាមកដែរ ។ លឺថា ផ្លូវនេះ មិន​មានស្ថានីយច្រើនទេ ព្រោះវាជាផ្លូវសម្រាប់ទៅព្រលានយន្ត​ហោះសុវណ្ណ​ភូមិ តែប៉ុណ្ណោះ ។ ឆ្នាំក្រោយចាប់ផ្ដើមប្រើហើយ ។

4. Samady KS - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

ខ្ញុំ​ក៏​ធ្លាប់​ជិះ អាទាស ភ្លើង​ដែរ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​នេះ​រ៉េ….​កាល​ហ្នុង​ជិះ​ទៅ​លេង​បុណ្យ​កឋិន ជាមួយ​មនុស្ស​ទាំង​ហ្វូង​ គេ​អត់​យក​លុយ​ផង ចឹង​នាំ​គ្នា​ជិះ​ទៅ​លេង​ម្ដង​មើល៏…​មាន​អី….? គ្រាន់​តែ​ឡើង​ភ្លាម​ខ្ញុំ​ចង់​សន្លប់ ព្រោះ​ឆ្អេះ​នោម ផង ចង្អៀត​ផង យូយូ ទៅ​អត់​មាន​ក្លែង ឈរ ខ្ញុំ​រត់​ទៅ​ ឈរ នៅ​ក្បែរ​ទ្រុង​ដាក់​មាន់​-ទា….​ស្អុយ​ក៏​ស្អុយ ឆ្អាប​ក៏​ឆ្អាប់ តែ​មិន​ដឹង​ធ្វើ​អាម៉េច​ទេ បើ​ស្រុក​ខ្មែរ​យើង​អត់​ទាន់​មាន Sky Train ដូច​គេ?

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

ខ្ញុំ​មិន​ដែល​សាក​ហង អាទាស​ភ្លើង​ខ្មែរ​យើង ហេហេ…

5. ទឹម បឿន - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

ចម្ងាយ​ពី​ស្ថានីយ​មួយ​ទៅ​មួយ​ប្រហែល​ប៉ុន្មាន​គីឡូម៉ែត្រ ?

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

មិន​ទៀង​ដែរ ប្រហែល​៣០០ ទៅ​៥០០​ម៉ែត្រ​អី​វ៉ាន់​ហ្នឹង​ឯង!

ទឹម បឿន - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

ជិតៗ​ម្ល៉េះ !

ចេះ​នឹក​ឃើញ​ប្រើ​ពាក្យ អីវ៉ាន់ 😀

6. ភារម្យ - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

hello bong sopheak! I hear many people in Thailand contain H1N1 . Don’t you afraid ?
Sorry for wrong topic! 🙂

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

when our time comes it comes! you know what i mean!

7. tumnei - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

​គិត​ថា​ចង់​ជិះសាក​អាទាស​ភ្លើង​​ខ្មែរ​​យើង​ម្តង​ តែ​អីឡូវ​លឺថា​គេ​លែង​អោយ​មនុស្ស​ជិះ​ហើយ គឺសំរាប់​តែ​ដឹងអីវ៉ាន់​ប៉ុណ្ណោះ។ មិនទាន់បានសាកផង៕

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 25 ខែ​សីហា 2009

ឮ​ចឹង​ដែរ!

ទឹម បឿន - ថ្ងៃ​ពុធ 26 ខែ​សីហា 2009

គេ​លែង​ឱ្យ​មនុស្ស​ជិះ​ហើយ ?

8. បាត់ដំបង - ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​សីហា 2009

ខ្មែរយើងជិតមានស្កាយត្រេនហ្នឹងហើយ ចាំមើល២០៥០ប្រហែលជាមានហើយ។ហាសហាសហាស និយាយលេងទេ ឃើញស្រុកគេដល់ណាណីចឹង ហើយស្រុកខ្មែរដូចរត់តាមគេចឹង

9. អេ​ឌី​ប៊ី​អនុម័ត​ប្រាក់​សាង​រថ​ភ្លើង​ក្រោម​ដី​ទី​១​នៅ​ក្រុង​ហាណូយ « -:- កំណត់ហេតុ​សុភ័ក - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2011
10. ផែន​ទី​ស្ថានីយ៍​រថភ្លើង​អាកាស (ភី​ភី​អេស​ធី) នៅ​ក្រុង​ភ្នំពេញ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2011

[…] …អេ​ឌី​ប៊ី​អនុម័ត​ប្រ… លើ បាងកក​ពង្រីក​ខ្សែ​រថ​ភ្លើង​អាក…អេ​ឌី​ប៊ី​អនុម័ត​ប្រ… លើ […]

11. គ្រោង​ការណ៍​រថភ្លើង​ល្បឿន​លឿន​នៅ​ប្រទេស​លាវ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2011
12. សណ្ឋាគារ​អាស៊ី បាងកក « ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 6 ខែ​កុម្ភៈ 2012

[…] តែ​ម្ដង គឺ​នៅ​ស្ថានីយ៍​​រថភ្លើង​អាកាស រាជ​ទេវី។ […]

13. ទៅ​បាងកក​ពីរ​ថ្ងៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 5 ខែ​មីនា 2013

[…] បាងកក ដែល​នៅ​ជាប់​នឹង​ស្ថានីយ៍​​រថភ្លើង​អាកាស រាជ​ទេវី។ […]

14. បាងកក​សម្ពោធ​រថ​ភ្លើង​អាកាស​ថ្មី​ខ្សែ «​ឆ្លង​រជ្ជធម្ម​» | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 9 ខែ​សីហា 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: