jump to navigation

ស្អែក​ដាក់​បិណ្ឌ​មួយ ថ្ងៃសុក្រ 4 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
5 comments

ធ្មេច​បើក​ៗ​រដូវ​បិណ្ឌ​ភ្ជុំ​បាន​ចូល​មក​ដល់​ទៀត​ហើយ។ ម្សិល​មិញ​​នេះ​ (០៣ កញ្ញា ២០០៩) អ្នក​សែស្រឡាញ​ចិន គេ​នាំ​គ្នា​សែន​ក្បាល​ទឹក​ព្រោង​ព្រាត ហើយ​ល្ងាច​នេះ នៅ​គ្រប់​វត្ត​ស្រុក​ខ្មែរ គេ​នាំ​គ្នា​សូត្រ​មន្ត​សម្រាប់​បិណ្ឌ​ទី​មួយ​នៅ​ថ្ងៃ​ស្អែក​នេះ (០៥ កញ្ញា ២០០៩)។

សម្រាប់​រដូវ​បិណ្ឌ​ភ្ជុំ​ឆ្នាំ​នេះ ខ្ញុំ​មិន​បាន​ទៅ​ចូល​រួម​ធ្វើ​បុណ្យ​នៅ​ស្រុក​ខ្មែរ​ដូវ​រាល់​ដង​ទេ ព្រោះ​នៅ​សិក្សា​ទី​នេះ​មិន​ទាន់​ចប់។ ដំបូង​មាន​គម្រោង​ទៅ​ដែរ តែ​ក្រោយ​មក​កាល​វិភាគ​សិក្សា​មិន​ទាន់​ចប់ រហូត​ដល់​ដើម​ខែ​តុលា​ឯណោះ។

និយាយ​ពី​រឿង​ដាក់​បិណ្ឌ​ភ្ជុំ​បិណ្ឌ​នេះ កាល​ពី​នៅ​កុមារភាព ខ្ញុំ​តែង​តែ​ទៅ​វត្ត​ចូល​រួម​ជាមួយ​ជីដូន​របស់​ខ្ញុំ​មិន​ដែរ​ខាន​ឡើយ រហូត​ដល់​ចាស់​ៗ​ស្គាល់ និង​ព្រះ​ចៅ​អធិការ​វត្ត​ស្រឡាញ់​រូប​ខ្ញុំ​ទៀត​ផង។ រហូត​ដល់​ពេល​ក្រោយ​ៗ​មក​ទៀត បាន​ចូល​រៀន​ទៅ​ក៏​មិន​មាន​ពេល​ទៅ​វត្ត​ជាមួយ​យាយ​បាន​ដូច​កាល​ពី​នៅ​ក្មេង តែ​យ៉ាង​ណា​យ៉ាង​ណី ពេល​ទៅ​រៀន​នៅ​សាលា​តែង​តែ​ជិះ​កាត់​វត្ត​រាល់​តែ​ថ្ងៃ​ណឹង​ឯង ហើយ​ចេញ​ពី​រៀន​ម៉ោង​១១ ត្រូវ​ចូល​វត្ត​ដើម្បី​មក​ញ៉ាំ​បាយ​នៅ​វត្ត​ដែរ ឲ្យ​តែ​ដល់​រដូវ​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នេះ​ម្ដង​ៗ 😀

ទោះ​បី​មិន​សូវ​បាន​ចូល​វត្ត​ដូច​កាល​ពី​នៅ​ក្មេង ពេល​រៀន​នៅ​វិទ្យាល័យ និង​មហាវិទ្យាល័យ ឲ្យ​តែ​ដល់​​រដូវ​បិណ្ឌ​ភ្ជុំ​នេះ ខ្ញុំ​មិន​ភ្លេច​ទេ រាល់​ព្រឹក​ ម៉ោង​ប្រមាណ​៤ ឬ​៥ តែង​តែ​បើក​វិទ្យុ​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​បរា (បរាភវសូត្រ)។ បរា​នេះ​មាន​តែ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ក្នុង​ពេល​ដាក់​បិណ្ឌ​នេះ​ទេ ហេតុ​នេះ​ហើយ​វា​ពិសេស​ណាស់​សម្រាប់​ខ្ញុំ។ ទាំង​អត្ថន័យ ទាំង​ការ​សូត្រ គួរ​ឲ្យ​ស្ដាប់​យក​ជា​គតិ​ណាស់។ រយៈ​ពេល​ដែល​ខ្ញុំ​ទៅ​រស់​នៅ​ប្រទេស​ចិន​ពីរ​ឆ្នាំ ក៏​ខ្ញុំ​មិន​ភ្លេច​ដែរ ផ្ដាំ​ពួក​ម៉ាក​ឲ្យ​ថត​លោក​សូត្រ​បរា ដាក់​កាស្សែត​ដើម្បី​បាន​ស្ដាប់​នៅ​ស្រុក​ចិន។ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ក៏​នៅ​បន្ត​ស្ដាប់​ដែរ តែ​គួរ​ឲ្យ​ស្ដាយ មិន​បាន​ឮ​គេ​ចាក់​បរា​ចាស់​ៗ ដែល​សូត្រ​ដោយ​ព្រះ​សង្ឃ​សោះ ឮ​តែ​បរា​ថ្មី​ៗ ដែល​សូត្រ​ដោយ​ឧបាសក​ឧបាសិកា ដែល​ខ្ញុំ​ស្ដាប់​ទៅ​មិន​សូវ​ពីរោះ​សោះ។

ឃើញ​ថា​នៅ​លើ​បណ្ដាញ​អ៊ីនធ័រណេត មាន​គេ​ផ្សាយ​វិទ្យុ​ចំនួន​ពីរ​បី​ស្ថានីយ​ដែរ ចាំ​មើល​ព្រឹក​នេះ​ដាក់​នាឡិកា​រោទិ៍ ចាំ​ស្ដាប់​ពី​វិទ្យុ​ពី​ស្រុក​ខ្មែរ​ទៅ​មើល ក្រែង​លោហ៍​មាន​បរា​សូត្រ​ថ្មី ឬ​យ៉ាង​ហោច​ណាស់​បាន​ស្ដាប់​បរា​នា​រដូវ​ដាក់​បិណ្ឌ​ ពិត​ជា​មាន​អត្ថន័យ​ណាស់។

______________________________________________
អាន​ផង​ដែរ
១. កាល​គ្រា​មួយ​នោះ
២. បិណ្ឌ​វត្ត​ចាក់អង្រែ​លើ
៣. បុណ្យ​ភ្ជុំបិណ្ឌ
៤. បរាភវសូត្រ
៥. ថ្ងៃ​នេះ​បិណ្ឌ​វត្ត​និរោធ
៦. ស្អែក​នេះ​ភ្ជុំ​បិណ្ឌ
៧. ថ្ងៃ​នេះ​​ភ្ជុំ​បិណ្ឌ

Advertisements

អគារ​កប់​ពពក​នៅ​ភ្នំពេញ​នឹង​សម្ពោធ​​នៅ​ខែ​ក្រោយ ថ្ងៃសុក្រ 4 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
22 comments

អគារ​កាណាឌីយ៉ា ឬ OCIC Tower ដែល​​ជា​អគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​សាងសង់​រួច​រាល់​ជា​ស្ថាពរ​​ហើយ និង​រង់​ចាំ​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ​​នៅ​ចុង​ឆ្នាំ​២០០៩​នេះ។

អគារ​ពាណិជ្ជកម្ម​របស់​ធនាគារ​កាណាឌីយ៉ា មាន​កម្ពស់​១១៩​ម៉ែត្រ ស្មើ​នឹង​៣០​ជាន់ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ កែង​​ផ្លូវ​ព្រះ​អង្គ​ដួង និង​ផ្លូវ​ព្រះ​មុនីវង្ស គឺ​ជា​ការ​វិនិយោគ​របស់​លោក​ឧកញ៉ា ពុង ខៀវសែ ជា​ប្រធាន។ អគារ​កាណាឌីយ៉ា បាន​សាងសង់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០០៥ ដោយ​មាន​កម្ពស់​១១៩​ម៉ែត្រ ស្មើ​នឹង​៣០​ជាន់ និង​ជាន់​ក្រោម​ដី​៣​ជាន់ និង​នៅ​បរិវេណ​ខាង​លើ​អាច​ចត​ឧទ្ធម្ភាគចក្រ​បាន​ទៀត​ផង។

អគារ​ដ៏​ខ្ពស់​នេះ​ចែក​ចេញ​ជា​៣​ផ្នែក ទី​១ ជា​ធនាគារ ទី​២ ជា​ការិយាល័យ​សម្រាប់​ជួល និង​ទី​៣ ជា​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ និង​កន្លែង​ហាត់​ប្រាណ និង​ក្លឹប​កម្សាន្ត​មួយ​ចំនួន​ទៀត៕

____________________________________________________
អាន​ផង​ដែរ
១. អគារ OCIC លេច​រូបរាង
២. អគារថ្មីៗនៅភ្នំពេញ
៣. Skyscrapers arise in town
៤. New eyes of Phnom Penh’s skyline
៥. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍
៦. Phnom Penh and its growing of tall buildings
៧. Phnom Penh skyscrapers arise
៨. ​ចំនួន​អគារខ្ពស់​និង​យាន​យន្ត​​​នៅ​ភ្នំ​ពេញ​​​

%d bloggers like this: