jump to navigation

សាវតារ​ត្រកូល «អភ័យវង្ស» ថ្ងៃ​អាទិត្យ 6 ខែ​កញ្ញា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩ នេះ ខ្ញុំបានចុះប្រកាសមួយឈ្មោះថា នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ គឺនាយ ខួង អភ័យវង្ស។ ថ្ងៃនេះ ខ្ញុំសូមលើកប្រកាសមួយទៀត ទាក់ទងនឹងត្រកូលអភ័យវង្សនេះ ដែលជាត្រកូលមួយធ្លាប់គ្រប់គ្រងបាត់ដំបងអស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ ខ្ញុំបានប្រែអត្ថបទនេះចេញពីភាសាថៃ ឈ្មោះ สกุลอภัยวงศ์។ ប្រកាសនេះ គ្មានបំណងអ្វីក្រៅពីផ្ដល់ជាចំណេះដឹងសម្រាប់ខេមរជន ទាក់ទងបន្ថែមនឹងត្រកូល «អភ័យវង្ស» នេះតែប៉ុណ្ណោះ។ សូមអញ្ជើញអាន។

ត្រកូល «អភ័យវង្ស»

ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺពញាយមរាជ (បែន) ដែលជាមេទ័ពទី១ របស់សម្ដេចព្រះចៅតាកស៊ីនមហារាជ និងព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ។ នៅក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះចៅតាកស៊ីន ទ្រង់មានព្រះបរមរាជឱង្ការបញ្ជាលើកទ័ពទៅជួយខ្មែរ ពីការរុករានរបស់យួន ដោយព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក នៅគ្រាដែលព្រះអង្គគ្រងព្រះឥស្សរិយយសជា ចៅពញាមហាក្ស័ត្រិយ៍សឹក ជាមេទ័ពធំ ហើយដែលទ្រង់បានសុំខ្លួនពញាយមរាជ (បែន) ទៅជាមួយ ដោយជានាយទាហានថ្វីដៃល្អ។ នៅពេលស្ដេចនាំកងទ័ពទៅដល់ស្រុកកម្ពុជាហើយ ពញាស័គ្គ បានកក្បត់ឡើងនៅក្រុងធនបុរី ចៅពញាមហាក្ស័ត្រិយ៍សឹក ត្រូវប្រញាប់នាំទ័ពត្រឡប់មកវិញ ដើម្បីបង្ក្រាបពួកក្បត់ ចំណែកនៅឯកម្ពុជាវិញបានទុកឲ្យពញាយមរាជ (បែន) ជាអ្នករក្សា។ នៅមិនយូរក្រោយមក នៅពេលស្ដេចបានឡើងសោយរាជ្យសម្បត្តិជាព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាហើយ ចំណែកឯពញាយមរាជ (បែន) ក៏នៅជាប់រាជការឯស្រុកកម្ពុជាដដែរ។

តមក អ្នកអង្គ អេង ព្រះរាជបុត្រាខ្មែរ គ្រានោះនៅមានអាយុត្រឹមតែ៥ខួបនៅឡើយ ជាអ្នកដែលមានសិទ្ធិឡើងសោយរាជ្យសម្បត្តិខ្មែរ ពញាយមរាជ (បែន) គិតថា បើទុកឲ្យនៅទីនោះ នឹងកើតមានការវាយសម្លាប់គ្នាទៀត ទើបឲ្យពញាខ្មែរ និងខុនណាងថៃឃុំខ្លួនអ្នកអង្គ អេង យកមកថ្វាយដល់ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក នៅឯក្រុងរតនកោសិន្ទ្រ ដែលព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វា ក៏បានទ្រង់ទទួលអ្នកអង្គ អេងជារាជបុត្រធម៌ និងមានព្រះបរមរាជឱង្ការ ឲ្យតំឡើងយសរបស់ពញាយមរាជ (បែន) ជាពញាអភ័យភូបេស្ស (បេន) និងឲ្យធ្វើជាអ្នកគ្រប់គ្រងខ្មែរ។

បន្ទាប់ពីនោះ ដោយហេតុផ្នែកការគ្រប់គ្រង ទើបបានមានការបែងការគ្រប់គ្រងដែនដីខ្មែរ ចេះជាមណ្ឌលទាំងអស់៥មណ្ឌល ដោយហៅថា «មណ្ឌលបូព៌ា» គឺមាន៖ ព្រះដំបង, សៀមរាដ្ឋ, ស្រីសោផុន, មង្គលបុរី និងរៈសឺ ដោយទាំងអស់មានឋានៈជាខែត្រ និងដាក់រួមជាចំណុះអាណាចក្រស្យាម ដែលត្រកូលអភ័យវង្សបានទទួលត្រួតត្រាបម្រើផែនដីជាអ្នកគ្រប់គ្រងតរហូតមកដល់រជ្ជសម័យរបស់ព្រះបាទសម្ដេចព្រះចុលចមក្លៅ ចៅយូហួ ក៏ជានាទីរបស់ចៅពញាកថាថនធរណិន្ទ្រ (យា) និងចៅពញាអភ័យភូបេស្ស (ឈុំ អភ័យវង្ស) បិតារបស់នាយ ខួង អភ័យវង្ស នាយករដ្ឋមន្ត្រីទី៤ របស់ថៃ ជាអ្នករក្សាការខុសត្រូវរហូតដល់រាជអាណាចក្រស្យាមបាត់បង់ដែនដីចំណែកនេះទៅឲ្យបារាំងសេស នៅក្នុងព.ស.២៤៥០ (គ.ស.១៩០៧)។ ហេតុដូចនេះ តាំងពីការតវង្សត្រកូលមកពីរជ្ជកាលទី១ រហូតដល់ចុងរជ្ជកាលទី៥ ដែលការផ្សំផ្គុំរវាងត្រកូលថៃ ជាមួយខ្មែររបស់អ្នករួមត្រុកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់។

បុគ្គលក្នុងត្រកូលនេះ ដែលមានឈ្មោះបោះសំឡេង

  • ចៅពញាអភ័យភូបេស្ស (ឈុំ អភ័យវង្ស)
  • ព្រះនាងចៅសុវទនា ព្រះវររាជទេវី
  • លេខា អភ័យវង្ស
  • ហ្មមហ្លួង ពូងរយ អភ័យវង្ស
  • ខួង អភ័យវង្ស
  • ត្រីដាវ អភ័យវង្ស
  • អសវិន អភ័យវង្ស

កកន៖
១. នៅពេលសៀមគ្រប់គ្រងខែត្របាត់ដំបងនេះ សៀមបានផ្លាស់ហៅខែត្របាត់ដំបងជា ខែត្រព្រះដំបង (ថៃ៖พระตะบอง)។ សូមអានប្រកាស រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
២. នៅពេលសៀមគ្រប់គ្រងខែត្រសៀមរាបនេះ សៀមបានផ្លាស់ហៅខែត្រសៀមរាបជា ខែត្រសៀមរាដ្ឋ (ថៃ៖เสียมราฐ) ប្រែថា ទឹកដី ឬរដ្ឋរបស់ស្យាម
៣. ស្រីសោផុន (ថៃ៖ ศรีโสภณ) គឺជាឈ្មោះតំបន់មួយ (សិរីសោភ័ណ្ឌ) ដែលសៀមបានលើកឋានៈជាខែត្រ។ ក្រោយមកខ្មែរបានហៅក្លាយតាមសំនៀងសៀមជា ស៊ីសុផុន។ នៅពេលបាត់ដំបងបានមកខ្មែរគ្រប់គ្រងវិញ ស៊ីសុផុន ឬសេរីសោភ័ណ្ឌ នេះ បានក្លាយជាស្រុកមួយ បច្ចុប្បន្នរាជការខ្មែរបានតំឡើងឋានៈជាក្រុង
៤. សៀមបានលើកស្រុកមង្គលបុរី (ថៃ៖ มงคลบุรี) ជាខែត្រ។ បច្ចុប្បន្នជាស្រុកមួយរបស់ព្រះរាជាណាចក្រកម្ពុជា
៥. រៈសឺ (ថៃ៖ ระสือ) នេះ អ្នកប្រែមិនជ្រាបប្រវត្តិទេ

_____________________________________________________
អានបន្ថែម
១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
៣. ព្រះអង្គ អេង
៤. ព្រះអង្គ អេង (ចប់)
៥. រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត
៦. History of Battambang
៧. ក្រុងស្យាមចាត់ព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតបុត្រីស្ដេចថៃដែលមានឈាមខ្មែរ
៨. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
៩. ពស់ក្បាលពីរ៖ ប៉ុក ផល្គុន ឬ ព្រះពិសេស ពានិជ
១០. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”

Advertisements

មតិ»

1. រង្សី, កូនរមាសតូច - ថ្ងៃ​ចន្ទ 7 ខែ​កញ្ញា 2009

ខ្ញុំធ្លាប់លឺឳពុខ្ញុំនិយាយថាមាននាយករដ្ឋមន្រ្តីម្នាក់ទៀតឈ្មោះ សារិទ្ធ ថានារ៉ាត់ ក៏ចេញពីត្រកូលនៅក្នុងខេត្តបាត់ដំបងដែរ..តើបងអាចបង្ហាញប្រវត្តិបានដែររឺទេ?

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 7 ខែ​កញ្ញា 2009

រង្សី, កូនរមាសតូច ប្រហែល​ជា​ច្រឡំ​ទេ​ដឹង? បើ​តាម​ខ្ញុំ​អាន​ប្រវត្តិ​គាត់ លោក ស្ឫស្ដិ៍ ធនៈរ័ជត៍ (สฤษดิ์ ธนะรัชต์) មិន​មែន​មាន​កំណើត​ឬ​ត្រកូល​អ្នក​បាត់ដំបង​ទេ គាត់​ជា​អ្នក​កំណើត​ឈាម​លាវ (ម្ដាយ​គាត់​ជនជាតិ​លាវ កើត​នៅ​ខេត្ត​មុកតាហារ) ហើយ​​លោក​កើត​នៅ​បាងកក។

2. រង្សី, កូនរមាសតូច - ថ្ងៃ​ចន្ទ 7 ខែ​កញ្ញា 2009

Bong Sopheak, please disable my second comment….please as soon as possible….

3. រមាស - ថ្ងៃ​ចន្ទ 7 ខែ​កញ្ញា 2009

thanks so much….

4. engsamnang - ថ្ងៃ​ចន្ទ 7 ខែ​កញ្ញា 2009

ត្រកូលអភ័យវង្ស នេះ កើតចេញពីអាប៉េន ចោក្បត់ជាតិ

5. កេសី - ថ្ងៃ​អង្គារ 22 ខែ​កញ្ញា 2009

តាមជនជាតិថៃដែលធ្វើការជាមួយបង ប្រាប់ថា Newin Chidchob ក័មានជាប់​ខ្សែ​ស្រលាយ​ខ្មែរដែរ តែមិនដឹងជាពិត ឬ យ៉ាងណាទេ ។

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 22 ខែ​កញ្ញា 2009

ប្រហែល​ជា​ជាប់​ក៏​មិន​ដឹង ព្រោះ​បិតា​លោក ជ័យ ឈិតឆប កើត​នៅ​សុរិន្ទ្រ ឯ​លោក នេវិន ឈិតឆប នេះ​កើត​នៅ​បុរីរម្យ គឺ​សុទ្ធ​តែ​ខេត្ត​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន។ តែ​បើ​តាម​ខ្ញុំ​អាន​ប្រវត្តិ​អ្នក​ទាំង​ពីរ​មិន​មាន​និយាយ​ថា​មាន​ជាប់​សែ​ស្រឡាញ​ខ្មែរ​ទេ! (តែ​បើ​ខ្ញុំ​មើល​រូបរាង​ទំនង​កាត់​លាវ​ច្រើន​ជាង មិន​ច្បាស់​ទេ)៕

6. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 27 ខែ​មេសា 2010

[…] សាវតារ​ត្រកូល «អភ័យវង្ស» […]

7. Repost: នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 6 ខែ​សីហា 2010

[…] _________________________________________ អាន​បន្ថែម៖ ១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម ២. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ៣. ព្រះ​អង្គ​ អេង (ចប់) ៤. อัจฉริยะข้ามคืน ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ ៥. សាវតារ​ត្រកូល «អភ័យវង្ស» […]

8. Repost: នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 5 ខែ​កញ្ញា 2010

[…] ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ ៥. សាវតារ​ត្រកូល «អភ័យវង្ស» One blogger likes this […]

9. រាជ​បុត្រី​ថៃ​ឈាម​ខ្មែរ​ចូល​ទិវង្គត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 2 ខែ​សីហា 2011

[…] (អាន​អត្ថបទ៖ សាវតារ​ត្រកូល «អភ័យវង្ស») នៃ​​​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ថៃ […]

10. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 2 ខែ​សីហា 2011

[…] ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ ៥. សាវតារ​ត្រកូល «អភ័យវង្ស» LikeBe the first to like this […]

11. History of Battambang « ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 18 ខែ​តុលា 2011

[…] 3. សាវតារ​ត្រកូល «អភ័យវង្ស»   Like this:LikeBe the first to like this […]

12. កាលប្បវត្តិ នៃអ្នកដឹកនាំ​ប្រទេសថៃ… | - ថ្ងៃ​អង្គារ 29 ខែ​វិច្ឆិកា 2011
13. ក្រុង​ស្យាម​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​អតីត​បុត្រី​ស្ដេច​ថៃ​ដែល​មាន​ឈាម​ខ - ថ្ងៃ​ចន្ទ 9 ខែ​មេសា 2012

[…] (អាន​អត្ថបទ៖ សាវតារ​ត្រកូល «អភ័យវង្ស», […]

14. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​សីហា 2012

[…] ៥. បាត់ដំបង​បច្ចុប្បន្ន ៦. History of Battambang ៧. សាវតារ​ត្រកូល «អភ័យវង្ស» ៨. […]

15. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 24 ខែ​មីនា 2014

[…] មាន​វគ្គ​មួយ​ដែល​និយាយ​អំពី​ «ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ» ដែល​លោក​ឲ្យ​ឈ្មោះ និយាយ​ដល់​ប្រវត្តិ​ខេត្ត​ភាគ​ខាង​លិច​កម្ពុជា ដែល​ម្ដង​នោះ​ធ្លាប់​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ថៃ (សៀម​កាល​ណោះ) អស់​ជា​ច្រើន​ឆ្នាំ តាម​រយៈ​ត្រកូល​មួយ​ដែល​ខ្មែរ​កំណត់​ថា​ជន​ក្បត់​ជាតិ ខណៈ​ថៃ​ឲ្យ​ឈ្មោះ​ថា​អ្នក​ស្វាមី​ភ័ក្ដិ, ត្រកូល​អភ័យ​វង្ស​។ ខ្ញុំ​បាន​ធ្លាប់​ដាក់​ប្រកាស​ជា​ច្រើន​ស្ដី​អំពី​រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម និង​​សាវតារ​ត្រកូល «អភ័យវង្ស» នេះ​ផង​ដែរ​។ […]

16. ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 31 ខែ​មីនា 2014

[…] កកន​៖ ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ខេត្ត​បាត់ដំបង ដូច​ជា​ប្រកាស​, . ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ, សាវតារ​ត្រកូល «អភ័យវង្ស», រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម… ជា​ដើម​។ល។ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​ជូន​បុគ្គល​ម្នាក់​ទៀត ក្នុង​ត្រកូល​អភ័យ​វង្ស អ្នក​ក​តាំង​ចលនា​ខ្មែរ​ឥស្សរៈ និង​ក្រោយ​មក​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ថៃ ខេត្ត​ព្រះ​ដំបង ឬ​បាត់ដំបង​។ […]

17. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃ​អង្គារ 21 ខែ​កុម្ភៈ 2017

[…] (អានប្រកាស៖ សាវតារត្រកូល «អភ័យវង្ស») គ្រប់គ្រងខេត្តបាត់ដំបង (កកន៖ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: