jump to navigation

ប្រុស​ខ្មែរ​ «អាស» ថ្ងៃចន្ទ 7 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
14 comments

វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ មិត្រ​ភ័ក្ដិ​បរទេស​របស់​ខ្ញុំ​មួយ​ចំនួន​វា​ចេះ​តែ​សួរ​រឿង​ប្រុស​ៗ​ខ្មែរ។ មិន​ដឹង​ថា​ខុស​ឬ​ត្រូវ​ទេ បុរស​ៗ​ (រួម​ខ្ញុំ​ដែរ) នៅ​ក្នុង​បន្ទប់​ក្រៅ​ពី​លែង​ខ្លួន​ទទេ​ហើយ​នោះ នៅ​ស្លៀក​ខោ​ប៉ិត​ឡិត ឬ​ស្លៀក​តែ​លីអូ ជា​ពិសេស​ពេល​ដេក រហូត​ដល់​អ្នក​ខ្លះ​ដេក​ស្រាត​ក៏​មាន !ឡ!

ប្រហែល​ជា​ទម្លាប់ ឬ​មួយ​មក​ពី​និស្ស័យ​ប្រុស​ខ្មែរ​អត់​មាន​ការ​អៀន​ខ្មាស់? ឬ​ភាសា​សមញ្ញ​ថា «អាស» ក៏​មិន​ដឹង? ទម្លាប់​ស្លៀក​លីអូ​ក្នុង​បន្ទប់​របស់​បុរស​ខ្មែរ​នេះ មិន​ដែរ​ចោល​ទេ បើ​ទោះ​បី​នៅ​ជាមួយ​មិត្រ​ភ័ក្ដិ​ប្រុស​ៗ​ដូច​គ្នា បើ​ទោះ​បី​អ្នក​នោះ​ជា​ជាតិ​ខ្មែរ ឬ​ក្រៅ​ពី​ខ្មែរ​ក៏​ដោយ។ ឬ​មួយ​ការ​ធ្វើ​បែប​នេះ ជា​ការ​សម្ដែង​ឲ្យ​ឃើញ​ថា ខ្លួន​គេ​ជា​ប្រុស​ពិត​ប្រាកដ? ហើយ​ដែល​ខ្មែរ​យើង (ភាគ​ច្រើន​បុរស) តែង​មាន​ទស្សនៈ​ថា ប្រុស​ៗ​មិន​ចេះ​សាំញ៉ាំ។ ស្លៀក​លីអូ គឺ​អត់​ចេះ​រញ៉េ​រញ៉ៃ?

សម្រាប់​បរទេស​ដែល​គេ​មិន​ធ្លាប់​មាន​ទម្លាប់​ដូច​ប្រុស​ខ្មែរ​វិញ ប្រហែល​ជា​ពួក​គាត់​ចំឡែក ឬ​មាន​ការ​រំខាន​ចិត្ត​ហើយ​ដឹង? តែ​បំណាច់​មិន​ហ៊ាន​សាក​សួរ គ្នា​ចេះ​តែ​ទ្រាំ​ទៅ ហេហេ…។ រឿង​នេះ វា​កើត​ចេញ ខ្ញុំ​ថា​ប្រហែល​គ្រប់​គ្នា​បាន​ដឹង​ហើយ។

សព្វ​ថ្ងៃ​នេះ មាន​កម្មវិធី​ចម្រុះ​ជាតិ​ជា​ច្រើន​ណាស់​បាន​រៀប​ចំ​ឡើង ហេតុ​នេះ គេ​តែង​ចែក​បន្ទប់​ដេក មាន​ជាតិ​ចម្រុះ​គ្នា​ដេក តែ​ចំឡែក បុរស​ខ្មែរ​យើង ចូល​ដល់​បន្ទប់​ប្រិប ដោះ​ខោ​ដោះ​អាវ​អស់ សល់​តែ​លីអូ។ ខ្ញុំ​ថា បុរស​ខ្មែរ​យើង គួរ​ឈប់​ទម្លាប់​បែប​នេះ​ហើយ​មើល​ទៅ នៅ​ពេល​យើង​គេង​ជាមួយ​ជាតិ​ដទៃ ក្នុង​បន្ទប់​ជាមួយ​គ្នា ពេល​ចូល​រួម​កម្មវិធី​ជា​អន្តរជាតិ​អី​ៗ អស់​នេះ។ តែ​បើ​ថា​នៅ​ម្នាក់​ឯង ឬ​នៅ​ជាមួយ​ខ្មែរ​ៗ​គ្នា​ឯង​ដែល​ធ្លាប់​ស្គាល់​ចិត្ត​គ្នា​ហើយ ខ្ញុំ​មិន​ថា​ទេ ធើ​អី​ធើ​ទៅ !ឡ!

ល្មម​ដល់​ពេល​ឈប់​ «អាស» ​ហើយ បង​ប្អូន​អើយ កុំ​ឲ្យ​ជាតិ​ដទៃ​ឆ្ងល់​នឹង​ប្រុស​ៗ​ខ្មែរ​យើង​ត​ទៅ​ទៀត ហាហា….៕

Advertisements
%d bloggers like this: