jump to navigation

Repost: ពួក​ល្មោភ​កាម​ ថ្ងៃ​ព្រហស្បតិ៍ 10 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
45 comments

ប្រកាស​តឿន ប្រកាស​តឿន ប្រកាស​តឿន

កកន៖ ប្រកាស​នេះ​ខ្ញុំ​បាន​ដាក់​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០០៩។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​នៅ​មាន​អ្នក​រុក​រក​ពាក្យ​ចឹង​ៗ​ទេ ជា​រៀង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ឡើយ។ លោក​អ្នក​ដឹង​ទេ ថ្ងៃ​នេះ​មាន​ស្ថិតិ​រុក​រក​ពាក្យ​នេះ​រហូត​ដល់​ទៅ​៦​ដង​ឯ​ណោះ។ ម្សិល​មិញ​នេះ​សោត មាន​ថែម​ទាំង​រក​ពាក្យ «…គ្នា» ទៀត​ផង។ អស់​ស្ទះ​ហើយ។ មើល​ទៅ​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​បង្ខុំ​ចិត្ត​ដាក់​ប្រកាស​នេះ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ឲ្យ​ពួក​អ្នក​ស្វះ​ស្វែង​រក​ពាក្យ​នេះ​បាន​ដឹង​ខ្លួន​ខ្លះ។

ថ្ងៃ​នេះ ខ្ញុំ​សូម​ទោស​លោក​អ្នក សុំ​ដាក់​ប្រកាស​មួយ​ដែល​អត់​ទ្រាំ​ចង់​ដាក់​យូរ​មក​ហើយ!

ជា​ទូទៅ​ចរាចរ​ក្នុង​ប្លុក​ខ្ញុំ​ក្នុង​មួយ​ថ្ងៃ​ៗ មិន​តិច​ជាង​១០០​គ្លិក​ទេ ហើយ​ដូច​ប្រិយមិត្រ​បាន​ដឹង​ហើយ មាន​ទាំង​អ្នក​មាន​បំណង​ល្អ និង​អ្នក​មាន​បំណង​ឆ្កួត​ឡប់​ចូល​មក យើង​ហាម​គេ​ម្ដេច​កើត បើ​ទោះ​នេះ​ជា​វេបប្លុក​ផ្ទាល់​ខ្លួន​ក៏​ដោយ។

មក​ដល់​ពេល​នេះ​ប្លុក​នេះ​មាន​អាយុ​ជាង​៣​ឆ្នាំ​ហើយ យ៉ាង​នេះ​ឯង​ប្រកាស និង​អត្ថបទ​ក៏​មាន​ច្រើន មួយ​ថ្ងៃ​ៗ មាន​អ្នក​រុករក​ប្រភេទ​ពាក្យ និង​អត្ថបទ​ជា​ច្រើន​ពី​ប្លុក​ខ្ញុំ​នេះ។ តែ​ចំឡែក​អ្វី ញាតិ​ញោម​សព្វ​សាធុជន​ហ្អើយ! ពាក្យ​មួយ​ដូច​ដែល​ខ្ញុំ​បាន​គូស​ខាង​ក្រោម​នេះ មិន​ដឹង​ជា​ពួក​ម្នាល​ណា គាត់​រុករក​សឹង​រាល់​តែ​ថ្ងៃ មិន​ដឹង​ជា​ជន​ដដែល​ឬ​ខុស​គ្នា​ទេ ហើយ​ក៏​មិន​ដឹង​ជា​ម្នាល​ទាំង​នោះ មាន​វត្ថុ​បំណង​ ឬ​ប្រហែល​ជា​ពួក​ស្រាវជ្រាវ​ក៏​មិន​ដឹង sic។ ដោយ​ឡែក​តែ​ម្សិល​មិញ​នេះ មាន​ទាំង​អ្នក​រុករក​ភាពយន្ត​នេះ​ទៀត​ផង។ ហ៊ឺ!

ខ្ញុំ​មិន​ដឹង​ថា​គាត់​រុករក​ឃើញ​ឬ​មិន​ឃើញ​ទេ តែ​បើ​តាម​ខ្ញុំ​ដាក់​យក​មក​មើល​នោះ​ឃើញ​ថា មាន​តែ​ប្រកាស​មួយ​គត់​ដែល​ប្រើ​ពាក្យ​នេះ គឺ៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ។ ប្រហែល​ប្រកាស​នេះ​មិន​ត្រូវ​ចិត្ត​ម្នាល​នោះ​ទេ ព្រោះ​មិន​ឃើញ​គាត់​បើក​អាន​ផង​នោះ!​ ផ្ដាំ​ទៅ​ពួក​ល្មោភ​កាម​ផង​ថា ទី​នេះ​គ្មាន​ទេ មិន​បាច់​រុករក​ទៀត​ឡើយ! សាធុ!



មើល​ចុះ​សាធុ​ជន​ទាំង​ឡាយ​ហ្អើយ ស្ថិតិ​របស់​ពួក​គាត់​ក្នុង​ការ​ស្រាវជ្រាវ sic

______________________________________________
អាន​ផង​ដែរ
១. ពួក​ល្មោភ​កាម​

%d bloggers like this: