jump to navigation

Repost: ពួក​ល្មោភ​កាម​ ថ្ងៃ​ព្រហស្បតិ៍ 10 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ប្រកាស​តឿន ប្រកាស​តឿន ប្រកាស​តឿន

កកន៖ ប្រកាស​នេះ​ខ្ញុំ​បាន​ដាក់​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០០៩។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​នៅ​មាន​អ្នក​រុក​រក​ពាក្យ​ចឹង​ៗ​ទេ ជា​រៀង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ឡើយ។ លោក​អ្នក​ដឹង​ទេ ថ្ងៃ​នេះ​មាន​ស្ថិតិ​រុក​រក​ពាក្យ​នេះ​រហូត​ដល់​ទៅ​៦​ដង​ឯ​ណោះ។ ម្សិល​មិញ​នេះ​សោត មាន​ថែម​ទាំង​រក​ពាក្យ «…គ្នា» ទៀត​ផង។ អស់​ស្ទះ​ហើយ។ មើល​ទៅ​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​បង្ខុំ​ចិត្ត​ដាក់​ប្រកាស​នេះ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ឲ្យ​ពួក​អ្នក​ស្វះ​ស្វែង​រក​ពាក្យ​នេះ​បាន​ដឹង​ខ្លួន​ខ្លះ។

ថ្ងៃ​នេះ ខ្ញុំ​សូម​ទោស​លោក​អ្នក សុំ​ដាក់​ប្រកាស​មួយ​ដែល​អត់​ទ្រាំ​ចង់​ដាក់​យូរ​មក​ហើយ!

ជា​ទូទៅ​ចរាចរ​ក្នុង​ប្លុក​ខ្ញុំ​ក្នុង​មួយ​ថ្ងៃ​ៗ មិន​តិច​ជាង​១០០​គ្លិក​ទេ ហើយ​ដូច​ប្រិយមិត្រ​បាន​ដឹង​ហើយ មាន​ទាំង​អ្នក​មាន​បំណង​ល្អ និង​អ្នក​មាន​បំណង​ឆ្កួត​ឡប់​ចូល​មក យើង​ហាម​គេ​ម្ដេច​កើត បើ​ទោះ​នេះ​ជា​វេបប្លុក​ផ្ទាល់​ខ្លួន​ក៏​ដោយ។

មក​ដល់​ពេល​នេះ​ប្លុក​នេះ​មាន​អាយុ​ជាង​៣​ឆ្នាំ​ហើយ យ៉ាង​នេះ​ឯង​ប្រកាស និង​អត្ថបទ​ក៏​មាន​ច្រើន មួយ​ថ្ងៃ​ៗ មាន​អ្នក​រុករក​ប្រភេទ​ពាក្យ និង​អត្ថបទ​ជា​ច្រើន​ពី​ប្លុក​ខ្ញុំ​នេះ។ តែ​ចំឡែក​អ្វី ញាតិ​ញោម​សព្វ​សាធុជន​ហ្អើយ! ពាក្យ​មួយ​ដូច​ដែល​ខ្ញុំ​បាន​គូស​ខាង​ក្រោម​នេះ មិន​ដឹង​ជា​ពួក​ម្នាល​ណា គាត់​រុករក​សឹង​រាល់​តែ​ថ្ងៃ មិន​ដឹង​ជា​ជន​ដដែល​ឬ​ខុស​គ្នា​ទេ ហើយ​ក៏​មិន​ដឹង​ជា​ម្នាល​ទាំង​នោះ មាន​វត្ថុ​បំណង​ ឬ​ប្រហែល​ជា​ពួក​ស្រាវជ្រាវ​ក៏​មិន​ដឹង sic។ ដោយ​ឡែក​តែ​ម្សិល​មិញ​នេះ មាន​ទាំង​អ្នក​រុករក​ភាពយន្ត​នេះ​ទៀត​ផង។ ហ៊ឺ!

ខ្ញុំ​មិន​ដឹង​ថា​គាត់​រុករក​ឃើញ​ឬ​មិន​ឃើញ​ទេ តែ​បើ​តាម​ខ្ញុំ​ដាក់​យក​មក​មើល​នោះ​ឃើញ​ថា មាន​តែ​ប្រកាស​មួយ​គត់​ដែល​ប្រើ​ពាក្យ​នេះ គឺ៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ។ ប្រហែល​ប្រកាស​នេះ​មិន​ត្រូវ​ចិត្ត​ម្នាល​នោះ​ទេ ព្រោះ​មិន​ឃើញ​គាត់​បើក​អាន​ផង​នោះ!​ ផ្ដាំ​ទៅ​ពួក​ល្មោភ​កាម​ផង​ថា ទី​នេះ​គ្មាន​ទេ មិន​បាច់​រុករក​ទៀត​ឡើយ! សាធុ!



មើល​ចុះ​សាធុ​ជន​ទាំង​ឡាយ​ហ្អើយ ស្ថិតិ​របស់​ពួក​គាត់​ក្នុង​ការ​ស្រាវជ្រាវ sic

______________________________________________
អាន​ផង​ដែរ
១. ពួក​ល្មោភ​កាម​

Advertisements

មតិ»

1. ពួក​ល្មោភ​កាម​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 10 ខែកញ្ញា 2009

[…] ______________________________________________ អាន​ផង​ដែរ៖ ១. Repost: ពួក​ល្មោភ​កាម​ […]

ប្លក់ចយ - ថ្ងៃអង្គារ 25 ខែ​ឧសភា 2010

ចង់ដឹងថា នរណាដែលមិនល្មោភកាម សូម្បីតែខ្ទើយក៏ល្មោភដែរ
គ្រាន់តែ អ្នកទាំងនោះ មិនពោលអសុរសដូចទេ។

2. សុវុឌ្ឍី - ថ្ងៃ​ព្រហស្បតិ៍ 10 ខែកញ្ញា 2009

ហាហា សោកស្តាយចំពោះអ្នករកផង ដែលរកមិនឃើញនៅទីនេះ ហាហាហា

3. ទឹម បឿន - ថ្ងៃ​ព្រហស្បតិ៍ 10 ខែកញ្ញា 2009

ហាហាហា

San Kun - ថ្ងៃ​ព្រហស្បតិ៍ 1 ខែកក្កដា 2010

Old timer. Over 20 yrs I had left Cambodia , I still miss my land, everything new at this day. My languages both of them are broken Khmer and English. But nobody care or I, personally I do.
” I need learn how to post in Khmer language on Internet.
ាងលសិេោឹោថញលេ
Why can anyone make it so sample to use it?

4. សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 10 ខែកញ្ញា 2009

សង្ឃឹម​ថា​មិន​មែន​លោក​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ចុះ 😛

5. ទឹម បឿន - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ខ្ញុំ​ឯណា​ចេះ​ទៅ​រក​អ៊‌ីចឹង! រឿង​ក្នុង​កុំព្យូ់ទ័រ​មើល​មិន​អស់ !ឡ!

6. khmerhelpkhmer - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ខ្ញុំមិនដឹងថាត្រូវហៅថាលោក សុភ័ក្រ្ក រឺ អ្នកនាងសុភ័ក្ក្រទេ ប្រធានបទ ពួកល្មោភកាមនេះពិតជាធ្វើអោយខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំអាចសួរអ្នក ១សំនួរបានទេ? តើអ្នកធ្លាប់រុករកភាពយន្ត រឺ រូបភាពអាសអាភាសនៅក្នុង គេហទំព័រនានាទេ? ខ្ញុំជឿថាយ៉ាងហោចណាស់ក៏អ្នកធ្លាប់រុករក នឹង មើល មិនតិចជាង ៥០០ដងនោះទេ…….
ខ្ញុំចង់ប្រាប់អ្នកថា មនុស្សគឺអញ្ចឹងឯង…. ខ្ញុំក៏អញ្ចឹង… អ្នកក៏មិនខុសពីនេះ…. អ្នកដទៃក៏ដូច្នេះ…… តែចំពោះខ្ញុំវិញសុខចិត្តមើល Video Sex តាមរយះ DVD រឺ VCD វាងាយស្រួលជាងរុករកតាមរយះ Web blog របស់អ្នកដែរ។ ខ្ញុំគ្រាន់តែឆ្ងល់ថាខ្ញុំវាយរុករកនូវពាក្យ អាសគ្រាមយ៉ាងនេះ ហេតុអ្វីបានជា Link ចូលដល់ Web block មនុស្សដ៏សែនល្អដូចជាអ្នកទៅវិញ?
អូយ….. ឆ្ងល់ណាស់!!!!

សូមសុភ័ក្ក្របន្តភាពល្អរបស់ខ្លួនអោយគង់វង្សណា….. មិនត្រូវមើលភាពយន្ត អាសអាភាសជាដាច់ខាតណា…. ព្រោះអ្នកអាចនិងក្លាយជាមនុស្សល្មោភកាមដូចជា ប្រធានបទដែលអ្នកបាន Posted ។

សុភ័ក្ត្រ - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

«កាម» គ្មាន​នរណា​គេ​ហាម​ឃាត់​ទេ, ទេព្ដា​ក៏​មិន​បាន​បន្ទោស​ដែរ មនុស្ស​ម្នាក់​ៗ​កើត​មក​មាន​កាម គឺ​ជា​រឿង​ធម្មតា តែ​អា​រឿង​ «ល្មោភ​កាម» បាន​ជា​រឿង​មួយ​ត្រូវ​គិត​គូ។ ខ្ញុំ​មិន​បាន​និយាយ​ថា ខ្ញុំ​ជា​មនុស្ស​ល្អ មិន​ដែល​មើល​រឿង​ស៊ិច មិន​មាន​ឌីស​ស៊ីច មិន​ដែល​បើក​អ៊ីនធ័រណេត​មើល​រឿង​ស៊ិច ឯណា? តែ​ខ្ញុំ​ក៏​មិន​ដែរ​ដើរ​រក​មើល​តែ​តា​ពាស​ដូច​លោក​ទេ សូម្បី​តែ​វេប​ប្លក់​ខ្មែរ​ៗ​ធម្មតា​ចឹង​ក៏​លោក​មក​រក​រឿង​ «ចុយ» ដែរ? ហើយ​បើ​តាម​ខ្ញុំ​ដឹង​មិន​មាន​តែ​ប្លក់​ខ្ញុំ​ទេ ប្លក់​ខ្មែរ​ផ្សេង​ៗ​ទៀត​ក៏​មាន​អ្នក​ដើរ​រក​បែប​នេះ​ដែរ។ ខ្ញុំ​ដាក់​ថា​លោក​ល្មោភ​កាម ដោយ​សារ​តែ​ខ្ញុំ​ឃើញ​លោក​នឹង​ស្វែង​រក​រាល់​ថ្ងៃ ថ្ងៃ​ខ្លះ​ពីរ​បី​ដង រហូត​ដល់​៦​ដង! អា​នេះ​បើ​គេ​មិន​ហៅ​ល្មោភ​គេ​ហៅ​អី​ទៅ​វិញ​លោក?

លោក​មិន​បាច់​តប​ទេ។ ហើយ​យក​ល្អ​ឈប់​រក​ទៀត​ទៅ ខ្ញុំ​ណែនាំ​លោក​ទៅ​រក​វេប​ស៊ិច​តែ​ម្ដង​ទៅ​វា​ងាយ​ស្រួល​រក​បាន​ៗ​តែ​ម្ដង!

រីករាយ - ថ្ងៃសុក្រ 11 ខែ​កុម្ភៈ 2011

សូមគាំទ្រ បង មនុស្សម្នាក់ៗទាក់ទងនឹងកាម វាមានដូចតែគ្នា
បើគ្រាន់បើ ​ជៀសអោយឆ្ងាយទៅ លោកម្ចាស់ ដាក់ពាក្យ សុទ្ធតែ
ពួកល្មោភកាម គឹតទេថាពាក្យនេះកំពុងមើលងាយអ្នកដទែ
លើកខ្លួនងឯ​​​?

7. សុវុឌ្ឍី - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ហេហេ អ្នកនាងសុភ័ក្រ្ត ហាហាហាចង់តែសើចទេនៀក អ្នកណាគេអត់ស្គាល់បងភ័ក្រ្ត

8. ហនុមាន - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ហេ ហេ ល្អដែរអត់មានឈ្មោះ ហនុមាន ថាលេងទេ ខ្ញុំមិនចេះមើលងាយជនរួមជាតិទេ បើត្រូវការអីៗ នោះ ខ្ញុំដឹងកន្លែងរកតើ 😀

សុភ័ក្ត្រ - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

នឹង​ហើយ ខ្ញុំ​ហួស​ចិត្ត​តែ​ម្ដង! ដូច​ជា​ខ្វះ​កន្លែង​ណាស់​ចឹង លោក​ហនុមាន​ជួយ​ប្រាប់​គាត់​ផង​ទៅ!

ហនុមាន - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ហ្នឹងហើយអត់អីទេ ចាំខ្ញុំជួយធ្វើអន្ថរាគមន៍អោយ ចាំខ្ុំចាត់ចែងកូនចៅខ្ញុំទៅ ខោកវា ពីរ បី ក្រញ័រ ឲ្យហើមក្បាលម្តង​! 😀

9. Samady KS - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ប្រហែល​ជា​លោក​ភ័ក្រ​ឯង​ ធ្លាប់​បាន​ទៅ​ធើ​អី​ៗ ទេ​ដឹង? ណាត់​ជា​គេ​តាម​មក​រក​ដល់​ទី​នេះ? ហិ​ហិ​ហិ
អ្ហូ…​មួយ​ថ្ងៃ​មិន​តិច​ជាង 100 គ្លិក បើ​ចឹង​ម៉េច​ក៏​មិន​បង្កើត ហ្គូហ្គោល អ៊ែដ​សិន ហ្មង​ទៅ​ក្រែង​បាន​ប្រាក់​ចំណូល​ខ្លះ​ៗ

សុភ័ក្ត្រ - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ខ្ជិល​ខ្លាច​អត់​មាន​ពេល​ចាយ​លុយ! 😛

10. ទឹម បឿន - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

មាន​អ្នក​មក​បកស្រាយ​ថា​ជា​ខ្លួន​គេ​​ហើយ​​តើ! 😀 យី! ខឹង​សម្បារ​ខ្លាំង​ផង ហាហា

11. sokhadiary - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ខ្ញុំមិនសូវយល់អ្វីដែលលើកឡើងខាងលើទេ ព្រោះទើបតែចេះបង្កើត​Website ខ្លួនឯង 😀 ប៉ុន្តែពាក្យខាងលើអាសអាភាសណាស់ មនុស្សចេះដឹងគេមិនប្រើពាក្យ​ហ្នឹងទេ។​ ខ្ញុំចូលមើលwebsite របស់សុភ័ក្រ្ករាល់ថ្ងៃ ព្រោះតែងតែUpdate និងwebsite អ្នកដ៏ទៃ1ចំនួនដែរ​ ហើយចង់រៀនតាមពីរគេ​

ហនុមាន - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

បើមនុស្សចេះដឹង មិនប្រើពាក្យ នឹង ស្វែងរកពាក្យអស់ទាំងហ្នឹងទេ សុភ័ក្រគ្រាន់តែដកស្រង់ពាក្យទាំងហ្នឹងពីកាមទេព ទេតើ គាត់មិនប្រើពាក្យហ្នឹងទេ ! ។

12. -:-បាត់ដំបង-:- - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ងាប់ហើយ​ អ្នកណាគេអីក៏យ៉ាប់ម៉េះ? Search សុទ្ធតែដាក់ពាក្យហ្នឹង? អាសូរតែខ្មែរមាន ផ្សាយអំពីអាហ្នឹងទៅមិនថាទេ! ហាសហាស យ៉ាប់មែន

ហនុមាន - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

សូមនិយាយថា សុភ័ក្រគ្មានផ្សាយពីអាហ្នឹង តែថាស្រុកខ្មែរមានផ្សាយពីអាហ្នឹង ខុសហើយ មានតើ ! 😀

បាត់ដំបង - ថ្ងៃសៅរ៍ 12 ខែកញ្ញា 2009

មានតែគេថ្សាយជាភាសាអង់គ្លេស។តែជាភាសាខ្មែរដូចជាមិនមានទេ

13. kooms - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ខ្ញុំ​​​ក៏មាន​ការ​ឆ្ងល់​ដែរ​ជូច​ជាប្លក់ផងដែរ មាន​ពាក្យ​ខ្លះ ខ្ញុំ​មិនដែល​សរសេពាក្យ​ដេល​ពួកគេ​ចង់រក​​ផង តែ​មាន​អ្នក​ស្វែង​ច្រើន​។

14. អគ្គលីបុត្រ - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

អ្នករកនឹងឆោតមែនទែន! ម៉េចមិនទៅរកក្នុង google ទៅ ម៉ាគគោក!

15. វិចិត្រ - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

តាម​ពិត​ទៅ​គេ​មិន​ចង់​រកស្អី​អញ្ចឹង​ៗ នៅ​ក្នុង​web នេះ​ជា​ពិសេស​ទេ គឺ​ប្រហែលគេ​រក​នៅ​ក្នុង​Google ហើយ​Google ប្រាប់​ថា នៅ​ទី​នេះ មាន​ពាក្យ​ហ្នឹង​!!! 😀

16. មុន្នីរតនាតារា - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ពួក​ល្មោភ​កាម​ ចង់បានន័យថាយ៉ាងម៉េច? សង្ស័យតែយកពាក្យហ្នឹងទៅជេរម៉ែគ្នា
លាន់។ គ្រាន់តែ ចង់ឲ្យខ្ញុំធើ្វតារា​មានគេចូលមើលខ្ញុំរាប់មិនអស់។ cambodia ពិតជាចង់ដឹងចង់ចេះមែន។

17. Freedownload2day - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ហើយយ៉ាប់មែនសុទ្ធតែអួតអីណាអីណី!!!!១ តាមពីតគ្រូចិត្រនិយាយត្រូវហើយ គេSearch ក្នុង Google សោះហ្នឹង! ហើយ Search ពាក្យ Sex និង ចុយ មានអីខុសគ្នា!

ហនុមាន - ថ្ងៃសុក្រ 11 ខែកញ្ញា 2009

ខ្ញុំមិនយល់ពី ប្រយោគ​របស់ ហ្វ្រីដោនឡូត២ថ្ងៃ ទេ តើប្អូន ចង់មានន័យថាយ៉ាងណា ? មេចថា សិក នឹង ចុយ មិនខុសគ្នា ?

Freedownload2day - ថ្ងៃសៅរ៍ 12 ខែកញ្ញា 2009

គ្រាន់តែចង់ថា វាមិនល្អដូចគ្នា!! បើSearch Sex ក៏ដូចចុយដែរ!

18. សាយ័ន្ត - ថ្ងៃសៅរ៍ 12 ខែកញ្ញា 2009

ឆ្ងល់អាអ្នកមករកមើលហ្នឹងបែបឆ្កួតហ្មង បើមិនចឹងក៏ចេះខ្មែរស្ទើៗដែរ!មើលពាក្យដែលគាត់រក ខ្មែរយើងមិននិយមប្រើទេ(ចុយ,ភាពយន្តចុយ) សូមទោសអ្នកទាំងអស់ដែលលើកពាក្យនេះមកនិយាយ! មានអ្នកមានមតិចេះ ប្រទេសគេរីកចំរើន(ជប៉ុន,កូរ៉េខាងត្បូង,ចិន,អាមេរិច…)រីកចំរើនជឿនលឿន គេថតរឿងស៊ិចបានច្រើន ចឹងចង់អោយខ្មែររីកចំរើនចឹងដែរ​ អាខ្លះថត(តួក្នុងរឿងខ្មែរ)មើលចង់ក្អួត។ សង្ឃឹមថានឹងគ្មានអ្នកណាផ្សព្វផ្សាយវប្បធម៍ អាសអាភាសតាម ភូមិវើដប្រេសយើងទេ។

19. រដ្ឋ - ថ្ងៃសៅរ៍ 12 ខែកញ្ញា 2009

បើ​តាម​ស្ថិតិ គេ​មក​ស្រាវជ្រាវ​តែ​ក្នុង​ប្លក់​នេះ​អែង​មើល​ទៅ ។ ឆ្ងល់​មែន​ទែន លោក​ភាក់​មើល​ទៅ​មិន​អាស​ពេក​ទេ ម៉េច​គេ​មក​ស៊ើច​ត្នឹង! 😀 ប្លក់​កាមទេព

angelboy - ថ្ងៃអង្គារ 25 ខែ​ឧសភា 2010

ទើបតែឃើញថ្ងៃនេះ ហួសចង់មួយឆ្នាំទៅហើយ!!!
ប្លកខ្ញុំក៏គេ ស្វែងរកពាក្យនេះដែរ គេស្វែងរកសុទ្ធតែពាក្យអាសៗ ជាងហ្នឹងទៀត!!! ពេលពួកបរទេសស្វែងរក មិនអីទេ គេស្វែងរកពាក្យអង់គ្លេស តែចំលែកមែនទែន ដែលគេស្វែងរកពាក្យអាសៗ ក្នុងប្លកខ្ញុំ សុទ្ធតែពាក្យខ្មែរ ពិបាកមើលណាស់ !!!!!

20. សុខហេង - ថ្ងៃអង្គារ 15 ខែកញ្ញា 2009

អ្នក​រក​នឹង​អន់​ម៉ង បើ​ចង់​រក ប្រើ​ពាក្យ​អង់គ្លេស​វិញ​ទៅ​ឆាប់​ឃើញ​ជាង មិន​ចឹង ? 😀

21. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] នៅ​ខែ​កញ្ញា ខ្ញុំ​ក៏​បាន​ដាក់​ប្រកាស​ឡើង​វិញ Repost: ពួក​ល្មោភ​កាម​ បន្ទាប់​ពី​អ្នក​មក​មើល​ដដែល​ជា​ដដែល​ស្វែង​រក​ពាក្យ​មិន​សម​គួរ​នៅ​ទី​នេះ។ នៅ​ឯ​ខែ​តុលា​វិញ​ប្រកាស​ពីរ​ដែល​គួរ​ចាប់​អារម្មណ៍​មាន ទិញ​ម៉ាស៊ីន​ថត​ថ្មី Nikon D3000, តម្រួត​ចរាចរណ៍​ត្រូវ…។ […]

22. វណ្នារីទ្ទ - ថ្ងៃអង្គារ 22 ខែមិថុនា 2010

សប្បាយចិត្តណាស់​​ today ដែលបានមក​លេង​ប្លុក​​និស​ោ៕

23. ពន្លឺ - ថ្ងៃពុធ 23 ខែមិថុនា 2010

អ្នកទាំងអស់អើយ

24. ពន្លឺ - ថ្ងៃពុធ 23 ខែមិថុនា 2010

មិនចង់និយាយទេ មិច​ក៏មកឆែកអាក្រក់ម្លេះ

25. សរ៉ាត - ថ្ងៃពុធ 23 ខែមិថុនា 2010

មួយស្មើ កុំនិយាយមិនបានការពេក

26. 2010 in review « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែមករា 2011

[…] Repost: ពួក​ល្មោភ​កាម​ September 200937 comments LikeBe the first to like this post. […]

រតនា - ថ្ងៃសៅរ៍ 2 ខែកក្កដា 2011

មិនចង់​មើលទេ​​​​​ចង់ដឹងមានឬអត់​ទេតើ?

27. rerksmey - ថ្ងៃសៅរ៍ 26 ខែវិច្ឆិកា 2011

ខ្ញុំជា​​ Police សូមបញ្ជាក់ថា​អ្នកណា​ចុយអ្នកណា​​​ចុយចុះ​ សូមកុំ​បង្ខិតបង្ខំ​​ គំរាមគំហែង​​ ប្រើ​អំពើហឹង្សា……​​ និងផ្ទុយពីឆន្ទះជន់រងគ្រោះអោយសោះ។

28. 2011 in review « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែមករា 2012

[…] Repost: ពួក​ល្មោភ​កាម​ (1/2) […]

29. 2012 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១២ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 14 ខែមករា 2013

[…] 5 Repost: ពួក​ល្មោភ​កាម​ 42 COMMENTS ខែកញ្ញា 2009 […]

30. 2013 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៣ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 12 ខែមករា 2014

[…] 5 Repost: ពួក​ល្មោភ​កាម​ 43 COMMENTS September 2009 […]

31. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 16 ខែមករា 2015

[…] 3Repost: ពួក​ល្មោភ​កាម​44 COMMENTSSeptember 2009 […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: