jump to navigation

ទៅ​ភ្ជុំ​នៅ​អារញ្ញ ថ្ងៃសៅរ៍ 12 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ចម្រៀង.
1 comment so far

រដូវ​បិណ្ឌ​ភ្ជុំ​​កន្លង​បាន​៨​ថ្ងៃ​ហើយ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​បិណ្ឌ​ធំ​ហើយ តើ​អ្នក​បាន​ទៅ​វត្ត​ប៉ុន្មាន​ហើយ? សម្រាប់​បិណ្ឌ​ភ្ជុំ​នេះ​មាន​គម្រោង​ទៅ​ណា​ដែរ?

ចុង​សប្បាយ​ណា​នេះ ណែនាំ​បទ​ចម្រៀង​មួយ​បទ សម្រាប់​រដូវ​បិណ្ឌ​ភ្ជុំ​នេះ «ទៅ​ភ្ជុំ​នៅ​អារញ្ញ» ច្រៀង​ដោយ​លោក ស៊ីន ស៊ីសាមុត និង​អ្នក​ស្រី ប៉ែន រ៉ន ជា​ចង្វាក់​​តាលុង។ បើ​តាម​គេហទំព័រ​សមាគម​ ស៊ីន ស៊ីសាមុត បទ​នេះ ថត​ក្នុង​ប្រមាណ​ឆ្នាំ​១៩៧៤។

សូម​អញ្ជើញ​រីករាយ!

(ប) រដូវ​ភ្ជុំ​ឆ្នាំ​នេះ​ណា​ស្ងួន បង​និង​អូន​នាំ​គ្នា​ទៅ​ភ្ជុំ​ឯណា? យើង​គិត​ទៅ​វត្ត​ក្រពើ​ហារ ឬ​វត្ត​ចម្ប៉ា​រង្សី​ណា​មាស​បង។
(ស) ទេ! ​អូន​ចង់​ទៅ​ឯណោះ​វិញ ទៅ​អារញ្ញ​លេង​នឹង​គេ​បាន​ម្តង ទៅ​កម្សាន្ត​ហើយ​មើល​បុណ្យ​ផង បង​អើយ​ៗ​បង​គេ​ថា​សប្បាយ​ណាស់។

(បស) សែន​សប្បាយ​ៗ​អស្ចារ្យ ឆ្នាំ​នេះ​ណា​យើង​សប្បាយ​ផ្ដាំ​ចាស់
(ប) ទេព​ធីតា​អារញ្ញ​​ល្អ​ណាស់​ តែ​នៅ​មិន​ឈ្នះ នែក! ស្រអែម​បង​ទេ

(ស) សែន​សប្បាយ​បាន​ប្ដី​សរសើរ យើង​គិត​ដើរ​ទៅ​លេង​នៅ​មាត់​ទន្លេ
(ប) ទៅ​ឲ្យ​ឆ្លាយ​ផុត​ពី​ភ្នែក​គេ
(បស) រសៀល​ទាប​ទេរ ​ចាំ​យើង​ត្រឡប់​វិញ

________________________________________________
ស្ដាប់​ចម្រៀង​ផ្សេង​ទៀត៖ ចុច​ទី​នេះ
១. ស្អែក​នេះ​ភ្ជុំ​បិណ្ឌ
២. ថ្ងៃ​នេះ​​ភ្ជុំ​បិណ្ឌ

Advertisements
%d bloggers like this: