jump to navigation

កោដ្ឋ ថ្ងៃអាទិត្យ 13 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
25 comments

នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ កោដ្ឋ [អាន​ថា៖ កោត] ជា​ភាសា​បាលី មាន​ថ្នាក់​ពាក្យ​ជា​នាម និង​មាន​ន័យ​ថា ជង្រុក។ របស់​សម្រាប់​ដាក់​សព, ដាក់​ធាតុ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ប្រើ​ជា​ថ្នាំ។

នៅ​ទី​នេះ ខ្ញុំ​​សូម​លើក​យក​ន័យ​ដែល​ថា “របស់​សម្រាប់​ដាក់​សព”។ ប្រិយ​មិត្រ! នគរ​កម្ពុជា​យើង ​ដែល​ពោរពេញ​ទៅ​ដោយ​ប្រពៃណី​ និង​វប្បធម៌​សម្បូរ​បែប​នោះ «កោដ្ឋ» ត្រូវ​បាន​ប្រជាជន​ខ្មែរ​ប្រើ​ដាក់​សព​អ្នក​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម មាន​ព្រះ​រាជា និង​ព្រះរាជវង្សានុវង្ស, ព្រះ​សង្ឃ ឬ​អ្នក​ទាំង​ហ្លាយ​ផ្សេង​ទៀត​ដែល​ព្រះ​មហាក្ស័ត្រិយ៍​ទ្រង់​ព្រះ​រាជានុញ្ញាតិ។ ហេតុ​ដូច​នេះ «កោដ្ឋ» មាន​ន័យ​ធំ​ណាស់​ក្នុង​សង្គម​ខ្មែរ។

ពាក្យ​ «កោដ្ឋ» នេះ​ក៏​ត្រូវ​បាន​ប្រទាន​ជា​ព្រះ​បរម​​មរណនាម​ដល់​ព្រះ​មហាក្ស័ត្រិយ៍​នគរ​ខ្មែរ​ផង​ដែរ ដូច​ជា​ចាប់​ពី​ហ្លួង អង្គ​ដួង មក ទ្រង់​មាន​ព្រះ​បរម​​មរណនាម​ជា «ហ្លួង​បរម​កោដ្ឋ», ហ្លួង​ នរោត្ដម ជា «ព្រះ​សុវណ្ណ​កោដ្ឋ», ហ្លួង​ សិរីសុវត្ថិ ជា «ព្រះ​រាជា​នុកោដ្ឋ», ហ្លួង សិរីសុវត្ថិ មុនីវង្ស ជា «ព្រះ​ខត្តិយ​កោដ្ឋ», ហ្លួង នរោត្ដម សុរាម្រឹត ជា «ព្រះ​​មហា​កាញ្ចន​កោដ្ឋ» ជា​ដើម។

_______________________________________________
អាន​បន្ថែម
១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
៣. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ *
៤. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៥. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៦. កាល​ទ្រង់​ប្រពាស​អឺរ៉ុប
៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង
៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​)
៩. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​)

%d bloggers like this: