jump to navigation

ស្អែក​នេះ​ភ្ជុំ​បិណ្ឌ ថ្ងៃសុក្រ 18 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
4 comments

កកន៖ ថ្ងៃ​ស្អែក​នេះ ប្រជា​ពុទ្ធ​បរិស័ទ​ខ្មែរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ធំ គឺ​បុណ្យ​ភ្ជុំ​បិណ្ឌ។ ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​អត្ថបទ បុណ្យ​បិណ្ឌ​ភ្ជុំ ដក​ស្រង់​ចេញ​ពី​សារព័ត៌មាន​ខ្មែរ​ស្ថាបនា មក​ធ្វើ​ជា​ទី​ស្វែង​យល់​បន្ថែម​អំពី​ទំនៀម​បុណ្យ​នេះ។ សូម​អញ្ជើញ​អាន៖

អារម្ភបទ ប្រពៃណី

បុណ្យ​បិណ្ឌ​ភ្ជំ គឺ​ជា​បុណ្យ​ដ៏​ធំ​មួយ​របស់​ខេមរ​ជន អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា។ ពុទ្ធ​សាសានិក​តែង​ប្រារឰ​ធ្វើ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ បុណ្យ​នេះ​ធ្វើ​មាន​ពីរ​ថ្នាក់​គឺ ដំបូង​ពី​ថ្ងៃ​១​រោច​ទៅ​រហូត​ដល់​ថ្ងៃ​១៤​រោច ជា​វារ​ភត្ដ (ភត្ដ​ធ្វើ​តាម​ថ្ងៃ) ជា​បន្ដ​បន្ទាប់។ មួយ​ថ្នាក់​ទៀត​តែ​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​១៥​រោច ហៅ​ថា បុណ្យ​ភ្ជុំ។ បុណ្យ​នេះ​ក្នុង​សម័យ​ពុទ្ធ​កាល​គេ​មិន​ហៅ​ថា បុណ្យ​បិណ្ឌ​ភ្ជុំ តែ​ក៏​មាន​លំនាំ​ដូច​គ្នា​គឺ ធ្វើ​សង្ឃ​ភត្ដ​វារក​ភត្ដ ដែល​គេ​ធ្វើ​រាល់​ថ្ងៃ​ឧបត្ថម្ភ​ទំនុក​បម្រុង​ព្រះ​សង្ឃ​ក្នុង​វស្សា​៣​ខែ​នោះ​ឯង។

ដូច​យ៉ាង​លោក​យាយ​មហា​ឧសិកា វិសាខា សូម​ពរ​ពី​ព្រះ​ជា​ម្ចាស់​បាន ៨ ប្រការ​មាន​សូម​ប្រគេន​វស្សិក​សាដក​ដល់​ព្រះ​សង្ឃ​ជានិច្ច​ជា​ដើម ក៏​ត្រូវ​បាន​ជាប់​ជា​ប្រពៃណី​មក​ដល់​សព្វ​ថ្ងៃ​ដែល ពុទ្ធ​សានិកជន​នាំ​គ្នា​ធ្វើ​សាដក ចំណាំ​វស្សា​ថ្ងៃ​សង្ឃ ចូល​វស្សា​នោះ​ដែរ។ ដំណើរ​រឿង​ក្នុង​ព្រះ​ពុទ្ធ​សាសនា យើង​ឃើញ​យាយ​មហា​ឧបាសិកា​​វិសាខា លោក​តាម​មហា​ឧបាសក​បិណ្ឌិក សេដ្ឋី​ដែល​​លេច​​ធ្លោ​ជាង​គេ​ជា​មហា​ឧបដ្ឋាក​ចំពោះ​សង្ឃ​ជា​និច្ច​កាល។

ក្រៅ​ពី​នេះ​ក៏​មាន​ច្រើន​ទៀត ដូច​យ៉ាង​ព្រះ​រាជា​ទាំង​ឡាយ​អគ្គមហេសី​នៃ​ព្រះរាជា​ទាំង​នោះ​ ឬ​បសាទិក​ជន​ច្រើន​ទៀត និង​រាជ​បណ្ឌិត​ជា​ដើម​ក៏​តែង​អង្គាស​ចង្ហាន់​ច្រើន​ៗ​ថ្ងៃ​ដែរ។ ត្រឹម​តែនិច្ចភត្ដ​របស់​លោក​យាយ​មហា​ឧបាសិកា​វិសាខា មួយ​នាក់​ក៏​អាច​បញ្ជាក់​បាន​ដែរ​ថា និច្ច​ភត្ដ​ គឺ ​ភត្ដ​ជាប់​ជានិច្ច ឬ​វារកភ​ត្ដ ភត្ដ​រាល់​ថ្ងៃ​របស់​គាត់​ក៏​ក្នុង​វស្សា ៣ ខែ​ដែរ ដែល​ឧបត្ថម្ភ​ចំពោះ​ព្រះ​សង្ឃ​មាន​លក្ខណៈ​​ប្រហាក់​ប្រហែល​នឹង​បច្ចុប្បន្ន​បុណ្យ​ដាក់​បិណ្ឌ​នេះ។ ព្រោះ​អ្វី​ពាក្យ​ថា បិណ្ឌ=ដុំ បាយ​សំដៅ​បាយ​ដែល​ដាក់​ចាន ឬ​ឆ្នាំង យក​ទៅ​រាប់​បាត្រ​១-២-៣ ឬ​១០-២០​បាត្រ​នោះ​ឯង ឬ​ថា​ចង្ហាន់​ជា​ស្រាក់​ជា​ស្ពក​ដែល​ទាយក​ទាយិកា​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​នោះ។ ម្យ៉ាង​ទៀត «បិណ្ឌ​ៗ» នេះ​ឯង។

>> អាន​បន្ត

__________________________________________________
អាន​ផង​ដែរ
១. បុណ្យ​ភ្ជុំបិណ្ឌ
២. ថ្ងៃ​នេះ​​ភ្ជុំ​បិណ្ឌ
៣. ថ្ងៃ​នេះ​បិណ្ឌ​វត្ត​និរោធ
៤. ទៅ​ភ្ជុំ​នៅ​អារញ្ញ
៥. បរាភវសូត្រ
៦. ស្អែក​ដាក់​បិណ្ឌ​មួយ

%d bloggers like this: