jump to navigation

ខួប​២០​ឆ្នាំ​នៃ​ការ​ដក​កង​ទ័ព​វៀតណាម​ចេញ​ពី​កម្ពុជា ថ្ងៃចន្ទ 21 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អតីតភាព, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, Tiếng Việt.
19 comments

ថ្ងៃ​ទី​២១ ខែ​កញ្ញា ២០​ឆ្នាំ​មុន​នេះ កង​ទ័ព​ប្រជាជន​បដិវត្ត​វៀតណាម បាន​ចាប់​ផ្ដើម​ដក​ចេញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ជា​ទ្រង់​ទ្រាយ​ធំ​លើក​ទី​១ ដែល​ជា​សញ្ញាណ​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា និង​វត្តមាន​កង​ទ័ព​វៀតណាម​នៅ​ប្រទេស​កម្ពុជា​អស់​ជាង​១០​ឆ្នាំ។

ស្ថិត​នៅ​ជា​កុមារភាព​នៅ​ឡើយ​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ពិធី​នោះ​ដែរ។ ដោយ​កង​ទ័ព​វៀតណាម​ទាំង​កង​ៗ ជិះ​ឡាន​តាម​ដង​ផ្លូវ​ជាតិ​លេខ​១ (ផ្ទះ​ខ្ញុំ​នៅ​តាម​ផ្លូវ​ជាតិ​នេះ) រួម​និង​ការ​អប​អរ​សាទរ​ លើក​ទឹក​ចិត្ត​ជូន​ដំណើរ​ពី​សំណាក់​ប្រជាជន​កម្ពុជា រាប់​សែន​នាក់​តាម​បណ្ដោយ​ដង​ផ្លូវ​ពី​ប្រទេស​កម្ពុជា រហូត​ដល់​ប្រទល់​ដែន​វៀតណាម។

អនុស្សាវរីយ៍​ជាង​១០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិត​ជា​បាន​ធ្វើ​ឲ្យ​​ទាំង​កង​ទ័ព​វៀតណាម​ កង​ទ័ព​ប្រជា​ជន​បដិវត្ត​កម្ពុជា និង​ប្រជាជន​កម្ពូជា​ចង​ចាំ​មិន​ភ្លេច ភាព​រង​សុខ​រង​ទុក្ខ, សប្បាយ​រីក​រាយ និង​ការ​ឈឺ​ចុក​ចាប់​ជាមួយ​គ្នា!

នៅ​ក្នុង​រូប​ថត​ខាង​លើ​នេះ គឺ​ជា​វត្តមាន​កងទ័ព​ប្រជាជន​វៀតណាម ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ចំនួន​១៥.០០០​នាក់។ ថត​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​១៩៨៩ នា​ខេត្ត​ពោធិសាត់ ដោយ​លោក Jacques Langevin។ រក្សា​សិទ្ធិ​រូបភាព​ដោយ © Jacques Langevin/Sygma/Corbis

Advertisements
%d bloggers like this: