jump to navigation

ខួប​២០​ឆ្នាំ​នៃ​ការ​ដក​កង​ទ័ព​វៀតណាម​ចេញ​ពី​កម្ពុជា ថ្ងៃចន្ទ 21 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អតីតភាព, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, Tiếng Việt.
trackback

ថ្ងៃ​ទី​២១ ខែ​កញ្ញា ២០​ឆ្នាំ​មុន​នេះ កង​ទ័ព​ប្រជាជន​បដិវត្ត​វៀតណាម បាន​ចាប់​ផ្ដើម​ដក​ចេញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ជា​ទ្រង់​ទ្រាយ​ធំ​លើក​ទី​១ ដែល​ជា​សញ្ញាណ​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា និង​វត្តមាន​កង​ទ័ព​វៀតណាម​នៅ​ប្រទេស​កម្ពុជា​អស់​ជាង​១០​ឆ្នាំ។

ស្ថិត​នៅ​ជា​កុមារភាព​នៅ​ឡើយ​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ពិធី​នោះ​ដែរ។ ដោយ​កង​ទ័ព​វៀតណាម​ទាំង​កង​ៗ ជិះ​ឡាន​តាម​ដង​ផ្លូវ​ជាតិ​លេខ​១ (ផ្ទះ​ខ្ញុំ​នៅ​តាម​ផ្លូវ​ជាតិ​នេះ) រួម​និង​ការ​អប​អរ​សាទរ​ លើក​ទឹក​ចិត្ត​ជូន​ដំណើរ​ពី​សំណាក់​ប្រជាជន​កម្ពុជា រាប់​សែន​នាក់​តាម​បណ្ដោយ​ដង​ផ្លូវ​ពី​ប្រទេស​កម្ពុជា រហូត​ដល់​ប្រទល់​ដែន​វៀតណាម។

អនុស្សាវរីយ៍​ជាង​១០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិត​ជា​បាន​ធ្វើ​ឲ្យ​​ទាំង​កង​ទ័ព​វៀតណាម​ កង​ទ័ព​ប្រជា​ជន​បដិវត្ត​កម្ពុជា និង​ប្រជាជន​កម្ពូជា​ចង​ចាំ​មិន​ភ្លេច ភាព​រង​សុខ​រង​ទុក្ខ, សប្បាយ​រីក​រាយ និង​ការ​ឈឺ​ចុក​ចាប់​ជាមួយ​គ្នា!

នៅ​ក្នុង​រូប​ថត​ខាង​លើ​នេះ គឺ​ជា​វត្តមាន​កងទ័ព​ប្រជាជន​វៀតណាម ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ចំនួន​១៥.០០០​នាក់។ ថត​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​១៩៨៩ នា​ខេត្ត​ពោធិសាត់ ដោយ​លោក Jacques Langevin។ រក្សា​សិទ្ធិ​រូបភាព​ដោយ © Jacques Langevin/Sygma/Corbis

Advertisements

មតិ»

1. កូនខ្មែរ-បារាំង - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

នេះគ្រាន់តែជាការថ្ពិនភ្នែករបស់យួនរួមជាមួយខ្មែរ( របបហេង សំរិន ) ចំពោះ​មជ្ឈដ្ឋានអន្តរជាតិតែប៉ុណ្ណោះ !
ខួប២០ឆ្នាំនៃយួនភាវូបនិយកម្ម ?!

2. ក្តាមសក - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

តាមផ្លូវផ្ទះខ្ញុំវិញ​ មិនត្រឹមតែជិះឡានទេ មានជិះរថក្រោះទៀតផង!​ ច្រើនណាស់! ខ្ញុំចាំ បានថា មានបងប្អូនខ្មែរយើងបោះបារីអោយជក់ជំនួយសួតជារង្វាន់សំរាប់វិលត្រលប់​ ទៅស្រុកវិញ។ ការដកទ័ពវៀតណាមចេញនេះគឺជាជោគជ័យនៃកិច្ចខិតខំប្រឹងប្រែង របស់ប្រជាជនខ្មែរដែលខិតខំតស៊ូវាយបណ្តេញទ័ពវៀតណាមចេញពីទឹកដីកម្ពុជា ដោយមានការគាំទ្រដ៏ខ្លាំងក្លាពីអាមេរិក បារាំង ចិន និងសមាគមន៏អាស៊ាន។ មួយវិញទៀត វៀតណាមត្រូវតែដកទ័ពចេញ ពីព្រោះសូវៀតបពា្ចប់ការគាំទ្រ​ទ័ពវៀតណាម​ ក្រោយពេលដែលខ្លួនចាញ់សង្រ្គាមត្រជាក់។ នេះបញ្ជាក់ថា ការដកទ័ពរបស់វៀតណាម ពិតជាបានធ្វើឡើងពិតប្រាកដមែន។ វាមិនមែនជាការថ្ពិនភ្នែកទេ ព្រោះវៀតណាមអត់ចេះលេងសៀកដូចកូនខ្មែរបារាំង។

កូនខ្មែរ-បារាំង - ថ្ងៃពុធ 23 ខែកញ្ញា 2009

ចុះយួននៅពេញស្រុកខ្មែរ ហើយសហគមន៍យួននៅគ្រប់ខេត្តក្រុង តើលោក ក្ដាមសក គិតយ៉ាងម៉េចដែរ ?

Kdarm Sork - ថ្ងៃពុធ 23 ខែកញ្ញា 2009

Vietnamese are living everywhere in the world. Not different from Khmer. There are Khmer communities in Denmark, Sweden, so on and so forth. This is not to mention about Khmer in France, the US, Australia, etc.

You can’t stop people from living in Cambodia. Even the US which is a super power country can’t stop the Khmer from living there. The only thing we could do is to enforce the immigration law.

3. tumnei - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

Jacques Langevinហ្នឹង​គឺ​ជា​អ្នក​តាម​ថត​ម្ចាស់ក្សត្រី​Diana មុន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​តើ។ យី​បាន​មក​ប្រទេស​ថត​នៅ​ស្រុក​ខ្មែរ​ខ្ញុំ​ផង។

សុភ័ក្ត្រ - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

ចុះ​ស្មាន​តា​ស្រុក​ខ្មែរ​របស់ tumnei ឯង​នឹង​អន់​ណាស់​ទៅ​ឬ? 😛

tumnei - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

ចុម ខ្ញុំ​អត់​ដឹង​ថា​វា​ឡូយ​ដល់​ថ្នាក់​ហ្នឹង។ ភាក់​ឯង​រក​រូបថត​កម្រ​បែប​ហ្នឹង​មក​ពី​ណា?

សុភ័ក្ត្រ - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

ស៊ើច​តាម​អ៊ីនធ័រណេត 😀

4. វិចិត្រ - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

“ឃ្លាត​តែ​កាយ តែចិត្ត​នៅ”

5. សុធាខ្មែរ - ថ្ងៃអង្គារ 22 ខែកញ្ញា 2009

អរគុណ!!នឹងរូបថត!!

6. សុខហេង - ថ្ងៃពុធ 23 ខែកញ្ញា 2009

លា​សិន​ហើយ​អាស៊ើង តែ​ឯង​មក​លេង​ផ្ទះ​គ្នា​ត្មើ​ណា​ក៏​បាន​ដែរ !

7. កូនខ្មែរ-បារាំង - ថ្ងៃ​ព្រហស្បតិ៍ 24 ខែកញ្ញា 2009

Answer to Kdarm Sork:
you can say like this but now aday Hun Sen’s gouvernment supported the vietnameses immigration into Cambodia and the government gave several liberty to them too.
Et qu’en pensez vous Monsieur Kdarm Sork, lorsque les vietnamiens ont droit à la carte d’identité nationale khmer dès leur arrivé au Cambodge sans débourser un riel, alors que les khmers qui sont khmers d’origine, il doivent payer pour avoir leur carte nationale d’identité !
Ces problèmes arrivent très souvent lors de l’approche des élection municipale et/ou nationale.
I think you can understand french too.

កូនខ្មែរ-បារាំង - ថ្ងៃ​ព្រហស្បតិ៍ 24 ខែកញ្ញា 2009

just a correction: des élections

ក្តាមសក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែកញ្ញា 2009

I surely don’t understand French.

ក្តាមសក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែកញ្ញា 2009

Nothing wrong to give liberty and freedom to any race or nationality.
Every government needs to uphold
the Universal Declaration of Human Right
which also includes the rights to freedom of movement.

What I can argue about Hun Sen’s government is
the immigration law is not strictly implemented. This law shall be implemented with every foreigner living in Cambodia.

វិចិត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែកញ្ញា 2009

កូន​ខ្មែរ​បារាំង​នៅ​តែ​ស្តាប់​ក្តាម​សក មិន​បាន។
ក្តាម​សក​ និយាយ​ហ្នឹង​ត្រូវ​ហើយ។ ស្រុក​ខ្មែរ​ខ្វះ​តែ​ការ​រឹត​បន្តឹង​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍តែ​ប៉ុណ្ណោះ។

8. peehs07 - ថ្ងៃ​ព្រហស្បតិ៍ 24 ខែកញ្ញា 2009

ទាហានទាំងអស់នេះ មុខដូចខ្មែរទាំងអស់ ហើយប្រហែលជា មិនចេះនិយាយ
យួនទេដឹង! គឺមុខមិនដូចទាហានយួន ដែលខ្ញុំធ្លាប់បានឃើញសោះ។

យ៉ាងណាក៏ដោយ នៅពេលចូលសមរភូមិ តើយើងត្រូវធ្វើយ៉ាងម៉េច? គ្រាប់កាំភ្លើងប្រហែលជាមិនស្គាល់ ខ្មែរឬយួន បងឬប្អូននោះទេ! បើយើងមិនបាញ់គេ ក៏គេបាញ់យើង! បើយើងបាញ់គេ ក៏គេមិនអាចនៅ
ស្ងៀមបានដែរ! មែនទេ…?

9. បងតូច - ថ្ងៃ​ព្រហស្បតិ៍ 8 ខែតុលា 2009

វាជាឆាកល្ខោនទេ…រៀបពិធីចាកចេញពីស្រុកខ្មែរយ៉ាងឱឡារិក..
ពេលចូល,វានាំគ្នាចូលរាល់់ថ្ងៃរហូតដល់់ជាងពិរបីលាន់់ទៅហើយសព្វថ្ងៃ
នេះ យ៉ាងស្ងាត់់គ្មានបង្ហាញអោយគេឯងដឹងឮផង!!!តាមពិត ខ្មែរ នៅតែក្រោមបង្គាប់់វាជាដដែល..ធ្វើអីវាកើត..ចង់់បង្កើតច្បាប់់អន្តោប្រវេសន៏
យ៉ាងម៉េច?បើអំណាចរដ្ខាភិបាលខ្មែរ ,វាជាអ្នកកាន់់ចង្កូត ឯយើងនៅតែជាអាយ៉ង
របស់់វា..!កូនខ្មែរបារាំងនិយាយត្រូវៈជាការឆ្ពិនភ្នែក ដែលខ្ញុំនិយាយម្យ៉ាងទៀតថា
ជាឆាកល្ខោន!

វិចិត្រ - ថ្ងៃ​ព្រហស្បតិ៍ 8 ខែតុលា 2009

បើ​គេ​លេង​ល្ខោនអោយ​មើល​ហើយ ចុះ​យើង​ចាំ​អង្កាល់ មិន​ទៅ​មើល​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: