jump to navigation

កុមារ​ភូមា, ម៉ង ថងឌី លើក​កិត្តិយស​ប្រទេស​ថៃ​នៅ​ជប៉ុន ថ្ងៃអង្គារ 22 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, ภาษาไทย.
4 comments

ក្មេង​ប្រុស ម៉ង ថងឌី(ថៃ៖ หม่อง ทองดี) សញ្ជាតិ​ភូមា ដែល​មាន​រឿង​ចម្រូង​ចម្រាស​មុន​ពេល​បាន​ទៅ​ប្រកួត​នោះ ឥឡូវ​នេះ​បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ហើយ គេ​បាន​ទាំង​ជួយ​លើក​កេរ្តិ៍​ឈ្មោះ​ឲ្យ​ប្រទេស​ថៃ ដោយ​ឈ្នះ​ការ​ប្រកួត​ប្រភេទ​ធីម បាន​លេខ​១ និង​ប្រកួត​ទោល​​បាន​លេខ​៣​ទៀត​ផង។

ម៉ង ថងឌី បាន​ទៅ​ចូល​រួម​ប្រកួត​បង្ហោះ​យន្ត​ហោះ​ក្រដាស​តំណាង​ឲ្យ​ប្រទេស​ថៃ ក្រោម​ការ​ជ្រោម​ជ្រែង​ពី​ប្រទេស​នេះ រួម​ទាំង​នាយករដ្ឋមន្ត្រី នាយ អភិសិទ្ធិ វេជ្ជាជីវៈ។ នៅ​ពេល​ត្រឡប់​មក​ដល់​ប្រទេស​ថៃ​វិញ គេ​ត្រូវ​បាន​អ្នក​កាសែត និង​អ្នក​គាំទ្រ​ជា​ច្រើន។ ក្រសួង​វិទ្យាសាស្ត្រ​ប្រួទេស​ថៃ ថែម​ទាំង​បាន​ផ្ដល់​រង្វាន់​អាហារូបករណ៍​ដល់​ ម៉ង ថងឌី រហូត​បាន​រៀន​ចប់​បរិញ្ញា​ឯក គឺ​ដុកទ័រ​ឯណោះ និង​ថែម​ពី​នេះ​ទៀត​បាន​តែង​តាំង​ឲ្យ​រូប​គេ​ធ្វើ​ជា​យុវទូត​សម្រាប់​ដឹក​នាំ​កុមារ​ឯ​ទៀត​ៗ​មក​ចាប់​អារម្មណ៍​វិស័យ​វិទ្យាសាស្ត្រ​នេះ។

ម៉ង ថងឌី មាន​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ភូមា ដោយ​មក​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ទីក្រុង​ជៀងម៉ៃ។ ឪពុក​ម្ដាយ​របស់​គេ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ​អេស៊ី ផ្ដល់​សំបុត្រ​យន្ត​ហោះ​មក​ទទួល​កូន​នៅ​អាកាសយាន្ដដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ​ផង​ដែរ៕


ប្អូន ម៉ង បាន​ទទួល​រង្វាន់​នៅ​ប្រទេស​ជប៉ុន

ប្អូន ម៉ង មក​ដល់​ប្រទេស​ថៃ​វិញ រួម​ឪពុក​ម្ដាយ និង​ប្អូន​របស់​គេ​នៅ​ពី​ខាង​ខ្នង

_____________________________________________________
អាន​ផង​ដែរ
១. ម៉ង ថងឌី បាន​ទៅ​ជប៉ុន
២. ម៉ង ថងឌី, ក្មេង​ប្រុស​ភូមា ដែល​ល្បី​នៅ​ប្រទេស​ថៃ​ថ្ងៃ​នេះ

Advertisements
%d bloggers like this: