jump to navigation

WordPress មាន​បញ្ហា ឬ​ណេត កន្លែង​ខ្ញុំ​មាន​បញ្ហា? ថ្ងៃអាទិត្យ 27 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
14 comments

អស់​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ (តាំង​ពី​ថ្ងៃ​២៥ កញ្ញា ២០០៩) រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​បើក​ប្លក់ WordPress មិន​បាន​សោះ មិន​ដឹង​មាន​បញ្ហា​អ្វី​ទេ។ អ៊ីនធ័រណេត​ក៏​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ គេហទំព័រ​ផ្សេង​ៗ​បើក​បាន​ធម្មតា​ ដោយ​ឡែក​តែ​ WordPress គឺ​បើក​មិន​បាន​តែ​ម្ដង។

ខ្ញុំ​បាន​សាក​សួរ​មិត្រ​ភ័ក្តិ​នៅ​ស្រុក​ខ្មែរ គេ​ថា​បើក​បាន​ធម្មតា ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ?

មិន​ដឹង​ជា​ WordPress ឬ ណេត កន្លែង​ខ្ញុំ​មាន​បញ្ហា ឲ្យ​ពិត​ប្រាកដ​ទេ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​សាក​សួរ​ក្រុមហ៊ុន​ដែរ តែ​គេ​ថា​មិន​មាន​បញ្ហា​ទេ ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា មិន​មែន​តែ WordPress ទេ ដែល​បើក​មិន​បាន វេប​សណ្ឋាន​ជា​ប្លក់​ផ្សេង​ទៀត​ ដូច​ជា multiply.com ក៏​បើក​មិន​បាន​ដែរ! តាម​ខ្ញុំ​យល់​ប្រហែល​កើត​ចេញ​មក​ពី​ព័ត៌មាន​ដែរ​គេ​តាម​ដាន​បណ្ដា​ប្លក់​នានា​ដែរ​សរសេរ​រិះគន់​ព្រះ​មហាក្ស័ត្រិយ៍​ថៃ (?) គ្រាន់​តែ​គិត​ទេ មិន​អាច​ថា​ជា​ការ​ពិត​នោះ​ឡើយ!

Advertisements
%d bloggers like this: