jump to navigation

ដល់​វេលា​គីង្គក់​លក់​ថ្នាំ​ស្រែង ថ្ងៃចន្ទ 28 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ពីនេះពីនោះ.
4 comments

កន្លែង​ធ្វើ​ការ​លក់​របស់​ក្លែង​ក្លាយ​មួយ​របស់​អា​ចូច​សំឡាញ់​អាប់​ខ្ញុំ​ ល្បី​ដល់​ក​ហើយ​អា​រឿង​មាន​សេរីភាព ឬ​របស់​អ្វី​ដែល​គេ​ជ្រួល​ជ្រើម​នាំ​គ្នា​ហៅ​រត់​មាត់​ថា​ «ប្រជាធិបតេយ្យ» ស្អី​គេ​នោះ! sic

លោក​អ្នក​ដឹង​ទេ កន្លែង​ធ្វើ​ការ​របស់​អា​ចូច​ពួក​ម៉ាក​កម្សត់​កម្រ​របស់​ខ្ញុំ​នេះ អា​ឡូវ​នេះ ចេញ​រឿង​រញ៉េរញ៉ៃ​ហើយ​បង​ប្អូន ផ្អើល​អស់​ម៉ា​ពិភព​លក់​របស់​ក្លែង​ក្លាយ។ អា​ចូច​សំឡាញ់​អាប់​ខ្ញុំ​ពេល​នេះ​ត្រូវ​កន្លែង​ធ្វើ​ការ​វា​ដេញ​ក្បាល​ចេញ ដូច​គេ​ធាក់​ឆ្កែ​ចេញ​ពី​ផ្ទះ គ្មាន​សួរ​នាំ​អី​ម៉ា​ម៉ាត់ អញ​មិន​ចង់​បង្ហោយ​ថា សម​មុខ​ហ្អែង​ទេ​ហ្អា៎!

មក​ដល់​ពេល​នេះ​បុគ្គលិក​អូហ្វហ្វីស វា​៥​នាក់​ហើយ រួម​ទាំង​វា​ផង​ ត្រូវ​បាន​កន្លែង​វា​ដេញ​ចេញ​ជា​បន្ត​បន្ទាប់ បើ​តាម​វា​អេច​អួច​ប្រាប់​ខ្ញុំ​គឺ​ដោយ​សារ​ការ​ប្រកាន់​បក្ខ​ពួក។ ខ្ញុំ​ដូច​ជា​មិន​ជឿ​វា​សោះ ខ្ញុំ​ថា​ហ្អែង​និយាយ​លេង​ទេ​ហ្អី? អញ​ធ្លាប់​តែ​ដឹង តែ​ឮ​ថា​កន្លែង​ឯង មាន​ប្រជា​ធិបតេយ្យ​ណាស់​ណា! គេ​ធើ​ការ​មាន​សណ្ដាប់​ធ្នាប់​គោរព​សិទ្ធិ​មនុស្ស​ណាស់​វ៉ើយ រឿង​អី​សុខ​ៗ​បណ្ដេញ​បុគ្គលិក​ចេញ​អត់​មាន​ហេតុ​ផល ហៅ​ទៅ​ជួប​៣​នាទី បញ្ឈប់​ភ្លាម​ៗ​យ៉ាង​នេះ​ហ្អា? អា​ម្រែង​មួល​បង្កាច់​គេ​ទេ​ដឹង? ខ្ញុំ​ថា​ឲ្យ​វា​ខ្លាំង​ៗ​យ៉ាង​នេះ វា​នៅ​តែ​ថា បើ​មិន​ជឿ​វា​ហី​ចុះ! ចាំ​តែ​មើល​រ៉ាវ​បន្ត​ទៅ។

ហ៊ឺ! គិត​ៗ​ទៅ​ចឹង​ហ្ន៎! កន្លែង​វា​ធ្វើ​ការ​នោះ ក្រៅ​ពី​លក់​របស់​ក្លែង​ក្លាយ​ហើយ នៅ​សម្បូរ​អ្នក​វោហារ​ណាស់ បោក​ប្រាស់​អ្នក​ទិញ​ ល្អ​ចេះ ល្អ​ចុះ, អប់​រំ​អ្នក​ទិញ​ឲ្យ​ចេះ​ត​ថ្លៃ ទៀត​ផង ហាហា…! មិន​ដឹង​ថា​ង៉ៃ​ក្រោយ​នៅ​មាន​មុខ​មក​បោក​អ្នក​ទិញ​ទៀត​ដែរ​ឬ​យ៉ាង​ណា​ទេ!

រឿង​កន្លែង​ធ្វើ​ការ​វា​ល្បី​ពេញ​ម៉ា​នគរ​រហូត​ដល់​អា​ម៉ាក​ខ្ញុំ និង​បុគ្គលិក​ដែល​គេ​ដេញ​ចេញ​ដទៃ​ទៀត​នាំ​គ្នា​ដុត​កង់​ឡាន (ទម្លាប់​បាតុកម្ម​អ្នក​ស្រុក​វា) ហុយ​ទ្រលោម​ពេញ​ភសុធា​ទៅ​ហើយ អ្នក​ចាត់​ការ​កន្លែង​វា​ស្រេច​ធ្វើ​មិន​ដឹង ស្ងាត់​ឲ្យ​ចើម គ្មាន​ឃើញ​ហារ​បបេ​ប្រាប់​អ្នក​ទិញ​ដូរ​​ ដូច​ខ្លួន​ឧស្សាហ៍​យក​រឿង​អ្នក​ដទៃ​មក​សោះ! អា​នេះ​បាន​ដូច​ពាក្យ​ចាស់​គេ​ថា «ទោស​ខ្លួន​ឯង​មើល​ពុំ​យល់ ទោស​គេ​តូច​សោតសល់ រមិល​យល់​ប៉ុន​ទាំង​ភ្នំ»។ មក​ដល់​ពេល​នេះ​បាន​អា​ម៉ាក​ខ្ញុំ​ធ្លោយ​ប្រាប់​ថា​តាម​ពិត​កន្លែង​ធ្វើ​ការ​វា​នោះ របៀប​ចាត់​ការ​ប្រហែល​នឹង គីង្គក់​លក់​ថ្នាំ​ស្រែង​ទេ៕ sic

Advertisements
%d bloggers like this: