jump to navigation

សូរ​សីហនាទ​នៃ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កក្រើក​អស់​ស្យាម​ពសុន្ធរា ថ្ងៃអង្គារ 29 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
18 comments

«…អញ្ចឹង​ទេ មិន​បាច់​ចាប់​ទេ កុំ​ឆ្ងល់ ដី​ខ្មែរ​តើហ៍…»… «…យើង​មិន​ទទួល​ស្គាល់​ផែន​ទី​ណា​ក៏​ដោយ ដែល​គូស​ដោយ​ឯកតោភាគី​របស់​ថៃ យក​មក​ចរចា គឺ​ហែក​ក្រវាត់​ចោល​ទាំង​អស់…» ទាំង​នេះ​គឺ​ជា​សារ​ខ្លី​ៗ​មួយ​ចំនួន ក្នុង​បណ្ដា​សារ​សំខាន់​ៗ​ច្រើន​ទៀត​របស់​​ប្រុមុខ​រដ្ឋាភិបាល​ខ្មែរ សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ខ្លាំង​ៗ​ទៅ​កាន់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (២៨ កញ្ញា ២០០៩) ក្នុង​ឱកាស​សម្ដេច​ចូល​រួម​សម្ពោធ​អគារ​ថ្មី​របស់​ក្រសួង​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ។

ប្រសាសន៍​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ព្រមាន​ធ្ងន់​ធ្ងរ កក្រើក​អស់​ផែន​ដី​ថៃ ភាគី​វិវាទ​ដែល​ប្រទេស​នេះ​កំពុង​តែ​រង​ព្យុះ​ព្យោមា បោក​បក់​គ្រប់​ទី​តំបន់​សឹង​រក​ពេល​ជុះ​អាចម៍​មិន​បាន។

បណ្ដា​ទូរទស្សន៍​ថៃ​នាំ​គ្នា​ដក​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ខ្មែរ ចុះ​ផ្សាយ និង​បាន​តាម​សម្ភាស​ឧបនាយករដ្ឋមន្ត្រី​ខ្លួន នាយ សុទេព ទឿកសុបណ្ណ ព្រម​ទាំង​នាយករដ្ឋមន្ត្រី​មុខ​ឌឺ​របស់​ខ្លួន នាយ អភិសិទ្ធិ វេជ្ជាជីវៈ។ ទាំង​នាយករដ្ឋមន្ត្រី​​ក្មេង​ខ្ចី ទាំង​ឧបនាយករដ្ឋមន្ត្រី​មុខ​កញ្ចាស់ របស់​​ស្រុក​នេះ មិន​ហ៊ាន​ពោល​អ្វី​ជាមួយ​អ្នក​កាសែត​ទេ បាន​ត្រឹម​ញញឹម​សើច​ឌឺ​ជា​សន្ដាន​របស់​នាយករដ្ឋមន្ត្រី​នេះ​ទៅ​ហើយ។

ប្រតិកម្ម​ខ្លាំង​ក្លា​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​លើក​នេះ ត្រូវ​បាន​មតិ​សាធារណជន​និយាយ​ថា បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​នយោបាយ​តែ​ម្ដង​ ជា​ពិសេស​ចំពោះ​ប្រទេស​ថៃ ដែល​កំពុង​មួយ​ថ្ងៃ​កាត់ ​មួយ​ថ្ងៃ​កោរ។ សម្រាប់​ពេល​នេះ នាយករដ្ឋមន្ត្រី​ខ្មែរ មិន​ត្រឹម​គ្រង​ខេមរ​នគរ​ តែ​ឥទ្ធិពល​របស់​លោក​កំពុង​គ្រង​នគរ​ពីរ​ទៅ​ហើយ ដែរ​នរណា​ៗ​ប្រហែល​ជា​ខ្លាច​លោក​ដែរ ចង់​ឬ​មិន​ចង់! sic

_____________________________________________________
អាន​បន្ថែម
១. ហ៊ុន ​សែន​​៖​ ដី​៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​ជា​ដី​ខ្មែរ
២. នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដំឡើង​សាច់​ដុំ​ដាក់​ថៃ​ក្នុង​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ
អាន​ផង​ដែរ
១. ប្រសាសន៍​សម្ដេច​ ហ៊ុន សែន ព្រមាន​ប្រទេស​ថៃ
២. ប្រតិកម្ម​របស់​សម្ដេច ហ៊ុន សែន ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​លើ​ប្រាសាទ​ព្រះវិហារ
៣. នយោបាយ​ថៃ​និង​ទំនាក់ទំនង​កម្ពុជា
៤. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ
៥. ប្រតិកម្ម​លោក ហ៊ុន សែន ចំពោះ​នាយ​ ក្សិត ភិរម្យ

%d bloggers like this: