jump to navigation

រយៈ​ពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​ថៃ ថ្ងៃពុធ 30 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.
4 comments

មក​ដល់​ថ្ងៃ​នេះ គឺ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​គត់​ដែល​ខ្ញុំ​បាន​រស់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដើម្បី​បន្ត​ការ​សិក្សា​នោះ។

ខ្ញុំ​បាន​ចាក​ចេញ​ពី​ប្រទេស​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០០៨ មក។ រហូត​មក​ដល់​ពេល​នេះ​គឺ​ខ្ញុំ​បាន​ទៅ​លេង​ស្រុក​ខ្មែរ​យើង​ពីរ​ដង​ដែរ និង​អាទិត្យ​ក្រោយ​នេះ ទៅ​ម្ដង​ទៀត​ហើយ ហេហេ…

ការ​ស់​នៅ​បរទេស ប្រហែល​ជា​មិន​ស្រួល​ដូច​នៅ​ស្រុក​យើង​ទេ ដ្បិត​ថា​ប្រទេស​ថៃ​នៅ​មិន​ឆ្ងាយ​ពី​ស្រុក​យើង ព្រម​ទាំង​មាន​វប្បធម៌​ ចំណី​អាហារ​ ស្រដៀង​គ្នា​នោះ! តែ​ថៃ​នៅ​តែ​ថៃ ខ្មែរ​នៅ​តែ​ខ្មែរ ភាព​ខុស​គ្នា​ប្រាកដ​ជា​មាន​ប្រត្យក្ស​ណាស់។

នៅ​មិន​ដឹង​មួយ​ឆ្នាំ​ទៀត​ទេ ដែល​ការ​សិក្សា​របស់​ខ្ញុំ​នឹង​បញ្ចប់ នឹង​បាន​វិល​ត្រឡប់​ទៅ​មាតុភូមិ​យើង​វិញ​ហើយ! អប​អរ​សាទរ ខួប​មួយ​ឆ្នាំ​នៃ​ការ​រស់​នៅ​ស្រុក​ថៃ ហេហេ…៕

_________________________________________________
អាន​ផង​ដែរ
១. ជម្រាប​លា​ភ្នំពេញ
២. មក​ដល់​ស្រុក​ថៃ

Advertisements
%d bloggers like this: