jump to navigation

មួយ​ថ្ងៃ​មុន​បុណ្យ​ទឹក ថ្ងៃសៅរ៍ 31 ខែតុលា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
6 comments

និយាយ​ពី​ល្ងាច​មិញ​នេះ នឹក​ឃើញ​ក្ដៅ​តែ​ម្ដង ស្ទះ​នោះ​មហា​ស្ទះ​ហើយ​នៅ​ម្ដុំ​មាត់​ទន្លេ​។ ខំ​ស្កាត់​ពី​ផ្ទះ​ទៅ​ថា​បាន​ថត​រូប​អី​លេង​បន្តិច សម្ពោធ​ម៉ាស៊ីន​ថត​ថ្មី​ផង 😀 មាន​អី​នៅ​នឹង។ ខំ​អត់​ហ៊ាន​យក​រថយន្ត​ទៅ​ទេ ដឹង​ថា​ប្រាកដ​ជា​ស្ទះ​ហើយ អូស​ម៉ូតូ​ទៅ​នៅ​តែ​ដដែល សូម្បី​តែ​រក​កន្លែង​ផ្ញើ​នឹង​ក៏​មិន​បាន​ផង។ គ្រាន់​តែ​ជិះ​រក​កន្លែង​ផ្ញើ​ម៉ូតូ​ដើម្បី​ចត នឹង​អាង​ដើរ​ថត​នោះ​ចុះ​ឡើង​ៗ អា​មុខ​ផ្សារ​ផេនស៊ីល​ក៏​វា​លែង​ទទួល​ទៀត ទៅ​មុខ​វាំង​ក៏​ប្រជ្រៀត​គ្នា ចុះ​ឡើង​ៗ​ងងិត​បណ្ដោយ គ្មាន​បាន​ការ​ស្អី​មែន​ល្ងាច​នេះ! ខំ​ចេញ​ពី​ផ្ទះ​ទៅ​ស្រូត​ដែរ តែ​អាកាស​ធាតុ​ប៉ុន្មាន​ថ្ងៃ​នេះ​ដូច​ជា​ងងិត​លឿន​ណាស់ តែ​ម៉ា​ភ្លែត​សោះ​ងងិត​ស្លុង​តែ​ម្ដង!

រូប​ថត​ល្ងាច​មិញ


សួន​នាគ​បាញ់​ទឹក

ស្ទះ

ស្ទះ​ទៀត

កាំជ្រួច

ហេវ​ពេក​ដើរ​ចុះ​ដើរ​ឡើង​ក្រោយ​រដ្ឋសភា​ចាស់ ឃើញ​គេ​លក់​បាញ់​ឆែវ នំ​គ្រក់​ទំនង​ដាក់​នំ​គ្រក់​អស់​៨​ផ្លែ ហេហេ…

______________________________________________
អាន​ផង​ដែរ​
១. ទិដ្ឋភាព​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​មួយ
២. ផ្ដើម​ហើយ បុណ្យ​ទឹក​នៅ​ស្រុក​ខ្មែរ
៣. បោះបង់ចោលទម្លាប់មួយចំនួន
៤. ២ថ្ងៃមុនបុណ្យអុំទូក
៥. បុណ្យអុំទូកថ្ងៃទី១
៦. រូបភាពពីបុណ្យអុំទូក
៧. ទិដ្ឋភាព​ថ្ងៃ​ទី​១​នៃ​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក
៨. យេស៊ូ លុក​លុយ​បុណ្យ​អុំ​ទូក
៩. បុណ្យ​ប្រពៃណី​ខ្មែរ​ក្លាយ​ជា​បុណ្យ​ឯកឧត្ដម

Advertisements

Long Live Samdech Ta! ថ្ងៃសៅរ៍ 31 ខែតុលា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
4 comments

ទិញ​ម៉ាស៊ីន​ថត​ថ្មី Nikon D3000 ថ្ងៃសុក្រ 30 ខែតុលា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
27 comments


ម៉ាស៊ីន​ថត​ថ្មី​របស់​ខ្ញុំ​ទើប​ទិញ​ព្រឹក​មិញ

ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​ទៅ​ម្ដុំ​ផ្សារ​ថ្មី​ទិញ​ម៉ាស៊ីន​ថត​មួយ​គ្រឿង​ថ្មី ហេហេ… គ្រាន់​បាន​ដើរ​ថត​អុំ​ទូក។ និយាយ​ទៅ​ គ្រាន់​តែ​ចង់​ចេះ​ថត​អា​ម៉ាស៊ីន​រាង​ធំ​ៗ​នឹង​គេ​ទេ ខ្ញុំ​មិន​ចេះ​ក្បួន​អី​ថត​ទេ គ្រាន់​ចូល​ចិត្ត។ កាន់​អា​តូច​​សូនី​បស់​ខ្ញុំ យូរ​ៗ​ ដូច​ជា​ថត​​មិន​សូវ​ឆ្ងាញ់​ទេ ព្រោះ​មើល​តាម​ស្គ្រីន យ៉ាង​ណា​យ៉ាង​ណី​ក៏​វា​ថត​បាន​ល្អ​ដែរ ទើប​តែ​ទិញ​ឆ្នាំ​មុន​នឹង​ឯង។

ម៉ាស៊ីន​ថត​ខ្ញុំ​ទិញ​ព្រឹក​មិញ​នេះ ម៉ូដែល Nikon D3000 តម្លែ​គួរ​សម​ដែរ។ នេះ​ជា​កាមេរ៉ា​ទី​៤​របស់​ខ្ញុំ​ហើយ តាំង​ពី​ខ្ញុំ​ចេះ​ទិញ​កាមេរ៉ា​ទុ​ក​ថត​មក។ កាល​ពី​កាមេរ៉ា​ទី​មួយ​នោះ​គឺ​ម៉ាស អូឡាំពូស កាល​នេះ​ទិញ​តម្លៃ​១០០​ដុល្លារ​គត់ ប្រភេទ​ថត​ហ្វីល យូរ​មក​ហើយ គឺ​កាល​ពី​ចុង​ឆ្នាំ​២០០១​ឯណោះ កាល​នោះ​ទិញ​ទុក​ទៅ​ថត​នៅ​សិង្ហបុរី ហេហេ… នៅ​ដល់​សព្វ​ថ្ងៃ​នឹង​ឯង ទុក​ចោល។

ឯ​កាមេរ៉ា​ទី​ពីរ​វិញ គឺ​ជា​ប្រភេទ​ឌីជីថល ម៉ាក​ស្អី​ទេ​ភ្លេច​ហើយ កាល​នោះ​ថ្លៃ​ណាស់ ទិញ​នៅ​សូរីយា កាល​ពី​ខែ​មេសា ឆ្នាំ​២០០៥ ដូច​ជា​ទិញ​ជាង​៥០០ដុល្លារ​ឯណោះ។ ឯ​អា​ទី​៣​វិញ គឺ​ទិញ​ពី​ខែ​សីហា ឆ្នាំ​ទៅ​នេះ ម៉ូដែល SONY T300 Touch Screen ដែល​លោក​អ្នក​ធ្លាប់​បាន​ឃើញ​រូប​នានា​ខ្ញុំ​ថត​ដាក់​នៅ​ទី​នេះ​រាល់​ដង​នឹង​ឯង។

អា​ឡូវ​នេះ​ដាច់​ចិត្ត​ទិញ​អា​នេះ​មួយ​ទៀត ទុក​គ្រាន់​ទៅ​ណា​មក​ណា និង​ក្រែង​ល​ចេះ​ថត​រូប​បាន​ល្អ​ៗ​នឹង​គេ :D។ អ្នក​ណា​ចេះ​ថត​អី​ជួយ​ណែនាំ​ខ្ញុំ​ផង៕

មើល​ស្ពេក​របស់​វា ចុច​ទី​នេះ


អា​សូនី​តូច​របស់​ខ្ញុំ 😀

__________________________________________________
អាន​ផង​ដែរ
១. ទិញ​កាមេរ៉ា​ថ្មី
២. ទិញ​អាយ​ផត​មួយ
៣. ម៉ាយ ញូវ ថូយ
៤. ទិញ​ម៉ាស៊ីន​ថត​ថ្មី សូនី TX7

ព្រះរាជ​ពិធី​បុណ្យ​គ្រង​សិរីរាជសម្បត្តិ​ខួប​ទី​៥​ឆ្នាំ ថ្ងៃ​ព្រហស្បតិ៍ 29 ខែតុលា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
2 comments

គ្រឿងបញ្ជាកុកដភ័ណ្ឌក្ស័ត្រិយ៍ ថ្ងៃពុធ 28 ខែតុលា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
6 comments

 

ជា​ព្រះមហាក្ស័ត្រិយ៍​ទ្រង់​រាជ ព្រះអង្គ​ទ្រង់​មាន​គ្រឿង​ពិសិដ្ឋ​របស់​ក្ស័ត្រិយ៍ ដែល​គេ​ឲ្យ​ឈ្មោះ​ថា គ្រឿង​បញ្ជាកុកដភ័ណ្ឌ។ គ្រឿង​បញ្ញាកកុដភ័ណ្ឌ​ព្រះមហាក្ស័ត្រិយ៍​ខ្មែរ រួម​មាន៖

ព្រះ​ខ័ន​រាជ៖ គឺ​ជា​ដាវ​ដ៏​ពិសិដ្ឋ​កសាង​អំពី​មាស ជា​កេរមរតក តាំង​ពី​ព្រះមហាក្ស័ត្រិយ៍​សម័យ​អង្គរ។ អាវុធ​ដ៏​ជា​ទីសក្ការៈ​នេះ​ត្រូវ​បាន​គេ​កសាង​ឡើង​ប្រកប​ដោយ​សោភ័ណ្ឌភាព​ខ្ពស់ ដែល​មាន​ក្បូរក្បាច់​រចនា ដ៏​វិសេសវិសាល ហើយ​ក៏​ជា​អាវុធ​ពិសេស​បំផុត​សម្រាប់​ព្រះមហាក្ស័ត្រិយ៍​គ្រង​រាជ្យ​ក្នុង​សន្តិភាព និង​យុត្តិធម៌។ ព្រះខ័នរាជ​មាន​ប្រវែង ១,១០ម៉ែត្រ។

ព្រះមកុដរាជ៖ កសាង​អំពី​មាស​ទម្ងន់​១០​គីឡូក្រាម និង​មាន​ដាំ​លម្អ​ទៅ​ដោយ​ត្បូង​ពេជ្រ​រាប់​ពាន់​គ្រាប់ មាន​តម្លៃ​ស្មើ​នឹង​ព្រះនគរ​មួយ ហើយ​ដែល​ព្រះមហាក្ស័ត្រិយ៍ ទ្រង់​គ្រង​នៅ​តែ​ថ្ងៃ​សោយរាជ្យ​ប៉ុណ្ណោះ។

ព្រះ​លំពែង​ជ័យ៖ ជា​អាវុធ​ដ៏​ពិសិដ្ឋ ដែល​មាន​តាំង​ពី​សម័យ​អង្គរ​មក ហើយ​ត្រូវ​បាន​តា​ត្រសក់​ផ្អែម ជា​អ្នក​គ្រប់គ្រង​ថែ​រក្សា។

ព្រះ​វាលវិជ្ជនី៖ គឺ​ជា​ផ្លិត​ធ្វើ​អំពី​រោម​សត្វ​ពិសេស និង​ដង​អំពី​មាស សម្រាប់​ប្រើ​ក្នុង​ព្រះរាជ​ពិធី​រាជា​ភិសេក។

ព្រះ​សុពណ៌បាទុកា៖ គឺ​ជា​ស្បែក​ជើង​ធ្វើ​អំពី​មាស​សុទ្ធ សម្រាប់​ព្រះ​មហាក្ស័ត្រិយ៍​គ្រង​នៅ​ថ្ងៃ​ឡើង​សោយរាជ្យ។

ក្រិស៖ ជា​អាវុធ​មួយ​ដ៏​ពិសិដ្ឋ​សាង​អំពី​មាស និង​ភ្លុក​ប្រកប​ទៅ​ដោយ​ក្បូរក្បាច់​រចនា យ៉ាង​វិសេស ក្រិស​នេះ​ត្រូវ​បាន​ព្រះមហេសី (ព្រះរាជ​បុត្រី​ស្ដេច​ម៉ាឡេ) ថ្វាយ​ព្រះបាទ​ចៅពញាចាន់ (សម្ដេច​រាមា​ចូលចាសន៍)។ ក្រិស​មាន​ប្រវែង ០,៣០ ម៉ែត្រ។

ផ្ដិល​ធំ​អំពី​សំរឹទ្វិ៖ សម្រាប់​រៀប​ចំ​ព្រះរាជ​ពិធី​ភ័ទ្ទ​ទឹក​សច្ចា​ប្រណិធាន៕

បរាជ័យ​ទៀត​ហើយ ថៃឡេនដ៍ ថ្ងៃអង្គារ 27 ខែតុលា 2009

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, ภาษาไทย.
11 comments

ថ្ងៃ​នេះ* គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ងថ្មី​មួយ​ទៀត​ហើយ សម្រាប់​ប្រទេស​កម្ពុជា។ សម្រាប់​កម្ពុជា គឺ​ថ្ងៃ​ជោគជ័យ​ និង​រីក​រាយ ឯ​សម្រាប់​ប្រទេស​ថៃ​វិញ គឺ​ជា​ថ្ងៃ​បរាជ័យ និង​អាម៉ាស​មុខ​ ម្ដង​ហើយ​ម្ដង​ទៀត។

កម្ពុជា ថ្ងៃ​នេះ​បាន​សម្រេច​ដោយ​ជោគជ័យ​នៅ​លើ​សមរភូមិ​ការ​ទូត​របស់​ខ្លួន ប្រឈម​នឹង​ប្រទេស​ថៃ​ជា​មារ ដោយ​បាន​ជាប់​ឆ្នោត​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នា​មហា​សន្និបាទ​លើក​ទី​១៧ របស់​អង្គ​ការ​យូណេស្កូ នៅ​ឯ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ភាព​ជោគជ័យ​នៃ​ប្រទេស​កម្ពុជា​គ្រា​នេះ​ ជា​ថ្មី​ម្ដង​ទៀត​ សម្ដែង​ឲ្យ​ឃើញ​ពី​បរាជ័យ​នៃ​​ភាព​ឈ្នានីស​របស់​ប្រទេស​ថៃ ដែល​បាន​ខិត​ខំ​ប្រឆាំង​នឹង​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​នេះ។ ប្រទេស​ថៃ​តែង​តែ​ចិញ្ចឹម​ចិត្ត​ប្រឆាំង នឹង​ប្រទេស​កម្ពុជា​​គ្រប់​វេទិកា​ពិភព​លោក ដោយ​ខំ​ដើរ​ឡប់ប៊ី និង​យក​ហេតុ​ផល​ឥត​សម​ហេតុ​សម​ផល​ថាសមាជិក​ភាព​របស់​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆា​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រទេស​កម្ពុជា-ថៃ។

តាម​ពិត​ទៅ​ទំនាក់​ទំនង​កម្ពុជា​-ថៃ​ដែល​កើត​ឡើង​រហូត​មក​ដល់​ពេល​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​បង្ក​ឡើង​ដោយ​ថៃ​ខ្លួន​ឯង​សោះ​នោះ​ឡើយ។ ភាព​ជោគជ័យ​របស់​កម្ពុជា​នា​ថ្ងៃ​នេះ គឺ​ជា​កំភ្លៀង​មួយ​​ថ្មី​ទៀត​ដែល​ទះ​ចំ​មុខ​ប្រទេស​ថៃ នៅ​លើ​ឆាក​អន្តរជាតិ។

សម្រាប់​ប្រទេស​ថៃ ថ្ងៃ​នេះ​ប្រហែល​ជា​គេ​ដឹង​ហើយ​ពី​ភាព​ទន់​ខ្សោយ​នៃ​នយោបាយ​ការ​ទូត​របស់​គេ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​កម្ពុជា។ ហើយ​ប្រទេស​ថៃ​ក៏​ប្រហែល​ជា​ដឹង​ហើយ​ថា គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​យល់​ឯកភាព​ពី​កល​មាយា និង​ភាព​ពិស​ពុល​របស់​ខ្លួន​មក​លើ​ប្រទេស​ជិត​​ខាង តួ​យ៉ាង​ដូច​កម្ពុជា​នេះ​​ឡើយ។

វា​ល្មម​ដល់​ពេល​ដែល​ប្រទេស​ថៃ​ត្រូវ​ឈប់​ដើរ​តួ​ជា​មារ​ប្រឆាំង​នឹង​ប្រទេស​ខ្មែរ​ទៀត​ហើយ ដ្បិត​ជ័យ​ជម្នះ​ផ្ទួន​ៗ​របស់​ប្រទេស​កម្ពុជា​នា​រយៈ​កាល​កន្លង​មក​បាន​ស្ដែង​ចេញ​ឲ្យ​ឃើញ​ច្បាស់​ណាស់​ថា ប្រទេស​ថៃ​មិន​អាច​យក​ឈ្នះ​លើ​កម្ពុជា ដែល​ប្រកាន់​ខ្ជាប់​នូវ​ភាព​ត្រឹម​ត្រូវ និង​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ​ការ​បរទេស គោរព​ច្បាប់​ទម្លាប់​អន្តរជាតិ​បែប​ប្រទេស​ខ្មែរ​នេះ​ណាស់។

ថៃ​គួរ​តែ​សិក្សា​ពី​ខ្លួន​ឯង​ឡើង​វិញ និង​គួរ​ឈប់​ឈ្នានីស​ប្រទេស​ជិត​ខាង ហើយ​គួរ​បែរ​មក​អបអរ​ជាមួយ​កម្ពុជា ខណៈ​ដែល​វត្ថុ​បំណង​របស់​កម្ពុជា គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចូល​រួម​នៅ​ក្នុង​សង្គម​អន្តរជាតិ ដើម្បី​បុព្វហេតុ​មនុស្ស​លោក​នោះ​ឡើយ។

ជយោ​ព្រះ​រាជាណាចក្រ​កម្ពុជា! បរាជ័យ​ទៀត​ហើយ ថៃឡេនដ៍!

*ត្រូវ​នឹង​ថ្ងៃ​ម្សិល​មិញ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

____________________________________________________
ប្រហាក់​ប្រហាក់​ប្រហែល
១. បរាជ័យ​ថៃឡេនដ៍!
២. ទេវតា​បរាមុខ​ប្រទេស​ថៃ
៣. ថៃ​បន្ត​ព្យាបាទ​ព្រះ​វិហារ

ការ៍ដ​ពេញ​កាបូប ថ្ងៃចន្ទ 26 ខែតុលា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
11 comments

និយាយ​ពី​រឿង​ការ​ប្រើ​ប្រាស់​ប័ណ្ណ​នានា​នៅ​ស្រុក​ថៃ​នេះ មហា​ហើយ ខ្ញុំ​ឯណេះ​មិន​ដឹង​ជា​ស្អី​នឹង​គេ​ដែរ​ទេ តែ​ធ្វើ​ម្ដេច​សង្គម​គេ​វា​ចឹង​ទៅ​ហើយ។ កាបូប​លុយ​ខ្ញុំ​នេះ​ ពិបាក​ណាស់​ ទៅ​ណា​ម្ដង​ៗ​មិន​ដែល​បាន​ដាក់​ក្នុង​ហោប៉ៅ​ដូច​គេ​ទេ ដ្បិត​វា​ប៉ោង​ធំ​ពេក។ ធំ​នោះ​គឺ​មិន​មែន​មាន​ន័យ​ថា​លុយ​ច្រើន​ទេ ពោល​គឺ​ច្រើន​តែ​ការដ និង​ក្រដាស​ទេ ហាហា…។

ម៉ា​កន្លែង​មួយ​ៗ​គេ​សុទ្ធ​តែ​ចេញ​ប័ណ្ណ​ឲ្យ ជា​ពិសេស​ហាង​ទំនិញ​ស្សបភីង​នឹង​ឯង មាន​អី​គ្រាន់​បស់​គេ​ដែរ​តើហ៍ ចុះ​តម្លៃ​របស់​ខ្លះ​៥​ទៅ​១៥​ភាគរយ​ដែល​ ពេល​ដែល​យើង​មាន​ប័ណ្ណ​អស់​នឹង ចឹង​ហើយ​ចេះ​តែ​ធ្វើ​ប័ណ្ណ​សមាជិក​នឹង​គេ​ទៅ ព្រោះ​មិន​ចំណាយ​លុយ​នឹង​ធ្វើ​ទេ ចឹង​ហើយ​បាន​ជា​កាបូប​សុទ្ធ​តែ​ប័ណ្ណ។

សរុប​ទៅ​គ្រាន់​ម៉ា​រយៈ​នៅ​ស្រុក​ថៃ​ម៉ា​ឆ្នាំ​មក​នេះ​មាន​ប័ណ្ណ​សរុប​ទៅ​ជាង​១០​ទៅ​ហើយ នេះ​មិន​ទាន់​បូក​ប័ណ្ណ​ធនាគារ និង​ប័ណ្ណ​មួយ​ចំនួន​ទៀត​ដែល​យក​ពី​ស្រុក​ខ្មែរ​ទៅ​ជាមួយ​ផង។ សរុប​ទៅ​ជិត​២០​ការ៍ដ​ឯណោះ​ក្នុង​កាបូប​លុយ​ខ្ញុំ ហាហា… ដល់​ក​ហើយ!


បណ្ណា​ប័ណ្ណ​នានា​ដែល​ប្រើ​ប្រាស់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​នេះ

____________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ការ៍ដ​វីសា​ថ្មី

២. ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា

%d bloggers like this: